spot_img
spot_img
Homeធុរកិច្ចTaylor Swift ធ្វើឲ្យសិង្ហបុរីទទួលផលចំណេញសេដ្ឋកិច្ចយ៉ាងសម្បើម

Taylor Swift ធ្វើឲ្យសិង្ហបុរីទទួលផលចំណេញសេដ្ឋកិច្ចយ៉ាងសម្បើម

-

ការអញ្ចើញតារាកម្រិតពិភពលោកមកសម្តែងមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែលើសពីការកម្សាន្តសប្បាយ វាគឺជាយុទ្ធសាស្ត្របែបឆ្លាតវៃមួយសម្រាប់ទាញចំណូល និងយុទ្ធសាស្ត្រទីផ្សារក្នុងការផ្សព្វផ្សាយវិស័យទេសចរ និងភាពល្បីល្បាញរបស់ប្រទេសនោះ ហើយវាគឺពិតជាករណីសិក្សាដ៏ល្អសម្រាប់យើងក្នុងការរៀនសូត្រ និងច្នៃធ្វើតាម។

តារាដ៏ល្បីរបស់សហរដ្ឋអាមេរិក និងពិភពលោក Taylor Swift បានទទួលចុះកុងត្រាផ្តាច់មុខមកសម្តែងតែនៅសិង្ហបុរីប៉ុណ្ណោះក្នុងតំបន់អាស៊ាន ដែលភាពជោគជ័យនេះគឺទទួលបានការជ្រោមជ្រែងពីក្រសួងទេសចរណ៍របស់ប្រទេសកូនកោះ តែលេចធ្លោមួយនេះ។

ក្រសួងទេសចរណ៍សឹង្ហបុរីបានបញ្ចេញកញ្ចប់ថវិកាដើម្បីគាំទ្រកម្មវិធីសម្តែងរបស់តារាលំដាប់កំពូលរូបនេះ ដែលជាយុទ្ធសាស្ត្រជម្រុញវិស័យទេសចរណ៍របស់សិង្ហបុរីឡើងវិញបន្ទាប់ពីការរីករាលត្បាតនៃជម្ងឺកូវីដ១៩ ដោយហ៊ានចំណាយ​រហូតដល់៣លានដុល្លារអាមេរិកក្នុងការសម្តែងមួយលើក។

ផលត្រឡប់មកវិញចំពោះសេដ្ឋកិច្ចប្រទេសដែលមានចំណូលច្រើនជាងគេក្នុងតំបន់អាស៊ាននេះគឺ

  • ចំណូលពីការលក់សំបុត្រ៖ ៧៥,២ លានដុល្លារ
  • ប្រាក់ចំណូលពីវិស័យទេសចរណ៍៖ ជាង៤០០ លានដុល្លារ ដោយការចំណាយនឹងចូលទៅកាន់
    • សេវាដឹកជញ្ចូន: ៤០%+
    • សណ្ឋាគារ: ២៥%+
    • តំបន់ទាក់ទាញផ្សេងៗ: ២៥%+
    • ភេសជ្ជៈ និងម្ហូបអាហារ: ១០%+

ក្នុងនោះផងដែរសម្រាប់គេសង្កេតឃើញថា មានការកើនឡើងនៃការកក់យ៉ាងគំហុកក្នុងកំឡុងពេលនៃកម្មវិធីសម្តែងដោយក្នុងនោះ៖

  • អាកាសចរណ៍កើនឡើង១៨៦%
  • ការកក់សណ្ឋាគារកើនឡើង ៤៦២%
  • តំបន់ទេសចរណ៍ផ្សេងៗកើនឡើង២.៣៧៣%

ឥទ្ធិពលTaylor Swiftពិតជាជួយសេដ្ឋកិច្ចសិង្ហបុរីមិនតិចនោះទេ ហើយក៏ជួយផ្សព្វផ្សាយអំពីប្រទេសកូនកោះមួយនេះផងដែរដែលគេរំពឹងថានឹងមានអ្នកមើលឃើញចំនួន៥០០លាននាក់។ តួរលេខខាងលើគឺគ្រាន់តែជាតួរលេខដែលប្រទេសសិង្ហបុរីទទួលបានរយៈពេលខ្លីប៉ុណ្ណោះ ហើយអ្នកជំនាញក៏រំពឹងថា ឥទ្ធិពលនៃការមកសម្តែងនេះនឹងអាច​ជួយឲ្យប្រទេសមានឱកាសទាក់ទាញចំណូល និងផលប្រយោជន៍រយៈពេលវែងផងដែរ។

នេះគឺជាករណីសិក្សាមួយដែលយើងអាចយកជាគំរូបាន សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាយើង វាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រម៉ាឃិធីង ដែលមិនត្រឹមតែអាចទាក់ទាញចំណូលរយៈពេលខ្លីQនោះទេ តែក៏អាចផ្សព្វផ្សាយអំពីប្រទេសយើងសម្រាប់ផលវិជ្ជមានរយៈពេលវែងផងដែរ។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ