ការត្រួតពិនិត្យផ្ទះដែលម្ចាស់ពីមុនធ្លាប់រស់នៅហើយ គឺជាកត្តាដ៏សំខាន់មួយដើម្បីធានាថាអ្នកកំពុងធ្វើការស្វែងរកអចលនទ្រព្យមួយប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាការណែនាំទូទៅអំពីរបៀបក្នុងការត្រួតពិនិត្យអចលនទ្រព្យមុននឹងទិញ៖
1. ការត្រួតពិនិត្យខាងក្រៅ
ចាប់ផ្តើមដោយពិនិត្យមើលផ្នែកខាងក្រៅនៃផ្ទះ។ រកមើល៖ ស្នាមប្រេះ ឬសញ្ញានៃបញ្ហាគ្រឹះ ដូចជាជាន់មិនស្មើគ្នា ឬទ្វារ/បង្អួចមានលក្ខណៈមិនប្រក្រតី ហើយស្ថានភាពនៃដំបូលដែលចេញសញ្ញានៃការលេចធ្លាយដែលឬទេ និងចូរពិនិត្យមើលទុយោទឹកសម្រាប់ការបង្ហូរទឹកបានត្រឹមត្រូវ និងមានសញ្ញានៃការស្ទះ ឬការខូចខាតដែរឬទេ។
ការរៀបចំទេសភាព៖ ពិនិត្យមើលដើមឈើ ឬរុក្ខជាតិដែលដុះលើសកំណត់ដែលអាចបង្កការខូចខាតដល់ទ្រព្យសម្បត្តិ ដូចជាឫសទម្លុះបំពង់ទឹកជាដើម។
2. ការត្រួតពិនិត្យខាងក្នុងផ្ទះ
បន្ទាប់មកចូលទៅពិនិត្យផ្នែកខាងក្នុងផ្ទះ៖ ពិនិត្យជញ្ជាំង និងពិដានសម្រាប់ស្នាមប្រេះ ស្នាមជ្រៀបទឹក ឬផ្សិត ដែលអាចបង្ហាញពីការខូចខាតជៀបទឹកពីមុន ឬបញ្ហាបំពង់ទឹកជាដើម។
សាកល្បងបើកបិទបង្អួច និងទ្វារ ដើម្បីប្រាកដថាវាបើក បិទ និងចាក់សោមានភាពប្រក្រតី។
ពិនិត្យមើលកម្រាលឥដ្ឋមានលក្ខណៈស្មើរគ្នាទេ ឬមានស្នាមប្រេះដែលជាការខូចខាត អាចជាសញ្ញាបង្ហាញពីបញ្ហាជាមួយនឹងគ្រឹះ ឬជាន់ក្រោម។
ពិនិត្យគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ និងបន្ទប់ទឹក ក្បាលម៉ាស៊ីនទឹក និងបំពង់បង្ហូរទឹក រកមើលសញ្ញានៃការលេចធ្លាយ ច្រេះ ឬប្រព័ន្ធដំណើរការខុសប្រក្រតី។
3. ពិនិត្យមើលអគ្គិសនី
ពិនិត្យប្រព័ន្ធអគ្គិសនីដោយការសាកល្បងព្រី និងកុងតា ឬមានការបង្ហាញសញ្ញានៃការខូចខាតដូចជាប្រព័ន្ធខ្សែភ្លើងមានការជិតដាច់ ឬអគ្គិសនីមានករដំណើរការមិនប្រក្រតី។ បន្ទាប់មកពិនិត្យមើលប្រព័ន្ធកម្តៅ ខ្យល់ និងម៉ាស៊ីនត្រជាក់ដើម្បីធានាថាវាដំណើរការល្អ។
4. សួរអ្នកលក់អំពីប្រវត្តិផ្ទះ
និយាយជាមួយម្ចាស់ផ្ទះដែលជាអ្នកលក់ ឬភ្នាក់ងាររបស់អ្នកលក់អំពីបញ្ហាដែលគេដឹង ឬបញ្ហាពីមុនជាមួយផ្ទះ។ សួរអំពីការជួសជុលថ្មីៗ ការជន់លិចកន្លងមក បញ្ហានៃការជៀបទឹក ឬបញ្ហាផ្សេងទៀតដែលអចលនទ្រព្យនោះអាចជួបប្រទះ។ សូមប្រយ័ត្ន ប្រសិនបើអ្នកលក់មិនចង់ចែករំលែកព័ត៌មាននេះ។
5. ជឿជាក់លើការគតិរបស់អ្នក
ខណៈពេលដែលផ្ទះអាចមើលទៅល្អឥតខ្ចោះ សូមជឿជាក់លើការគិត និងការវាយតម្លៃរបស់ខ្លួនឯង។ ប្រសិនបើមានអ្វីមួយមិនត្រឹមត្រូវ ឬអ្នកកត់សម្គាល់ការជួសជុលនៃការបែកបាក់ច្រើនពេក ដែលអាចបង្កហានិភ័យទៅថ្ងៃមុខ ដូចនេះអ្នកត្រូវពិនិត្យឱ្យបានច្បាស់លាស់។
6. ចរចារការជួសជុល ឬកែតម្រូវតម្លៃ
ប្រសិនបើការត្រួតពិនិត្យបង្ហាញពីបញ្ហាសំខាន់ៗ ដុចនេះអ្នកអាចចរចាជាមួយអ្នកលក់ ដើម្បីដោះស្រាយបញ្ហាមុននឹងទិញ ឬកាត់បន្ថយតម្លៃនៃផ្ទះនោះ ដើម្បីគិតគូរពីតម្លៃនៃការជួសជុល។
ដូចនេះអ្នកត្រូវធ្វើការត្រួតពិនិត្យអចលនទ្រព្យឱ្យបានច្បាស់លាស់មុននឹងធ្វើការទិញ ជៀសវាងការមាននូវបញ្ហានៅថ្ងៃខាងមុខ។