ក្រុមគ្រូពេទ្យបានរកឃើញថា អ្នកជម្ងឺផ្តាសាយធ្ងន់ ដែលបំបែកឲ្យនៅខាងក្រៅ ជាសះស្បើយលឿនជាង អ្នកដែលបានព្យាបាលនៅក្នុងអគារ។ ការរួមបញ្ចូលគ្នានៃខ្យល់ធម្មជាតិនិងពន្លឺព្រះអាទិត្យ បានកាត់បន្ថយអត្រានៃការស្លាប់ក្នុងចំណោមអ្នកជំងឺ និងអត្រានៃការឆ្លងមកបុគ្គលិកពេទ្យ។
(`Open-Air’ Treatment in 1918)
កំណត់ត្រាអំពីរោគរាតត្បាតឆ្នាំ បានកត់ត្រា បទពិសោធន៍នៃការឆ្លងកាត់ រោគរាតត្បាត១៩១៨ និងជារោគរាតត្បាតដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្តកន្លងមក បានកត់ត្រាទុក បច្ចេកទេសមួយ ដែលមានប្រសិទ្ធភាព សម្រាប់ដោះស្រាយជំងឺផ្តាសាយ ប្រហែលជានឹងអាចជួយយើងបាន ក្នុងប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខាងមុនទៀត។
នៅកំឡុងឆ្នាំ១៩១៨ ជំងឺផ្តាសាយឆ្លងរាលដាល ដល់ឆ្នេរសមុទ្រខាងកើត នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩១៨ ទីក្រុងបូស្តុនត្រូវបានរងគ្រោះយ៉ាងខ្លាំង។ ដូច្នេះរដ្ឋាភិបាលបានបង្កើតមន្ទីរពេទ្យបន្ទាន់មួយសម្រាប់នាវិកដែលមានអាការៈធ្ងន់ធ្ងរ ។ បុគ្គលិកពេទ្យបានកត់សម្គាល់ឃើញថាកន្លែងសម្រាប់នាវិកដែលមានជំងឺធ្ងន់ធ្ងរបំផុតនោះមិនមានប្រព័ន្ទខ្យល់ចេញចូលល្អទេ។ ដូច្នេះ គាត់បានដាក់ពួកឲ្យគេនៅខាងក្រៅអគារដើម្បីអាចទទួលបានខ្យល់អាកាសបរិសុទ្ធ។ ហើយពេលណាអាកាសធាតុល្អ ក្រុមគ្រូពេទ្យនឹងអោយពួកគេចេញពីតង់ ដើម្បី ត្រូវពន្លឺព្រះអាទិត្យ។ នៅពេលនោះ ការអនុវត្តបែបនេះគឺជាទម្លាប់ធម្មតា។
ក្នុងកំឡុងពេលនោះ វិធីព្យាបាលដោយប្រើខ្យល់បរិសុទ្ធ ត្រូវបានគេស្គាល់ និងត្រូវបានគេប្រើជាទូទៅ សម្រាប់ព្យាបាលជំងឺនៃការឆ្លងមេរោគផ្លូវដង្ហើម ។ អ្នកជំងឺត្រូវបានគេដាក់នៅខាងក្រៅដើម្បីស្រូបខ្យល់បរិសុទ្ធ ឬចំហរបង្អួចទាំងយប់ទាំងថ្ងៃ។ វិធីព្យាបាលនេះ ត្រូវបានអនុវត្តរហូតដល់គំហើញថ្នាំអង់ទីប៊ីយោទិច ត្រូវបានរកឃើញ នៅទសវត្សឆ្នាំ ១៩៥០ ។
ខ្យល់អាកាសបរិសុទ្ធ ពន្លឺព្រះអាទិត្យ និងម៉ាស មានប្រសិទ្ធិភាពក្នុងការការប្រយុទ្ធប្រឆាំងជំងឺគ្រុនផ្តាសាយដ៏កាចសាហាវដែលរាតត្បាតតាំងពីមួយសតវត្សរ៍មុន។
វេជ្ជបណ្ឌិតទាំងឡាយ ដែលមានបទពិសោធផ្ទាល់ ក្នុងការព្យាបាល ដោយប្រើខ្យល់បរិសុទ្ធ នៅមន្ទីរពេទ្យបូស្តុន ជឿជាក់ថា វិធីនេះ មានប្រសិទ្ធភាព ដោយវាកាត់បន្ថយអត្រានៃការស្លាប់ក្នុងចំណោមអ្នកជំងឺនៅមន្ទីរពេទ្យពី ៤០ ភាគរយមកនៅត្រឹមតែ ១៣ ភាគរយ។
ខ្យល់បរិសុទ្ធគឺជាភ្នាក់ងារសម្លាប់មេរោគដ៏មានប្រសិទ្ធភាព (Fresh Air is a Disinfectant)
នៅក្នុងទសវត្សឆ្នាំ ១៩៦០ ក្រសួងការពារវិទ្យាសាស្រ្តជាតិបានបង្ហាញថាខ្យល់បរិសុទ្ធគឺជាថ្នាំសំលាប់មេរោគធម្មជាតិ។ មានអ្វីមួយដែលនៅក្នុងខ្យល់ ដែលពួកគេបានហៅថា កត្តាខ្យល់បរិសុទ្ធ គឺមានលទ្ធភាពសម្លាប់បាក់តរី និងវីរុសផ្តាសាយ ជាងខ្យល់ក្នុងអគារ។ ពួកគេមិនអាចបញ្ជាក់ច្បាស់ថា តើកត្តាខ្យល់បរិសុទ្ធនោះ គឺជាអ្វីជាក់លាក់នោះទេ។ ប៉ុន្តែពួកគេបានរកឃើញថាវាមានប្រសិទ្ធភាពទាំងពេលយប់និងពេលថ្ងៃ។
ខ្យល់បរិសុទ្ធគឺជាថ្នាំសំលាប់មេរោគធម្មជាតិ
ការស្រាវជ្រាវរបស់ពួកគេ ក៏បានបង្ហាញផងដែរថា កម្លាំងនៃការសម្លាប់មេរោគ របស់ កត្តាខ្យល់បរិសុទ្ធ អាចត្រូវបានរក្សានៅខាងក្នុងអគារ – ប្រសិនបើប្រព័ន្ទ ខ្យល់ចេញចូលត្រូវបានរៀបចំត្រឹមត្រូវ (ពិដានខ្ពស់និងបង្អួចធំ ៗ) ។ ប៉ុន្តែនៅពេលដែលអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់អំពី កត្តាខ្យល់បរិសុទ្ធបាន គំហើញថ្នាំអង់ទីប៊ីយ៉ូទិកក៏បានកើតឡើង ហើយវាក៏ជំនួសឲ្យការព្យាបាលដោយខ្យល់បរិសុទ្ធ។ ចាប់តាំងពីពេលនោះ ប្រសិទ្ធិពលនៃការសម្លាប់មេរោគ ដោយខ្យល់បរិសុទ្ធមិន ត្រូវបានបង្ហាញនៅក្នុងការគ្រប់គ្រងជំងឺឆ្លង ឬតាមមន្ទីរពេទ្យទៀតទេ។ ប៉ុន្តែបាក់តេរីដែលបង្កគ្រោះថ្នាក់ កាន់តែមានភាពស៊ាំទៅនឹង ថ្នាំអង់ទីប៊ីយោទិច ពីមួយថ្ងៃទៅមួយថ្ងៃ។
ការប្រយុទ្ធប្រឆាំងការឆ្លងជំងឺផ្តាសាយដោយប្រើពន្លឺព្រះអាទិត្យ (Sunlight and Influenza Infection)
ពន្លឺព្រះអាទិត្យគឺជាថ្នាំសំលាប់មេរោគដ៏មានប្រសិទ្ធិភាព
ការដាក់អ្នកជម្ងឺ នៅចំថ្ងៃ នឹងធ្វើឱ្យវីរុសផ្តាសាយអសកម្ម។ ការធ្វើបែបនេះក៏ជួយសម្លាប់បាក់តេរីនៃជំងឺសួតនិងជំងឺឆ្លងផ្សេងទៀតនៅក្នុងមន្ទីរពេទ្យផងដែរ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី ១ គ្រូពេទ្យវះកាត់យោធា បានប្រើ ពន្លឺព្រះអាទិត្យ ដើម្បីព្យាបាលរបួសដែលឆ្លងមេរោគ។ ពួកគេដឹងថាពន្លឺព្រះអាទិត្យគឺជាថ្នាំសំលាប់មេរោគដ៏មានប្រសិទ្ធិភាព ។ អ្វីដែលពួកគេមិនបានដឹង គឺគុណប្រយោជន៍មួយនៃការដាក់ អ្នកជំងឺ នៅខាងក្រៅ ចំពន្លឺព្រះអាទិត្យ គឺពួកគេអាចសំយោគវីតាមីន D នៅក្នុងស្បែករបស់ពួកគេ ។ ការសំយោគវីតាមីន Dនៅក្នុងស្បែក ត្រូវបានគេរកឃើញក្នុងទសវត្សឆ្នាំ ១៩២០ ។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តដឹងថា កម្រិតវីតាមីន D ទាប នឹងធ្វើឲ្យរាងកាយងាយឆ្លងមេរោគផ្លូវដង្ហើម និងជំងឺផ្តាសាយ។
ការផ្លាស់ប្តូរសារធាតុគីមី នៅក្នុងរាងកាយរបស់យើង មានឥទ្ធិពលលើ ការទប់ទល់ទៅនឹងការឆ្លងវីរុស។ ហើយការស្រាវជ្រាវថ្មីក៏បានបង្ហាញថា ការផ្លាស់ប្តូរសារធាតុគីមីនៅក្នុងរាងកាយនេះ ពិតជាអាចផ្លាស់ប្តូរការឆ្លើយតប ចំពោះវីរុសផ្តាសាយបានមែន។ ការស្រាវជ្រាវនេះពិតជាគាំទ្រដល់វិធីព្យាបាលជំងឺផ្តាសាយក្នុងអតីតកាលនាឆ្នាំ១៩១៨ ដែលផ្នែកសំខាន់លើការប្រើពន្លឺព្រះអាទិត្យ ដើម្បីបង្កើតវីតាមីន D នៅក្នុងស្បែក ទោះបីជាពេលនោះ មនុស្សម្នា មិនទាន់បានដឹង អំពី ការផ្លាស់ប្តូរសារធាតុគីមី នៅក្នុងស្បែកនោះក្តី។
អត្ថបទដើមដោយលោកបណ្ឌិត Richard Hobday