spot_img
spot_img
Homeអនុវត្តន៍គន្លឹះក្នុងការស្រាវជ្រាវនៅលើអ៊ិនធឺណិត

គន្លឹះក្នុងការស្រាវជ្រាវនៅលើអ៊ិនធឺណិត

-

អ៊ិនធឺណិត​គឺជា​កន្លែង​ដ៏ប្រសើរ​មួយ​ដែល​អាច​ឲ្យ​អ្នក​ធ្វើការ​ស្រាវ​ជ្រាវ​ស្វែង​រកឯកសារ។​ ប៉ុន្តែ​វា​ក៏ជា​កន្លែង​មួយ​ដែល​អាច​ឲ្យមនុស្ស​គ្រប់រូប​ធ្វើ​ការ​បញ្ចេញ​មតិ និង​ធ្វើអំណះអំណាផង​ដែរ។ ប្រសិន​បើ​អ្នក​បាន​រក​ឃើញ​អត្ថបទ​មួយ​ដែល​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​របស់អ្នក អ្នកគួរ​តែ​ធ្វើការ​ប្រុង​ប្រយ័ត្ន​ដោយ​ធ្វើការ​អង្កេត​ជា​បន្ត​ដើម្បី​ឲ្យ​ដឹងច្បាស់​ថា តើ​អត្ថបទ​ដែល​អ្នកកំពុង​តែ​អាន​នេះ​អាច​ទុកចិត្ត​បានដែរ​ឬទេ?

វាគឺជា​ទំនួល​ខុសត្រូវ​របស់អ្នកក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ​ក្នុង​ការ​ស្វែង​រក​ និង​ប្រើប្រាស់​ប្រភព​ព័ត៌មាន​ដែល​គួរ​ឲ្យទុកចិត្ត។ ដូចនេះ ដើម្បី​ឲ្យ​ដឹង​ច្បាស់ថាប្រភពព័ត៌មាន​ណា​មួយ​ដែល​គួរ​ឲ្យ​ទុកចិត្ត​នោះ អ្នក​អាច​ប្រើប្រាស់​វិធីខ្លះៗ​ដូចខាង​ក្រោម៖

អ្នកនិពន្ធ

អ្នក​គួរ​តែ​ចៀស​ឲ្យ​ឆ្ងាយ​នូវ​ប្រភពព័ត៌មាន​នៅលើ​អ៊ិនធឺណិតណា​ដែល​មិនមាន​សរសេរ​ឈ្មោះ​អ្នកនិពន្ធ​នៅក្នុងអត្ថ​បទ​នោះ។ ខណៈពេលដែល​ព័ត៌មាន​ដែល​អ្នកកំពុង​តែ​អាន​​អាច​ជា​ព័ត៌មាន​ត្រឹមត្រូវនោះ វា​ពិត​ជាមានការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើការបញ្ចាក់​អំពី​ព័ត៌មាន​នេះ​ថា​វា​ពិត​ជា​ត្រឹមត្រូវប្រសិនបើអ្នកមិនដឹង​អំពី​ប្រវត្តិ​អ្នកសរសេរ។ ប៉ុន្តែ​ ប្រសិនបើអត្ថបទ​នោះ​មាន​សរសេរ​ឈ្មោះ​អ្នកនិពន្ធ អ្នក​អាច​នឹងធ្វើការ​បញ្ចាក់​ដោយ៖

  • ស្វែង​រក​មើល​ប្រវត្តិការសិក្សារបស់អ្នកនិពន្ធ
  • ធ្វើការ​តាមដាន​មើលថាតើ​អ្នកនិពន្ធធ្លាប់​សរសេរ​អត្ថបទ​ដែលបោះពុម្ភ​នៅស្ថាប័នមួយដែល​ទទួល​ស្គាល់ជាលក្ខណៈជាតិ និង​អន្តរជាតិដែរ​ឬទេ?
  • ធ្វើការបញ្ចាក់ថា តើ​អ្នកនិពន្ធ​កំពុង​តែធ្វើការ​នៅក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ ឬក៏សាកលវិទ្យាល័យ​មួយណា?

អាស័យដ្ឋានគេហទំព័រ

ប្រសិនបើ​ព័ត៌មាន​គឺ​ផ្តល់​ដោយ​ស្ថាប័នឬ​អង្គ​ការ​ណា​មួយ​នោះ អ្នក​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​ពី​អង្គការ​នោះថា​តើអាច​គួរ​ទុកចិត្តបាន​ ដែរ​ឬទេ។ គន្លឹះ​មួយ​ក្នុងការ​វាយ​តម្លៃ​ទៅលើ​គេហទំព័រ​នោះ គឺធ្វើ​ការពិនិត្យ​ទៅលើអាស័យដ្ឋានរបស់វា។ ប្រសិនបើគេហទំព័រ ​បញ្ចប់​ដោយ​ .edu ​នោះបញ្ចាក់ថា ប្រភពព័ត៌មាន​នោះ​គឺផ្តល់​ដោយស្ថាប័នអប់រំ​ដែលជាប្រភព​មួយគួរ​ឲ្យ​ទុកចិត្ត​បាន។

ប្រសិនបើអាស័យដ្ឋាន​របស់គេហទំព័របញ្ចប់​ដោយ .gov នោះបញ្ចាក់ថា​វាគឺជា​ប្រភព​ព័ត៌មាន​ដែលផ្តល់ដោយរដ្ឋាភិបាល។ គេហទំព័រ​រដ្ឋាភិបាល​គឺជា​គេហទំព័រ​ដ៏ប្រសើរមួយសម្រាប់ធ្វើការស្វែងរកព័ត៌មានដែលទាក់ទង​ទៅនឹង​ស្ថិតិ។

អាស័ដ្ឋានដែលបញ្ចប់ដោយ .org ជាធម្មតា​គឺជា​គេហទំព័រ​របស់​អង្គការ​មិនរក​ផលចំណេញ។ ប្រភពព័ត៌មាន​ដែលបាន​មក​ពីគេហទំព័រទាំងនេះអាច​ជា​ព័ត៌មានដ៏ល្អ និង​អាក្រក់​ផងដែរ។ អ្នកគួរតែ​ធ្វើការសិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​អង្គការទាំងនេះឲ្យបានល្អ។

ទិន្នានុប្បវត្តិ (Journal) និង​ទស្សាវដ្តី

ទិន្នានុប្បវត្តិ ឬ​ទស្សនាវដ្តីដែលមានឈ្មោះល្បីល្បាញ​តែងតែ​មានភ្ជាប់ជាមួយនឹងប្រវត្តិរបស់អ្នកសរសេរ​នូវរាល់អត្ថបទ​ទាំងអស់។ អ្នកត្រូវ​តែ​ពិនិត្យថា តើគេសរសេរ​អត្ថបទ​ទៅតាម​ជំនាញ​ដែលគេមានដែរឬទេ? តើគេមាន​ភស្តុតាង ដូចជា ទន្និន័យ និង​ស្ថិតិ មក​ធ្វើការបញ្ចាក់​ទៅលើការឡើង​របស់គេដែរ​ឬទេ?

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ