spot_img
spot_img
Homeទូទៅបុរសម្នាក់ក្លែងធ្វើជាមេធាវី ហើយឈ្នះគ្រប់ករណី សូម្បីតែរឿងក្តីរបស់គាត់ផ្ទាល់

បុរសម្នាក់ក្លែងធ្វើជាមេធាវី ហើយឈ្នះគ្រប់ករណី សូម្បីតែរឿងក្តីរបស់គាត់ផ្ទាល់

-

រឿងពិត កាលពីឆ្នាំ 2023 បុរសម្នាក់ឈ្មោះ Brian Mwenda នៅប្រទេសកេនយ៉ា បាន​ក្លែង​ខ្លួន​ធ្វើ​ជា​មេធាវី​​យកឈ្នះ​ក្តីចំនួន 26 លើកដែល​គាត់​បាន​ដោះស្រាយ ដោយ​មិន​មាន​សញ្ញាបត្រ​ច្បាប់​ពិត​ប្រាកដ។ កាន់តែគួរឱ្យភ្ញាក់ផ្អើលទៀតនោះគឺ ការឈ្នះក្តីលើកទី27 គឺជារឿងក្តីរបស់ខ្លួនឯង នៅពេលដែលគាត់ត្រូវបានគេនាំខ្លួនទៅតុលាការ ពីបទក្លែងបន្លំជាមេធាវី ដោយគាត់បានការពារក្តីរបស់ខ្លួនឯង។

ប៉ុន្តែរបាយការណ៍អំពីគាត់ឈ្នះករណីទី 27 នេះគឺមិនទាន់មានការបញ្ជាក់ជាផ្លូវការពីប្រភពព័ត៌មានល្បីឈ្មោះដើម្បីបញ្ចាក់ថាគាត់បានការពារខ្លួនដោយជោគជ័យនៅក្នុងតុលាការនោះទេ។

ករណីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកេនយ៉ា ដោយមនុស្សមួយចំនួនបានសរសើរសមត្ថភាព និងជំនាញនៅក្នុងសវនាការរបស់គាត់។ យ៉ាងណាមិញ ចំពោះសកម្មភាពរបស់គាត់នេះ​គឺ​ខុស​ច្បាប់ ដោយគាត់មិនបានដើរតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ក្នុងការក្លាយខ្លួនជាមេធាវី។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ