spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីង​ ចំណុចសំខាន់សម្រាប់អ្នកដែលចង់ក្លាយជា Content Creator

​ ចំណុចសំខាន់សម្រាប់អ្នកដែលចង់ក្លាយជា Content Creator

-

កាលពីថ្ងៃទី 9 ខែធ្នូ ថ្មីៗនេះមានព្រឹត្តិការណ៍ “វេទិកាទីផ្សារ- Overtime Marketing Summit 2023” លើកទី1 នៅទីក្រុងភ្នំពេញដែលជាការជុំនួបនៃអ្នកជំនាញធ្វេីម៉ាឃីតធីង និង​ Content Creator ល្បីៗជាច្រើនដើម្បីមកចែករំលែកចំណេះដឹងព្រមទាំងបទពិសោធន៍។ ក្នុងនោះលោក​ Meas Sakal ជា Digital Sales​ Coach គាត់បានចែករំលែកអំពី​ចំណុចសំខាន់សម្រាប់អ្នកដែលចង់ក្លាយជា content creator គឺ៖

1.​ Find your passion

ថាតើអ្វី ដែលអ្នកចូលចិតុ្ត? តើអ្នកស្រលាញ់ ឬមានទំនោរទៅលើអ្វី?

ស្វែងរកការស្រលាញ់ និងចំណង់ចំណូលចិត្តរបស់អ្នកឲ្យឃើញមុននឹងចាប់ផ្ដើម។

2. Visualize your audiences

ជាការតំណត់ថាតើនរណាគេជាទស្សនិជនគោលដៅរបស់យើង ដែលអាចចូលចិត្តនូវអ្វីដែលយើងចែករំលែក។

3. Choose a topic

ជ្រើសប្រធានបទដែលអ្នកចង់ធ្វើ ឬចែករំលែកថា តើអ្នកចង់ជ្រើសរើសប្រធានបងមួយណា ឬចង់និយាយអំពីអ្វីប្រាប់ទស្សនិជនរបស់អ្នក? 

ឧទាហរណ៍៖ ចែករំលែកអំពីការលក់ ទេសចរណ៍ អាហារ …។

4. Choose a platform 

វេទិកាសម្រាប់ផ្សព្វផ្សាយមានច្រើនដូចជា Meta, TikTok, Instagram, YouTube …។ ប៉ុន្តែអ្នកគួរតែជ្រើសយកវេទិកាមួយសម្រាប់ផ្សព្វផ្សាយដើម្បីឲ្យអ្នកមានអារម្មណ៍ផ្ដោត និងកាន់តែមានប្រសិទ្ធិភាព។

5. Build a community 

បង្កើតជាសហគមន៍នៅក្នុងបណ្ដាញសង្គមដើម្បីរក្សាទំនាក់ទំនង និងចែករំលែកប្រធានបទល្អៗរបស់អ្នក។

6. Earning while helping

ចំពោះការចែករំលែក ឬបង្កើតមាតិកាល្អៗមិនត្រឹមតែអាចរកជំណូលបានទេ គឺយើងអាចជួយដល់អ្នកដទៃបានទៀតផងក្នុងនោះមានដូចជា៖ ការ​ Free Content, ការលក់សៀវភៅ, Digital courses, Training program, Consultation Services, Professional Service។

Audience success = Your success

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ