spot_img
spot_img
Homeទូទៅសំលៀងខួរក្បាល៖ បំណងប្រាថ្នារបស់អ្នកបម្រើ

សំលៀងខួរក្បាល៖ បំណងប្រាថ្នារបស់អ្នកបម្រើ

-

ថ្ងៃនេះ​ចង់​សំលៀងខួរក្បាល​ដែរឬទេ? ថ្ងៃ​នេះ​គេហទំព័រ«គំនិត»សូម​លើក​យក​អត្ថបទ​សំលៀង​ខួរក្បាល​មួយ​ជូន​ដល់​ប្រិយមិត្ត​ដើម្បី​ទុកសម្រាប់​គិត​កម្សាន្ត បង្កើន​ប្រាជ្ញា។ តោះទៅមើល​សំណួរ​សំលៀង​ខួរក្បាល​ទាំងអស់គ្នា!

កាល​ពី​យូរលង់ណាស់មក​ហើយ មាន​ឈ្នួល​បម្រើម្នាក់នៅជាមួយ​នឹង​ម្ចាស់ក្នុង​ភូមិ​មួយ​អស់​កាល​យ៉ាង​យូរ។ ក្រោយ​ពីបាន​នៅ​បម្រើ​ម្ចាស់​របស់ខ្លួន​អស់​រយៈពេល​៣០​ឆ្នាំ​មក ម្ចាស់​របស់គេក៏បាន​ធ្លាក់​ខ្លួន​ឈឺយ៉ាងធ្ងន់ ដែល​ប្រហែល​មិន​អាច​រស់​នៅបាន​យូរ​ទៀត​ឡើយ។ មាន​ថ្ងៃមួយ ម្ចាស់ក៏បាន​ហៅ​ឈ្នួល​បម្រើ ​មក​ជួបហើយ​ឲ្យ​អ្នក​បម្រើ​នោះ​ប៉ងប្រាថ្នា​នូវ​បំណង​ចំនួន​មួយ។ ម្ចាស់​នោះ​បាន​ទុក​រយៈពេល​១ថ្ងៃ​សម្រាប់​ឲ្យ​អ្នក​បម្រើ​នោះ​ធ្វើការ​គិត​ពិចារណា។ អ្នក​បម្រើ​ម្នាក់នោះ​មាន​ការសប្បាយ​រីករាយ​យ៉ាង​ខ្លាំង ហើយ​ក៏បានធ្វើ​ដំណើរ​ទៅជួប​ម្តាយ​របស់ខ្លួន​ដើម្បីធ្វើការ​ពិភាក្សាពី​បំណង​ប្រាថ្នា​។ ម្តាយ​អ្នក​បម្រើ​នោះ​ជា​មនុស្ស​ពិការភ្នែក ហើយ​គាត់​ក៏បាន​ឲ្យ​កូន​របស់គាត់​ប៉ង​ប្រាថ្នា​ធ្វើយ៉ាងម៉េច​ឲ្យ​ភ្នែក​របស់​គាត់​អាច​មើលឃើញឡើង​វិញ។ បន្ទាប់​ពីទៅជួបម្តាយ​របស់គេហើយ អ្នកបម្រើនោះក៏បានទៅជួប​នឹងប្រពន្ធរប​ស់ខ្លួន។ នាង​មាន​ការត្រេកអរយ៉ាងខ្លាំង​នៅពេលដែល​ប្តីរបស់ខ្លួន​ប្រាប់​ពី​រឿង​បំណង​ប្រាថ្នា​នោះ។ ប្រពន្ធ​របស់​អ្នកបម្រើនោះ​មិន​ទាន់​មាន​កូន​នៅឡើយ​ទេបន្ទាប់​ពី​បាន​រស់នៅ​ជាមួយ​ប្តី​អស់​រយៈពេល​យ៉ាង​យូរ ហើយ​បាន​ឲ្យ​ប្តីរបស់ខ្លួន​ធ្វើការ​ប៉ង​សុំ​កូន​ប្រុស​មួយ​ពីម្ចាស់។ បន្ទាប់មកទៀត​ បុរស​ជាអ្នកបម្រើនោះធ្វើដំណើរ​ទៅជួប​ឪពុក​របស់ខ្លួន​ដែលជាមនុស្ស​ចង់ក្លាយជាអ្នកមាន ហើយ​គាត់​បាន​ប្រាប់​ឲ្យ​កូន​គាត់​ប៉ង​នូវ​មាសប្រាក់​កែវកង​ជាច្រើន។ ថ្ងៃ​បន្ទាប់បរុស​ម្នាក់​នោះ​បាន​ទៅជួប​នឹង​ម្ចាស់​របស់​គេ​ ហើយ​បាន​ប្រាប់​នូវ​បំណង​ប្រាថ្នា​មួយដែល​បំណង​ប្រាថ្នា​មួយនោះអាច​ធ្វើ​ឲ្យ​ ម្តាយ ប្រពន្ធ​ និង​ឪពុក​បាន​សម​នឹង​បំណង​រៀងៗខ្លួន។ សំណួរ​សួរ​ថា តើ​អ្នក​បម្រើ​នោះ​បាន​ប៉ង​នូវ​បំណង​ប្រាថ្នា​អ្វី?

សាកគិត​មើលមើល! តើ​អ្នក​បម្រើ​នោះប៉ងនូវអ្វី​ ដែល​បំណង​ប្រាថ្នា​របស់គេ​តែមួយ​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​ម្តាយ ប្រពន្ធ និង​ឪពុករបស់គេ? សូម​កុំភ្លេច​ចូលរួម​ឆ្លើយ​ទាំងអស់គ្នា​ណា! អ្នកអាច​ដាក់​នៅចម្លើយ​នៅ​ក្នុង​ប្រអប់Commentខាងក្រោម។

តើ​អ្នក​សាកល្បង​ឆ្លើយ​អស់​ចិត្ត​ហើយ​ឬនៅ? បើ​អស់​ចិត្ត​ហើយ អ្នក​អាច​ផ្ទៀង​ផ្ទាត់​ចម្លើយ​ជាមួយ​នឹង​គំនិត​ដោយ​ចុច​នៅ​តំណភ្ជាប់​ខាងក្រោម​ “Page 2”។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ