បច្ចុប្បន្ននេះ មនុស្សមួយភាគធំ មិនចូលចិត្តការខលចូលជាញឹកញាប់នោះទេ ប៉ុន្តែម្ចាស់អាជីវកម្ម អាចបង្កើតផែនការដល់ក្រុមអ្នកលក់ ដើម្បីយុទ្ធនាការណ៍ក្នុងការផ្ញើសារទៅកាន់អតិថិជន។
តើផ្ញើសារទៅកាន់អតិថិជនបែបណាទើបមានប្រសិទ្ធភាព?
ទី1. រៀបចំពាក្យពេជ្របែបចិត្តសាស្រ្ត ដើម្បីចងចិត្តអតិថិជន ដោយគ្រាន់តែអាន ក៏ចាប់អារម្មណ៍ ហើយសម្រេចចិត្តក្នុងការទិញ។
ទី2. កំណត់ពេលជាក់លាក់ក្នុងការផ្ញើ មិនមែនផ្ញើញឹកញាប់ខ្លាំងហួសហេតុពេកឡើយ។
ទី3. ផ្ញើសារជូនដំណឹងតាមរយៈផេក ឬតាម SMS ចូលទៅកាន់អតិថិជនផ្ទាល់ ហើយការជូនដំណឹងនេះ មានដូចជា ការបញ្ចុះតម្លៃពិសេស ការចូលស្ដុកនៃផលិតផលថ្មី និងឱកាសផ្សេងៗទៀតដែលអ្នកចង់ផ្ដល់ជាដំណឹង ដើម្បីទាញចំណាប់អារម្មណ៍ និងការសម្រេចចិត្តទិញពីអតិថិជន។ លើសពីនេះ អ្នកត្រូវតែ បញ្ចូលលេខទូរស័ព្ទ និងព័ត៌មានសំខាន់ៗ ដើម្បីឱ្យអតិថិជនងាយស្រួលទាក់ទងសួរព័ត៌មានលម្អិតបន្ថែម។
តិចនិក ប្រើយុទ្ធសាស្រ្តផ្ញើសារបង្កើនការលក់កាន់តែខ្លាំងទ្វេរដង
ទី1. ធ្វើឱ្យអតិថិជនចូលរួមជាមួយយើង តាមរយៈការផ្ញើសារជូនដំណឹងថ្មីៗ
ទី2. បង្កើនការចូលរួមក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងផេករបស់អ្នក
ទី3. ប្រើយុទ្ធសាស្រ្តផ្ញើសារសួរពីការ Feedback ត្រឡប់មកវិញពីអតិថិជន ដោយអាចនិយាយថា តើការប្រើប្រាស់ផលិតផលឬសេវាកម្មនេះ បងមានការស្នើសុំ ឬមានការផ្ដល់ជាគំនិតបន្ថែមទេ ដើម្បីឱ្យខាងខ្ញុំអាចជួយបាន និងខាងខ្ញុំកែតម្រូវឱ្យកាន់តែល្អប្រសើរជាងមុន?
ទី4. សរសេរសារ និងផ្ញើសារដោយផ្ដោតទៅលើអតិថិជនគោលដៅជាចម្បង
ទី5. សរសេរសារដើម្បីបង្កើនចំណងទាក់ទងជាមួយអតិថិជនកាន់តែល្អ ដោយអាចបង្កើតជា Chatbot ហើយសរសេរសារស្វាគមន៍ និងសួរពីចំណាប់អារម្មណ៍ផ្សេងៗដើម្បីឱ្យអតិថិជនមានអារម្មណ៍ថា សប្បាយចិត្ត និងងាយសម្រេចចិត្តទិញ។
ទី6. អាចប្រើ Link ដើម្បីឱ្យអតិថិជនចុចអាននូវព័ត៌មានលម្អិតផ្សេងៗពីផលិតផល ឬសេវាកម្ម តាមរយៈការផ្សព្វផ្សាយក្នុងផេករបស់អ្នក។