spot_img
spot_img
HomeគំនិតPlusវីរៈប៊ុនថាំ ក្រុមហ៊ុនក្នុងស្រុកដែលតែងបង្កើត​ឱកាស​ក្នុង​វិបត្តិ

វីរៈប៊ុនថាំ ក្រុមហ៊ុនក្នុងស្រុកដែលតែងបង្កើត​ឱកាស​ក្នុង​វិបត្តិ

-

មានអតិថិជនមិនតិចទេដែលចូលចិត្តធ្វើដំណើរឆ្លងខេត្ត​បាន​ស្គាល់ក្រុមហ៊ុន​វីរៈប៊ុនថាំ(Virak Bhuntham Express Tour & Travel ហៅកាត់ថា VET) ដែលជាក្រុមហ៊ុន​ដឹកជញ្ចូនអ្នកដំណើរទូទាំងប្រទេស។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុន​ក្នង​ស្រុក​មួយដែលតែងតែពង្រីកខ្លួន និងចាប់យកឱកាស​ផ្សេងៗជាច្រើន។

អ្វីដែលខ្ញុំកើតសរសើរ​សម្រាប់ VETនេះគឺគាត់មានគំនិតបត់បែន និងអាច​ផ្លាស់ប្តូរបែបសហគ្រិនបានលឿន​ក្នុង​បរិបទផ្សេងៗ​ ដែលធ្វើឱ្យគាត់​អាច​ធ្វើការ​បន្ត​ដំណើរការ ទោះក្នុងកាលទេសៈណាក៏ដោយ។ ជាក់ស្តែងថ្មីៗនេះ ព្រឹត្តិការណ៍២០កុម្ភៈនៃការឆ្លងរីករាលដាលជាសហគមន៍ជម្ងឺ​កូវីដ១៩ ដែលរីកសាយ​រហូតដល់ការសម្រេច​ចិត្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល និងក្រុងតាខ្មៅកាលពី​ថ្ងៃទី១៤ខែ​មេសាកន្លងទៅនេះ បានបង្កឱ្យ​មានការ​រអាក់រអួល​ក្នុង​ការផ្គត់ផ្គង់ស្បៀងអាហារនៅលើទីផ្សារ។ មិនដល់១០ថ្ងៃផង​បន្ទាប់ពីការបិទខ្ទប់នេះ ក្រុមហ៊ុន​វីរៈប៊ុនថាំក៏បាន​កែខៃ​សេវាកម្ម​របស់ខ្លួនដែលពីមុនផ្តោតតែ​សេវាកម្មដឹកជញ្ចូន​ទំនិញ និងអ្នកដំណើរ ហើយបានបង្កើត​ចេញជាផ្សារឡានក្រុងចល័ត​ដោយធ្វើការលក់​ទំនិញចាំបាច់ក្នុង​តម្លៃ​ទាប​ជូន​ដល់​អ្នកដែលនៅភូមិសាស្ត្រ​បិទខ្ទប់ ដែលពិបាកនឹងចេញក្រៅរកទិញអាហារចាំបាច់ក្នុងកំឡុងពេលដែលតម្រូវឱ្យនៅតែផ្ទះ។

កាលពីឆ្នាំ​មុន នៅពេលដែល​កូវីដ១៩ទើបចាប់ផ្តើមផ្ទុះឡើង ហើយ​វិស័យ​ធ្វើដំណើរ​ឆ្លងខេត្ត​បានធ្លាក់ចុះ ​យើងក៏ឃើញ​កាលផ្លាស់ប្តូរមួយពីVETផងដែឬ។ ពេលនោះគាត់បាន​បង្កើត​សេវាថ្មីមួយទៀតយ៉ាង​រហ័ស​គឺ​សេវាកម្មដឹកជញ្ចូន​ឥវ៉ាន់ដល់ផ្ទះ និង​សេវាកម្ម​ទូទាត់សាច់ប្រាក់ជំនួស​អ្នកលក់ដើម្បីឆ្លើយតបនឹងតម្រូវការ​ទីផ្សារ​ដឹកជញ្ចូន​ដែលកំពុងតែកើនឡើង​ក្នុង​កំឡុង​ពេលការ​ឆ្លងរីករាលដាល​នៃជម្ងឺកូវីដ១៩។

មិនដល់១០ថ្ងៃផង​បន្ទាប់ពីការបិទខ្ទប់នេះ ក្រុមហ៊ុន​វីរៈប៊ុនថាំក៏បាន​កែខៃ​សេវាកម្ម​របស់ខ្លួនដែលពីមុនផ្តោតតែ​សេវាកម្មដឹកជញ្ចូន​ទំនិញ និងអ្នកដំណើរ ហើយបានបង្កើត​ចេញជាផ្សារឡានក្រុងចល័ត​ដោយធ្វើការលក់​ទំនិញចាំបាច់ក្នុង​តម្លៃ​ទាប…

សកម្មភាពនេះគឺជា​​សកម្មភាព​ដែលពោពេញដោយភាពជា​សហគ្រិន​ ដែលតែងតែ​គិតចេញ​វិធីសាស្ត្រផ្សេងៗ ដើម្បីកែខៃស្ថានភាព និងច្នៃ​ឱ្យអស់លទ្ធភាព​ក្នុង​ការប្រើប្រាស់​ធនធានដែលមានស្រាប់។ ប្រាកដណាស់ គាត់អាចធ្វើដូចនេះបាន ដោយសារតែការមានធនធាន​រួចជាស្រេច តែអ្វីដែលធ្វើឱ្យយើងមិនសរសើរមិនបាន គឺការច្នៃវិបត្តិ ដោយគាត់​សម្រេច​ចិត្តលឿន​ក្នុងការកែខៃ​ស្ថានភាព ដែលក្នុងប្រទេសកម្ពុជា​យើងមាន​ក្រុមហ៊ុនដឹក​ជញ្ចូន​ផ្សេងទៀត​មិនតិចទេ ដែលមិនបាន​អនុវត្ត​យុទ្ធសស្ត្រ​បត់ខ្លួននេះ។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ