spot_img
spot_img
Homeអនុវត្តន៍តើ​នៅ​ពេល​ណា​គួរ​ប្រើ “;” (Semicolon) និង “,”(Comma) ក្នុង​ភាសា​អង់គ្លេស?

តើ​នៅ​ពេល​ណា​គួរ​ប្រើ “;” (Semicolon) និង “,”(Comma) ក្នុង​ភាសា​អង់គ្លេស?

-

មាន​មនុស្សមិនតិច​ទេដែរ​មិន​ទាន់​យល់​ច្បាស់​ថា​តើ​នៅ​ពេល​ណា​យើង​ត្រូវ​ប្រើសញ្ញា “;” (Semicolon) និង “,”(Comma) នៅក្នុង​ភាសាអង់គ្លេស។ ថ្ងៃ​នេះ​ គេហទំព័រ​គំនិត​នឹង​ធ្វើ​ការបក​ស្រាយ​ពន្យល់អំពី​ការ​ប្រើប្រាស់​សញ្ញា​ទាំង​ពី​រ​នេះនៅ​ក្នុង​អក្សរសាស្ត្រអង់គ្លេស សម្រាប់​ប្រិយមិត្ត​ណាដែល​មិនទាន់​យល់​អំពីច្បាប់​ក្នុង​ការ​ប្រើប្រាស់​សញ្ញាទាំងពីរ​នេះ។

ជា​ធម្មតា  “;” (Semicolon) និង “,”(Comma) ត្រូវ​បាន​គេប្រើសម្រាប់​ភ្ជាប់​ប្រយោគ​ ឬ​ល្បះពីរ​ អោយ​ក្លាយ​ទៅ​ជា​ប្រយោគ ឬ​ល្បះ​​តែមួយ។ ថ្វី​ត្បិត​តែ​វាមាន​មុខ​ងារ​ដូច​គ្នា​ក៏​ពិត​ម៉ែន ប៉ុន្តែ​ការប្រើប្រាស់​សញ្ញា​ទាំង​ពីរ​នេះ​មាន​ភាព​ខុស​គ្នា​បន្តិច​បន្តួច។ ដូចនេះ ​ដើម្បី​អោយ​អស់​មន្ទិល​សង្ស័យ​ថា​តើ​សញ្ញា​ទាំង​ពីរ​ត្រូវ​ប្រើ​យ៉ាង​ណានោះ សូម​ពិនិត្យ​មើល​ការ​ពន្យល់​ខាងក្រោម។

១-ការប្រើប្រាស់ “,”(Comma)

ដើម្បី​ធ្វើការ​ភ្ជាប់​ប្រយោគ ឬល្បះពីរ អោយ​ក្លាយ​ទៅ​ជា​ប្រយោគ ឬ​ល្បះ​តែ​មួយ​នោះ គេ​ប្រើ “,”បន្ទាប់ពីប្រយោគដើម ដោយ​ភ្ជាប់​ជាមួយនឹងសន្ធានសព្ទ (Coordinating conjunctions)ដូចជា៖ and, but, for , or, nor ,so ,yet ។ សូមពិនិត្យមើល​ឧទាហរណ៍​ខាងក្រោម៖

It rained heavily during the afternoon, but we managed to have our picnic anyway.

I am going home, and I intend to stay there.

They couldn’t make it to the summit and back before dark, so they decided to camp for the night.

-ការប្រើប្រាស់ “;” (Semicolon)

ប្រើប្រាស់ “;” នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ភ្ជាប់​ប្រយោគ​ ឬល្បះពីរ​ដោយ​មិន​មាន​ការ​ប្រើប្រាស់​ឈ្នាប់។ ឧទាហរណ៍៖

It rained heavily during the afternoon; we managed to have our picnic anyway.

I am going home; I intend to stay there.

They couldn’t make it to the summit and back before dark; they decided to camp for the night.

អ្នក​ក៏អាច​ប្រើប្រាស់ “;” នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ច្របាច់​ល្បះ ឬប្រយោគពីរ អោយទៅជា​ល្បះ​តែ​មួយ​ដោយ​ការ​ប្រប្រាស់​ឈ្នាប់​ដូចជា however, moreover, therefore, consequently, otherwise, nevertheless, thus ។ល។ ឧទារណ៍៖

I am going home; moreover, I intend to stay there.

It rained heavily during the afternoon; however, we managed to have our picnic anyway.

They couldn’t make it to summit and back before dark; therefore, they decided to camp for the night.

 

ប្រភព៖ http://owl.english.purdue.edu/owl/resource/607/04/

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ