១. Moz SEO Learning Center
ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមពី SEO( Search Engine Optimization )គេហទំព័រមួយនេះជាប្រភពនៃចំណេះដឹងដ៏មានប្រយោជន៍មួយសម្រាប់អ្នក។ អ្វីដែលពិសេសនិងកាន់តែងាយស្រួលនោះប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនទាក់ទងនឹង SEO គេហទំព័រមួយនេះបានផ្តល់ជាសេចក្តីណែនាំ(Guideline) ដែលណែនាំនូវអ្វីដែលអ្នកគួរតែរៀនទៅតាមដំណាក់កាល ។ ក្រៅពីនេះគេហទំព័រមួយនេះនឹងផ្តល់ជូនអ្នកនូវមាតិកាជា វីដេអូ blog ដែលនិយាយបកស្រាយយ៉ាងលម្អិតអំពីប្រធានបទសំខាន់ៗជាច្រើនដែលអ្នកគួរតែដឹងស្តីអំពី SEO ផងដែរ។
Link : moz.com/learn/seo
២. HubSpot Academy
ប្រសិនបើអ្នកចង់អភិវឌ្ឍន៍និងពង្រឹងនូវជំនាញសំខាន់ៗនានាដែលទាក់ទងនឹងDigital Marketing ដូចជា SEO , Content Marketing , Email Marketing , Social Media Marketing ជាដើមនោះ HubSpot Academy គឺជាគេហទំព័រ ដ៏មានប្រយោជន៍មួយដែលអាចជួយអ្នកបាន ។ គេហទំព័រមួយនេះគឺជាប្រភពនៃចំណេះដឹងដែលទាក់ទងនឹង Digital Marketing ដ៏ទូលំទូលាយដែលរួមបញ្ជូលទាំងវគ្គសិក្សាខ្លីៗ(short course) និង វគ្គសិក្សាពេញលេញរួមជាមួយនឹងវិញ្ញាប័ណ្ណប័ត្រ(Certificate)បញ្ជាក់អំពីការសិក្សាបន្ទាប់ពីអ្នកបានបញ្ចប់នូវវគ្គនីមួយៗដោយជោគជ័យផងដែរ ។
Link : academy.hubspot.com
៣. Google Digital Garage
Google Digital Garage គឺជាគេហទំព័រផ្លូវការរបស់ google តែម្តងដែលផ្តល់ជូននូវការបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងផ្នែក Digital Marketing , Search Engine Marketing , Search Advertising , Mobile Marketing , Google Analytics ជាដើម ។ ដូចគ្នានេះដែរអ្នកក៏ទទួលបាននូវវិញ្ញាប័ណ្ណប័ត្រ( Certificate) បញ្ជាក់អំពីការសិក្សាបន្ទាប់ពីអ្នកបានបញ្ចប់នូវវគ្គនីមួយៗដោយជោគជ័យផងដែរ ។
Link : learndigital.withgoogle.com/digitalgarage
៤ . Neil Patel
លោក Neil Patel គឺជាអ្នកជំនាញផ្នែក Digital Marketing ម្នាក់ដែលបានបង្កើតនូវគេហទំព័រ Neil Patel ដែលជាឈ្មោះរបស់លោកផ្ទាល់ក្នុងគោលបំនងចែករំលែកនូវចំណេះដឹងទាក់ទងនឹង Digital Marketing សម្រាប់អ្នកដែលមានការចាប់អារម្មណ៍លើវិស័យនេះ ។ តាមរយៈគេហទំព័រអ្នកអាចស្វែងរកនូវអត្ថបទឬក៏វីដេអូមួយចំនួនដែលមានខ្លឹមសារជាក់លាក់និងច្បាស់លាស់ដែលអាចជួយអ្នកក្នុងការអភិវឌ្ឍន៍នូវជំនាញ Digital Marketing របស់អ្នកបាន ។
Link : neilpatel.com
៥. WordStream’s PPC University
គេហទំព័រមួយនេះផ្តោតសំខាន់ទៅលើយុទ្ធសាស្រ្ត Pay-Per-Click Marketing។ តាមរយៈគេហទំព័រនេះអ្នកនឹងរៀនបានពីវិធីសាស្រ្តដែលធ្វើយ៉ាងណាឲ្យការចំណាយកាន់តែមានប្រសិទ្ធិភាពនិងទទួលបាននូវលទ្ធផលខ្ពស់ផងដែរ។ អ្វីដែលកាន់តែងាយស្រួលនោះអ្នកអាចសិក្សាទៅតាមកម្រិតនៃសមត្ថភាពរបស់អ្នកដូចជា Beginner ( PPC 101 ) , Intermediate( PPC 102 ) និង Advanced PPC ។
Link : wordstream.com/learn
៦. YouTube
លើសពីបណ្តាញសង្គមដែលផ្តល់នូវមាតិកាបែបកម្សាន្ត YouTube ក៏ជាប្រភពនៃចំណេះដឹងដ៏សម្បូរបែបនិងទូលំទូលាយដែលអ្នកមិនគួរមើលរំលងផងដែរ។ ទាក់ទងនឹងការប្រើប្រាស់ YouTube ជាប្រភពនៃចំណេះដឹងអ្នកធ្វើការសិក្សាតាមរយៈ Channel របស់អ្នកជំនាញទីផ្សារល្បីៗដូចជា Gary Vaynerchuk , Seth Godin, Dennis Yu ជាដើមដែលអ្នកអាចនឹងអាចទទួលបាននូវចំណេះដឹងដែលប្រកបដោយវិជ្ជាជីវៈពិតប្រាកដនិងជាក់លាក់ ។
Link : Youtube.com