ចំនួនLikeគឺជាប្រធានបទដ៏ទាក់ទាញមួយសម្រាប់អ្នករាល់គ្នាដែលមានPage ឬចង់មានPageរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebookមួយនេះរហូតដល់មានភ្នាក់ងារធ្វើទីផ្សារ Facebook ទាំងជាលក្ខណៈបុគ្គល និងក្រុមហ៊ុនបានប្រើប្រាស់ចំណុចមួយនេះដើម្បីធ្វើការទាក់ទាញអតិថិជន ហើយក៏មានPageខ្លះ មានផ្តល់សេវាទិញPage ដែលមានចំនួន Like ច្រើនស្រាប់ៗផងដែរ។
ប៉ុន្តែមួយរយៈនេះ ខ្ញុំបានជួបម្ចាស់Page និងម្ចាស់អាជីវកម្មដែលមានFacebook មិនតិចទេដែលរអូរថាPage របស់គាត់មិនមានការកើនឡើងLike ទេ តែបែជាមានការថមថយចុះទៅវិញ។ តើមូលហេតុអ្វី?
មួយរយៈចុងក្រោយនេះ Facebookបានព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើយ៉ាងណាឱ្យបណ្តាញសង្គមមួយនេះកាន់តែមានភាពប្រសើរជាងមុន ដូចជាព្យាយាមលុបបំបាត់ព័ត៌មានក្លែងក្លាយដោយប្រើបច្ចេកវិទ្យាបញ្ញានិមិត្ត លុបបំបាត់Facebook Page ណាដែលមានសកម្មភាពមិនល្អ និងលុបគណនីខ្មោចព្រមទាំងគណនីរបស់អ្នកប្រើប្រាស់ណាដែលមានសកម្មភាពប្រាស់ចាកពីគោលការណ៍របស់Facebook។
ហេតុដូចនេះហើយ Page ណាដែលមានចំនួនLikeចេញពីគណនីខ្មោច ឬគណនីរបស់អ្នកប្រើប្រាស់ណាដែលធ្វើខុសគោលការណ៍របស់បណ្តាញសង្គមនេះ នឹងមានការធ្លាក់ចុះចំនួនដោយសារតែគណនីទាំងនោះត្រូវបានលុបចោលដោយFacebook។
តើធ្វើដូចម្តេចដើម្បីដឹងថា ចំនួនLikeទាំងនោះធ្លាក់ចុះដោយសារតែបញ្ហាខាងលើ?
ប្រសិនបើអ្នកទិញFacebook Pageដែលមានអ្នកLikeជាគណនីខ្មោចអ្នកនឹងអាចប្រឈមុខនឹងធ្លាក់ចំនួនLikeយ៉ាងគំហុក អាចរហូតដល់រាប់ពាន់ រាប់ម៉ឺនក្នុងមួយប៉ព្រិចភ្នែក។ អ្នកអាចធ្វើការតាមដានបញ្ហានេះតាមរយៈការចូលទៅក្នុង Insight-à Likeàចុចនៅលើក្រាហ្វិចពណ៌ក្រហម (ដែលជាក្រាហ្វបង្ហាញចំនួនអ្នកLikeថយចុះ) រួចមកវានឹងបង្ហាញព័ត៌មានថាហេតុអ្វីបានជាការLikeធ្លាក់ចុះដូចជាធ្លាក់ចុះដោយសារតែគេ Unlikeដោយខ្លួនឯង ឬដោយសារតែFacebookដកចេញគណនីនោះចោល។
ដូចនេះ សូមម្ចាស់អាជីវកម្ម ឬអ្នកដែលមាន ឬចង់មានPageទាំងអស់គួរជៀសឱ្យឆ្ងាយពីការទិញLikeដែលមានប្រភពមិនច្បាស់លាស់ ដែលនាំឱ្យខាតបង់ថវិកានិងកម្លាំង ព្រោះថាបណ្តាញសង្គមយក្សFacebookមួយនេះ នឹងធ្វើការរឹតបន្ទឹងកាន់តែខ្លាំងជាងមុនដោយលុបចោលគណនីខ្មោច ឬគណនីដែលធ្វើខុសគោលការណ៍ ដើម្បីរក្សាគុណភាពបណ្តាញសង្គមរបស់ខ្លួន។