អារ៉ាប៊ីសាអូឌីតកំពុងបង្កើតសួនឧទ្យានថ្មីមួយនៅទីក្រុង Riyadh ដែលមានឈ្មោះថា King Salman Park ដោយគ្រោងនឹងបើកនៅឆ្នាំ 2026។ ឧទ្យាននេះនឹងក្លាយជាឧទ្យានដ៏ធំបំផុតនៅលើពិភពលោកដែលមានផ្ទៃដី 16,6 គីឡូម៉ែត្រការ៉េ ដែលវាមានទំហំធំជាង Central Park របស់ញូវយ៉កប្រហែលប្រាំដង។ វានឹងរួមបញ្ចូលសួនច្បារ តំបន់កីឡា មជ្ឈមណ្ឌលវប្បធម៌ និងតំបន់សិល្បៈ ដែលផ្តល់ឱ្យមនុស្សនូវកន្លែងកម្សាន្តជាច្រើន ដើម្បីសម្រាក និងរីករាយជាមួយសកម្មភាពផ្សេងៗ។
ឧទ្យាននេះត្រូវបានគេហៅថា “បេះដូងបៃតង” នៃទីក្រុង Riyadh ព្រោះវានឹងជួយកាត់បន្ថយកំដៅ ខ្យល់អាកាសបរិសុទ្ធ និងផ្តល់ឱ្យមនុស្សនូវកន្លែងធម្មជាតិដ៏ធំមួយដើម្បីសម្រាកនៅក្នុងទីក្រុង។ មិនតែប៉ុណ្ណោះឧទ្យាននេះក៏ជាផ្នែកមួយនៃចក្ខុវិស័យរបស់អារ៉ាប៊ីសាអូឌីតឆ្នាំ 2030 ផងដែរ ដោយគម្រោងនេះបង្ហាញពីរបៀបដែលអារ៉ាប៊ីសាអូឌីតកំពុងសាងសង់អ្វីៗថ្មីៗ ខណៈពេលដែលព្យាយាមថែរក្សាធនធារធម្មជាតិ។



