spot_img
spot_img
Homeទូទៅតួនាទីចាំបាច់ទាំង3 របស់ HR ក្នុងយុគសម័យនេះ

តួនាទីចាំបាច់ទាំង3 របស់ HR ក្នុងយុគសម័យនេះ

-

នៅក្នុងយុគសម័យនេះ បច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន និងបរិបទនៃការរស់នៅរបស់មនុស្សក៏មានការផ្លាស់ប្ដូរស្ទើទាំងស្រុង ដោយមនុស្សមានការស្គាល់ និងយល់ដឹងពីបច្ចេកវិទ្យាច្រើន។ ហេតុដូច្នេះ ចំពោះនៅក្នុងអង្គភាព ដើម្បីទទួលបានភាពរីកចម្រើន ផ្នែកធនធានមនុស្សក៏ត្រូវមានការបម្លែងខ្លួន ដោយពង្រឹងសមត្ថភាព និងឈ្វេងយល់ពីតួនាទីថ្មីចំនួន 3 ដើម្បីធ្វើយ៉ាងណា ជួយដល់ផលិតភាពការងាររបស់បុគ្គលិកគ្រប់ផ្នែក និងសម្រេចបាននូវគោលដៅរួមរបស់អង្គភាពទាំងបច្ចុប្បន្ន ហើយបន្តរីកចម្រើននាពេលអនាគត។

ជំនាញចាំបាច់ចំនួន 3 ខាងក្រោមនេះ ដែលផ្នែកធនធានមនុស្សត្រូវមាន៖

1. បណ្ដុះជំនាញថ្មីដល់ក្រុមការងារ

នៅតាមសម័យកាលនីមួយៗ តែងតែមានការផ្លាស់ប្ដូរ និងមានភាពជឿនលឿនជាបន្តបន្ទាប់ ដូច្នេះវាទាមទារ​ឱ្យមនុស្សត្រូវមានជំនាញថ្មីៗ។

ហេតុនេះ ទាមទារ​ឱ្យអ្នកដឹកនាំផ្នែកធនធានមនុស្ស ត្រូវតែជួយបណ្ដុះបណ្ដាលបុគ្គលិកម្នាក់ៗឱ្យទទួលបាននូវជំនាញថ្មីៗតាមរយៈ៖

  • ការមានសមត្ថភាពយល់និងវិភាគពីវិធីល្អៗដើម្បីជួយបណ្ដុះបណ្ដាលជំនាញថ្មី
  • មានជំនាញទន់ឱ្យបានច្រើន និងជំនាញបង្វឹក
  • យល់ដឹងពីគម្លាតជំនាញបច្ចុប្បន្ន និងបញ្ចូលការសិក្សាប្រកបដោយប្រសិទ្ធភាពទៅក្នុងលំហូរការងាររបស់បុគ្គលិក
  • កំណត់ពេលវេលាជាក់លាក់ដើម្បីបានបង្ហាត់បង្រៀននិងអាចរៀនបានដោយភាពសប្បាយរីករាយតាមរយៈកម្រងសំណួរ។

2. រៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនថ្មី

សំដៅលើការផ្លាស់ប្ដូររបៀបធ្វើការ ការបន្ថែមការងារ តួនាទីថ្មីជាដើម ប៉ុន្តែត្រូវធានាថា ក្រុមការងារបានយល់ច្បាស់ពីកិច្ចការងារទាំងអស់នោះ  ដោយមានផលិតភាពការងារស្របតាមតម្រូវការរបស់អង្គភាព និងមានការពេញចិត្តសហការពីក្រុមការងារ។

3. ផ្ដោតលើជំនាញភាពជាអ្នកដឹកនាំ

ជំនាញភាពជាអ្នកដឹកនាំ នឹងជួយក្នុងការបង្ហាញដល់ក្រុមការងារនូវការជឿជាក់ ភាពសុវត្ថិភាព ​និងការជួយជ្រោមជ្រែងយ៉ាងពេញលេញដល់ពួកគេឱ្យកាន់តែមានភាពកក់ក្ដៅ ព្រមទាំងធ្វើឱ្យពួកគេមានកម្លាំងចិត្ត និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីសម្រចគោលដៅរបស់អង្គភាព។

 

ប្រភព៖ https://www.entrepreneur.com/article/372075

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ