មុននឹងទិញអចលនទ្រព្យ អ្នកវិនិយោគអចលនទ្រព្យគួរតែពិចារណាលើកត្តាសំខាន់ៗមួយចំនួន ដើម្បីធានាថាគេធ្វើការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ មានចក្ខុវិស័យវែងឆ្ងាយ និងដឹងពីសក្កានុពលនៃអចលនទ្រព្យបានច្បាស់លាស់។
ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកវិនិយោគបានពិចារណា៖
ទីតាំង៖ ទីតាំងនៃអចលនទ្រព្យមានសារៈសំខាន់ណាស់ គួរតែជ្រើសរើសតំបន់ដែលជាទីប្រជុំជន ដូចជាកន្លែងដែលមានសាលារៀន ទំនាក់ទំនងដឹកជញ្ជូន ហាងទំនិញ និងតំបន់ដែលអ្នកអត្រាឧក្រិដ្ឋកម្មទាប។ កាលណាអចលនទ្រព្យនៅក្នុងតំបន់ដែលកំពុងរីកចម្រើននោះមានឱកាសខ្ពស់ដែលការវាយតម្លៃនៃអចលនទ្រព្យនោះមានតម្លៃខ្ពស់។
ស្ថានភាពអចលនទ្រព្យ៖ ពិនិត្យអចលនទ្រព្យឱ្យបានហ្មត់ចត់ ដោយពិនិត្យមើលការជួសជុល ឬបញ្ហាដូចជាការខូចខាតរចនាសម្ព័ន្ធ ឬប្រព័ន្ធបរិក្ខារហួសសម័យ អាចនាំឱ្យមានការចំណាយដែលមិនបានរំពឹងទុក។
ហិរញ្ញវត្ថុ៖ ស្វែងយល់ពីហិរញ្ញវត្ថុរបស់អ្នក ប្រៀបធៀបអត្រាប្រាក់កម្ចីទិញផ្ទះ និងលក្ខខណ្ឌពីអ្នកផ្តល់ប្រាក់កម្ចីផ្សេងៗគ្នា ដើម្បីស្វែងរកកិច្ចព្រមព្រៀងដ៏ល្អបំផុត។ ត្រូវប្រាកដថាប្រាក់ចំណូលពីការជួល ឬតម្លៃលក់បន្តរបស់អចលនទ្រព្យអាចគ្របដណ្តប់លើការទូទាត់ប្រចាំខែរបស់អ្នក។
តម្រូវការជួល (ប្រសិនបើជួល)៖ ប្រសិនបើអ្នកមានគម្រោងជួលអចលនទ្រព្យនោះ សូមស្រាវជ្រាវពីតម្រូវការជួលក្នុងតំបន់ ដូចជាអចលនទ្រព្យនោះនៅជិតសាលារៀន ការិយាល័យ ឬមជ្ឈមណ្ឌលដឹកជញ្ជូនមានទំនោរទាក់ទាញអ្នកជួលកាន់តែច្រើន។ ស្វែងយល់ពីសក្តានុពលនៃប្រាក់ចំណូលពីការជួល និងរបៀបដែលវាសមនឹងគោលដៅវិនិយោគរបស់អ្នក។
សក្តានុពលនៃអចនលទ្រព្យ៖ ពិចារណាពីរបៀបដែលតម្លៃអចលនទ្រព្យអាចកើនឡើងតាមពេលវេលា។ កត្តាដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងទុក ឬការបើកអាជីវកម្មថ្មីនៅក្បែរនោះ អាចបង្កើនតម្លៃរបស់អចលនទ្រព្យផងដែរ។
បញ្ហាផ្លូវច្បាប់ និងការកំណត់តំបន់៖ ផ្ទៀងផ្ទាត់ថាអចលនទ្រព្យនោះអនុលោមតាមច្បាប់ដែលបានកំណត់នៅក្នុងតំបន់នៃអចលនទ្រព្យនោះដែរ ឬទេ។ ត្រូវប្រាកដថាមិនមានជម្លោះផ្លូវច្បាប់ ឬបញ្ហាដែលអាចប៉ះពាល់ដល់សិទ្ធិកម្មសិទ្ធិរបស់អ្នកនោះឡើយ។
តាមរយៈការវាយតម្លៃដោយប្រុងប្រយ័ត្ននូវកត្តាទាំងនេះ វិនិយោគិនអចលនទ្រព្យអាចធ្វើការសម្រេចចិត្តកាន់តែឆ្លាតវៃ និងបង្កើនប្រាក់ចំណេញរបស់ពួកគេផងដែរ។