កូកាកូឡា គឺជាភេសជ្ជៈមួយប្រភេទដែលគេបានដឹងថាវាសម្បូរទៅដោយជាតិស្ករ។ ត្រឹមតែមួយកំប៉ុង វាមានជាតិស្ករដល់ទៅជិត១០ស្លាបព្រាតែទៅហើយ។ មានមនុស្សមួយចំនួនបានយល់ថា ការផឹកកូកាកូឡា ជួយបំប៉នរាងកាយ និងធ្វើឲ្យមានសុខភាពល្អ។ ក៏ប៉ុន្តែវាផ្ទុយពីនេះទាំងស្រុង។
កូកាកូឡាផ្ដល់ផលវិបាកមួយចំនួនដល់អ្នក ដូចជាការស្រូបយកជាតិកាហ្វេអ៊ីន, ការបញ្ចេញជាតិកាល់ស្យូមតាមទឹកនោម កើនឡើង, ធ្វើឲ្យអ្នកធាត់, ធ្វើឲ្យសំពាធឈាមកើនឡើង។ បន្ទាប់មកអ្នកនឹងផ្លាស់ប្ដូរអារម្មណ៍ពីសប្បាយរីករាយទៅជាឆេវឆាវ ឬក៏ទុយមុយ ថែមទៀតផង។
១. អំឡុងពេល១០នាទីដំបូង៖ ជាតិស្ករស្មើនឹង១០ស្លាបព្រាតែ បានចូលទៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក។
២. ២០នាទី៖ ជាតិស្ករក្នុងឈាមរបស់អ្នក នឹងកើនឡើង ហើយបណ្ដាលឲ្យអ័ងស៊ុយលីនត្រូវបានបញ្ចេញយ៉ាងខ្លាំង។ ពេលនោះ ថ្លើមរបស់អ្នកនឹងបំប្លែងជាតិស្ករទាំងឡាយដែលវាទទួលបាន ទៅជាភាពធាត់។
៣. ៤០នាទី៖ ការស្រូបយកជាតិកាហ្វេអ៊ីនបានបញ្ចប់។ ប្រស្រីភ្នែករបស់អ្នករីកធំ, សំពាធឈាមកើនឡើង, ក្រពះរបស់អ្នកបញ្ចូលជាតិស្ករកាន់តែច្រើនទៀតទៅក្នុងផ្លូវសរសៃឈាមរបស់អ្នក។ សរសៃប្រសាទអាដេណូស៊ីននៅក្នុងខួរក្បាលរបស់អ្នក ត្រូវបានទប់ស្កាត់ ដើម្បីកុំឲ្យមានភាពងងុយ។
៤. ៤៥នាទី៖ រាងកាយរបស់បង្កើនការផលិតដូប៉ាមីនដែលភ្ញោចអារម្មណ៍សប្បាយរីករាយនៅក្នុងខួរក្បាលរបស់អ្នក។ នេះក៏ជាវិធីដែលសារជាតិហេរ៉ូអ៊ីនធ្វើដែរ។
៥. ៦០នាទី៖ អាស៊ីតផូស្វ័រភ្ជាប់ទៅកាល់ស្យូម ម៉ាញេស្យូម និងស័ង្កសី នៅផ្នែកក្រោមនៃពោះវៀនរបស់អ្នក ដោយបង្កើនល្បឿននៃការរំលាយអាហារ និងបង្កើនការបញ្ចេញទឹកនោមដែលមានជាតិកាល់ស្យូមដែរ។
៦. >៦០នាទី៖ ជាតិកាហ្វេអ៊ីនក៏ចាប់ផ្ដើមធ្វើឲ្យមានការបញ្ចេញទឹកនោម។ (វាធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់នោម។) វានឹងធ្វើឲ្យអ្នកបញ្ចេញសមាសធាតុផ្សំដែលមានកាល់ស្យូម ម៉ាញេស្យូម និងស័ង្កសី ដែលបម្រុងតែនឹងទៅកាន់ឆ្អឹង ក៏ដូចជាសូដ្យូម អេឡិចត្រូលីត និងជាតិទឹក ផងដែរ។
៧. >៦០នាទី៖ ក្រោយពីភាពរីករាយក្នុងខ្លួនអ្នកថយចុះ អ្នកក៏ចាប់មានបញ្ហាជាតិស្ករថយចុះ (sugar crash)។ នៅពេលនេះ អ្នកអាចមានអារម្មណ៍ឆេវឆាវឬទុយមុយ។ ពេលនេះ អ្នកក៏បានបញ្ចេញជាតិទឹកដែលមានក្នុងកូកាកូឡា មកខាងក្រៅអស់ដែរ។ (ក្នុងនោះក៏រួមមានសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយរបស់អ្នកត្រូវការសម្រាប់បំប៉នឆ្អឹងនិងធ្មេញ។)
[Tribune]