spot_img
spot_img
Homeបច្ចេកវិទ្យាតើ​យើង​ត្រូវ​ការ​ប្រូតេអ៊ីន​ប៉ុន្មាន​សំរាប់​រាងកាយ ?

តើ​យើង​ត្រូវ​ការ​ប្រូតេអ៊ីន​ប៉ុន្មាន​សំរាប់​រាងកាយ ?

-

តើ​អ្នក​ធ្លាប់​គិត​ពី​តំរូវ​ការ​ប្រូតេអ៊ីន​សំរាប់​រាងកាយ​របស់​អ្នក​ដែរ​រឺ​ទេ ? ភាគ​ច្រើន​មនុស្ស​ធម្មតា​ពុំ​ខ្វាយខ្វល់​ពី​រឿង​នេះ​ទេ ប៉ុន្តែ​សំរាប់​អត្ដពលិក​ រឺ អ្នក​ហាត់ប្រាណ​តែង​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​យ៉ាង​ខ្លាំង​ព្រោះ​ការ​បង្កើន​ការ​ទទូល​ទាន​ប្រូតេអ៊ីន​អាច​អោយ​គេ​សំរក​ទម្ងន់ ប៉ុន្តែ​ជួយ​បង្កើន​សាច់ដុំ ។ តើ​វា​ពិត​ដែ​ររឺទេ ? វា​សម​ហេតុ​ផល​ដែរ​ព្រោះ​សាច់ដុំ​កើត​ឡើង​ដោយ​ប្រូតេអ៊ីន ហើយ​ការ​ដែល​ទទួល​ទាន​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ជា​ប្រចាំ​អាច​ជួយ​ក្នុង​ការ​បង្កើត​​ និង បង្កើនសាច់ដុំ ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​វា​មិន​មែន​ជា​ករណី​ទាំងអស់​នោះ​ទេ ។

ប្រូតេអ៊ីន​គឺ​ជា​គ្រឺះ​នៃ​បន្តុំ​របស់​រាងកាយ ។​ វា​បង្កើត​ឡើង​ដោយបន្តុំ​​អាមីណូអាស៊ីត​ដែល​ជួយ​ក្នុង​ការ​ស្ថានា​សាច់ដុំ ឈាម សក់ ស្បែក ក្រចក និង​ គ្រឿង​ក្នុង​របស់​យើង ។ បន្ទាប់​ពី​ទឹក ប្រូតេអ៊ីន​ជា​សារធាតុ​ដែល​សំបូរ​ជាង​គេ​ក្នុង​រាងកាយ​ហើយភាគ​ច្រើន (៦០% ទៅ ៧០%) ស្ថិត​ក្នុង​សាច់ដុំ​តាមគ្រោងឆ្អឹង​នៃរាងកាយ ។ មាន​អាមីណូអាស៊ីត ២០ ​ប្រភេទ​ដែល​ជា​តំរូវ​ការ​របស់​រាងកាយ​យើង​ជាប្រចាំ ។ ក្នុង​ចំណោម​អាមីណូអាស៊ីត ២០ ប្រភេទ​មាន ១២ ប្រភេទ​ដែល​រាងកាយ​យើង​អាច​បង្កើត​ដោយ​ផ្ទាល់ ប៉ុន្តែ ៨ ប្រភេទ​ទៀត​ត្រូវ​បង្កើត​ដោយ​ការ​ទទួល​ទាន​អាហារ​ រឺ ថ្នាំ ។ អាមីណូអាស៊ីត ១២ ប្រភេទ​ដែល​រាងកាយ​អាច​បង្កើត​ដោយ​ផ្ទាល់​ហៅថា “អាមីណូអាស៊ីតមិនសំខាន់”ហើយ​​អាមីណូអាស៊ីត ៨ ប្រភេទ​ដែល​បាន​ដោយការ​ទទួល​ទាន​អាហារ​ហៅថា “អាមីណូអាស៊ីតសំខាន់” ។

ការ​ជ្រើស​រើស​ការ​ទទួល​ទាន​អោយ​បាន​ត្រឺមត្រូវ :

អាហារ​ដែល​ផ្ទុក​អាមីណូអាស៊ីត​សំខាន់ហៅថា “ប្រូតេអ៊ីនពេញលេញ”អាហារ​ទាំងនោះ​រួមមាន​ដូចជា សាច់គោ សាច់មាន់ ត្រី ស៊ុត ទឹកដោះគោ និយាយ​រួម​គឺ​អាហារ​ដែល​មាន​ប្រភព​ពី​សត្វ ។ ប្រូតេអ៊ីន​ដែល​មិន​ពេញលេញ​ពុំមាន​ផ្ទុក​អាមីណូអាស៊ីតសំខាន់​ទាំង​អស់ឡើយ ហើយ​ជា​ទូទៅ​អាហារ​ទាំងនោះ​មាន​ដូចជា បន្លែ គ្រាប់ធញ្ញាជាតិ និង ផ្លែឈើ ។ល។ ដូចនេះ សំរាប់​អ្នក​ហូប​អាហារបួសគួរ​គិត​រឿង​នេះ​ជាពិសេស ។ ការទទួលទានប្រូតេអ៊ីនមិនបានគ្រប់គ្រាន់ធ្វើអោយសាច់ដុំចុះខ្សោយ ។ សំរាប់អ្នកហាត់ប្រាណជាប្រចាំគួរទទួលទាន​ប្រូតេអ៊ីនពី​ ១.២ ទៅ ១.៤ ក្រាម​ សំរាប់ ១ គីឡូក្រាមនៃទម្ងន់របស់រាងកាយជារាងរាល់ថ្ងៃ ។​ សំរាប់​មនុស្ស​ធម្មតា​ត្រូវការ​ប្រូតេអ៊ីន​មួយ​ថ្ងៃយ៉ាងតិច​គឺ​យក​ទម្ងន់ខ្លួន​គិត​ជាគីឡូក្រាម​ គុណនឹង ០.៨ ដែល​លទ្ធ​ផល​មាន​ខ្នាត​ជា “ក្រាម” ។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ