spot_img
spot_img
Home Blog Page 70

១០សំណួរដើម្បីកំណត់ថ្លៃផលិតផលរបស់អ្នក

0

ផលិតផល​និង​សេវាកម្ម​ល្អ​មិនអាច​ធានា​ថា​អ្នក​នឹង​អាច​មាន​ភាពជោគជ័យ​នោះទេ។ អ្នក​ថែមទាំង​ត្រូវការ​កំណត់ថ្លៃ​ឲ្យ​បានត្រឹមត្រូវ​ផងដែរ​។​ វា​ទាមទារ​ឲ្យ​អ្នក​ដឹង​ពី​អតិថិជន​របស់អ្នក​បានល្អ ពួកគេ​នឹង​ហ៊ាន​ចំណាយ​ប៉ុណ្ណា ព្រមទាំង​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក​គិតថ្លៃ​ប៉ុណ្ណា​ដែរ​។ ខាងក្រោមនេះ​ជា​វិធី​ដែល​យើង​ត្រូវ​ដឹង​ដើម្បី​កំណត់ថ្លៃ​ប្រកប​ដោយ​ប្រសិទ្ធភាព ៖

១. តើ​​អតិថិជន​​​របស់​អ្នក​ស្ម័គ្រចិត្ត​​ចំណាយ​​ប៉ុន្មាន​​មកលើ​​ផលិតផល​​របស់អ្នក​​?

ការកំណត់​ថ្លៃ​មិនត្រឹមតែ​ជា​ការបូកបន្ថែម​ទៅលើ​ថ្លៃដើម​នោះទេ។ វា​អាស្រ័យ​ទៅលើ​ការហ៊ាន​​ចំណាយ​របស់​អតិថិជន​ដែល​ទិញ​ផលិតផល​របស់អ្នក​។ បើ​អ្នក​ប្រើប្រាស់​ថ្លៃ​ដើម​អស់​ ២,០០០​រៀល​ដើម្បី​បង្កើត​វា ​ហើយ​អតិថិជន​របស់អ្នក​ហ៊ាន​ទិញ​អ្នក​ក្នុង​តម្លៃ ១០០,០០០​រៀល នោះមានន័យថា​អ្នក​មាន​ផលិតផល​ដែល​មាន​ភាព​ជោគជ័យ​ហើយ។ ផ្ទុយមកវិញ បើ​អ្នក​មិនបាន​ទទួលប្រាក់​ចំណេញ​អ្វីសោះ នោះ​អ្នក​ក៏​មាន​ភាព​បរាជ័យ​ដូចគ្នា។ ដើម្បី​ជួយ​អ្នក​ក្នុង​ការកំណត់​ថាតើ​អតិថិជន​របស់​អ្នក​ហ៊ានចំណាយ​ប៉ុណ្ណា អ្នក​ត្រូវ​បន្ត​ធ្វើការ​ស្ទាបស្ទង់​ពី​ទីផ្សារ​និង​អតិថិជន​គោលដៅ​បន្តទៀត។

២. តើ​អតិថិជន​ប្រភេទ​ណា​ដែល​អ្នក​ចង់បាន​?

“បើ​អ្នក​កំណត់​អតិថិជន​ដែល​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់ អ្នក​នឹង​បាន​ប្រាក់​ច្រើន​តែ​ការលក់​តិច។ ប៉ុន្តែ​បើ​អ្នក​កំណត់​​អតិថិជន​ច្រើន អ្នក​នឹង​បាន​លុយ​តិច​តែ​ការលក់ច្រើន។ វិធី​ដោះស្រាយ​ចំពោះ​បញ្ហានេះ​គឺ​កាត់​ទីផ្សារ​ទៅជា​ផ្នែកៗ​ជាមួយ​នឹងថ្លៃ​លក់ផ្សេង​គ្នា។”  Stiving​ មាន​ប្រសាសន៍។

៣.​ តើ​អ្នក​គួរ​មាន​ប្រតិកម្ម​បែបណា​តប​នឹង​ថ្លៃលក់​របស់​ដៃគូ​ប្រកួត​ប្រជែង​?

ក្នុង​យុទ្ធសាស្រ្ត​កំណត់ថ្លៃ មាន​៣​សំណួរ​សំខាន់ៗ​ដើម្បី​សួរ​ដូចជា ៖ តើ​អ្នកណា​ជា​អ្នក​ផ្តល់​ផលិតផល​ស្រដៀង​គ្នា​ជាមួយ​នឹង​អ្នកដែរ? ផលិតផល​របស់​អ្នក​ល្អ​ជាងឬ​អត់? អតិថិជន​អ្នក​យកចិត្ត​ទុកដាក់​ដែរទេ? បើ​ផលិតផល​អ្នក​ល្អ​ជាង អ្នក​ត្រូវ​ដឹងពី​ថ្លៃលក់​របស់​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក​ហើយ​ដាក់ថ្លៃ​ឲ្យ​ខ្ពស់​ជាង​គេ​បន្តិច។ បើអត់ទេ អ្នក​ត្រូវ​ដាក់ថ្លៃ​ឲ្យ​ទាប​ជាងគេ​បន្តិច។ ប៉ុន្តែ​វិធីនេះ​ប្រើ​បាន​ចំពោះ​តែ​អតិថិជន​ដែល​ដឹងពី​តម្លៃ​ផលិតផល​ច្បាស់​ប៉ុណ្ណោះ។​

៤. តើ​អ្នក​អាច​ដាក់ថ្លៃ​លក់ផ្សេងគ្នា​ចំពោះ​កម្រិត​ផលិតផល​ឬ​សេវាកម្ម​ផ្សេងគ្នា​បានដែរ​ទេ?

វា​ជា​ការប្រសើរ​ដើម្បី​ផ្តល់ឲ្យ​អតិថិជន​នូវ​ជម្រើស។ អ្នក​គួរតែ​ផ្តល់​យ៉ាងហោចណាស់​កម្រិត​តម្លៃ​ខុសៗ​គ្នា ៣ យ៉ាង​ចំពោះ​កម្រិត​នៃ​ផលិតផល​របស់យើង ៖ អន់ មធ្យម ល្អ។ វា​នឹង​ធ្វើឲ្យ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុងការ​ជ្រើសរើស​ថា​គួរយក​មួយណា​ដែល​ស័ក្តិសម​ជាមួយ​តម្រូវការ​របស់គេ។

៥. តើ​អ្នក​អាច​កែ​តម្រូវថ្លៃ​របស់អ្នក​តាម​របៀបណា?

អតិថិជន​ផ្សេងគ្នា​ប្រាកដ​ជា​មាន​ការស្ម័គ្រចិត្ត​ខុសគ្នា​ដើម្បី​ចំណាយ​ផងដែរ ហើយ​សូម្បី​តែ​ប្រភេទ​អតិថិជន​ដូចគ្នា​ហើយ​ក៏​នៅតែ​បែងចែក​ការចំណាយ​ទៅតាម​ឱកាស​នៃ​ការទិញ​របស់​ពួកគេ។ ដើម្បី​កំណត់ថា​តើពេលណា​និង​អ្នកណា​​ដែល​អ្នក​អាច​កែតម្រូវ​ថ្លៃលក់​បាន អ្នក​អាច​អង្កេត​តាមរយៈ​ទម្លាប់​នៃ​ការទិញ​របស់​អតិថិជន​និង​ធ្វើការ​ស្ទាបស្ទង់​ពី​អ្នក​ប្រើប្រាស់​តាម​ការសម្ភាសន៍​និង​ផ្តោតអារម្មណ៍​តាម​ក្រុម​នីមួយៗ​។

៦. តើ​អ្នក​បានផ្តល់​ហេតុផល​សមរម្យ​មួយ​ដើម្បី​ឲ្យ​អតិថិជន​ចំណាយ​បន្ថែម​មកលើ​ផលិតផល​របស់អ្នក​ដែរទេ​?

ការ​ផ្លាស់ប្តូ​រកើតចេញ​ពី​ការ​អភិវឌ្ឍន៍​ផលិតផល។ បើ​អ្នក​បង្កើត​ឲ្យ​មានការ​អភិវឌ្ឍន៍​ផលិតផល​ដោយ​រឹតបន្តឹង​លើ​គុណភាព ហើយ​ផ្សព្វផ្សាយ​វា​ទៅកាន់​អតិថិជន​របស់អ្នក នោះ​គេ​នឹង​ស្ម័គ្រចិត្ត​ចំណាយលុយ​បន្ថែម​ដូចគ្នា។

៧. តើ​អ្នក​អាច​ដាក់ថ្លៃ​លក់​សម្អាង​លើផលប្រយោជន៍​អរូបិយ​បានទេ?

អាជីវកម្ម​ជាច្រើន​ដែល​ដាក់ថ្លៃ​តាមផលិតផល​ឬ​សេវាកម្ម​របស់ពួកគេ​ផ្ទាល់ ប៉ុន្តែ​ក្រុមហ៊ុន​ផ្សេងទៀត​ដាក់​ថ្លៃ​តាម​ផលប្រយោជន៍​អរូបិយ​ដែលគេ​ផ្តល់ឲ្យ​អតិថិជន។ ឧទាហរណ៍ អ្នក​លក់​ស្ករ​សូកូឡា​ក្នុង​តម្លៃ​ធម្មតា​តែ​បើ​អ្នកផ្សព្វផ្សាយ​ឲ្យ​អតិថិជន​យល់ថា​ការទិញ​ស្ករសូកូឡា​ជូន​មនុស្ស​ពិសេស វា​គឺជា​ការបង្ហាញ​ពី​ក្តីស្រលាញ់​និង​ការចូលចិត្ត នោះ​អ្នក​នឹង​អាច​គិតថ្លៃ​លើស​បន្តិច​បន្តួច​បាន​ដូចគ្នា។

៨. តើ​អ្នក​គួរតែ​ដាក់​ផលិតផល​ជាច្រើន​សម្រាប់​ថ្លៃលក់​តែមួយ​បានទេ?

បើអាច អ្នក​គួរតែ​ប្រើប្រាស់​ការកំណត់ថ្លៃ​ដើម្បី​ទទួល​បាន​ការទិញ​ពី​អតិថិជន​នូវ​ផលិតផល​៣ឬ៤​ជាជាង​មួយ​។ អ្នក​​គួរតែ​ជ្រើសរើស​ផលិតផល​បំពេញ​គ្នា​មក​ដាក់លក់​និង​គិតថ្លៃ​បញ្ចូលគ្នា​តែម្តង។ អ្នក​អាច​ប្រើ​វិធីសាស្ត្រ​បញ្ចុះថ្លៃ​បន្តិចបន្តួច​ចំពោះ​ការទិញ​ផលិតផល​ច្រើនរួមគ្នា​ដើម្បី​ឲ្យ​ការលក់​កាន់តែ​មានចំនួន​កើន​ឡើង​។ ឧទាហរណ៍ នៅហាងលក់ភីហ្សាគេ​លក់​ភីហ្សា​ជា​ឈុត​និង​​ដាក់​​តម្លៃ​រួម​ដោយ​បញ្ចុះ​ថ្លៃ​បន្តិច​ដើម្បី​ឲ្យ​អតិថិជន​ងាក​មកទិញ​ទំនិញ​គេ​បានច្រើន​។

៩. តើ​អ្នក​គួរតែ​បញ្ចុះថ្លៃ​ដើម្បី​ឲ្យ​មានមនុស្ស​មកទិញ​ផលិតផល​របស់អ្នក​ដែរទេ​?

ការលក់​បញ្ចុះ​តម្លៃ​គឺជា​រឿងប្រសើរ ប៉ុន្តែ​តម្លៃ​ពេញ​គួរតែ​ត្រូវ​បាន​រក្សាទុក​នៅជា​លក្ខណៈ​ស្តង់ដា។ មនុស្ស​អាច​មិនបានយល់ពី​​លក្ខណៈ​ពិសេស​នៃ​ផលិតផល​ដែល​គេបានទិញ​យក​ទៅឡើយ​ក៏​ព្រោះតែ​គេ​ទិញ​ដោយសារ​ការបញ្ចុះ​តម្លៃ។ បន្ទាប់មក​វា​នឹង​អាច​ធ្វើឲ្យ​គេ​មានអារម្មណ៍​ថា​គេ​បាន​ទិញ​សម្ភារៈ​ច្រើន​ពេក​លើស​ពី​តម្រូវការ​របស់ខ្លួន​និង​លែង​ចង់ទិញ​តទៅទៀត។ ម្យ៉ាងទៀត នៅពេល​ដែល​មនុស្ស​ចំណាយ​លុយ​តិច​ទៅលើ​ការទិញ​ផលិតផល​មួយ វា​ពិបាក​នឹង​ធ្វើឲ្យ​គេ​តម្លើង​ថ្លៃណាស់ ដែល​នោះ​នឹង​នាំឲ្យ​អ្នក​ពិបាក​ទទួល​បាន​ប្រាក់ចំណេញ​មួយ​ដ៏​សមរម្យ​ដូចគ្នា។

១០.​ តើ​អតិថិជន​របស់អ្នក​ចង់​ទិញ​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​យ៉ាង​ដូចម្តេច?

អ្នក​ត្រូវ​ច្នៃ​ប្រឌិត​គម្រូ​អាជីវកម្ម​ដែលត្រូវ​ជាមួយ​នឹង​របៀប​ដែល​មនុស្ស​ចង់ទិញ​ផលិតផល​របស់អ្នក​ដូចជា​ តាមឆ្នាំ ឬ​តាមខែ​ជាដើម។ អ្នក​​ត្រូវ​ដឹងថា​ពេលណា​ដែល​អតិថិជន​របស់អ្នក​ទិញ​ផលិតផល​របស់អ្នក​ច្រើន​  ពេលណា​តិចឬ​ពេលណា​ដែល​គ្មានសោះ។ អ្នក​ត្រូវ​ដឹងថា​អ្នក​គួរ​ដាក់​តម្លៃ​ដូចម្តេច​ឲ្យ​សមស្រប និង​បត់បែន​តាមរដូវកាល​ដើម្បី​ឲ្យ​មាន​អតិថិជន​មក​ទិញ​ច្រើន។

ការ​ផ្លាស់ប្តូ​រកើតចេញ​ពី​ការ​អភិវឌ្ឍន៍​ផលិតផល

ប្រភព៖ www.entrepreneur.com

ពាណិជ្ជកម្ម

កិច្ចការទាំង៦យ៉ាងដែលសហគ្រិនគួរធ្វើមុនម៉ោង៧ព្រឹក

សហគ្រិន​គឺជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើអ្វី​តាមរបៀប​របស់គេ​ហើយ​តែងតែ​មាន​ទម្លាប់​គួរឲ្យ​ទាក់ទាញ​ព្រោះ​ទម្លាប់​អាចជួយ​គេឲ្យ​សម្រេច​គោលដៅ ផ្តល់​ការ​លើកទឹកចិត្ត មិនខ្ជះខ្ជាយពេល និង​ធ្វើឲ្យ​ជីវិត​កាន់តែ​ប្រសើរ។ ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​នៅ​ពេលព្រឹក​គឺ​សំខាន់។ ដូចនេះ​ដើម្បី​ធ្វើឲ្យ​ប្រាកដថា​អ្នក​ចាប់ផ្តើម​ពេលព្រឹក​ត្រឹមត្រូវ នេះ​ជា​ទង្វើ​ទាំង​៦​យ៉ាង​ដែលសហគ្រិន​គួរ​ធ្វើមុន​ម៉ោង​៧​ព្រឹក៖

  • ការ​ក្រោកឡើង៖ ការ​ក្រោកឡើង​មុន​ម៉ោង​៧ព្រឹក​ធ្វើឲ្យ​អ្នក​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ឆែក​មើល​ព័ត៌មាន ប្រមូល​គំនិត ​និង​ធ្វើ​លំហាត់​ប្រាណ​ជាដើម ជាពិសេស​វា​ធ្វើឲ្យ​អ្នក​មិន​ប្រញាប់​ប្រញាល់​ទៅធ្វើការពេក​។
  • ចៀសវាង​ការប្រើ​ទូរស័ព្ទ៖ ការប្រើ​ទូរស័ព្ទ​ពេលព្រឹក​អាច​បំផ្លាញ​អ្នក​ពេញ​មួយថ្ងៃ​ព្រោះ​អ្នក​អាច​នឹង​ទទួល​បាន​សារ​មិនល្អ​​​ឬ​អ៊ីមែល​ដែល​ធ្វើឲ្យ​អ្នក​ខឹង​ឬ​ខូច​អារម្មណ៍​។ វារារាំង​អ្នក​ពី​ការជ្រើស​អ្វី​ដែល​សំខាន់​សម្រាប់​បំពេញ​មុន​គេ​នៃ​ថ្ងៃ​របស់​អ្នក​។
  • ធ្វើ​​លំហាត់​ប្រាណ៖ ការ​ធ្វើ​លំហាត់​ប្រាណ​ធ្វើឲ្យខួរក្បាល​របស់​​អ្នក​ស្រស់ស្រាយ កាត់​បន្ថយ​េស្រ្តស និង​ជួយ​ប្រព័ន្ធ​ក្នុង​រាងកាយអ្នក​ ជាពិសេស​ធ្វើឲ្យ​អ្នក​ផ្តោត​ទៅលើ​អ្វី​ដែល​អ្នក​ចង់​សម្រេច​ក្នុង​ថ្ងៃនេះ។
  • ទទួលទាន​អាហារ​សុខភាព៖ អាហារ​ពេ​លព្រឹក​គឺ​សំខាន់ជាងគេ​​សម្រាប់​ជួយ​បំពេញ​សម្ថភាព​នៃ​ខួរក្បាល​និង​រាងកាយ​។​​ អ្នក​គួរ​ទទួលទាន​អាហារ​ដែល​ផ្ទុកវីតាមីន បន្លែ ឬ​ផ្លែឈើ។
  • ដាស់​ស្មារតី៖ ពេលព្រឹក​គឺជា​ពេល​ដែល​អ្នក​មិន​ចង់ចាកចេញ​ពី​គ្រែឬ​កន្លែងគេង​ ប៉ុន្តែ​វា​ជា​​ទម្លាប់​​អាក្រក់​មួយ​​ដែល​​អាច​​ធ្វើឲ្យ​​ការតាំងចិត្តរបស់​​អ្នក​បាត់បង់។ នេះ​ជា​មូលហេតុ​​ដែល​សហគ្រិន​តែងទម្លាប់​ធ្វើ​សកម្មភាព​ដែល​ជួយ​​ដាស់​​ស្មារតី​​នៅពេល​​ព្រឹក មិនថាជា​ការអាន​​សៀវភៅ ចងចាំ​ទ្រឹស្តី​ជម្រុញ​ទឹកចិត្ត ធ្វើ​ការងារ​ដែល​ចូលចិត្ត ឬ​សរសេរ​គំនិត​និង​បទពិសោធន៍​​នៅក្នុង​សៀវភៅ​ជាដើមដែល​ជួយ​ឲ្យ​ពួកគេ​មានអារម្មណ៏ជ្រះថ្លា។
  • ដាក់​គោលដៅ​និង​អ្វី​ដែល​សំខាន់៖ អ្នក​គួរ​រៀបចំ​គោលដៅ​សម្រាប់ពេល​ខាងមុខ។ អ្នកគួរ​ធ្វើការងារចាំបាច់ឬលំបាក​​មុនគេ​​បង្អស់​ដោយ​គិត​ពី​របៀប​ក្នុងការ​សម្រេចវាឲ្យ​បាន​​។ អ្នកមិន​ត្រូវ​ពន្យារ​ពេលទេ​ព្រោះ​បើមិនដូច្នោះ​វា​នឹង​ធ្លាក់​ទៅដល់​ថ្ងៃស្អែក​។
ពាណិជ្ជកម្ម

កត្តាទាំង៥ដែលជួយឲ្យអាជីវកម្មថ្មីស្ថិតស្ថេរ

0

កត្តា​ទាំង៥​ដែល​ជួយ​ឲ្យ​អាជីវកម្ម​ថ្មី​ស្ថិតស្ថេរ

ដើម្បី​ទទួលបាន​ភាព​ជោគជ័យ អាជីវកម្ម​ដំបូង​របស់អ្នក​ត្រូវការ​មាន​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​ដើម្បី​កសាង​អាជីវកម្ម​ឲ្យ​ដំណើរការ​ទៅមុខបាន។ ខាងក្រោមនេះ​ជា កត្តាជម្រុញ​ទាំង៥​យ៉ាង​ចំពោះ​តម្រូវការ​អាជីវកម្ម​ថ្មី​របស់អ្នក និង​របៀប​នៃ​ការទទួល​វា​បាន ៖

១. បណ្តាញ​មិត្តភក្តិ​ដែល​មាន​ភាពរឹងមាំ

ចំពោះ​សហគ្រិន​ថ្មី បណ្តាញ​មិត្តភក្តិ​និង​អ្នកណែនាំ​គឺ​មានសារៈ​សំខាន់​ជាង​ផលិតផល​និង​ហិរញ្ញ​វត្ថុ​ទៅទៀត​។

Will Foussier, ជា​នាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​នៃ Ace-up បាន​មាន​ប្រសាសន៍​ថា “បណ្តាញ​ដ៏​រឹង​មាំ​គឺជា​គន្លឹះ​មួយ​ព្រោះ​ថា​វា​ភ្ជាប់​អ្នក​ជាមួយ​ក្រុម​មនុស្ស​ដែល​ប្រកប​ដោយ​ទេពកោសល្យ មាន​សមត្ថភាព​ដែល​មាន​សក្តានុពល អ្នក​ជំនាញ និង​មនុស្ស​ដែល​អាច​ផ្តល់​ដំបូន្មាន​ត្រឹមត្រូវ​ឲ្យ​អ្នកបាន។ អ្នក​ត្រូវ​គិតពី​អ្នក​នៅជុំវិញ​ដែល​នឹង​អាចជួយជា​កម្លាំង​ចលករ អភិវឌ្ឍ​ទំនា​ក់​ទំនង និង​ជួយ​ជាទុនបម្រុង​របស់អ្នក​បាន។”​

របៀប​នៃការអភិវឌ្ឍន៍បណ្តាញ​ដែល​គាំទ្រ​អ្នក ៖

  • ស្វែងរក​ទី​ពិសោធន៍​អាជីវកម្ម​បង្កើត​ថ្មី ៖ វា​មិនត្រឹមតែ​ធ្វើឲ្យ​អ្នក​បានជួប​សហគ្រិន​វ័យក្មេង​ដទៃ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​អាច​ឲ្យ​អ្នក​ជួប​ជាមួយ​ម្ចាស់​អាជីវកម្ម​​​ដែល​ទទួលបាន​ភាព​ជោគជ័យ​ដែល​ចាប់​អារម្មណ៍​លើការ​ផ្តល់​អនុសាសន៍​ដល់​អ្នក​ជំនាន់ក្រោយ​ទៀតផង​។​
  • ចូលរួម​ធ្វើ​ជា​អង្គភាព​អាជីព​នៅក្នុង​វិស័យ​របស់អ្នក
  • ចូលរួម​ជាមួយ​សភា​ពាណិជ្ជកម្ម​ឬ​អង្គភាព​អាជីវកម្ម​ប្រចាំ​តំបន់​ដទៃទៀត ៖ អ្នក​អាច​ទទួលបាន​មតិ​កែតម្រូវ​ដែល​មាន​គុណភាព​និង​ស្វែងយល់​ពី​តម្រូវការ​ពិតប្រាកដ​នៃ​ផលិតផល​ដែល​អ្នក​កំពុង​តែ​ផលិត​។

២. ផលិតផល​ដែល​មនុស្ស​ត្រូវការ

ភាពបរាជ័យ​នៃ​អាជីវកម្ម​ថ្មី​គឺការ​អភិវឌ្ឍន៍​ផលិតផល​ដែល​មិនបានឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​មនុស្ស បើទោះបី​ជា​អ្នក​មាន​គំនិត​អាជីវកម្ម​ដ៏​អស្ចារ្យ​ប៉ុណ្ណា​ក៏ដោយ​។

“កាលណា​តែ​អ្នក​ព្យាយាម​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​របស់​អតិថិជន​ជាក់លាក់​របស់អ្នក អ្នក​ពិតជា​អាច​មាន​គំនិត​កាន់តែ​ប្រសើរ​ក្នុងការ​កំណត់​ទីផ្សារ​របស់អ្នក។” ប្រសាសន៍​របស់លោក​ Matthiesen, ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ ClassForward​ ។

របៀប​នៃការ​បង្កើត​ផលិតផល​ដែល​ត្រឹមត្រូវ ៖

  • ធ្វើការ​ស្ទាបស្ទង់​ទីផ្សារ ៖ អ្នក​អាច​ចំណាយ​ពេល​ពាក់កណ្តាល​នៃការអភិវឌ្ឍន៍​ផលិតផល​និង​ស្វែងរក​អតិថិជន ដោយ​ទៅ​ជជែក​ជាមួយ​អ្នកប្រើប្រាស់​គោលដៅ​របស់អ្នក ស្វែងយល់​ពី​ទុក្ខលំបាក​របស់គេ និង​រកវិធី​ជួយគេ​។
  • ដឹងពី​ផលិតផល​ដែល​ត្រឹមត្រូវ​តាមរយៈ​អ្នកប្រើប្រាស់ ៖ ទំនួល​ខុសត្រូវ​របស់​អាជីវកម្ម​ថ្មី​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​អាច​ស្វែងយល់​ពី​អ្វី​ដែល​គេ​ចង់បាន​ពិតប្រាកដ​។
  • សាកល្បង​មុន​ពេល​អ្នក​វិនិយោគ ៖ សាកល្បង​នៅទីនេះ​មិនមែន​ត្រឹមតែ​ចង់ដឹង​ថា​ផលិតផល​របស់​អ្នកប្រើការ​បានឬ​អត់​ទេ ប៉ុន្តែ​វា​ថែមទាំង​អាច​ឲ្យ​អ្នកដឹងថា​វា​ត្រូវ​នឹង​តម្រូវការ​របស់​អតិថិជន​របស់អ្នក​ដែរ​ទេ។

៣. ទីតាំង​ដែល​ត្រឹមត្រូវ

ដើម្បី​ទិញ​ឬ​ជួល​កន្លែង​ធ្វើការ​របស់អ្នក អ្នក​ត្រូវ​ពិចារណា​ឲ្យ​បានគ្រប់​ជ្រុងជ្រោយ​លើ​ការចំណាយ​ថ្លៃ​ទឹក​ថ្លៃភ្លើង ការចំណាយ​លើ​ការថែទាំ និង​ការ​ធានា​សុវត្ថិភាព​ជាដើម​។

របៀប​នៃ​ការ​បង្កើត​​ការ​ប្រើប្រាស់​ទីតាំង​របស់អ្នក​ឲ្យបាន​ល្អ​បំផុត ៖

  • ស្រាវជ្រាវ​មុនពេល​ដែល​អ្នកជួល ៖ ទីតាំង​របស់អ្នក​ទាំង​ទីតាំង​រូបិយ​និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវតែ​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពងាយស្រួល​ចំពោះ​អតិថិជន​គោលដៅ​និង​មនុស្ស​ទាំងឡាយ​ដែល​អ្នក​ចង់​បង្កើត​បណ្តាញ​អាជីវកម្ម​ជាមួយ​។
  • មាន​ការិយាល័យ​​ពិតប្រាកដ ៖ អ្នក​ត្រូវមាន​ការិយាល័យ​​ពិតប្រាកនិង​ជាក់លាក់​ដែល​មាន​ទាំងការ​ចំណាយ​ថ្លៃដើម​អស់តិច​និង​អាច​ឲ្យ​សមាជិក​នៅក្នុង​ក្រុម​មាន​ភាពងាយស្រួល​ក្នុង​ការ​ធ្វើការ។

៤. គម្រោង​ប្រាក់ចំណេញ

មិនខ្វល់ថា​និយមន័យ​នៃ​ពាក្យ​​ថា​ប្រាក់ចំណេញ​របស់អ្នក​បែបណាទេ គ្មាន​អាជីវកម្ម​ដំបូង​ណា​បង្កើត​ប្រាក់ចំណេញ​ដោយ​គ្មាន​ថវិកាជំនួយនោះទេ​។ អ្នក​ត្រូវ​មាន​គម្រោង​អាជីវកម្ម​ដែល​ទាញ​យក​ប្រាក់ចំណេញ​មុន​ពេល​ចាប់ផ្តើម​គឺជា​ការប្រសើរ។

របៀប​នៃ​ការ​ទទួល​បានប្រភព​ថវិកា ៖

  • កម្ចី​អាជីវកម្ម​ខ្នាតតូច ៖ មាន​ការ​ឧបត្ថម្ភ​ប្រាក់កម្ចី​​ដែល​បាន​មកពី​ពាណិជ្ជកម្ម​ផ្សេងៗ​និង​រាជ​រដ្ឋា​ភិបាល​។
  • វិនិយោគិន ៖ មាន​អ្នកមាន​ជាច្រើន​ដែល​កំពុងតែ​ស្វែង​រក​ការវិនិយោគ​ដើម្បី​បង្កើត​ប្រាក់​បន្ថែម​ឬ​បង្កើត​សម្ព័ន្ធ​សម្រាប់​ឧស្សាហកម្ម​របស់គេ​ផ្ទាល់​។

៥. ការ​មាន​វត្តមាន​នៃ​ម៉ាកយីហោរបស់អ្នក​ទាំងតាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ខាងក្រៅ

បើទោះបីជា​អ្នក​មិនទាន់មាន​ផលិតផល​ដើម្បី​លក់​ក៏ដោយ ក៏​អ្នក​ត្រូវការ​ធ្វើឲ្យ​អ្នកដទៃ​ស្គាល់​ដែរ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​អាចស្វែងរក​អតិថិជន​ដែល​មាន​សក្តានុពល និង​មនុស្ស​ដែល​អាច​ជួយ​អភិវឌ្ឍ​ផលិតផល​របស់អ្នក​បានថែម​ទៀតផង។

របៀប​នៃការផ្សាយជា​សាធារណៈ ៖

  • ពង្រីក​សក្តានុពល​របស់អ្នក​តាម​ប្រព័ន្ធអ៊ីនធឺណិត​ឲ្យ​បាន​អតិបរមា ៖ អ្នក​អាច​ប្រើប្រាស់​បណ្តាញ​​កម្សាន្ត​សង្គម ឬ​​នៅលើ​គេហទំព័រ​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ។
  • បង្ហាញមុខ​នៅកន្លែង​ដែល​អតិថិជន​គោលដៅ​របស់អ្នក​ស្ថិតនៅ ៖ ​​ចូរ​ស្វែង​រកក្រុម​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កិច្ចប្រជុំ កិច្ច​ពិភាក្សា ឬ​ទី​កន្លែង​ផ្សេងទៀត​ដែល​សុទ្ធសឹង​តែជា​ឱកាស​ឲ្យ​អ្នក​អាច​ជួប​ជាមួយ​អតិថិជន​គោលដៅ​របស់អ្នក​បាន។ ប៉ុន្តែ​អ្នក​ត្រូវប្រាកដ​ថា​អ្នក​មិនមែន​កំពុង​តែ​ផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​នោះទេ តែ​អ្នក​កំពុងតែ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​ពួកគេ។
  • ធ្វើជា​អ្នកជំនាញ​ដែលគេ​ទទួលស្គាល់​នៅក្នុង​វិស័យ​របស់អ្នក ៖ ការ​ធ្វើជា​ប្រភព​ដែល​គួរឲ្យ​ជឿទុកចិត្ត​បាន​នាំឲ្យ​អ្នក​មាន​អ្នកដើរ​តាមច្រើន បង្កើន​បណ្តាញ និង​ធ្វើឲ្យ​មនុស្ស​ទិញ​ផលិតផល​របស់​អ្នក​ជាង​អាជីវកម្ម​ដទៃ​ដែល​ពួកគេ​មិនស្គាល់។

ប្រភព៖ www.businessnewsdaily.com

ពាណិជ្ជកម្ម

៤ចំណុចដែលអាចទទួលបានផលប្រយោជន៍ពីការហ្វឹកហាត់ការងារ

0

ការហ្វឹកហាត់​ការងារ​ដែល​ជោគជ័យ​ភាគច្រើន​គឺ​អាច​ផ្តល់​អនុភាព​ពី​ភាពជោគជ័យ​ចំពោះ​ការងារ​ទាំងក្នុង​និង​ក្រៅស្ថាប័ន​ដែល​ពួកគេ​ហ្វឹកហាត់​។

១.រៀន​ពី​ប្រភេទ​នៃ​ការងារ​ដែល​ធ្វើឲ្យ​អ្នក​រីករាយ

សុភមង្គល​គឺជា​សេចក្តី​ពេញចិត្ត​នូវ​ការ​ធ្វើ​តាម​សក្តានុពល​របស់យើង។ ការ​មាន​ការសិក្សា​រៀនសូត្រ​និង​បទពិសោធន៍​ខុស​ពី​អ្នកដទៃ​តម្រូវឲ្យ​មនុស្ស​ស្វែងរក​បុគ្គលិកលក្ខណៈ​និង​តម្លៃ​អ្វី​ដែល​ត្រូវតែ​សម្រប​តាមសេចក្តីសុខ​ផ្ទាល់ខ្លួន​។ នៅក្នុង​ន័យផ្សេងទៀត​ ការហ្វឹកហាត់​ការងារ​អនុញ្ញាត​ឲ្យ​អ្នក​បាន​ឈានជើង​ចូលទៅ​កាន់​ស្ថាប័ន​មួយ​ដែល​អ្នកចង់​ធ្វើការ។ ចូរ​ស្វែងរក​ឲ្យឃើញ​ថា​អ្នក​ពិតជា​​ស្រលាញ់​វា ឬ​ក៏​ពិតជា​ស្អប់​ មុនពេល​អ្នក​កសាង​ការតាំងចិត្ត​ដ៏​ធំមួយ​ចំពោះការងារ​នោះ។

២.បង្កើន​ចំណេះដឹង​ដែល​ទាក់ទង​នឹង​ទីកន្លែង​របស់អ្នក

គ្រប់ពេល​ដែល​អ្នក​អាច​ទទួល​បាន​​បទ​ពិសោធន៍​ជាក់ស្តែង ព្រមទាំង​យល់​និង​បង្កើន​ចំណេះដឹង​ដែល​ទាក់ទង​នឹង​ទីកន្លែង​របស់អ្នក អ្នក​គួរតែ​រក្សា​គុណសម្បត្តិ​នេះទុក។ អ្នកហាត់ការងារ​អាច​រៀន​ពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរិយាកាស​ខាងក្នុង​និង​ខាងក្រៅ​ស្ថាប័ន​និង​អាចឃើញ​ផ្ទាល់​ពី​ផលិតផល​ផ្សេងៗ​ដែល​ត្រូវបាន​គេ​ផលិត​ជាក់ស្តែង​នៅក្នុង​អាជីវកម្ម​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ចូរបើក​វាំងនន​ការងារ​ក្នុង​ក្តី​សុបិន្ត​របស់អ្នក អ្នក​​នឹង​អាច​មើលឃើញ​ថា​វា​ដំណើរការ​ដូចម្តេច។

៣.អភិវឌ្ឍ​សមត្ថភាព​ដែលយើង​មាន

បង្រួម​ជំនាញ ចំណេះដឹង និង​សេចក្តី​ប៉ង​ប្រាថ្នា​ដើម្បី​បង្កើត​ទម្លាប់​ដ៏​មាន​ប្រសិទ្ធភាព​ដែល​អាចដឹកនាំ​ភាពជោគជ័យ​មកកាន់​អង្គភាព​របស់អ្នក។​ ជំនាញ​និង​ចំណេះដឹង​ទាំងនេះ​ត្រូវបាន​គេ​ចាត់ចូល​ទៅក្នុង​បទពិសោធន៍​ជាក់ស្តែង​។ អ្នក​មិនត្រូវ​មើល​តែលើ​អ្វី​ដែលជោគជ័យ​ទេ ផ្ទុយមកវិញ​អ្នក​គួរតែ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឲ្យបាន​ល្អ។​

៤.ពង្រីក​ទំនាក់ទំនង​របស់អ្នក

ទំនាក់ទំនង​ផ្ទាល់ខ្លួន​និង​ការកសាង​សម្ព័ន្ធភាព​ទាំងនោះ​គឺជា​ឱកាស​ដើម្បី​​ដាក់​ឥទ្ធិពល​របស់អ្នក​ចូល​ទៅក្នុង​ភាពនាំមុខ​គេ។ នៅពេល​ដែល​អ្នក​ធ្វើជា​អ្នក​ហ្វឹកហាត់​ការងារ អ្នក​អាច​ធ្វើឲ្យ​ក្រុមហ៊ុន​អ្នក​ប្រសើរ​និង​មាន​ឱកាស​ដើម្បី​បង្ហាញ​ពី​អានុភាព​ដែល​អ្នកមាន​។

ប្រភព៖ www.entrepreneur.com

ពាណិជ្ជកម្ម

អត្តចរិកទាំង៩នៃអ្នកដឹកនាំពិតប្រាកដ

0

អ្នកដឹកនាំ​មិនមែន​គ្រាន់តែ​ជា​ងារ​ដែល​អ្នក​ទទួលបាន​នៅពេល​ដែល​អ្នក​ត្រូវបាន​គេ​ឡើង​ដំណែង​ឲ្យ​នោះទេ​។ ខាងក្រោមនេះ​គឺជាបុក្គលិក​លក្ខណៈ​ដែល​អ្នកដឹកនាំ​ពិតប្រាកដ​តែងតែ​មាន ៖

១.អ្នកដឹកនាំ​ពិតប្រាកដ​ស្ដាប់​មុន​ធ្វើ​សកម្មភាព​ក្រោយ

ដើម្បី​ដឹកនាំ​អ្នកណាម្នាក់​យ៉ាង​មាន​ប្រសិទ្ធភាព​ អ្នក​ត្រូវ​ចំណាយ​ពេល​ស្ដាប់​និង​យល់ឲ្យ​បាន​ច្បាស់​ពី​ស្ថានភាព​របស់អ្នក​នៅក្រោមបង្គាប់​ជាមុនសិន​ មុន​នឹង​អ្នក​ដោះស្រាយ​​បញ្ហា​ឲ្យគេ​ឬ​ចង់​ដឹកនាំ​គេ។

២.អ្នកដឹកនាំ​ពិតប្រាកដ​មិន​ធ្វើការ​សម្រេចចិត្ត​នៅក្នុង​ស្ថានភាព​តឹងតែង​នោះទេ

អ្នកដឹកនាំ​ម្នាក់​រង់ចាំ​ទាល់តែ​ស្ថានការណ៍​បានធូរស្បើយ​ទៅវិញ​ឬ​កំហឹង​បានស្រក​ចុះ​ខ្លះ មុនពេល​ដែល​ពួកគាត់​ផ្តល់នូវ​​ដំណោះស្រាយ​ដើម្បី​ឈាន​ដល់​ការសម្រេច​ចិត្ត។​

៣.អ្នកដឹកនាំ​ពិតប្រាកដ​ដឹង​អ្វី​ដែល​គេ​មិនដឹង

ក្នុងនាម​អ្នកជា​អ្នកដឹកនាំ​ពិតប្រាកដ​អ្នក​ត្រូវ​ដឹង​ពី​កិច្ចការ​ទាំងអស់​​បើទោះបីជា​រឿង​នោះ​អ្នកផ្សេងទៀត​មិនដឹង​ក៏ដោយ។​ អ្នកដឹកនាំ​គឺ​ស្វែងរក​គន្លឹះ​ឬ​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន​ឲ្យបាន។

៣.អ្នកដឹកនាំ​ពិតប្រាកដ​មិនចង់​ក្លាយជា​អ្នក​ដែល​ឆ្លាតជាងគេបំផុត​នៅក្នុង​បន្ទប់ប្រជុំ​នោះទេ

បើអ្នកជា​អ្នកគ្រប់គ្រង​គេ​ហើយ​អ្នកជួល​បុគ្គលិក​មក​ធ្វើការ​ឲ្យអ្នក​ដែល​ពួកគេ​មាន​កម្រិត​ចំណេះដឹង​ទាបជាង​អ្នក ហើយ​នៅពេល​ប្រជុំ​អ្នក​តម្លើង​ខ្លួនឯង​ឲ្យខ្ពស់ទៀត​នោះអ្នក​ឯទៀត​នឹង​បាក់​ទឹកចិត្ត។ គេ​​នឹង​មិនហ៊ាន​បញ្ចេញ​​យោបល់​ឬ​បង្ហាញ​សមត្ថភាព​ឲ្យអស់​ទេ។ អ្នកដឹកនាំ​ពិត​ម្នាក់​​ដឹង​ពីរឿងនេះច្បាស់។ ហេតុនេះ​ហើយ គេ​អាច​ធ្វើខ្លួន​ឲ្យទាប​ដូច​អ្នកដទៃ​ដើម្បី​ឲ្យ​បុគ្គលិក​​មាន​អារម្មណ៍​ថា​គេ​ក៏​មានសិទ្ធិគេដែរ។

៥.អ្នកដឹកនាំ​​ពិតប្រាកដ​ធ្វើឲ្យ​ដំណើរការ​បាន​ល្អបំផុត

អ្នកដឹកនាំ​ពិត​ដឹងថា​ភាពអស្ចារ្យ​មិនមែន​ជា​អ្វីដែលកើតឡើង​ភ្លាមៗ​ទេ។ វា​ជា​លទ្ធផល​ដែល​បានមក​ពី​ការ​សន្សំ​អស់ពេល​​ជា​ច្រើនម៉ោង ច្រើនថ្ងៃ ច្រើនខែ និង​​ច្រើនឆ្នាំ​នៃ​ការអនុវត្តន៍​និង​ការប្រើប្រាស់​ឥទ្ធិពល​យ៉ាងយកចិត្ត​ទុកដាក់។

៦.អ្នកដឹកនាំ​​ពិតប្រាកដ​ផ្តល់មតិ​​កែតម្រូវ​បែប​ស្ថាបនា​​និង​វិជ្ជមាន

អ្នកដឹកនាំ​ដ៏​អស្ចារ្យ​រក​វិធីសាស្ត្រ​ដែល​ពួកគេ​អាច​កែតម្រូវ​អ្នកដទៃ ព្រមទាំង​អាច​​ជួយ​និង​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​បាន ហើយ​វា​មិនមែន​ជា​ការទាញ​ទម្លាក់​អ្នកដទៃ​ទេ។

៧.អ្នកដឹកនាំ​ពិតប្រាកដ​ធ្វើអ្វី​ដែល​គួរធ្វើ

អ្នក​ដែល​និយាយថា​ “នោះ​គឺ​មិនមែន​ជា​ការងារ​របស់ខ្ញុំ​ទេ” គឺ​មិនមែន​ជា​អ្នកដឹកនាំ​ទេ។ ជាការពិត​មនុស្ស​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ​របស់​ពួកគេ តែ​បើ​អ្នក​ចង់​ធ្វើ​ជា​អ្នកដឹកនាំ​គេ​អ្នក​មិនត្រូវ​ខ្វល់ខ្វាយ​តែ​ការងារ​របស់​ខ្លួនឯង​ឡើយ។

៨.អ្នកដឹកនាំ​ពិតប្រាកដ​ជ្រោមជ្រែង​ឲ្យ​មានវប្បធម៌​វិជ្ជមាន​​នៅក្នុង​ក្រុមហ៊ុន

អ្នកដឹកនាំ​ដ៏ល្អ​ដឹងថា​អ្វី​ដែល​សំខាន់​គឺការ​បង្កើត​បរិយាកាស​មួយ​ដែល​ធ្វើឲ្យ​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​មាន​អារម្មណ៍​​ថា​ក្រុមហ៊ុន​របស់គេ​ជា​កន្លែង​ដែល​ជួយ​ជម្រុញ​ឲ្យមាន​ភាពជោគជ័យ​ អាច​នាំ​គំនិត​មកកាន់​អង្គ​ប្រជុំ និង​យកចិត្ត​ទុកដាក់​ពី​បុគ្គលិក​គ្រប់គ្នា។

៩.អ្នកដឹកនាំ​​ពិតប្រាកដ​តែងតែ​មាន​ផ្លូវដោះស្រាយ​បញ្ហា

អ្នកដឹកនាំ​មិនដែល​និយាយថា​វា​មិនអាច​ទៅរួច​នោះទេ។ គេ​តែងតែ​គិតថា​យ៉ាងហោចណាស់​ក៏មាន​ផ្លូវ​មួយដែរ​។ ពួកគេ​ធ្វើអ្វី​ក៏ដោយ​ដើម្បី​ទទួលបាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​នៅខាងមុខ។

ប្រភព៖ www.entrepreneur.com

ពាណិជ្ជកម្ម

៥វិធីក្នុងការកែប្រែពីគំនិតឲ្យក្លាយទៅជាអាជីវកម្ម

0

នៅពីក្រោយ​អាជីវកម្ម​ជោគជ័យ​អ្នក​នឹង​ស្វែងរក​ឃើញ​យ៉ាងហោចណាស់​ក៏​មានគំនិត​មួយ​ដែល​អស្ចារ្យ​។ មនុស្ស​ភាគច្រើន​គិតថា និយមន័យ​នៃ​អាជីវកម្ម​ដែល​មាន​ភាពជោគជ័យ​គឺជា​អាជីវកម្ម​មួយ​ដែល​ទទួលបាន​ផល​ចំណេញ ហើយ​អាជីវកម្ម​ដែល​មាន​ផល​ចំណេញ​គឺជា​ការច្នៃគំនិត​ដែល​ត្រូវបានគេ​សិក្សា​ស្រាវជ្រាវ​យ៉ាងត្រឹមត្រូវ។​

ខាងក្រោមនេះ​គឺជា​ជំហាន​មួយចំនួន​ដែល​អ្នក​អាច​យក​ទៅស្រាវជ្រាវ​និង​កែប្រែ​វា​ទៅជា​អាជីវកម្ម​ដែល​អាចទទួលបាន​ផលចំណេញ៖

១.ធ្វើ​បញ្ជី​នៃ​ហេតុផល​ទាំងឡាយ​ដែល​ធ្វើឲ្យ​អ្នក​ចង់​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង ៖ មើល​បញ្ជី​នោះ​ដោយ​យកចិត្ត​ទុកដាក់។ តើ​ការ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់អ្នក​ជួយ​ឲ្យ​អ្នក​ជឿជាក់​ទៅលើ​ហេតុផល​ទាំងនេះ​ទេ?​ បើ​អ្នក​ចង់ឲ្យ​កាន់តែច្បាស់ អ្នក​អាចស្វែងរក​សៀវភៅ “The Science of Getting Rich” ​នៅលើ ​Google​ បន្ថែម​ទៀតបាន។

២.​ធ្វើ​បញ្ជី​នៃ​កិច្ចការ​ដែល​អ្នក​ចូលចិត្ត​ធ្វើ​ជាមួយ​នឹង​ពេលវេលា​កំណត់​មួយ ៖ ភាពជោគជ័យ​អាច​មិន​ច្បាស់លាស់​បើ​អ្នក​មិនសូវ​សប្បាយចិត្ត​ចំពោះ​អាជីវកម្ម​របស់អ្នក។ តើ​អ្វី​ជា​ចំណាប់​អារម្មណ៍​និង​ជា​ការ​កម្សាន្ត​របស់អ្នក? តើ​អ្នក​ពូកែ​​ខាង​អ្វី? តើ​អ្វី​ដែល​អ្នកដទៃ​និយាយថា​អ្នក​ពូកែ? បញ្ជី​នេះ​​ដែរ​តំណាង​ឲ្យ​គម្រូ​ត្រួសៗ​ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​ភាពរីករាយ​គ្រប់ពេល។ ចូរ​សម្រេចចិត្ត​ថាតើ​ប្រការ​អ្វីខ្លះ​នៅលើ​បញ្ជី​របស់អ្នក​ដែល​អ្នក​ចូលចិត្ត​បំផុត​ដើម្បី​ឲ្យ​អ្នក​អាច​យកទៅ​អភិវឌ្ឍ​អាជីវកម្ម​​របស់អ្នក។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការ​ស្វែងរក​គំនិត​បន្ថែម​អ្នក​អាច​រក​នៅក្នុង​សៀវភៅ​របស់​ Wayne Yeager ​គឺ​​ “1000​ Ways To Make Money” ។

៣.​ជជែក​ជាមួយ​មិត្តភក្តិ​ឬ​គ្រួសារ​ដែល​ជា​ម្ចាស់អាជីវកម្ម​ឬ​ធ្វើការ​នៅក្នុង​អាជីវកម្ម​ស្រដៀង​គ្នា ៖ ទាញ​យក​ទិន្នផល​របស់​ពួកគេ​បញ្ចូល​ទៅក្នុង​គំនិត​របស់អ្នក។ តើ​អ្វី​ដែល​អ្នក​ចង់​វិវត្ត​បន្ត​ទៅទៀត​? ហេតុអ្វី​បាន​ជា​វា​ត្រូវការ​អភិវឌ្ឍន៍​និង​ដោយ​របៀប​ណា? អ្នក​អាច​ជជែក​ជាមួយ​ម្ចាស់​អាជីវកម្ម​ផ្សេងទៀត​ដែល​នៅជិតៗ​គ្នា ​ដូច្នេះ​អ្នក​នឹង​មិនត្រូវ​បានគេ​ចាត់ទុក​ជា​ដៃគូ​ប្រកួត​ប្រជែងទេ​និង​អាច​ទទួល​បាន​ទិន្នផល​ពី​ពួកគេ​វិញ​ចំពោះ​គំនិត​របស់អ្នក។ មនុស្ស​ទាំងនេះ​ទំនង​ជា​មាន​ប្រាជ្ញា​វៃឆ្លាត​ដែល​អ្នក​មិន​ធ្លាប់​គិត​ដល់ផង​ក៏ថាបាន។

៤.​​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា ៖ នេះ​គឺជា​វិធី​ដ៏​អស្ចារ្យ​ដើម្បី​ឆ្ពោះទៅកាន់​សន្ទុះ​នៃ​អតិថិជន​ដែល​មាន​សក្តានុពល​។ នៅពេល​ដែល​អ្នក​បាន​ចូលរួម​ហើយ​អ្នក​នឹង​អាច​មើល​ឃើញ​និន្នាការ ទទួលបាន​មតិ​ត្រឡប់​មកវិញ  និង​អាច​មានទំនាក់ទំនង​ការងារ​ជាមួយ​មនុស្ស​ដែល​មាន​ចំណង់ចំណូល​ចិត្ត​ប្រហាក់​ប្រហែល​គ្នា។

៥.​ការវាយតម្លៃ​ពី​តម្រូវការ​ចំពោះ​ផលិតផល​ឬ​សេវាកម្ម ៖ អ្នក​ត្រូវការ​យល់ពី​ជំហាន​និង​ទិសដៅ​នៃ​ឧស្សាហកម្ម​របស់អ្នក​។ ការយល់ដឹង​នេះ​ដាស់​ឲ្យ​អ្នក​ដឹង​ពី​កង្វះខាត​ជាមួយ​គំនិត​របស់អ្នក​និង​ជួយ​អ្នក​ឲ្យ​​បញ្ចេញ​ថាមពល​របស់អ្នក​បាន​ត្រឹមត្រូវ។ វា​ថែមទាំង​ជួយ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ខិត​ទៅរក​ការបង្កើត​ថ្មី​និង​ចក្ខុ​វិស័យ​។

ប្រភព៖ www.smallbusinessbrief.com

ពាណិជ្ជកម្ម

រឿង៣យ៉ាងដែលបានផ្លាស់ប្តូរខ្ញុំនៅពេលធ្វើជាសហគ្រិនម្នាក់

0

ទាំងនេះ​គឺជា​រឿងរ៉ាវ​៣​យ៉ាង​ក្នុង​ការធ្វើជា​សហគ្រិន​ម្នាក់​ដែលបាន​ផ្លាស់ប្តូរ​ខ្ញុំ​កំឡុងពេល​ដំណើរ​ការ​ក្រុមហ៊ុន​របស់ខ្ញុំ​ចាប់តាំងពី​មាន​មនុស្ស​២​នាក់​អង្គុយ​ធ្វើការ​នៅតុ​តែ​មួយ​រហូត​ដល់​មាន​សមាជិកក្រុម​៦០​និង​មាន​អតិថិជន​រាប់រយ​នាក់។

១.ខ្ញុំ​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ទុកចិត្ត

ក្នុងនាមជា​សហគ្រិន​ម្នាក់ យើង​តែង​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ចំពោះ​ពិភពលោក។ ​ជាការពិត​តែងតែ​មាន​មនុស្ស​ដែល​ចាំតែ​ទាញ​យក​ផលប្រយោជន៍​ពី​ទំនុកចិត្ត​របស់យើង។ មនុស្ស​ទាំង​អស់​មិនមែន​សុទ្ធតែ​មាន​គំនិត​ល្អ​ចំពោះ​យើង​ឬ​អាជីវកម្ម​របស់យើង​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យ​ថា​អ្នក​​មិន​អាច​ទុកចិត្ត​មនុស្ស​គ្រប់​គ្នា​ដែរ។ មិនថា​ជា​ដៃគូ​ពាណិជ្ជកម្ម និយោជិក អតិថិជន ឬ​អង្គភាព​ផ្សេង អ្នក​ត្រូវ​រក្សា​តុល្យភាព​​រវាង​​ទំនុកចិត្ត​​ជាមួយ​​នឹង​​ការយល់ពី​​ភាពងាយរងគ្រោះ​​របស់ខ្លួន​​ក្នុង​​លក្ខខណ្ឌ​​ថា​រឿង​នោះ​ប្រែជា​មិនដូច​អ្វី​ដែលបាន​គ្រោងទុក។

អ្នក​ត្រូវ​រក្សា​តុល្យភាព​​រវាង​​ទំនុកចិត្ត​​ជាមួយ​​នឹង​​ការយល់ពី​​ភាពងាយរងគ្រោះ​​របស់ខ្លួន​​ក្នុង​​លក្ខខណ្ឌ​​ថា​រឿង​នោះ​ប្រែជា​មិនដូច​អ្វី​ដែលបាន​គ្រោងទុក។

២.ខ្ញុំ​លះបង់​ការចង់បាន​អ្វី​ដែល​ហួសប្រមាណ

នៅពេលដែល​ទើប​តែ​បើក​អាជីវកម្ម​ដំបូង ខ្ញុំ​មិនអាច​ទ្រាំ​ជាមួយ​ការរង់ចាំ​ផ្លាស់ប្តូរ​ការិយាល័យ​ថ្មី ជួលបុគ្គលិក​ថ្មី ឬ​ទទួលបាន​អតិថិជន​បន្ទាប់​ទៀត​បានទេ។ ខ្ញុំ​ចង់បាន​ចំណូល​ កិត្តនាម​ តុ​ធ្វើការ​​បន្ថែម​ទៀត គ្រប់យ៉ាង​គឺ​ត្រូវការ​ថែម​ទាំងអស់។ វា​គឺជា​ការ​លោភលន់។ ប៉ុន្តែ​នៅពេល​ដែល​ក្រុមហ៊ុន​អ្នក​រីកចម្រើន អ្នកក៏​ត្រូវ​ថែរក្សា​ឥទ្ធិពល​និង​ទំនួលខុសត្រូវ​​របស់អ្នក​ដូចគ្នា។ ហេតុនេះហើយ​នៅពេលដែល​អ្នក​ចង់បាន​ជ្រុលពេក វា​ធ្វើឲ្យ​អ្នក​មិនមាន​ពេលសោះ​សូម្បីតែ​​ពេលវេលា​ឲ្យ​គ្រួសារ ញ៉ាំអាហារ​ថ្ងៃត្រង់ ឬ​ពេលគេង។ បន្ទាប់មក​ពេលដែល​ខ្ញុំ​ធ្វើជា​សហគ្រិន​ទើប​ខ្ញុំដឹងថា អ្វីៗ​គឺ​មិនអាច​ធ្វើដោយ​បង្ខំបានទេ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់ពេល ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​មូលដ្ឋានគ្រឹះ ឬ​កម្រិត​ដែល​អ្នក​កំពុងតែ​ស្ថិតនៅ​គឺ​រឹងមាំ​ហើយ មុននឹង​អ្នកសម្រេចចិត្ត​ថា​ចាប់អ្វី​បន្ត​ទៀត។

៣. ខ្ញុំ​ចាប់ផ្តើម​ឆ្ងល់​ថា​ហេតុ​អ្វី​ក៏​ខ្ញុំ​ធ្វើ​វា

​តើ​អ្នក​ធ្លាប់​ឮ​ពី​បុគ្គល​ដែល​ជោគ​ជ័យ​ មាន​ជីវិត​អស្ចារ្យ ហ៊ឺហារ មាន​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​បាន​បោះ​បង់​ចោល​អ្វី​គ្រប់​យ៉ាង​ហើយ​ទៅ​រស់​នៅ​ជីវិត​សាមញ្ញ​ជាមួយ​នឹង​ធម្មជាតិ​ដែរទេ? ខ្ញុំ​ចាប់​ផ្តើម​យល់​ពី​ស្ថានភាព​បែប​នោះ។

ការ​ធ្វើ​ជា​សហគ្រិន​ម្នាក់និង​ទទួលបាន​ជោគជ័យ​​គឺ​ជារឿង​ដែល​ពិបាក​និង​នឿយហត់ណាស់។ កត្តា​ដែល​ធ្លាប់​តែ​ផ្តល់​ជា​ថាមពល​ឲ្យ​អ្នក​ខិតខំ​ប្រែ​ទៅ​ជា​បន្ទុកទៅវិញ។ ពេល​ដែល​អ្វីៗ​គ្រប់យ៉ាង​ក្លាយ​ជាបន្ទុក​នោះ​អ្នក​នឹង​សួរ​ក​ខ្លួន​ឯង​ថា​ហេតុ​អ្វី​ក៏​អ្នក​ធ្វើវា។ ​

៤.ខ្ញុំ​ជឿជាក់​ថា​អ្នក​ត្រូវការ​មាន​គោលបំណង​មួយ​ច្បាស់លាស់

បើ​អ្នក​មិនបាន​ធ្វើការ​កត់ចំណាំ​ទេ នោះ​នឹង​មាន​ហានិភ័យ​មួយ​ដែល​បំផ្លាញ​អ្នក​នៅពេល​ដែល​អ្នក​ធ្វើជា​សហគ្រិន​ម្នាក់។ បន្ទាប់ពី​ខ្ញុំ​បានដេញ​តាមរឿង​ដែលខុស ធ្វើ​ការងារខុស និង​ទុកចិត្ត​មនុស្ស​ខុស វា​ធ្វើឲ្យ​ខ្ញុំជឿជាក់​ថា​ខ្ញុំ​បាន​ផ្តោតអារម្មណ៍​ជាមួយ​រឿង​ដែលខុស។ ជំនួស​ឲ្យ​ភាព​សោកស្ដាយ ខ្ញុំ​ក៏​បានសួ​រខ្លួនឯង​នូវ​សំណួរ​មួយចំនួន​ដែល​មិនធ្លាប់បាន​សួរ​កាល​ពីមុន។ ខ្ញុំ​ចាប់ផ្តើម​វាស់ស្ទង់​ពី​អ្វី​ដែល​ជា​កម្លាំងជម្រុញ​ចិ​ត្តខ្ញុំ​ និង​អ្វី​ដែល​ខ្ញុំ​ចង់សម្រេច​ពិតប្រាកដ។ ជាការពិតណាស់​អ្នក​ត្រូវ​ស្វែងរក​ថា​អ្វី​ជា​គោលបំណង​ផ្ទាល់ខ្លួន​របស់អ្នក​យ៉ាងជ្រាលជ្រៅ​បំផុត ហើយ​ព្យាយាម​ដេញតាម និង​ធ្វើវា​ឲ្យ​អស់​ពី​លទ្ធភាព។

ប្រភព៖ www.entrepreneur.com

ពាណិជ្ជកម្ម

៤គន្លឹះដើម្បីធ្វើអាជីវកម្មអនឡាញ(Online)

0

មុនពេល​ចូល​ទៅកាន់​គន្លឹះ​ខាងក្រោម ដំបូង​យើង​អាច​បំបែក​គោលការណ៍​គ្រឹះ​ដែល​តែងតែ​ធ្វើ​ឲ្យ​មាន​ការ​យល់ឃើញ​ខុស​ចំពោះ​ការធ្វើ​អាជីវកម្ម​តាមអនឡាញ​ជាមុនសិន៖

ជំនឿ​ទី​ ១ ៖ ក្រុមហ៊ុន​មួយចំនួន​អាច​រកលុយ​បានច្រើន​តាមរយៈ​ការលក់​តាមប្រព័ន្ធ​អ៊ីនធឺរណែត។ វា​ជាការពិត​ចំពោះ​ក្រុមហ៊ុន​ធំៗ​ដូចជា Amazon.com និង​Compaq​ជាដើម។ ប៉ុន្តែ​អ្នក​មាន​ដឹងទេ? ក្រុមហ៊ុន​រាប់រយ​ក្នុង​ចំណោម​រាប់ពាន់​ក្រុមហ៊ុន​គឺ​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​តែ​សន្សំ​លុយលើ​ថ្លៃដើម​នៃ​ការ​ធ្វើប្រតិបត្តិការ​និង​ដើម្បី​រឹត​បន្តឹង​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់គេ​តែ​ប៉ុណ្ណោះ។

**ចំណុច​ត្រូវ​ចងចាំ ៖ ដំបូង​អ្នក​ត្រូវ​ចេះ​សន្សំ​លុយ​ដោយ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មុនពេល​ដែល​អ្នក​រកលុយ​តាម​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត។ ការ​មានវត្តមាន​ដោយ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​របស់អ្នក​អាច​បង្ហាញ​ថា​អ្នក​មាន​ភាពទាន់សម័យ​និង​ជួយ​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​លើ​ចម្ងាយ​បានល្អ។

​អ្នក​ត្រូវ​ចេះ​សន្សំ​លុយ​ដោយ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មុនពេល​ដែល​អ្នក​រកលុយ​តាម​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត

ជំនឿ​ទី​ ២ ៖ ការធ្វើ​អាជីវកម្ម​តាម​អនឡាញ​គឺជា​សំណើ​រដែល​អ្នកធ្វើ​ក៏បាន​អត់​ក៏បាន។ អ្នក​គិតថា​ទោះបីជា​មិនមាន​ប្រព័ន្ធ​អ៊ីនធឺណិត​មកជួយ​ក៏អ្នក​អាច​ធ្វើការ​បានដែរ។ មួយវិញទៀត​អ្នក​មិនខ្វល់​ពី​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​សម័យ​ថ្មី​ឡើយ។ ឧទាហរណ៍​ងាយៗ​ពី​បញ្ហា​ដែល​បណ្តាល​ឲ្យ​មាន​ការខាតបង់​កិត្តិយស​របស់​ក្រុមហ៊ុន​របស់អ្នក​បាននោះ​គឺ​បរាជ័យ​ក្នុង​ការអភិវឌ្ឍន៍​មាតិកា​នៅក្នុង​គេហទំព័រ បរាជ័យ​ក្នុង​ការទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​បច្ចុប្បន្ន បរាជ័យ​ក្នុង​ការជម្រុញ​ឲ្យ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្លាយជា​វប្បធម៌​នៅក្នុង​ក្រុមហ៊ុន​របស់អ្នក។

ចូររក្សា​ឲ្យបាន​នូវការ​ដើរឲ្យ​ទាន់បច្ចេកវិទ្យា​និង​ព្យាយាម​វិវត្ត​ខ្លួន​ឲ្យ​ដើរទាន់​សម័យកាល​បច្ចុប្បន្ន ព្រមទាំង​កែប្រែ​វា​ឲ្យ​ក្លាយជា​ការគាំទ្រ​ដល់​បេសកកម្ម​និង​គោលដៅ​របស់​ក្រុមហ៊ុន​អ្នក។

**ចំណុច​ត្រូវ​ចងចាំ ៖ គេហទំព័រ​ពាណិជ្ជកម្ម​គឺជា​ការអភិវឌ្ឍ​ដែល​ត្រូវ​ធ្វើជា​ប្រចាំដែល​តែង​តែ​បង្ហាញ​ពី​ផលិតផល​ឬសេវាកម្ម​ថ្មី​ៗ​របស់​អ្នក​ទៅកាន់​អតិថិជន​ព្រមទាំង​ធ្វើវា​ជារឿយៗ។ អ្នក​​ត្រូវតែ​ឈរ​លើ​លំដាប់​ខ្ពស់​នៅក្នុង​ឧស្សាហកម្ម​របស់អ្នក​ក៏​ដូចជា​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​អាច​ឲ្យ​វា​ជួយ​បម្រើ​ឲ្យ​គោលបំណង​របស់អ្នក។ អ្នក​ក៏​ត្រូវ​វិភាគ​ពី​ទំហំ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​របស់អ្នក​ដោយ​ផ្អែកលើ​អតិថិជន​គោលដៅ​របស់អ្នក​ថា​ពួកគេ​ជា​អ្នកណា នៅក្នុង​ឬ​នៅក្រៅ​ប្រទេស។

យើងបាន​ស្គាល់​ពីជំនឿ​ខុសឆ្គង​មួយចំនួន​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​រួចមកហើយ​ ឥឡូវនេះ​យើង​ងាក​មកពិភាក្សា​ពី​គន្លឹះ​ទាំង៤​របស់យើង​វិញម្តង ៖

១.ព័ត៌មាន​សម្បូរ​បែប ៖ អ្នក​ដែល​ចូល​ទៅមើល​គេហទំព័រ​របស់អ្នក​គឺ​ត្រូវការ​ព័ត៌មាន​ដែលស្រប​តាម​ពេល ​ត្រឹមត្រូវ ការសរសេរ​បានល្អ និង​ច្រើន​ ហើយ​អាចប្រើ​ការ​បាន។ ចូរចាំ​ថា មតិ ​គំនិត​ដែល​មាន​ភាពសមរម្យ និង​គ្រប់គ្រាន់​ពេញ​លក្ខណៈ​គឺជា​ភាពខុសគ្នា​ដ៏​សំខាន់មួយ​របស់អ្នក​និង​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក។ អតិថិជន​និង​​អ្នកចូល​ទៅមើល​គេហទំព័រ​របស់អ្នក​ពួកគេ​ចង់មើល​ការវិភាគ​របស់អ្នក​ថា​ពិតជា​ដូច​ឬ​ខុសពី​គំនិត​របស់គេ​ដូចម្តេច​ខ្លះ ហើយ​អ្នក​មាន​បានផ្តល់​អ្វី​ដែល​ពួកគេ​កំពុង​ត្រូវការ​ឬ​អត់។

២.មាតិកា​ដែលមាន​ទំនាក់ទំនង ៖ យើង​ត្រូវ​បង្កើត​ឲ្យមាន​ទំនាក់ទំនង​ទៅនឹង​ព្រឹត្តិការណ៍​ផ្សេងៗ។ ឧទាហរណ៍ អ្នក​អាច​ដាក់ម៉ោង​រាប់ពេល​វេលាថយ​ក្រោយ​ពេលជិត​ដល់​ព្រឹត្តិការណ៍​សំខាន់​ណាមួយដូចជា​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ជាដើម។ មួយវិញទៀត កាលណា​យើង​មាន​គេហទំព័រ​ប្រកប​ដោយ​ការDesignបានល្អ​និង​អាច​បំពេញ​តម្រូវការ​គេបាន វា​នឹង​ជួយឲ្យ​យើង​ទទួលបាន​មតិកែតម្រូវ​ដ៏​មាន​អត្ថប្រយោជន៍​ដែល​អាច​កសាង​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​ចំពោះ​ក្រុមហ៊ុន​របស់អ្នក​បាន។

៣.អាចបែងចែក​បទពិសោធន៍​មនុស្ស​ម្នាក់ៗ ៖ ប្រព័ន្ធ​កុំព្យូទ័រ​អាចមាន​សមត្ថភាព​ចងចាំ​អ្នក​រាល់គ្នា​ដែល​ចូល​មើល​នៅក្នុង​គេហទំព័រ​របស់យើង​ វា​ថែមទាំង​អាច​ចាំ​ពី​ចំណង់ចំណូល​ចិត្ត ចំណាប់​អារម្មណ៍ និង​គោលដៅ​ដែល​ទាំងអស់នោះ​ជា​ព័ត៌មាន​ដ៏​សំខាន់បំផុ​តចំពោះ​ការអភិវឌ្ឍន៍​ផលិតផល​ឬ​សេវាកម្ម​របស់យើង​។

៤.សមាហរណកម្ម​​នៃ​ពាណិជ្ជកម្ម ៖ ជាការពិត​​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ម្នាក់ៗ​មិនអាច​ធ្វើការ​ដាច់តែឯង​បានទេ។ ពួកគេ​ត្រូវមាន​ការប្រាស្រ័យ​ទាក់ទងគ្នា​និង​ស្រុះស្រួល​គ្នា​ទើប​ក្រុមហ៊ុន​មាន​ដំណើរការ​ល្អ។ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ដែល​កំពុងតែ​ជួបប្រទះ​បញ្ហា​បែបនេះ។ គេហទំព័រ​របស់​ក្រុមហ៊ុន​គឺ​ដាក់​ពត៌មាន​របស់​ក្រុមហ៊ុន​ទាំងអស់​ចាប់តាំង​ពី​ថ្នាក់​អ្នកលក់​នៅខាងមុខ​រហូត​ដល់អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ដែល​ពត៌មាន​ទាំង​អស់នោះ​ត្រូវការ​វិវត្ត​រហូត។

ប្រភព៖ www.smallbusinessbrief.com

ពាណិជ្ជកម្ម

១០គន្លឹះដើម្បីទទួលបានជោគជ័យតាមរយៈទូរស័ព្ទ

0

ទូរស័ព្ទ​ជារឿយៗ​គឺជា​ឧបករណ៍​សម្រាប់​ទំនាក់ទំនង​មួយ​ក្នុង​ចំណោម​ឧបករណ៍​ផ្សេងទៀត​នៅក្នុង​ការិយាល័យ​។ តើ​អ្នក​ធ្លាប់​ពិចារណា​ថាតើ​អាជីវកម្ម​របស់អ្នក​នឹង​អាច​ដើរទៅមុខ​ដោយសារ​តែ​ទូរស័ព្ទ​ដែរទេ​? ប្រាកដ​ណាស់​ថា​ពិតជា​អាច!​ គន្លឹះ​ទាំង​១០​នេះ​នឹង​ជួយ​អ្នក​អភិវឌ្ឍ​ការ​បង្ហាញ​វត្តមាន​និង​ការធ្វើ​បទបង្ហាញ​របស់អ្នក​នៅតាម​ទូរស័ព្ទ៖

១.​អ្នក​គឺជា​អ្នក​គ្រប់គ្រង​នៃ​ការទាក់ទាញ​ចិត្ត​លើកដំបូង​ចំពោះ​អាជីវកម្ម​របស់អ្នក​។ គ្រប់ពេល​ដែល​អ្នក​លើក​ទូរស័ព្ទ​និយាយ អ្នក​ត្រូវ​ដាក់​ស្នាមញញឹម​នៅលើ​មុខ​របស់អ្នក​សិន។ វា​នឹង​ធ្វើឲ្យ​គុណភាព​នៃ​សម្លេង​របស់អ្នក​កាន់តែ​ប្រសើរ​និង​អាច​ឲ្យគេ​ឮ​បែបរីករាយ​និង​បន្ធូរ​អារម្មណ៍។

២.ស្ដាប់​​យ៉ាង​យកចិត្ត​ទុកដាក់​និង​យ៉ាង​សកម្ម​ចំពោះ​មនុស្ស​ដែល​អ្នក​កំពុង​និយាយ​ជាមួយ។​ ការ​ធ្វើ​ការងារ​ច្រើន​ក្នុងពេល​តែមួយ​គឺជា​សត្រូវ​នៃ​ការស្ដាប់​​ប្រកប​​ដោយ​ប្រសិទ្ធភាព។

៣.អនុញ្ញាត​ឲ្យ​គេ​និយាយ​! ត្រូវ​ប្រាកដ​ថា​អ្នក​ដែល​ទូរស័ព្ទ​មក​អ្នក​បាន​បញ្ចប់ពាក្យ​សម្តី​របស់គាត់​ហើយ​មុនពេល​អ្នក​តប​ទៅគាត់​វិញ។ ចូរចាំ​ថា ជួនកាល​ពួកគេ​មិនទាន់​បាន​បញ្ចប់​ការនិយាយនៅ​ឡើយ ពួកគេ​គ្រាន់តែ​ឈប់​បន្តិច​ប៉ុណ្ណោះ។

៤.ចូរ​​ប្រើ​សំណួរ​បើក​ដើម្បី​ធ្វើឲ្យ​គេ​និយាយ​ដោយ​សេរី។ អ្នក​គួរតែ​និយាយ​ឲ្យ​តិចជាង​អ្នក​ដែល​អ្នកហៅ​​ទូរស័ព្ទទៅ​។ វា​ធ្វើឲ្យ​អ្នកផ្សេង​មាន​អារម្មណ៍​ថា​មាន​ភាព​ប្រសើរ ជាពិសេស​នៅពេលដែល​អ្នក​សុំ​ឲ្យ​គេ​ធ្វើការ​សម្រេច​ចិត្ត។ ពួកគេ​កាន់តែ​និយាយ គេ​កាន់តែ​មាន​ភាពងាយស្រួល​ដើម្បី​ “ទិញ” នូវ​អ្វី​ដែល​អ្នក​ដាក់ស្នើ​។

៥.ដើម្បី​បង្កើត​សម្ព័ន្ធភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​ហៅចូល​ អ្នក​ត្រូវ​ចេះ​លើកដាក់​សម្លេង​ដើម្បី​ឲ្យស៊ីគ្នា​ជាមួយ​គេ​។ ពួកគេ​នឹង​មិនមាន​ការភ័យបារម្ភ​ឡើយ។

៦.ចេះ​ប្រើ​ពាក្យ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។ ចូរចាំ​ទុក​ក្នុងចិត្ត​ថា​អ្នក​អាច​និយាយ​អ្វីមួយ​ប្រកប​ដោយ​ភាពវិជ្ជមាន អវិជ្ជមាន ឬ​អព្យាក្រឹត្យ។ ការនិយាយ​ពាក្យ​ដែល​មានលក្ខណៈ​វិជ្ជមាន​នឹង​អាច​ជួយឲ្យ​អ្នក​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​និង​កាន់តែ​ងាយស្រួល។

៧.សារ​ជា​សម្លេង​អាច​ជា​ជំនួយ​ដល់អ្នក​បាន​ប៉ុន្តែ​បើសិន​ជា​អាច​ចៀស​បាន​អ្នក​គួរតែ​ចៀស​។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ប្រើ​កម្មវិធី​ដែល​មាន​កម្រិត​សម្លេង​ល្អ។ យល់ល្អ​អ្នក​គួរតែ​និយាយ​ផ្ទាល់​តែម្តង​ជាមួយ​អតិថិជន​។

៨.អ្នកត្រូវរៀបចំ​ការធ្វើ​បទបង្ហាញ​របស់អ្នក​ជាមុន។ គិត​​ពី​​វគ្គ​​ផ្សេងៗ​​ទាំងអស់​ដែល​អ្នក​នឹង​អាច​ជួប​ហើយ​សរសេរ​វា​ទុក។​ នេះ​ហៅថា​គម្រោង​មុន​តេ​ទូរស័ព្ទ​។

៩.ភ្ជាប់ខ្លួន​អ្នក​ជាមួយ​នឹង​ការ​អភិវឌ្ឍន៍​។ ចូរ​ស្ដាប់​គំនិត​របស់ខ្លួន​ដោយ​យកចិត្ត​ទុកដាក់​និង​សម្រេច​ថា​អ្វី​ដែល​អ្នក​ចង់​វិវត្ត​។

១០.​បង្កើត​គម្រោង​អនុវត្ត។ អ្នក​ត្រូវផ្តោត​អារម្មណ៍​ទៅ​លើ​អ្វី​តែមួយ​ក្នុង​ពេល​តែមួយ។ នៅពេល​ដែល​មាន​អារម្មណ៍ថា​ប្រសើរ​សឹម​តទៅមុខ។

យើង​ប្រើ​ទូរស័ព្ទ​ជា​ជំហាន​បឋម​នៃ​ទំនាក់ទំនង​ផ្ទាល់។ មនុស្ស​ដែល​អាច​ធ្វើបាន​ល្អ​ចំពោះ​វិធីសាស្ត្រ​នេះ​អាច​បង្កើន​ឱកាស​នៃ​ភាពជោគជ័យ​បានច្រើន​។

ប្រភព៖ www.smallbusinessbrief.com

ពាណិជ្ជកម្ម

ចង់ធ្វើជាអ្នកដឹកនាំដ៏ពូកែ? អ្នកអាចសាកល្បងវិធីទាំងនេះបាន!

0

ពាក្យ​ថា​អ្នកដឹកនាំ​ខុសគ្នា​ទៅតាម​ការឲ្យ​និយមន័យ​របស់​មនុស្ស​ម្នាក់ៗ។ អ្នកដឹកនាំ​ជា​អ្នក​ដែល​កំណត់​ទិសដៅ ហើយ​ជួយ​ខ្លួនឯង​និង​អ្នកដទៃ​ឲ្យ​ធ្វើ​កិច្ចការ​ដែល​ត្រឹមត្រូវ​ដើម្បី​បន្ត​ដំណើរ​ទៅ​ខាងមុខ។ យើង​សុទ្ធតែ​ដឹងថា​ពាក្យថា​អ្នកដឹកនាំ​គេ​និង​ចៅហ្វាយនាយ​គឺ​ខុសគ្នា។ អ្នកដឹកនាំ​គឺជា​អ្នក​ដែលនៅ​ខាងមុខគេ​ ហ៊ានប្រថុយ​ឧបសគ្គ​​គ្រប់បែបយ៉ាង​ និង​មិនទុក​ឲ្យ​អ្នកនៅក្រោមបង្គាប់​​ទៅជួប​ជាមួយ​ហានិភ័យ​តែ​ម្នាក់ឯង​ទេ។ ពួកគេ​មិន​យក​ការបញ្ជា​មកដាក់មុខ​តែ​គេ​មានតែ​ធ្វើ​ដំណើរ​ទៅ​ជាមួយ​គ្នា។ អ្នកដឹកនាំ​ដែលពូកែ​នឹង​ធ្វើ​ឲ្យ​សមាជិកក្រុម​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ មាន​ទំនួល​ខុសត្រូវ មានគោលដៅ​ច្បាស់លាស់ និង​អាច​ផ្សាភ្ជាប់​ខ្លួន​ជាមួយ​ការងារ​បាន​យ៉ាង​ជិតស្និទ្ធ។

ពិតណាស់ថា​គោលដៅ​របស់​អង្គភាព​ទទួលបាន​ភាពជោគជ័យ​គឺ​អាស្រ័យ​លើ​អ្នកដឹកនាំ​ដែល​មាន​ភាពវ័យ​ឆ្លា​ត​​ក្នុងការដឹកនាំ​សមាជិក​ក្រុម​ដល់​កម្រិត​ណា។ ខាងក្រោមនេះ​ជា​គន្លឹះ​ខ្លះៗ​ដែល​អ្នកដឹកនាំ​អាច​យក​ទៅប្រើ​ដើម្បី​​ធ្វើឲ្យ​​ខ្លួនឯង​កាន់តែ​ពូកែ​ក្នុង​ការដឹកនាំ​​មនុស្ស​ឲ្យ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន ៖

  • ចេះ​បែងចែក​​ការងារ ៖ អ្នកដឹកនាំ​ពូកែ​មិនមែន​ជា​មនុស្ស​ដែល​អាច​ធ្វើការ​គ្រប់យ៉ាង​ដោយ​ខ្លួនឯងទាំងអស់​ទេ។ ពួកគេ​ចេះចែក​ទំនួលខុសត្រូវ​ការងារ​ឲ្យ​សមាជិក​ធ្វើទៅតាម​សមត្ថភាព​បំពេញ​ការងារ​របស់ពួកគេ​រៀងៗ​​ខ្លួន។ គេ​ធ្វើ​ឲ្យ​សមាជិក​ម្នាក់ៗ​សុទ្ធតែ​មាន​ឱកាស​ក្នុងការ​ជួយ​ឲ្យ​ក្រុមហ៊ុន​រីក​ចម្រើន​ទៅមុខ។ គេ​​​ថែមទាំង​ដឹង​ទៀតថា​មនុស្ស​បែបណា​ស័ក្តិសម​ជាមួយ​នឹង​តួនាទី​ដូចម្តេច​នៅក្នុង​អង្គភាព។
  • កំណត់​គោលដៅ ៖ អ្នកដឹកនាំ​ដឹង​យ៉ាងច្បាស់​ពី​គោលដៅ​និង​គោលបំណង​របស់​ស្ថាប័ន​របស់គេ។ ពួកគេ​នឹង​​ផ្សព្វផ្សាយ​ដល់​បុគ្គលិក​នៅ​ក្រុមហ៊ុន​ទាំងអស់​បានដឹង​គ្រប់គ្នា​ពី​គោលដៅ​ពិតប្រាកដ​របស់​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ពួកគេ​មាន​គោលដៅ​រួមតែមួយ​ក្នុង​ការ​ធ្វើការ។
  • ទំនាក់ទំនង ៖ អ្នកដឹកនាំ​ត្រូវ​ប៉ិនប្រសប់​ក្នុង​ការទាក់ទង​មនុស្ស​មិនថា​ជាមួយអ្នក​នៅក្នុង​ក្រុមហ៊ុនឬ​នៅក្រៅ​ក្រុមហ៊ុន​នោះទេ។ បើសិនជា​ក្រុមហ៊ុន​របស់អ្នក​ជា​ក្រុមហ៊ុនធំ​វា​ប្រហែលជា​ពិបាក​​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​គ្រប់គ្នា តែ​យ៉ាងហោចណាស់​អ្នក​ត្រូវ​ប្រាកដ​ថា​បុគ្គលិក​ទាំងអស់​សុទ្ធតែ​ទទួលបាន​ពត៌មាន​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ឲ្យ​បានឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព។
  • មានពេល​ឲ្យ​បុគ្គលិក ៖ វា​ជា​ប្រការ​ដែល​សំខាន់​​ព្រោះ​ថា​អ្នកដឹកនាំ​ជា​ទីពឹង​ដ៏​ល្អ​សម្រាប់​សមាជិក​ក្រុម​ជាពិសេស​នៅពេល​ដែល​គេ​ជួប​ប្រទះ​បញ្ហា។ ហេតុនេះហើយ​នៅពេល​ដែល​បុគ្គលិក​ត្រូវការ​អ្នក​ដើម្បី​ប្រឹក្សា​យោបល់ ដោះស្រាយ​បញ្ហា ឬ​ប្រាប់អ្នក​ពី​តម្រូវការ​របស់គេ អ្នក​ត្រូវ​ឆ្លៀតពេល​របស់អ្នក​ឲ្យ​ពួកគេ។ ការធ្វើ​បែបនេះ​មានន័យថា​អ្នកបាន​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​បុគ្គលិក។
  • លើក​ទឹកចិត្ត​អ្នកដទៃ ៖​ ការលើក​ទឹកចិត្ត​ជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ដើម្បី​បង្ហាញថា​អ្នក​ជា​គម្រូ​មួយ​ដ៏​​ប្រសើរ​។ កាលណា​អ្នក​ចេះ​ជួយ​លើក​ទឹកចិត្ត​គេ​គឺ​ស្មើ​​នឹង​អ្នក​កំពុង​ជម្រុញ​ផលិតភាព​ការងារ​របស់​បុគ្គលិក​ឬ​សមាជិក​ក្រុម​នោះ​ដូចគ្នា។ អ្នកដឹកនាំ​ពូ​កែ​គឺ​មានសមត្ថភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការស្វះស្វែង​រក​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ឲ្យ​សមាជិក​ក្រុម​មាន​កម្លាំង​និង​ឆន្ទៈ​មោះមុត​បំពេញ​ការងារ។
  • ផ្តល់​រង្វាន់ ៖ កាលណាតែ​​បុគ្គលិក​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ពួកគេ​គឺ​ស័ក្តិសម​នឹង​ទទួលបាន​ការសរសើរ​និង​រង្វាន់​លើក​ទឹកចិត្ត។ វា​ជា​រឿង​គួរឲ្យ​សោកស្ដាយ​ដែល​ចៅហ្វាយនាយ​ខ្លះ​​មិនបាន​កត់សម្គាល់​ពី​ការខិតខំ​ធ្វើការ​របស់​បុគ្គលិក​ឡើយ។ ដូច្នេះ​អ្នកដឹកនាំ​គួរ​រក​វិធីណា​ដែល​អាច​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​បាន។
  • មានជំនាញ​ដោះស្រាយ​បញ្ហា ៖ អ្នកដឹកនាំ​ពូកែ​មិនងាយ​នឹង​ដួល​ដោយសារ​តែ​ហានិភ័យ​ឬ​បញ្ហា​នោះ​ឡើយ។ ពួកគេ​​ប៉ិនប្រសប់​ក្នុងការ​ដោះស្រាយ​និង​បន្ធូរបន្ថយ​បញ្ហា​មិនឲ្យ​ធំ​រីករាលដាល​ឬ​បំបាត់​ចោល​តែម្តង។ គេ​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុងការ​ធ្វើ​អ្វី​មួយ គ្មាន​ភាពភ័យខ្លាច និង​ហ៊ាន​ប្រថុយ​ជាមួយ​ហានិភ័យ។ ជាពិសេស​នៅពេលដែល​គេ​ជួបបញ្ហា​គេ​មិនដែ​លរាថយ​ឬ​រត់គេចទេ គេ​​តែង​រកមើល​ឫសគល់​នៃ​បញ្ហា ដោះស្រាយ​វា និង​រៀនសូត្រ​ពី​បញ្ហា​នោះ។
  • ឆ្លើយតប​ជាមួយ​នឹង​តម្រូវការ​ក្រុម ៖ នៅពេល​អ្នក​ដឹងថា​ម្នាក់ៗ​ត្រូវការ​អ្វីនោះ​ពី​អ្នក​នឹង​ដឹកនាំ​គេ​ងាយស្រួល​ដោយ​បំពេញ​តាម​តម្រូវការ​របស់គេ។ អ្នក​ត្រូវ​ឈ្វេងយល់​ដោយខ្លួន​ឯង​ថា​បុគ្គល​ម្នាក់ៗ​ចង់បាន​អ្នកដឹកនាំ​ក្រុម​ជា​មនុស្ស​បែបណា។
  • មាន​ភាពស្មោះត្រង់ ៖ មិនថា​ជា​ការ​បំពេញ​ការងារ​ឬ​ជីវិត​ប្រចាំថ្ងៃ​ទេ ភាពស្មោះត្រង់​ត្រូវបាន​គេ​​ឲ្យ​តម្លៃ​យ៉ាងខ្លាំង។ ជាពិសេស​ក្នុងនាម​អ្នកជា​អ្នកដឹកនាំ​អ្នក​ត្រូវ​មានភាពស្មោះត្រង់​ជា​ចាំបាច់​។ អ្នក​ត្រូវ​ប្រតិបត្តិ​ចំពោះ​មនុស្ស​គ្រប់គ្នា​ប្រកប​ដោយ​ភាពយុត្តិធម៌ មិន​លម្អៀង មិន​លាក់លៀម និង​អនុវត្ត​ចំពោះ​បុគ្គលិក​ស្មើៗ​គ្នា។
  • កុំ​តឹងតែង​ពេក ៖ ការ​ដែល​អ្នក​បញ្ជា​ឲ្យ​បុគ្គលិក​ថា​ការងារ​ត្រូវតែ​រួចរាល់ ប្រាក់ចំណេញ​ត្រូវតែ​បាន ​ភាគរយ​នៃ​ការលក់​ត្រូវតែ​កើន​ជាដើម​វា​ស្មើនឹង​ការដាក់​សម្ពាធ​ឲ្យ​បុគ្គលិក​​ដូចគ្នា។ ជួនកាល​បើ​អ្នក​ធ្វើ​ដូចច្នេះ​វា​នឹង​ជះឥទ្ធិពល​មិនល្អ​ឲ្យ​បុគ្គលិក​វិញទេ។ វា​នឹង​ធ្វើឲ្យ​គេ​មិនមាន​ទឹកចិត្ត​ធ្វើ​ការងារ​ឲ្យ​បានល្អ​តែ​បែរជា​ធ្វើការ​ឲ្យតែ​បានៗ​ទៅវិញ។ អ្នក​ត្រូវ​ធ្វើឲ្យ​គេ​មានអារម្មណ៍​ថា​ពួកគេ​មាន​សិទ្ធិ​សេរីភាព​ក្នុងការ​ធ្វើការ​តាមវិធី​របស់គេ ហ៊ាន​ប្រថុយ​ជាមួយ​ហានិភ័យ​ដោយ​មិនមាន​ការ​ដាក់ទោស​ អាច​និយាយ​ការពិត និង​អាច​បញ្ចេញ​មតិ​យោបល់​បាន។ ជាពិសេស​អ្នក​ត្រូវ​ធ្វើឲ្យ​បុគ្គលិក​មាន​ភាពជឿជាក់​ថា​កន្លែង​ធ្វើការ​របស់គេ​ជា​កន្លែង​ដែល​គួរឲ្យចង់​មក​និង​មិនសោះ​កក្រោះ។
  • ស្ទាបស្ទង់​ពី​ចំណុច​ខ្សោយ​របស់ខ្លួន ៖​ ដូចដែលយើង​បានលើកឡើង​ខាងលើ​ថា​អ្នកដឹកនាំ​មិនមែន​ជា​មនុស្ស​ដែល​ពូកែ​កិច្ចការ​គ្រប់យ៉ាង​ទេ។ វា​មិនប្លែក​ឡើយ​ថា​មនុស្សយើង​នៅមាន​ចំណុច​ខ្វះខាត​ឬ​ចំនុចខ្សោយ​នោះឯង។ ជាការពិត​ការដឹង​ពី​ចំណុច​ខ្វះខាត​របស់អ្នក​ទៅលើ​ជំនាញ​ណាមួយ​នឹង​ជួយ​ឲ្យអ្នក​អាច​បែងចែក​ការងារ​ទៅកាន់​មនុស្ស​ដែល​មាន​សមត្ថភាព​ផ្នែកនោះ​ទៅ​ធ្វើវា។
  • សាកល្បង​ការយល់ឃើញ​របស់​អ្នកដទៃ​មកលើ​អ្នក ៖ អ្នក​ត្រូវ​បង្កើត​បរិយាកាស​ការងារ​ដែល​មាន​ភាពស្មោះត្រង់​និង​បើកទូលាយ​ឲ្យ​ម្នាក់ៗ​អាចនិយាយ​ពី​ទស្សនៈ​របស់គេ​ចំពោះ​ការគ្រប់គ្រង​ឬ​ការដឹកនាំ​របស់អ្នក​។ វា​ជា​ឱកាស​ដែលអាច​ឲ្យ​អ្នក​ដឹងថា​សមាជិកក្រុម​របស់អ្នក​មាន​អារម្មណ៍​ប្រសើរ​ទេ​ពេល​ធ្វើការ​ជាមួយ​អ្នក ដឹងពី​គុណភាព​នៃ​ការដឹកនាំ​របស់អ្នក និង​ចំណុច​ណាខ្លះ​ដែល​អ្នក​គួរ​ពង្រឹង​បន្ថែម​។
ពាណិជ្ជកម្ម

ហេតុផលទាំង១៩យ៉ាងដែលអ្នកគួរតែបើកអាជីវកម្មខ្លួនឯង

0

ភាពភ័យខ្លាច​ដូចជា​ត្រូវ​ជំពាក់​បំណុល​គេ គេង​មិនបាន​គ្រប់គ្រាន់ ឬ​បាត់បង់​ពេលវេលា​ផ្ទាល់ខ្លួន​ជាដើម​អាច​ធ្វើឲ្យ​អ្នក​បោះបង់​ចោល​គំនិត​ចង់បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​។ ខាងក្រោមនេះ​ជា​ហេតុផល​សំខាន់​មួយចំនួន​ដែល​អ្នក​គួរតែ​ជ្រើសរើស​ការធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ជាជាង​ធ្វើការ​ឲ្យគេ៖

១.មាន​ពេល​ទំនេរ

ដំបូង​អ្នក​អាច​ចំណាយ​ពេល​ច្រើន​ជាមួយ​អាជីវកម្ម​របស់​អ្នកនិង​ទទួល​បាន​កម្រៃ​តិច។ ប៉ុន្តែ​បើ​អ្នក​ធ្វើ​វា​បាន​ត្រឹមត្រូវ អ្នក​អាច​ចាប់ផ្តើម​ស្ទាត់​ជំនាញ​ជាមួយ​ការគ្រប់គ្រង​ពេលវេលានិង​កាលវិភាគ​បាន​យ៉ាងល្អ។

២.មាន​រឿង​ងាយស្រួល​ជជែក​ជាមួយ​អ្នក​ដទៃ

គ្រប់ពេល​ដែល​អ្នក​ប្រាប់​អ្នកដទៃ​ថា ​អ្នកកំពុង​តែ​ធ្វើ​ជំនួញ​មួយ គេ​តែងតែ​​ចង់​ដឹងថា​តើ​អ្នក​ធ្វើអ្វី ធ្វើ​ដោយ​របៀប​ណា និង​វា​ដំណើរការ​ដូចម្តេច​ខ្លះ​។

៣.ហេតុផល​​របស់​អ្នក

ទោះបីជា​ខ្ញុំ​បាន​ផ្តល់​ហេតុផល​ជាច្រើន​ដល់​អ្នក​ថា​ហេតុអ្វី​អ្នក​ត្រូវ​ធ្វើ​អាជីវកម្ម​ក៏​វា​មិន​ដូច​ហេតុផល​ផ្ទាល់​របស់អ្នក​ដែរ។ សំខាន់​អ្នក​ត្រូវ​ច្បាស់​ខ្លួនឯង​ថា​ហេតុផល​អ្វី​ដែល​ធ្វើឲ្យ​អ្នក​ចង់​មាន​អាជីវកម្ម​ខ្លួនឯង រួច​សរសេរ​វា​ទុកទៅ។

៤.កិត្តិនាម

នៅពេលដែល​អ្នក​កសាង​អ្វីមួយ​បាន​ជោគជ័យ វា​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ។ ជាការពិត​បើសិន​ជា​អ្នក​ធ្វើការ​ឲ្យ​គេ ហើយ​ការងារ​របស់អ្នក​ទទួលបាន​ជោគជ័យ​អ្នក​នឹង​ពិបាក​ក្នុងការ​មានមោទនភាព​ចំពោះ​ខ្លួនឯងណាស់​មិនដូច​ជំនួញ​របស់​ខ្លួន​ឯង​នោះទេ។ ​

៥.កូនចៅ​ជំនាន់ក្រោយ​របស់អ្នក

បើ​អ្នក​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នក​នឹងអាច​មាន​លទ្ធភាព​ផ្តល់​ការងារ​របស់អ្នក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​របស់អ្នក​បាន​។ អ្នក​នឹង​មាន​មោទនភាព​ចំពោះ​​វា​ព្រោះ​អ្នក​បាន​បង្កើត​វា​ឡើងមក។

៦.ហានិភ័យ​ការងារ

តើ​អ្នក​ធ្លាប់​ភ័យខ្លាច​ចំពោះ​ការបាត់បង់​ការងារឬ​​ត្រូវបាន​គេ​បណ្តេញ​ចេញ​ដែរ​ទេ​? បើអ្នក​ធ្លាប់ អ្នក​គួរតែ​ឈប់​ព្រួយទៅ​។ អ្នក​អាច​ជ្រើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង ធ្វើជា​ម្ចាស់​ដោយ​ខ្លួនឯង។ បើ​អ្នក​មាន​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន អ្នក​នឹង​មិនបាច់​បារម្ភ​ទេថា​នឹង​អាច​មាន​អ្នក​​មកដេញ​អ្នក​ចេញ​។

៧.បណ្តាញ​ការងារ  

មនុស្ស​យើង​ត្រូវការ​ការជួបគ្នា​ទៅវិញ​ទៅមក ដោះដូរ​រឿង​មួយចំនួន និង​រៀន​ពី​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក​។ អ្នក​ពិតជា​អាច​ទទួលបាន​មិត្តភក្តិ​និង​ដៃគូ​ជាច្រើន​នៅក្នុង​វិស័យ​ជំនួញ​ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ត​ការធ្វើ​ពាណិជ្ជកម្ម​តទៅទៀត ព្រមទាំង​អាច​ជួប​ពួកគេ​ពិភាក្សា​ពី​បញ្ហា​ដែល​ម្នាក់ៗ​ធ្លាប់​ជួបប្រទះ​ពីមុន​មក។

៨.ការធ្វើ​សកម្មភាព​ល្អៗ

នៅពេលដែល​អ្នក​មាន​អាជីវកម្ម​របស់​ខ្លួនឯង អ្នក​ពិតជា​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ប្រាក់ចំណេញ​បានយ៉ាង​ពិតប្រាកដ។ ហេតុនេះ​ហើយ​អ្នក​នឹង​មាន​សិទ្ធិ​យកវា​ទៅ​ធ្វើ​អំពើ​ល្អ​ផ្សេងៗ​​ដូចជា ធ្វើជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​សប្បុរសធម៌ ឬ​បរិច្ចាគ​ទៅឲ្យ​សហគមន៍​ដោយផ្ទាល់​ក៏បាន។ ជាការពិត​វា​នឹង​ជួយ​បង្កើន​កិត្តិនាម​របស់អ្នក​នៅក្នុង​សង្គម។​

៩.ភាពថ្មី​ឬ​ប្លែក

ជាទូទៅ​មនុស្ស​ចូលចិត្ត​បទពិសោធន៍​ថ្មីៗ​។ ការចាប់ផ្តើម​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​ប្រាកដ​ណាស់ថា​វា​នឹង​ធ្វើឲ្យ​អ្នក​ជួបប្រទះ​បញ្ហា​ថ្មីៗ​ជាច្រើន ព្រមទាំង​ទទួលបាន​បទពិសោធន៍​មិនធ្លាប់មាន​ពី​មុនមក​ថែមទៀត​ផង។

១០.ភាពជា​អ្នកណែនាំ

ការ​ធ្វើ​ជា​អ្នកណែនាំ​ដល់គេ​គឺ​ជា​បទពិសោធន៍​មួយ​ដ៏​​ល្អ។ ការសិក្សា​ស្វែងយល់​ច្រើន​និង​ជួយ​ដល់អ្នក​ដែល​មាន​បទ​ពិសោធន៍​តិចជាង​អ្នក វា​ផ្តល់​នូវ​សេចក្តីពេញចិត្ត​ដ៏​ពិសេស​មួយ​ដល់អ្នក។ សហគមន៍​នៃ​សហគ្រិន​គឺជា​ការស្ម័គ្រចិត្ត​ជួយ​អ្នកផ្សេង​នៅពេល​ដែល​គេ​ត្រូវការ​ជំនួយ។

១១.ក្លាយជា​អ្នក​ជំនាញ

ចំណុចនេះ​គឺ​ត្រូវគ្នា​ជាមួយ​នឹង​ភាពជា​អ្នកណែនាំ(Mentorship)។ បើ​អ្នក​កាន់តែ​ធ្វើជា​សហគ្រិន​ឲ្យ​បាន​កាន់តែ​ល្អ នោះអ្នក​នឹង​កាន់តែ​ស្ទាត់​ជាមួយ​វា។ ថ្ងៃ​ណា​មួយ​នៅពេល​​ដែល​អ្នក​ធ្វើ​អាជីវកម្ម​របស់អ្នក​បាន​ជោគជ័យ​អ្នក​នឹង​ត្រូវ​បាន​គេ​សម្ភាសន៍​ពី​បទពិសោធន៍​របស់អ្នក​កន្លងមក​។

១២.ជំនាញ

នៅពេលដែល​អ្នក​ចាប់​បើក​អាជីវកម្ម អ្នក​នឹង​ត្រូវ​បង្ខំ​ឲ្យ​រៀន​ជំនាញ​ផ្សេងៗ​ដែល​ទាក់ទង​នឹងអាជីវកម្ម​របស់អ្នក​ដូចជា​ SEO (Search Engine Optimization)​ ការប្រើប្រាស់​បណ្តាញ​សង្គម ទំនាក់​ទំនង​សាធារណៈ បង្កើត​សៀវភៅ​បញ្ជី​ទិន្នន័យ រក្សា​តុល្យភាព​កញ្ចប់​ថវិកា និង​ចរចារ​កិច្ចសន្យា​ជួល​ជាដើម។ ពេល​ដែល​អ្នក​ត្រូវ​រៀន​ពី​ជំនាញ​ថ្មី​បន្ថែម វា​ប្រហែល​ជា​មាន​ការ​ពិបាក​និង​ចំណាយ​ពេល​ច្រើន។

១៣.ការប្តេជ្ញា​ចិត្ត

​ពេល​ដែល​អ្នក​ធ្វើជា​ម្ចាស់អាជីវកម្ម​ណាមួយ វា​នឹង​ជះឥទ្ធិពល​ទៅលើ​ជីវិត​ផ្ទាល់ខ្លួន​របស់អ្នក​។ ឧទាហរណ៍ថា​កាលពីមុន​អ្នក​គឺជា​មនុស្ស​ម្នាក់​ដែល​ខ្វះ​ការ​តាំងចិត្ត​ដើម្បី​ផ្លាស់ប្តូរ​រឿង​អ្វីមួយ ប៉ុន្តែ​បើ​អ្នក​ជា​សហគ្រិន ​អ្នក​នឹង​ក្លាយជា​មនុស្ស​ដែល​ចេះ​លះបង់​និង​ប្តេជ្ញា​ចិត្ត​សម្រេច​រឿង​ណាមួយ​បាន​កាន់តែ​ប្រសើរ។

១៤.ការទទួល​ស្គាល់

មាន​រង្វាន់​កិត្តិយស​ជាច្រើន​នៅតាម​តំបន់ ភូមិភាគ និង​ថ្នាក់ជាតិ​ដែល​ទទួលស្គាល់​គ្រប់​សហគ្រិន​ទាំងអស់​មកពី​គ្រប់​វិស័យ។ វា​មិន​ត្រឹមជា​ហេតុផល​ដែល​ធ្វើឲ្យ​អ្នក​ត្រូវតែ​បើក​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​នៅពេល​ដែល​អ្នក​ទទួល​បាន​ការទទួលស្គាល់​ដូចនេះ។

១៥.ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ

នេះ​ប្រហែល​ជា​ហេតុផល​ដ៏​ធំ​បំផុត​ដែល​មនុស្ស​ត្រូវ​ចូល​ទៅក្នុង​វិស័យ​ជំនួញ​ដោយ​ខ្លួនឯង។ ភាព​ជា​សហគ្រិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​លុយតាម​ដែល​អ្នក​ត្រូវការ​និង​មាន​ភាពងាយស្រួល​បំផុត។

១៧.ការកែ​ប្រែ

នៅពេលដែល​អ្នក​ជាសហគ្រិន​ម្នាក់ អ្នក​នឹង​​អាច​ក្លាយទៅ​ជា​អ្វី​តាម​ដែល​អ្នក​ចង់បាន។ អ្នក​អាច​ធ្វើកិច្ចការ​ដែល​ខ្លួនឯង​ស្រលាញ់​និង​ពេញចិត្ត​។ មួយវិញទៀតអ្នក​ក៏​អាច​កែ​តម្រូវ​ពាណិជ្ជកម្ម​របស់អ្នក​តាម​ដែល​អ្នក​ចង់​បាន​ផងដែរ។

១៧.ផ្លាស់ប្តូរ​ពិភពលោក

តើ​អ្នក​ដឹងទេ​ថា​​សហគ្រិន​ពិតជា​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន​មិនថា​តិចតួច​ឬ​ច្រើនឡើយ? ក្រលេក​ទៅមើល​សហគ្រិន​ល្បីៗ​ដូចជា Elon Musk, Bill Gates, Sergey Brin​ និង​សហគ្រិន​ដទៃ​ទៀត​ដែល​ពួកគេ​បាន​ធ្វើវា​បាន​សម្រេច។ ឧទាហរណ៍ ការទូរស័ព្ទរកគ្នា អ្នក​មិនបាច់​ចំណាយពេល​និង​ថវិកា​ច្រើន​ដើម្បី​ធ្វើការ​ទំនាក់​ទំនង​ទៀតទេ។ នេះ​ហើយ​ជា​ការផ្លាស់ប្តូរ​ពិភពលោក។

១៨.បង្កើត​ការងារ

គ្មានអ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ជា​ពិសេស​បុគ្គលិក​របស់អ្នក​មាន​ការពេញចិត្ត​ជាជាង​ការដឹងថា​អ្នក​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការផ្តល់​ឱកាស​ការងារ​ឲ្យ​គេ​បាន​រកប្រាក់​ចំណូល​សម្រាប់​រស់នៅ ផ្តល់ឲ្យ​ក្រុម​គ្រួសារ និង​​សម្រេច​ក្តី​សុបិន​របស់គេ​នោះទេ។

១៩.ម៉ាកសញ្ញា​របស់អ្នក

វា​គឺជា​រឿង​ដែល​គួរឲ្យ​រំភើប​ខ្លាំងណាស់​នៅពេល​ដែល​មានគេ​ស្គាល់​ពី​យើងច្រើន​។ ជាពិសេស​គឺ​អ្វី​ដែលយើង​បាន​បង្កើត។

ប្រភព៖ www.entrepreneur.com

ពាណិជ្ជកម្ម

បុគ្គលិកលក្ខណៈនៃអតិថិជនដែលប្រាប់​ពី​បញ្ហា​របស់​គេ​មកកាន់​ក្រុមហ៊ុន​អ្នក

0

អអ្នកដឹង​ស្រាប់​ហើយ​អតិថិជន​គឺ​ជាមនុស្ស​សំខាន់​ណាស់​ក្នុង​ការ​បង្កើត​ចំណូលឲ្យ​ក្រុមហ៊ុន។ ពាក្យត្អូញត្អែរ​ដែល​កើតចេញ​ពី​បទពិសោធន៍មិនល្អ​របស់ពួកគេ​ជាមួយ​​នឹង​អាជីវកម្ម​របស់យើងគឺជាប្រការ​ដែល​យើង​ត្រូវ​យកចិត្តទុក​ដាក់ជាទី​បំផុត។ ប៉ុន្តែ​អតិថិជន​ម្នាក់ៗគឺ​ខុសគ្នា​ហេតុនេះ​ការ​កត់ចំណាំ​ពីភាព​ខុសគ្នា​ទាំងនោះ​អាចឲ្យយើងងាយ​ស្រួល​ក្នុងការ​ដោះស្រាយ​បញ្ហា​ឲ្យគេបាន។ ខាងក្រោមនេះ​គឺជាប្រភេទនៃ​អតិថិជនដែលមានបញ្ហា​និង​ប្រាប់ពី​បញ្ហារបស់ពួកគេ​មក​កាន់​ក្រុមហ៊ុន​៖

១. អតិថិជនដែលមានភាព​ទន់ភ្លន់   ៖ ពួកគេមិនងាយនឹងប្រាប់អ្នកឡើយពីអ្វីដែលគេមិនពេញចិត្ត។ ម្យ៉ាងទៀត​គេក៏​មិនចង់ធ្វើ​ជា​បន្ទុក​ដល់អ្នកដែរ។ នេះមិនមែន​មានន័យ​ថា​អ្នក​នឹង​រួចខ្លួន​បើអ្នក​បានធ្វើឲ្យកើត​មាន​កំហុស​ចំពោះ​ក្រុមអតិថិជន​ប្រភេទ​នេះទេតែ​វា​ជាទំនួលខុសត្រូវ​របស់អ្នក​ក្នុងការ​រកឲ្យ​ឃើញពី​ឫសគល់នៃបញ្ហា។

២. អតិថិជនដែលពូកែនិយាយ               ៖ អតិថិជនក្រុមនេះនឹងប្រាប់អ្នកមិនឲ្យសល់ឡើយ​ពីអ្វី​ដែល​គេ​មិនពេញចិត្ត។ ប៉ុន្តែ​ពួកគេ​អាច​នឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ផ្លូវចិត្តនិងអារម្មណ៍​របស់អ្នក​និងក្រុមរបស់អ្នក​ជាខ្លាំងដែលនៅទី​នេះ​ហើយ​គឺទាមទារ​ឲ្យ​មានការអត់ធ្មត់​ខ្លាំង​បំផុត។ អ្នក​ត្រូវ​តប​ប្រតិកម្ម​ប្រកប​ដោយ​ក្រម​សីលធម៌បំផុត​ទៅកាន់​ពួកគេ។ អ្នកមិន​ត្រូវ​ភ្លេចសម្តែងកិរិយា​គោរព​ចំពោះពួកគេ​ឡើយ។

៣. អតិថិជន​បែប​ High Roller         គឺជា​អតិថិជន​ដែល​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​មក​កាន់​ក្រុមហ៊ុន​កាត​ VIP ជា​ដើម​ហើយ​ថែមទាំង​ភ្ជាប់​មកជាមួយដំណើរ​ការ​ប្រសើរ​ជាងមុន​នោះ​នាំ​ឲ្យពួកគេក៏មាន​ការ​ពេញ​ចិត្តហើយ។

៤. អតិថិជន​ដែល​មានភាព​សាំញ៉ាំ   ៖ អ្នក​ប្រហែល​ជា​មានការពិបាកក្នុង​ការ​ផ្គាប់​ចិត្ត​អតិថិជន​ប្រភេទ​នេះ​។ ពួកគេ​តែង​តែ​ទាក់ទង​មកអ្នក​គ្រប់​ពេលដែល​គេ​ចង់។ ការ​អត់ធ្មត់​ចំពោះ​អតិថិជន​ប្រភេទ​នេះ​គឺ​កាន់​តែ​ត្រូ​វទាម​ទារ​ជាង​អតិថិជនដែល​ពូកែ​និយាយទៅទៀត។ ពួកគេ​នឹង​មិន​បណ្តោយ​ឲ្យ​ខ្លួនគេ​ត្រូវ​ខាត​ប្រយោជន៍ឡើយ។

៥. អតិថិជន​ដែល​ពិបាក​ផ្គាប់         ៖ អតិថិជន​ប្រភេទ​នេះ​គឺ​តែងតែ​មិនពេញ​ចិត្ត​ចំពោះ​អ្វីគ្រប់​យ៉ាង។ ពួកគេ​អាចថា​ជា​មនុស្ស​រំខាន​ដែរ​ព្រោះ​ថា​ជួនកាល​គេ​មិន​បានទាមទារ​ការ​ទទួល​ខុសត្រូវ​ឡើយ​តែ​គេ​បែរ​ជា​ចង់​បាន​នូវអ្វី​ដែលគេ​មិនគួរ​បានទៅវិញ។

ពាណិជ្ជកម្ម

ការវេចខ្ចប់និងការដាក់តម្លៃប្រកបដោយភាពច្នៃប្រឌិត

0

ការ​ដាក់​តម្លៃ​​មិនមែន​ជារឿងងាយ​ស្រួលឡើយហើយ​ត្រូវធ្វើតាំង​ពី​មិនទាន់បើកអាជីវកម្មមកម្ល៉េះ។ វា​ពាក់ព័ន្ធ​ជាមួយនឹង​ថ្លៃដើមនៃការផលិត គូប្រកួតប្រជែង ចំណង់​ចំណូល​ចិត្ត​របស់អតិថិជន ការប្រតិបត្តិ​ការ (បុគ្គលិក ទឹកភ្លើង…) ការផ្សព្វផ្សាយ ការជួល​ និងការវេចខ្ចប់​ជាដើម។ យ៉ាងណាមិញការវេច​ខ្ចប់​​ដែល​មាន​ភាពច្នៃប្រឌិតនឹងមានឥទ្ធិពល​ទៅលើ​​ការដាក់តម្លៃ​​ផលិតផល​នៃ​អាជីវកម្ម​របស់អ្នក។ ខាង​ក្រោមនេះ​គំនិតនឹងលើកយកវិធី​សសាស្រ្ត​ដែល​ការវេចខ្ចប់​ពិតជាមាន​ឥទ្ធិពលទៅលើការដាក់​តម្លៃ​ផលិតផលនៃអាជីវកម្ម​របស់អ្នក៖

ចងជាដុំ

អ្នក​អាចបញ្ចូល​​ផលិតផល​របស់អ្នកឲ្យអតិថិជន​ទិញ​ក្នុង​ចំនួន​ច្រើ​ននិងមានការបញ្ចុះ​តម្លៃឬធ្វើ​ឲ្យគេ​មានអារម្មណ៍​ថាគេចំណេញ​ហើយកាន់តែ​ងាយ​ស្រួល។ យុទ្ធសាស្ត្រ​ឃើញ​ថា​មានការពេញ​និយមព្រោះ​វា​មិនមានភាពសាំញ៉ាំទាំង​អតិថិជន​និង​អ្នកលក់ឬអ្នក​បម្រើសេវាកម្ម។ វិធីនេះឃើញថាចំណេញទាំងសង​ខាង​ព្រោះ​អ្នកលក់ក៏​អាចបង្កើនការលក់​ឯអ្នកទិញបានផលិតផល​ទៅទាំងមាន​ការបញ្ចុះតម្លៃ។ ជាក់ស្តែង​​នៅក្នុងហាង​លក់ភីហ្សា​ពួកគេតែង​ដាក់​ជម្រើសឲ្យអតិថិជន​ជាវជាឈុតតែម្តង​ដោយ​បញ្ចុះ​តម្លៃ​បន្តិចបន្តួច​ពីលើនោះ។  ឧទាហរណ៍​មួយទៀត​នៅពេល​ដែល​ខ្ញុំទៅផ្សារ​អូឫស្សី​ដើម្បីទិញ​សម្លៀក​បំពាក់ហើយ​នៅពេល​ចូលទៅក្នុង​តូបមួយដើម្បីរក​​ទិញអាវយឺត២អាវ(១=១០០០០៛) ​អ្នក​លក់ក៏​និយាយថាបើទិញ​អាវ៥អស់តែ​៤៥០០០៛ទេ​​ ខ្ញុំ​ក៏គិត​ថា​បើទោះ​ជាយ៉ាងណាក៏គង់តែ​ទិញដដែល​ហើយ​អាចចំណេញបាន៥០០០៛​ទៀត​ហេតុ​នេះក៏​សម្រេចចិត្តយកទាំង៥តែម្តងទៅ។ ​

កំណត់​ប្រភេទនៃ​ការវេច​ខ្ចប់

ការវេចខ្ចប់ឲ្យ​ស័ក្តិសម​ជាមួយនឹង​ផលិតផលដូចជា​ការស្លៀកពាក់​របស់មនុស្សគឺ​ពិត​ជា​មានសារៈសំខាន់ណាស់។ សំបក​ខាង​ក្រៅ​នឹង​បង្ហាញ​ពីគុណ​តម្លៃ​នៃ​ផលិតផល​នៅខាង​ក្នុង​បាន។ អ្នក​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ផលិតផល​របស់អ្នក​ត្រូវ​បានវេចខ្ចប់ឡើង​យ៉ាងពិសេស​ដូច​ជាការដូ​អនុស្សាវរីយ៍​ដែលអ្នក​ចង់ឲ្យទៅនរណាម្នាក់ដែរ។ អ្នក​ត្រូវ​គិត​ថាធ្វើយ៉ាងណា​ឲ្យ​សំបក​ខាង​ក្រៅ​មាន​ផាសុកភាព អនាម័យ ស្រស់ស្អាត ទាន់សម័យ មិនងាយខូច ជ្រាបទឹកឬដាច់រហែកជាដើម។ មួយវិញទៀត​បើគេបានគិតគូរពី​បរិស្ថាន​គឺកាន់តែ​ប្រសើរ។

ផ្លាស់ប្តូរ​ការប្រើ​ប្រាស់​ផលិតផល

អ្នក​នឹង​អាចលក់​បាន​កាន់តែ​ច្រើន​បន្ថែមទៀត​បើអ្នកឲ្យ​ជម្រើស​នៃ​ការ​ប្រើប្រាស់​ផលិតផល​នោះ​បន្ថែមទៀតទៅ​កាន់​អតិថិជន។ វិធី​នេះ​នឹង​ជួយឲ្យ​អតិថិជន​ដែល​ទិញ​ផលិតផល​របស់​អ្នក​សម្រាប់​តម្រូវ​ការ​តែ​ម្តង​របស់គេ​ទៅ​ជាទិញ​ច្រើនដង។ ឧទាហរណ៍​ដូចជាស្រូវសាលី​ អ្នកដឹង​ថា​កាល​ណា​គេសួររកស្រូវសាលី​គឺ​ដើម្បី​តែ​យកទៅធ្វើ​នំតែ​ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ព្រោះ​វា​នៅមាន​អត្ថប្រយោជន៍​ជាច្រើនទៀត​ដោយអ្នក​អាចផ្សព្វផ្សាយ​ឲ្យអតិថិជន​របស់អ្នកទិញ​ក្នុង​គោលបំណង​នៃការប្រើ​ប្រាស់​ផ្សេងទៀត​ដូចជាធ្វើ​ស៊ុប​សម្រាប់​អាហារ​ពេលព្រឹក ភេសជ្ជៈ ផលិតផល​សម្រាប់ថែ​រក្សា​មុខនិងស្បែក អាហារ​សម្រន់​ និង​បរិភោគ​ប្រចាំ​ថ្ងៃ​ជាដើម។ នៅពេល​អតិថិជន​ជ្រាប​ច្បាស់​ពីអត្ថប្រយោជន៍​ផ្សេងទៀត​ដែល​គេ​អាច​យកទៅប្រើប្រាស់​បានគេ​ប្រាកដជា​អាច​ទិញអ្នក​បាន​ច្រើន។

ផ្លាស់ប្តូរ​ជម្រើសនៃ​ការ​ទូទាត់​តម្លៃ

នៅពេលដែល​អ្នក​ផ្តល់​ជម្រើស​ងាយ​ស្រួល​ជាច្រើន​ដល់​ការបង់​ថ្លៃ​ផលិតផល​របស់អ្នក​នោះ​អតិថិជន​របស់អ្នក​នឹងងាក​មក​ប្រើប្រាស់​ផលិតផល​ឬសេវាកម្ម​របស់យើង។​ មិនមែន​អតិថិជន​គ្រប់គ្នា​ដែល​មក​ប្រើប្រាស់​ផលិតផល​ឬ​សេវាកម្ម​របស់យើង​គឺ​សុទ្ធតែ​មានលុយ​ឬ​ពេលវេលាគ្រប់គ្រាន់​នោះទេ អ្នកអាចឲ្យគេសង​​បណ្តាក់ បញ្ចុះ​ថ្លៃចំពោះការទិញ ទិញតាមអនឡាញ ប័ណ្ណតំណាង​សាច់ប្រាក់ និង​រង្វាន់​ឲ្យ​ដល់​អតិថិជន​ដែល​តែង​តែមកទិញជា​ប្រចាំ។

សរុបមក​វិធី​សាស្ត្រ​ខាងលើ​នឹង​មានប្រសិទ្ធភាព​អាស្រ័យលើ​ការ​អនុវត្ត​របស់​អ្នក​បាន​ត្រឹមត្រូវ។ អ្នក​ត្រូវត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការអធិប្បាយ​ប្រាប់គេ​ថា​ហេតុអ្វី​បានជាផលិតផល​ឬសេវាកម្មរបស់អ្នក​ដាក់​តម្លៃ​បែបនេះ​ហើយតើគេ​នឹង​បានអ្វី​ខ្លះ​ត្រឡប់ទៅវិញ។​ មិនមែន​គ្រប់តម្លៃ​ទាប​សុទ្ធតែអាចទទួល​បាន​អតិថិជន​ច្រើននោះទេ។

ពាណិជ្ជកម្ម

គំនិត​​គួរពិចារណា​មុន​សម្រេចចិត្ត​ទិញសិទ្ធិធ្វើអាជីវកម្ម(Franchise)

0

អាជីវកម្ម​ Franchise​ ត្រូវបាន​គេ​ទទួលស្គាល់​ថា​ជា​អាជីវកម្ម​ដែលមាន​ឈ្មោះ​​ឬ​​ម៉ាក​យីហោ​​​រួច​ជា​ស្រេច​​ ព្រមទាំង​​​មាន​​ឈ្មោះ​ល្បីល្បាញ​​និង​​អាច​រក​​ប្រាក់ចំណេញ​​បានច្រើន​។ អ្នកប្រឹក្សា​ពី​អាជីវកម្ម​ Franchise​ ​អាច​ណែនាំ​​និង​​ជា​​ជំនួយ​ដល់​​ម្ចាស់អាជីវកម្ម​ដែលមាន​បំណង​ចង់​បង្កើត​អាជីវកម្ម​​Franchise​ថ្មី​។

ការទិញ ​Franchise​ គឺ​មិនមែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ។ ការណែនាំ​ពី​ Franchise នឹង​អាច​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​បានថា​ការទិញ​Franchise​គឺ​ត្រឹមត្រូវ​ឬ​អត់។ វា​ថែមទាំង​អាច​ឲ្យ​អ្នក​ដឹងថា​អ្នក​មាន​កាតព្វកិច្ច​អ្វីខ្លះ​ក្នុង​នាម​ជាម្ចាស់​Franchise​ម្នាក់។ ចំណុច​សំខាន់​ខាងក្រោម​គឺជា​អ្វី​ដែល​អ្នកត្រូវ​គិត​មុនពេល​អ្នក​ទិញ​Franchise ៖

  • ថ្លៃ​ទិញ​ Franchise ថ្លៃទិញ​Franchise​លើកដំបូង​គឺ​មិនអាច​ដកមក​វិញបានទេ ហើយ​វា​ត្រូវការ​ចំណាយ​លុយ​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។
  • ការចំណាយ​​ទៅឲ្យ​​ម្ចាស់ដើម ៖ អ្នក​ត្រូវ​ចំណាយ​ប្រាក់​មួយចំនួន​ទៅ​ឲ្យ​ម្ចាស់ដើម​ផ្អែក​​ទៅលើ​ចំណូល​សរុប​ប្រចាំ​សប្តាហ៍​ឬ​ប្រចាំខែ​។​ មួយវិញទៀត​វា​ត្រូវការ​បង់ឲ្យ​គេ​ចំពោះ​សិទ្ធិ​នៃ​ការប្រើប្រាស់​ឈ្មោះ​របស់​ម្ចាស់ដើម​នោះ។
  • ការចំណាយ​ទៅលើ​ការផ្សព្វផ្សាយ ៖ អ្នក​​ត្រូវចំណាយ​ទៅលើ​ការផ្សព្វផ្សាយ​មិនថាជា​ការផ្សព្វផ្សាយ​ទៅកាន់​អ្នក​នៅក្នុង​ប្រទេស​ឬ​ម្ចាស់អាជីវកម្ម​Franchise​ថ្មី​ដទៃ​ទៀត។
  • ការគ្រប់គ្រង ៖ ដើម្បី​​ធ្វើឲ្យ​មាន​ភាព​​​ដូចគ្នា ជាទូទៅ​អ្នកលក់​​Franchise​តែងតែ​គ្រប់គ្រង​អ្នកទិញ​Franchise​ចំពោះ​ការដំណើរការ​អាជីវកម្ម​របស់​ពួកអ្នក។​ ការគ្រប់គ្រង​ទាំងអស់នេះ​គឺ​រឹត​បន្តឹងសមត្ថភាព​របស់អ្នក​ដើម្បី​ឲ្យ​អ្នក​អាចទទួលបាន​ការវិនិច្ឆ័យ​​ចំពោះ​ការអនុវត្តន៍​អាជីវកម្ម​របស់អ្នក​ផ្ទាល់។
  • ការបញ្ចប់​និង​ការបន្ត​ធ្វើ​ជាថ្មី ៖ អ្នក​នឹង​អាច​បាត់បង់​សិទ្ធិ​ធ្វើជា​ម្ចាស់របស់​អ្នក​បើ​អ្នក​ល្មើស​ជាមួយនឹង​កុងត្រា​របស់អ្នក។ លើសពីនេះទៅទៀត បើ​កិច្ចសន្យា​Franchise​របស់អ្នក​ស្ថិត​នៅក្នុង​កាល​កំណត់​មួយ គ្មាន​​អ្វី​មក​ធានា​បានទេ​ថា​អ្នក​នឹង​អាច​ធ្វើវា​សារជា​ថ្មីបាន។ បើ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ (Franchise) របស់អ្នក​ត្រូវ​បាន​បញ្ចប់ អ្នក​នឹង​បាត់បង់​ការវិនិយោគ​របស់អ្នក។ កិច្ចសន្យា​ទិញ​Franchise​មានរយៈពេល​ប្រហែល​១០​ទៅ​២០​ឆ្នាំ​ប៉ុណ្ណោះ ឬខ្លីជាងនេះ​ក៏មាន បន្ទាប់ពី​នោះ​អ្នក​ត្រូវ​ធ្វើ​ថ្មី​បន្តទៀត។

មុនពេល​​អ្នក​សម្រេចចិត្ត​វិនិយោគ​ទៅលើ​Franchise អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​និង​ពិចារណា​ចំពោះ​បរិមាណ​លុយ​ដែល​អ្នក​ត្រូវ​វិនិយោគ សមត្ថភាព និង​គោលដៅ​របស់អ្នក។

ប្រភព ៖ www.smallbusinessbrief.com

ពាណិជ្ជកម្ម

វិធីសាស្ត្រនៃការកំណត់ថ្លៃចំពោះផលិតផលថ្មី

0

ស្រមៃថា​បើ​អ្នក​បើក​អាជីវកម្ម​ដោ​យជ្រើសរើស​ផលិតផល​សម្រាប់លក់​រួចហើយ បន្ទាប់មក​អ្នក​បាន​ដើរដល់​ជំហាន​ដ៏​លំបាក​បំផុត​ចំពោះ​មនុស្សភាគច្រើន​គឺ​​ស្វែងរក​​យុទ្ធសាស្ត្រ​នៃ​ការកំណត់ថ្លៃ។ តើ​អ្នក​គួរតែ​ដាក់​តម្លៃ​ឲ្យ​ស្មើ ទាប​ជាង ឬ​ខ្ពស់​ជាង​ដៃ​គូប្រកួតប្រជែង​របស់អ្នក? អ្នក​អាច​ចូល​ទៅកាន់​គេហទំព័រ​របស់​ពួកគេ ​និង​វិភាគ​ពី​ភាពខុសគ្នា​រវាង​អ្វី​ដែល​អ្នក​ផ្តល់ឲ្យ​និង​អ្វី​ដែលគេ​ផ្តល់ឲ្យ។ ខាងក្រោមនេះ​ជា​គន្លឹះ​មួយចំនួន​ដែល​អ្នក​ត្រូវ​ពិចារណា​នៅពេល​ស្វែងរក​​យុទ្ធសាស្ត្រ​នៃ​ការកំណត់ថ្លៃ ៖

  • ថ្លៃដើម​ផលិតកម្ម ៖ នៅទីនេះ​គឺ​សម្ដៅ​ទៅលើ​ការបម្រើ​សេវាកម្ម​នៅក្នុង​អាជីវកម្ម​រួមទាំង​បូក​បញ្ចូលជាមួយ​នឹង​ពេលវេលា​របស់អ្នក​នៅក្នុង​ដំណើរ​ការ​ផលិតកម្ម។
  • គេហទំព័រ​និង​ការ​ចំណាយ​ទៅលើ​គេហទំព័រ ៖ បើ​អ្នក​ត្រូវ​មាន​គេហទំព័រ ដំបូង​អ្នក​ត្រូវ​ចំណាយលុយ​ទៅលើ​ការកសាង​គេហទំព័រ ថែរក្សា​គេហទំព័រ និង​បង់ប្រាក់​ប្រចាំខែ​ដើម្បី​ឲ្យ​គេហទំព័រ​របស់អ្នក​ដំណើរការ​បានល្អ​នៅលើ​ប្រព័ន្ធអ៊ីនធឺណិ​ត(Internet)។
  • ការចំណាយ​ទៅលើ​ថ្លៃ​ឈ្នួល​ការិយាល័យ ៖ អ្នក​នឹង​ត្រូវការ​កុំព្យូទ័រ​ដ៏ល្អ​មួយ​និង​គ្រឿង​បរិក្ខារ​ផ្សេងទៀត​ដូចជា​ម៉ាស៊ីន​ស្គែន​និង​ម៉ាស៊ីន​ព្រីន។ វត្ថុ​សំខាន់​ផ្សេងៗ​ទៀត​នៅក្នុង​ការិយាល័យ​ដូចជា​ ចន្លោះ​សម្រាប់​ធ្វើការ(តុ​និង​កៅអី) ឬ​តុ​សម្រាប់​ដាក់​របស់បម្រុង​និង​ក្រដាស​ធ្វើការ។
  • ចំណាយ​ប្រតិបត្តិការ៖ អ្នកត្រូវ​ធ្វើការ​វិភាគ ថាតើអ្នកនឹងត្រូវ​ការចំណាយ​ការ​លើការធ្វើប្រតិបត្តិការ​ចំនួនប៉ុន្មាន ដូចជា​ ចំណាយលើបុគ្គលិក ចំណាយ​លើ​ឈ្នួល​ទីតាំង​ការិយាល័យ ឬហាង ឬចំណាយ​ផ្សេង​ៗ​ទៀត​ដែលពាក់ព័ន្ធ​នឹងប្រតិបត្តិការដើម្បី​អាច​ឱ្យ​អាជីវកម្មរបស់អ្នក​អាច​ដំណើរ​ការទៅបាន។
  • វត្ថុ​ធាតុដើម ៖ បើ​អ្នក​​នឹង​បង្កើត​ទំនិញ​រូបិយ​ដើម្បីលក់​ អ្នក​ត្រូវការ​ស្តុក​ទុក​វត្ថុ​ធាតុដើម​ជាមុន។
  • ថ្លៃដើម​ក្នុង​ការធ្វើ​ទីផ្សារ ៖ អ្នក​នឹង​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​មាន​អ្នកស្គាល់​ផលិតផល​ថ្មី​របស់យើង​។ មុននឹង​មានការផ្សព្វផ្សាយ​ ក្នុងនាមអ្នក​ជា​ម្ចាស់អាជីវកម្ម​អ្នក​ត្រូវ​ដឹងពី​អតិថិជន​គោលដៅ​របស់អ្នក​ជាមុនសិន(សិក្សា​លើ​ទីផ្សារ​ជាមុន)។ ការផ្សព្វផ្សាយ​អាច​មាន​២​ប្រភេទ​គឺ​តាម​ប្រព័ន្ធអ៊ីនធឺណិត​(Internet) និង​តាម​ធ្វើទីផ្សារ​ខាង​ក្រៅ។ បើ​អ្នកជ្រើស​ប្រើ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​(Internet) អ្នក​នឹង​ត្រូវ​ដឹងថា​គេ​អាច​ធ្វើ​បាន​តាម​វិធី​ណាខ្លះ​ដូចជា​បណ្តាញ​កម្សាន្ត​សង្គម ឬ​គេហទំព័រ។ បើ​ជា​គេហទំព័រ អ្នក​ត្រូវ​ចំណាយ​លុយ​មួយចំនួន​ទៅលើ​គេហទំព័​រដើម្បី​មាន​ចំនួន​អ្នកចូល​មើល​គេហទំព័រ​របស់អ្នក​ឲ្យកាន់តែ​ច្រើន។ វា​អាច​ថា​មាន​ជម្រើស​នៃ​ការផ្សព្វផ្សាយ​ដោយ​ឥតគិតថ្លៃ​មួយចំនួន​ដែរ ប៉ុន្តែ​ការផ្សព្វផ្សាយ​ដែល​ត្រូវការ​ចំណាយប្រាក់​គឺ​មាន​ប្រសិទ្ធភាព​ជាង។ មួយវិញទៀត បើ​អ្នក​ជ្រើស​ប្រើ​វិធីធ្វើផ្សារ​ខាង​ក្រៅ ដូចជា​ចូលរួម​ការតាំងពិព័ណ៌ ដាក់​ជា​ស្តង់​នៅតាមសិក្ខា​សិលា ការចែក​ខិត្តប័ណ្ណ និង​តាមវិធី​ផ្សេងៗទៀត អ្នក​ក៏​ត្រូវចំណាយ​លុយ​ជាច្រើន​ទៅលើ​បុគ្គលិក ពេលវេលា ការជួល​ជាដើម។ ម្យ៉ាងទៀត អ្នក​ក៏​ត្រូវការ​ចំណាយលុយ​ទៅលើ​ការ​ធ្វើកាត​សម្គាល់អាជីវកម្ម​ដើម្បី​ប្រើប្រាស់។

ជាការពិតណាស់ នៅមាន​​ចំណុច​ពាក់ព័ន្ធ​ជាច្រើនទៀត​ដែលក្នុង​នាមអ្នក​ជា​ម្ចាស់អាជីវកម្ម​ត្រូវ​ធ្វើកា​រ​ពិចារណា​ទៅលើ​​យុទ្ធសាស្ត្រ​នៃការ​កំណត់ថ្លៃ ក្រៅពី​វិធីគោល​ខាងលើ។ អ្នក​ត្រូវ​គិតគូរ​ឲ្យបាន​ល្អិតល្អន់​ទៅលើ​ការចំណាយ​ផ្សេងៗ​ធ្វើយ៉ាងណា​ឲ្យ​វា​អាចគ្របដណ្តប់​លើថ្លៃដើម និង​ការចំណាយ​បាន។ ជាចុង​បញ្ចប់ អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​កំណត់ថ្លៃ អ្នក​ត្រូវ​ប្រាកដ​ថា​វា​អាចឲ្យ​អ្នក​រកប្រាក់​ចំណេញ​បាន​យ៉ាងសមរម្យ និងនាំ​អ្នក​ទៅកាន់​ភាពជោគជ័យ​ទៅថ្ងៃ​អនាគត។

ប្រភព៖ www.smallbusinessbrief.com

ពាណិជ្ជកម្ម

៧គន្លឹះខ្លីៗដើម្បីកសាងទំនុកចិត្តចំពោះអតិថិជន

0

៧​គន្លឹះ​ខ្លីៗ​ដើម្បី​កសាង​​ទំនុកចិត្ត​ចំពោះ​អតិថិជន

ការ​កសាងទំនុកចិត្តរវាងអ្នក​និង​អតិថិជនដែលមានសក្តានុពល​​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​តែ​ខិតខំ​អភិវឌ្ឍ​ចាប់​តាំង​ពី​ថ្ងៃដំបូង​បើមិន​ដូចច្នោះ​ទេ​គេ​នឹង​មិន​ទិញ​អ្វី​ពី​អ្នក​ឡើយ។ សព្វ​ថ្ងៃ​នេះ​​​អ្នក​ផ្គត់​ផ្គង់​ផលិតផល​​និង​​សេវាកម្ម​​មាន​ច្រើន​​ជា​ហេតុ​ធ្វើ​ឲ្យ​​ជម្រើស​​របស់​​​អតិថិជន​មាន​ការ​កើន​ឡើង​ ដូច្នេះ​ហើយ​​ទើប​​អ្នក​លក់​ទាំង​ឡាយ​ត្រូវ​​បង្កើត​​និង​​បង្កើន​​ទំនុក​ចិត្ត​​របស់​អតិថិជន​​មក​លើ​​ពួក​គេ។​ ​ការកសាង​​ទំនុកចិត្តគឺជា​​​រឿងដែលចាំបាច់។ ប៉ុន្តែ​តើ​អ្នក​ត្រូវធ្វើ​បែបណា​ដើម្បី​កសាង​នូវ​ទំនុកចិត្តបាន? ទាំងនេះ​ជា​គន្លឹះ​ទាំង៧​ដែលយើង​នឹង​លើកយកមកនិយាយ៖

គន្លឹះទី១ ៖ ក្នុង​ការសន្ទនា​ពី​ការលក់ រកឲ្យ​ឃើញ​ថាតើ​អ្នក​អាច​ជួយ​ពួកគេ​​​​ពី​អ្វី​​ដែល​ពួកគេ​​ចង់​បាន​ឬ​ក៏អត់

ចូរ​​បំភ្លេច​ពាក្យ​ “លក់” ចោល។ តាមធម្មជាតិ​របស់​មនុស្ស​នៅពេល​ដែលគេ​មាន​អារម្មណ៍​ថា​អ្នក​កំពុងតែ​ចង់​លក់​អ្វីមួយ​នោះគេ​នឹង​មិនទុកចិត្ត​អ្នកទេ។ ប៉ុន្តែ​​​បើអ្នក​កំពុងតែ​ជួយគេវិញ គេ​ប្រាកដជា​ទុកចិត្តអ្នក​និង​ចង់​ទិញ​ផលិតផល​ពីអ្នក។​

គន្លឹះទី២ ៖ ប្រឹក្សាយោបល់

​​ជា​ការ​ធ្វើ​ខ្លួន​​អ្នក​​​ឲ្យ​ទៅ​ជា​​ទី​ប្រឹក្សា​ជំនាញ​​មួយ​រូប​​​សម្រាប់​​អតិថិជន។ នៅពេល​​ដែលអ្នក​សន្ទនា​​ជាមួយ​​អតិថិជន​ អ្នក​​ត្រូវ​សួរ​សំណួរ​ទៅកាន់​​​គាត់​ដោយភាពស្មោះត្រង់ និង​​​មិន​​ផ្តោត​​ទៅ​លើ​​ផលិតផល​ឬ​សេវាកម្ម​​របស់​អ្នក​​ទេ។ ការ​ផ្តល់​ប្រឹក្សា​​យោបល់​​​របស់​អ្នក​​ទៅ​លើ​​បញ្ហា​​ដែល​​អតិថិជន​​កំពុង​​ប្រឈម​​​នឹង​​ធ្វើ​ឲ្យ​​ពួក​គាត់​មាន​ទស្សនៈ​វិជ្ជមាន​​ដោយ​​ពួក​គាត់​អ្ន​ក​​​ពិត​ជា​​ចង់​ដឹង​​​ឲ្យកាន់តែច្បាស់​ថាតើអ្នក​អាចជួយ​ពួក​គាត់​​​បាន​អ្វីខ្លះ ​ជាជាង​​ការ​ខិត​ខំ​ប្រឹង​​​លក់​ផលិតផល​ឲ្យ​តែ​​​បានៗ​​​!

គន្លឹះទី៣ ៖ ស្តាប់​ដោយយកចិត្តទុកដាក់

នៅពេល​ដែលអ្នក​សួរ​សំណួរ​ប្រកប​ដោយភាពស្វាហាប់​​ហើយនិង​មានភាពស្មោះត្រង់​ហើយ​​អ្នក​ក៏គួរតែស្តាប់គេ​ដោយយកចិត្តទុកដាក់​ដូចគ្នាដែរ។ ចូរយកចិត្ត​គេមកដាក់​ចិត្តខ្លួនឯង​និង​រៀន​ស្ដាប់​ពី​ទស្សនៈ​របស់គេ។ បើអ្នកកាន់តែ​ស្ដាប់​គេ​ប្រកប​ដោយភាពស្មោះត្រង់ នោះអ្នក​ក៏កាន់តែ​ធ្វើឲ្យ​គេទុកចិត្ត​ផងដែរ។

គន្លឹះទី៤ ៖ ចាប់យក​អ្វី​ដែល​អ្នក​កំពុងគិត

អ្នក​ប្រហែលជា​​មិនជឿ​លើរឿង​បែបនេះ ប៉ុន្តែ​នៅពេល​ដែល​អ្នក​កំពុង​ជជែក​ទៅកាន់​អតិថិជន​ដែលមាន​សក្តានុពល​ពួកគេ​​នឹង​អាចចាប់យក​បានថា​អ្នក​​កំពុងតែគិត​និង​​មានអារម្មណ៏​ពីអ្វី។ អ្នក​មិនអាច​​​លាក់បាំង​បានឡើយ​ថា​អ្វី​ដែល​អ្នក​កំពុង​អធិប្បាយ​ប្រាប់​អតិថិជន​ជា​ការពិត​ឬ​គ្រាន់​តែ​ជា​ការ​បំភ្លៃ​របស់អ្នក​។​ ​ដូច្នេះហើយ​មុនពេល​​អ្នក​ជជែកគ្នា​ពី​ការលក់​អ្នកត្រូវ​សម្រួល​អារម្មណ៍ទើប​អាចធ្វើឲ្យ«អតិថិជន​ទុកចិត្តអ្នកបាន។

គន្លឹះ​ទី៥ ៖ ធ្វើអ្វីមួយ​ដែល​អាចឲ្យ​អ្នកមាន​ទំនុកចិត្ត

បើអ្នក​មិនមាន​ទំនុកចិត្ត​កំឡុងពេល​និយាយ​សន្ទនា​ទេ ដៃគូ​សន្ទនា​​នឹង​អាចដឹងបានភ្លាមៗ​។ ម្យ៉ាងទៀត​ឱកាស​ដែល​គេ​​ទុកចិត្ត​លើ​​អ្ន​ក​ក៏​ទាប​ដូចគ្នា។ អ្នក​អាច​ធ្វើ​កំណត់សម្គាល់​ពីវិធីសាស្រ្ត​ដែល​អាចបង្កើន​ទំនុកចិត្ត​នៅកំឡុងពេល​មាន​ការសន្ទនា​បាន​ដោយ​ចូល​រួម​​រៀនវគ្គសិក្សា​ខ្លីៗ និង​អាន​​សៀវភៅ​ជាដើម។

គន្លឹះ​ទី៦ ៖ ធ្វើឲ្យ​ដូចពាក្យ​ដែល​អ្នកនិយាយ

នៅក្នុង​កិច្ចសន្ទនា​របស់អ្នក អ្នកត្រូវ​ប្រាកដថា​ពាក្យ​ដែលអ្នក​និយាយ​ពិត ហើយ​​អ្នក​ជូន​ដូ​ច​ការ​​សន្យា​​បាន ១០០%។ បើអ្នក​​មិនគោរព​សម្តី​​របស់​ខ្លួនឯង​​​ទេ នោះអ្នក​នឹងមិនអាច​ទទួល​បាន​​​ជោគជ័យ​​ក្នុង​​ការ​លក់​​យូរអង្វែង​ឡើយ។ ការ​ធ្វើឲ្យ​ដូចពាក្យ​​ដែលអ្នក​និយាយ​នឹង​អាច​ធ្វើឲ្យ​​អតិថិជន​ទុកចិត្ត​អ្នក​បាន។

គន្លឹះទី៧ ៖ ធ្វើឲ្យ​ខ្លួនឯង​ក្លាយជា​អ្នកជំនាញ​នៅក្នុង​​តំបន់​ទីផ្សារ​របស់អ្នក

ជាទូទៅ​មនុស្ស​យើង​ទុកចិត្ត​លើ​អ្នកជំនាញ។ គ្មាន​មនុស្ស​ណានឹងមក​​ខ្វល់​​ឬ​ជឿអ្នក​ទេ ប្រសិន​បើ​​គេ​មាន​អារម្មណ៍​​ថា​​អ្នក​​គ្មាន​ភាព​ច្បាស់​លាស់​​លើ​​ជំនាញ​របស់​ខ្លួន​ឯង ហើយ​អ្នក​ចង់​​កសាង​អាជីវកម្ម​អ្នក​​ត្រូវ​​ចាប់​ផ្តើម​​រៀន​​កសាង​​ទំនុកចិត្ត​ដោយ​ត្រូវ​ធ្វើខ្លួនឲ្យ​មាន​ជំនាញ​ច្បាស់​លាស់​​ជាមុន​សិន។

ជាទូទៅ​មនុស្ស​យើង​ទុកចិត្ត​លើ​អ្នកជំនាញ

ការអនុវត្តន៍​នូវ​វិធី​ទាំង៧​យ៉ាងនេះ​នឹងអាច​ធ្វើឲ្យ​អ្នកភ្ញាក់ផ្អើល​ពី​ការបង្កើន​ទំនុកចិត្ត​របស់អ្នកដទៃទៅកាន់​អតិថិជន។ គំនិតសង្ឃឹម​ថា​គន្លឹះ​ទាំង​៧​ខាងលើ​អាចជួយដល់អាជីវកម្មរបស់អ្នកបាន។

ប្រភព ៖ www.smallbusinessbrief.com

 

ពាណិជ្ជកម្ម

ទម្លាប់ទាំង៥ដែលមនុស្សជោគជ័យធ្វើមុនម៉ោង៨ព្រឹក

0

ភាពខុសគ្នា​រវាង​បុគ្គលជោគជ័យ​និង​មនុស្ស​ទូទៅ​គឺ​វិធី​នៃ​ការប្រើប្រាស់​ពេលវេលា​របស់​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ទម្លាប់​ប្រចាំ​ថ្ងៃ​គឺជា​រឿង​សំខាន់​ណាស់​ជាពិសេស​ការរៀបចំ​ពេលវេលា​ធ្វើអ្វី​មួយ។ ជាការពិត​ណាស់​វិធី​ដែល​ល្អបំផុត​ដើម្បី​ទទួលបាន​ភាពជោគជ័យ​គឺ​ការ​ក្រោកពី​ព្រលឹម​និង​ធ្វើការ​ឲ្យបាន​មុន​អ្នក​ដទៃ។​ ដូច្នេះហើយ​យើង​នឹង​លើក​យក​ទម្លាប់​កំពូល​ទាំង៥​នៃ​បុគ្គល​ជោគជ័យ​ដែល​តែងតែ​ធ្វើមុន​ម៉ោង​៨​ព្រឹក​ ៖

១.ប្រើប្រាស់​នាឡិកា​រោទិ៍​ពិតប្រាកដ

មនុស្ស​មួយចំនួន​ប្រាកដ​ជា​មើល​រំលង​ចំណុច​​នេះ​និង​ប្រហែលជា​មាន​ចម្ងល់ថា​មាន​អ្វី​ខុសប្លែកគ្នា​ទៅ​រវាង​នាឡិកា​រោទិ៍​ពិតប្រាកដ​និង​នាឡិកា​រោទិ៍​នៅក្នុង​ទូរស័ព្ទ​ដៃ។ អ្នក​ដឹងទេ? នាឡិកា​រោទិ៍​ពិតប្រាកដ​អាច​បង្ខំ​ឲ្យ​អ្នក​ក្រោក​ចេញ​ពី​គ្រែបាន។ ឧទាហរណ៍ បើ​អ្នក​ប្រើ​នាឡិការោទិ៍​នៅក្នុង​ទូរស័ព្ទដៃ​ភាគច្រើន​អ្វី​ដែល​អ្នក​ធ្វើ​នៅពេល​វា​រោទិ៍​នោះ​គឺ​ចុច​ប៊ូតុង​បិទ​ហើយ​មិនប្លែកទេ​គឺ​មនុស្ស​ភាគច្រើន​តែងតែ​គេង​ថែមយ៉ាង​តិច​ក៏​៥នាទី​ទៀត​ដែរ។ ផ្ទុយមកវិញ បើ​អ្នក​ប្រើ​នាឡិកា​រោទិ៍​ពិតប្រាកដ​​ដោយ​ដាក់​វា​នៅផ្នែក​ផ្សេង​​ឆ្ងាយ​ពី​ដៃ​របស់​​អ្នក អ្នក​គឺ​ត្រូវ​បង្ខំ​ឲ្យ​ក្រោកចេញ​ពី​គ្រែ​ដោយ​ស្វ័យប្រវត្តិ​។ កាន់តែពិសេស​ជាងនេះ​ទៅទៀត​ការ​ប្រើ​នាឡិកា​រោទិ៍​ពិតប្រាកដ​នឹង​ធ្វើឲ្យ​អ្នក​មិនលេង​បណ្តាញ​សង្គម លេងហ្គេម មើលរូបភាព ឬ​ប្រើកម្ម​វិធី​ដែលមិនសូវជា​មាន​ប្រយោជន៍​ផ្សេងទៀត ​ដែលនាំឲ្យ​អ្នក​​ខ្ជះខ្ជាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់អ្នកជាមួយ​នឹងទូរស័ព្ទនៅពេល​ដែល​ទើបតែ​​ភ្ញាក់ពីគេង​​ថែមទៀត​ផង​។

២.ដកឃ្លា​សម្រាក

មនុស្ស​ជោគជ័យ​មិន​ងើប​ពីគ្រែ​ហើយ​សម្ដៅ​ទៅ​អង្គុយ​មុខ​កុំព្យូទ័រ​តែម្តងទេ។ ពួកគេ​យល់យ៉ាងច្បាស់​ពី​សារៈ​សំខាន់​នៃ​ការសម្រាក​និង​កាត់បន្ថយភាព​តានតឹង(ស្រ្តេស)។ ជាញឹកញាប់​ពួកគេ​ចូលចិត្ត​យក​​ពេលទៅ​អាន​​សៀវភៅ​ឬ​ញ៉ាំកាហ្វេ​មួយពែង​មុន​ចាប់ផ្តើម​ធ្វើការ។

ការ​ធ្វើបែបនេះ​​អាចជួយ​​ឲ្យ​ខួរក្បាល​របស់គេ​ស្រស់ថ្លា​និង​ធ្វើឲ្យ​គេ​មានអារម្មណ៍​ល្អ​ដើម្បី​ចាប់ផ្តើម​ថ្ងៃថ្មី។

៣.រៀបចំ​សំលៀកបំពាក់​នៅពេល​យប់​ឲ្យ​ហើយ

ការរៀបចំ​សំលៀកបំពាក់​សម្រាប់​ថ្ងៃ​បន្ទាប់​ឲ្យហើយ​ជា​សញ្ញា​មួយ​បង្ហាញថា​អ្នកជា​មនុស្ស​ដែល​ចេះ​រៀបចំ​ទុកដាក់។ វា​មាន​ន័យថា​ថ្ងៃថ្មី​គឺ​ត្រូវបាន​អ្នក​រៀបចំ​រួចជាស្រេច​ហើយថា​នឹង​ត្រូវ​ធ្វើអ្វីជាជាង​ផ្តោត​ទៅលើ​​ការ​ធ្វើ​រឿង​ដែល​ឥតបានការ។ វិធីនេះ​នឹង​ជួយ​អ្នក​ឲ្យ​ចំណេញ​ពេលវេលា​របស់អ្នក​ដែល​អាច​យក​ទៅ​ធ្វើអ្វី​ផ្សេង​ទៀតបាន។

៤.ហាត់ប្រាណ

ការថែរក្សា​រាងកាយ​គឺជា​រឿង​ចាំបាច់​ណាស់​សម្រាប់​សុខភាព​របស់អ្នក។ មនុស្ស​​ជោគជ័យ​ផ្តល់​អទិភាព​ឲ្យ​ការហាត់ប្រាណ​សំខាន់។ អ្នក​មិន​ចាំបាច់​ត្រូវតែ​ធ្វើ​លំហាត់ប្រាណ​ដែលបែកញើស​ខ្លាំង​ឬ​ធ្វើឲ្យ​អស់កម្លាំងខ្លាំង​ពេក​ទេ។ អ្នក​គូរតែ​ជ្រើសរើស​យក​លំហាត់ប្រាណ​ណា​ដែលមាន​លក្ខណៈ​ងាយៗ​ដូចជា​ការ​ជិះកង់ រត់​តិចៗ​ជាដើម។ អ្នក​អាច​រើស​យកវិធី​ណាដែល​សក្តិសម​ជាមួយអ្នកជាងគេ។

៥.អានអ្វី​ដែល​អ្នក​ចូលចិត្ត

មនុស្ស​ជោគជ័យ​គឺ​ដូចអ្វី​ដែល​យើង​បានលើកឡើងពី​ខាងលើ​ដែរ​ពួកគេ​តែងអានសៀវភៅ​នៅពេល​ពួកគេក្រោ​កពី​ព្រលឹម​ជំនួស​ឲ្យ​ការយក​ពេល​ទៅមើល​ទូរទស្សន៍​ឬ​ការចាប់​កាន់​ការងារ។ ការអាន​ធ្វើឲ្យ​ខួរក្បាល​ដំណើរការ​និង​អភិវឌ្ឍ​ការ​វិវិច្ឆ័យ។ ប៉ុន្តែ​បើ​អ្នកអាន​អ្វី​ដែល​អវិជ្ជមាន​ឬ​គួរ​ឲ្យធុញទ្រាន់​ដូចជា​អ៊ីមែល​ពីចៅហ្វាយនាយ​របស់​អ្នក នោះ​វា​នឹង​អាច​ធ្វើ​ឲ្យអ្នកមានភាពតានតឹង​ពេញ​មួយថ្ងៃ។ ចូរពិចារណា​ពី​ការ​ចាប់ផ្តើម​ថ្ងៃថ្មី​របស់អ្នក​ជាមួយ​នឹង​សៀវភៅ​នៃ​ការ​អភិវឌ្ឍន៍​ខ្លួនឯង​​​ឬ​សៀវភៅ​ផ្សេងៗ​ដែល​អ្នក​អាចរៀនពី​​វា​បាន។ ឧទាហរណ៍ បើ​អ្នកចាប់អារម្មណ៍​លើ​ព័ត៌មាន​ហិរញ្ញវត្ថុ ចាប់អានវាចុះ។

ការអាន​ធ្វើឲ្យ​ខួរក្បាល​ដំណើរការ​និង​អភិវឌ្ឍ​ការ​វិវិច្ឆ័យ

ជារួមមក ទម្លាប់​​ទាំងអស់​ខាងលើ​នឹង​អាច​ជួយឲ្យ​អ្នក​អាច​ថែរក្សា​សុខភាព​របស់អ្នក​បានល្អ​និង​ក្លាយជា​មនុស្ស​ដែល​កាន់តែ​មាន​ផលិតភាព​ជាងមុន​។ ចូរ​កំណត់​គុណភាព​វិជ្ជមានឲ្យ​ថ្ងៃថ្មី​របស់អ្នក​ទុក​រួច​ជាស្រេច។ ប៉ុន្តែ​កុំធ្វើ​វា​ម្តង​ទាំងអស់​ក្នុងពេល​តែមួយ។ អ្នក​អាច​សាកល្បង​​កែប្រែ​វា​ម្តងបន្តិចៗរហូត​ដល់​វាក្លាយជាទម្លាប់​រៀងរាល់​ព្រឹក​របស់អ្នក​តែម្តង។

ប្រភព ៖ www.entrepreneur.com

ពាណិជ្ជកម្ម

ធ្វើយ៉ាងណាអាចឲ្យអតិថិជនពេញចិត្តជាមួយអាជីវកម្មរបស់អ្នក?

0

ការបំពេញ​ចិត្ត​របស់អតិថិជន​គឺ​វាពិត​ជាមាន​សារៈសំខាន់​ជាង​ការ​បម្រើ​សេវា​អតិថិជនទៅទៀត។ សំខាន់​បំផុត​ជំហាន​ដែល​អ្នកត្រូវ​ចាប់​ផ្តើម​ដំបូងគឺពី​បុគ្គលិក​របស់អ្នក​។ សាមញ្ញ​ណាស់​ថា​បើ​ខ្ញុំ​ចូលចិត្ត​ការងារ​និង​ក្រុមហ៊ុន​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ប្រាប់ទៅកាន់​​អ្នក​ផ្សេង​ទៀត​​​​ថា​ខ្ញុំ​មាន​លក់​ផលិតផល​ល្អ។ តាមធម្មជាតិ​របស់​មនុស្ស​​កាលណា​តែ​និយោជិក​មាន​អារម្មណ៍​ថាពេញចិត្ត​និងសប្បាយចិត្ត​​ចំពោះ​​ការងារ​ដេល​គេ​ធ្វើ​​​ហើយ​គេ​ក៏​មានអត្តចរិក​ទោរទន់​ទៅរក​ការ​ជួយ​ដោយ​គ្មាន​លក្ខខណ្ឌ​ទៅកាន់​អតិថិជន។ យ៉ាងណា​មិញ​ចំពោះ​ការធ្វើ​ឲ្យ​អតិថិជន​ពេញ​ចិត្ត​គឺ​មិន​មែន​ជា​កាតព្វកិច្ច​របស់​នរណា​ម្នាក់​ឡើយ​តែ​វា​ជា​ទំនួលខុសត្រូវ​របស់​ទាំងអស់​គ្នា​នៅក្នុង​ស្ថាប័នឬអាជីវកម្ម​ណាមួយមិន​ថា​អ្នក​គ្រប់គ្រង​ឬ​បុគ្គលិក​​ឡើយ​។ ហេតុ​នេះ​ដើម្បី​ឲ្យ​អតិថិជន​ពេញ​ចិត្ត​ការ​ចូលរួមពី​អ្នក​ទាំងអស់គ្នា​គឺ​សំខាន់ណាស់។

ការបំពេញ​ចិត្ត​របស់អតិថិជន​គឺ​វាពិត​ជាមាន​សារៈសំខាន់​ជាង​ការ​បម្រើ​សេវា​អតិថិជនទៅទៀត។

១. គុណភាព

មិនថា​ក្រុមហ៊ុន​របស់អ្នក​លក់​ផលិតផល​ឬ​បម្រើ​សេវាកម្មនោះទេ​គុណ​ភាព​ជាកត្តា​ចាំបាច់​បំផុត។ បើ​ទោះបី​ជា​ការ​ផ្សព្វផ្សាយ​របស់អ្នក​ល្អ​យ៉ាងណា​ក៏ដោយ​បើ​គុណ​ភាព​អ្នក​មិនល្អនោះ​អតិថិជន​ក៏​នឹង​មិន​ទិញ​អ្នក​ដែរ។ មួយវិញ​ទៀត​គុណភាព​ក៏​សម្តៅលើ​ការ​បម្រើ​អតិថិជន​ឲ្យ​បាន​សមស្រប​ដែរ។

២. ការខុសប្លែក​ពី​អ្នក​ដទៃ

នៅលើ​ទី​ផ្សារ​កម្ពុជា​បច្ចុប្បន្ន​មាន​ផលិតផល​ដែល​ដូចគ្នា​ច្រើនណាស់។ តើអ្នក​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​របស់អ្នកខុសពី​គេ? បើអ្នក​ផលិតផល​ឬសេវាកម្ម​របស់អ្នក​ដូចគេ​ដែរឬ​​មិន​ល្អ​ដូចគេ​នោះ​អ្នក​នឹង​ដួល​ជាក់​ជា​កមិន​ខាន។ សេវាកម្ម​ល្អ​គឺ​ជា​អ្វី​ដែល​អ្នក​អាចធ្វើ​ឲ្យ​ប្លែក​ពី​អ្នក​ដទៃ​និង​អា​ច​ថែរក្សា​អតិថិជន​របស់អ្នក​បាន​យូរ​អង្វែង។ “ទោះបីជា​តម្លៃ​ថ្លៃជាងគេ​​បន្តិចមែន​តែ​បើ​សេវាកម្ម​ល្អ​សាកសមនឹង​តម្លៃ​នោះ​តម្លៃ​មិនមែន​ជា​បញ្ហា​ចោទ​ប៉ុន្មានឡើយ​សម្រាប់​ខ្ញុំព្រោះ​ថា​សព្វថ្ងៃ​គឺមិនងាយ​រកបានទេ​។​ តែបើចូលហាងណាហើយ​គេ​មិន​សូម្បីតែ​ខ្វល់​ខ្វាយ​ពី​ភ្ញៀវនោះ​ប្រហែល​ជាមិនមាន​លើកទី​២ទៀតទេ។” នេះ​ជាពាក្យ​សម្តី​របស់មិត្តភក្តិ​ខ្ញុំ​ម្នាក់ដែលគេ​ធ្លាប់​និយាយ​ប្រាប់ខ្ញុំ។

៣. ព័ត៌មាន​សម្រាប់​ទំនាក់ទំនង

បើអតិថិជន​មាន​បញ្ហា​តើគេ​អាច​ពិគ្រោះ​យោបល់​ជាមួយ​អ្នកបាន​​តាមវិធីណាខ្លះ​? មួយវិញ​ទៀត​ការមាន​គណនី​នៅក្នុង​បណ្តាញ​សង្គម​និង​មាន​គេហទំព័រ​ប្រចាំ​អាជីវកម្ម​គឺ​ពិត​ជា​សំខាន់​ព្រោះ​វា​ជា​កន្លែង​ផ្ទុក​ព័ត៌មាន​របស់អ្នក​ឲ្យ​​អតិថិជន​ងាយស្រួល​រកនិង​ទាក់ទង​​មកកាន់​អ្នក។ ជា​ប្រការ​ដែល​ចាំបាច់​បើ​អ្នក​គឹ​មាន​ពេលទំនេរ​ឲ្យ​គេ​ក្នុង​ការសាកសួរ​ព័ត៌មាន​។ អ្នក​ត្រូវ​រៀបចំ​ព័ត៌មាន​របស់អ្នក​និង​អាជីវកម្ម​របស់អ្នក​ឲ្យ​មាន​លក្ខណៈមាន​វិជ្ជាជីវៈត្រឹមត្រូវ។ ជាពិសេស​ហាមដាច់ខាត​ការ​ដាក់​ព័ត៌មាន​មិនពិត។

៤.​ បរិយាកាស​ល្អ

បរិយាកាស​នៅក្នុង​ហាង​ ក្រុមហ៊ុន​ ឬស្ថាប័ន​គឺ​ជាកន្លែង​ដែល​ប៉ះពាល់ទៅលើ​អារម្មណ៍​របស់អ្នក​ដែលដើរ​ចូលមក។ កន្លែង​ដែល​មាន​បរិយាកាស​ស្រស់ស្អាត មានអនាម័យ​ មាន​សុវត្ថិភាព មានបុគ្គលិករួសរាយរាក់ទាក់ និង​មាន​ការរៀបចំត្រឹមត្រូវ​តាម​ចំណូលចិត្ត​របស់អតិថិជន​នោះវានឹង​មិនងាយ​ឲ្យគេ​ផ្លាស់ប្តូរចិត្តឡើយ។

៥. រង់ចាំ

ចំពោះ​ការរង់ចាំទោះ​មួយនាទី​ក៏​មាន​អារម្មណ៍​ថា​យូរ​ដែរ។ អ្នក​មិនត្រូវឲ្យអតិថិជន​ចាំយូរពេកទេ។ បើអ្នក​សន្យា​ថា​ធ្វើអ្វី​មួយ​ឲ្យអតិថិជន​នៅពេល​ណា​អ្នក​ត្រូវធ្វើឲ្យ​បានទាន់ពេល។ កាលណា​អ្នក​ខកខាន​ច្រើនលើក​ច្រើន​សា​នោះ​ឱកាស​ដែល​បាត់បង់ពួកគេ​ក៏​មាន​ច្រើនដែរ។

៦. បច្ចេកវិទ្យា

បច្ចេកវិទ្យា​សព្វថ្ងៃ​គឺ​មាន​ការរីក​ចម្រើន​ជា​ខ្លាំងនោះការ​ដើរ​ឲ្យទាន់​បច្ចេកវិទ្យា​គឺ​ជា​រឿងដែលអ្ន​ក​ចាំ​បាច់​ត្រូវធ្វើ។ ការ​បំពាក់​បច្ចេកវិទ្យា​ដើម្បី​ធ្វើឲ្យ​អតិថិជន​មានភាព​ងាយស្រួល​នោះ​គឺ​ជា​រឿង​ដែល​ក្រុមហ៊ុនអ្នក​ត្រូវការគិតគូរ។

អ្នក​ត្រូវ​ដឹង​ថា​ការថែរក្សា​អតិថិជន​ដែល​មាន​ស្រាប់គឺ​វា​មាន​ផលចំណេញ​ជាជាង​ស្វែង​រក​អតិថិជន​ថ្មីទៅ​ទៀត។ ជាពិសេស​វាជា​ដំណើរការ​នៃ​មនុស្ស​គ្រប់គ្នា​និង​មិនមែន​ជា​របស់​បុគ្គល​ណា​ម្នាក់​ផ្តាច់​មុខឡើយ​លើកលែង​តែ​អ្នក​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​តែ​ម្នាក់ឯង។

ពាណិជ្ជកម្ម

របៀបវិភាគ SWOT

0

SWOT គឺជា​ការវិភាគ​ទៅលើ​កត្តា​ខាងក្នុង​និង​​​កត្តា​ខាងក្រៅ​របស់​ក្រុមហ៊ុន​ដោយ​ផ្អែក​ទៅលើ​ភាពខ្លាំង ភាព​ខ្សោយ ឱកាស​ និង​ការ​គម្រាម​កំហែង។ វាគឺ​ជា​វិធី​សាស្រ្ត​ដើម្បី​វិភាគ​មើល​ពី​ការ​ធ្វើគម្រោង​ ធ្វើផែនការណ៍ ឬ​​​ហានិភ័យ​នៃ​ស្ថាប័ន​របស់អ្នក។ ការ​វិភាគ​ទៅ​លើ​ SWOT មាន​លក្ខណៈ​ងាយស្រួល​និង​សាមញ្ញបំផុត​ដែល​វា​ជួយ​អ្នក​ឲ្យ​ផ្តោត​លើ​ភាព​ខ្លាំង​ កាត់បន្ថយ​ការ​គម្រាម​កំហែង និង​ចេះ​ទាញ​យក​គុណសម្បត្តិ​ពី​ឱកាស​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែលអាចធ្វើ​ទៅបាន។

តើ​ SWOT សម្តៅ​លើ​​អ្វី​ខ្លះ? វា​ជា​អក្សរ​កាត់ជាភាសា​អង់គ្លេស​មក​ពី​ពាក្យ​

  • S= Strengths ភាពខ្លាំង ៖ បុគ្គលិក​លក្ខណៈ​នៃ​អាជីវកម្ម​ដែល​ផ្តល់​ផល​ល្អ​ដល់​អ្វី​ៗផ្សេងទៀត។
    • ទន់បញ្ញា
    • ភាព​ស្មោះត្រង់​និង​ការតាំងចិត្ត​របស់បុគ្គលិក
    • ការ​អនុវត្ត​ការងារ​បាន​ល្អ
    • និយោជិក​ដែល​មាន​គំនិត​បង្កើតនិង​មាន​ភាព​បត់បែន
  • W = Weaknesses ភាពខ្សោយ​ ៖ បុគ្គលិក​លក្ខណៈ​នៃ​អាជីវកម្ម​ដែល​ផ្តល់​ផលមិន​​ល្អពាក់​ព័ន្ធ​ទៅកត្តា​ផ្សេងទៀត។​ វា​ជា​ចំណុច​ដែល​អាជីវកម្ម​ត្រូវ​ពង្រឹង។
    • បុគ្គលិក​ខ្វះ​ខាត​ជំនាញ
    • ការអនុវត្តន៍ការ​គ្រប់គ្រង​ដែល​ហួសសម័យ
    • ភាព​ខ្វះ​ចន្លោះ​នៃ​ភាព​ជាអ្នក​ដឹកនាំ​
  • O​​ = Opportunities ឱកាស ៖ ជា​ធាតុ​នៅ​ក្នុង​បរិ​ស្ថាន​ដែល​អាជីវកម្ម​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​វា
    • ស្ថានភាព​ទីផ្សារ
    • ទីផ្សារ​ដែល​អ្នក​មិ​នទាន់​បាន​តាំងនៅ
    • ការ​បង្កើនប្រព័ន្ធ​បច្ចេកវិទ្យា
    • ការពង្រីកជាសកល
  • T= Threats ការគម្រាមកំហែង ៖ ជា​ធាតុ​នៅ​ក្នុង​បរិ​ស្ថាននាំឲ្យ​​អាជីវកម្មកើត​មាន​បញ្ហា​ឬ​វិបត្តិ
    • អណត្តិនិង​ការរឹត​បន្តឹង​ផ្នែក​ច្បាប់ទៅលើ​អាជីវកម្ម
    • ភាពខ្វះ​ខាតទេពកោសល្យ
    • ភាព​មិន​នឹងនរ​នៃ​សេដ្ឋកិច្ច
    • ដៃគូ​ប្រកួត​ប្រជែង

ចំពោះ​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​គឺ​ជា​កត្តា​ដែល​កើត​មាន​នៅក្នុង​ក្រុមហ៊ុន។ រីឯ​ឱកាស​​និង​ការ​គម្រាម​កំហែង​ជា​កត្តា​ខាង​ក្រៅ។​ ការ​ដែល​អ្នក​អាច​កត់​ចំណាំ​ទៅលើ SWOT ​គឺ​មាន​ប្រយោជន៍​ដល់​ការធ្វើ​ផែនការ​អាជីវកម្ម​របស់អ្នក​​នៅជំហាន​បន្ទាប់។ ក្រោយ​ពី​ដឹង​ថា SWOT ​មាន​អ្វី​ខ្លះ​ហើយ​អ្នក​ត្រូវ​រៀន​ពី​ការ​វិភាគទៅលើ​វា។ ដើម្បី​វិភាគ SWOT អ្នកអាចធ្វើ​បាន​២របៀប ៖
របៀបទី១ ៖វិភាគ​ពី​កត្តា​នីមួយៗ

Strengths :

  • ចំណុច​ដែល​អ្នក​អាច​ធ្វើបាន​ប្រសើរ​ជាងអ្នក​ផ្សេងឬអ្វី​ដែល​អ្នក​មាន​ហើយ​ដៃ​គូ​ប្រកួត​ប្រជែង​អ្នក​គ្មាន
  • គុណសម្បត្តិ​ដែល​ក្រុមហ៊ុន​អ្នក​មាន
  • ចំនួន​អតិថិជនគោលដៅ
  • ថ្លៃ​ដើម​ទាប​ជាងគេដែលអ្នក​អាចដាក់ទៅបាន

Weaknesses :

  • ​ចំណុច​ដែល​អ្នក​អាច​អភិវឌ្ឍ​
  • ​ចំណុចគួរ​ចៀសវាង
  • កត្តា​ដែល​នាំឲ្យ​ការលក់​របស់អ្នក​ថយចុះ

Opportunities :

  • ព្រឹត្តិការណ៍ក្នុង​តំបន់
  • ឱកាស​ល្អៗ​ដែល​អ្នក​បាន​ដៅទុក
  • ទំនោរ​មួយ​ចំនួន​របស់អតិថិជន​ដែល​អ្នកធ្លាប់​ដឹង
  • ការ​ផ្លាស់​ប្តូរដូច​ជា​បច្ចេកវិទ្យា គោលនយោបាយ​របស់​រាជរដ្ឋាភិបាលទាក់ទង​នឹង​អាជីវកម្ម​របស់អ្នក បែបបទ​នៃ​ការ​រស់នៅជាដើម

Threats :

  • ឧបសគ្គ​ដែល​អ្នក​ជួបប្រទះ
  • សកម្មភាព​របស់ដៃគូ​ប្រកួតប្រជែង​របស់អ្នក
  • គុណភាព​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក
  • បំណុលរបស់អាជីវកម្ម​អ្នក

របៀបទី២ ៖ វិភាគចំណុច​ដែល​មានឥទ្ធិពល​លើ​​ SWOT

១. កត្តា​ដែល​មានឥទ្ធិពល​ទៅលើ​ Strengths and Weaknesses

  • ដើមទុន ៖ ហិរញ្ញវត្ថុ បុគ្គលិក និង​ឧបករណ៍​ប្រើប្រាស់
  • រចនា​សម្ព័ន្ធ​ច្បាស់លាស់
  • វប្បធម៌នៅក្នុង​ក្រុមហ៊ុនដូចជា​ចេះ​សហការ យកចិត្តទុក​ដាក់ចំពោះ​អតិថិជន មាន​បទដ្ឋាន​ត្រឹមត្រូវ​ ស្លៀកពាក់តាម​ឯកសណ្ឋានជាដើម

២. កត្តា​ដែល​មានឥទ្ធិពលលើ Opportunities and Threats

  • សេដ្ឋកិច្ច​ ៖ ឡើងឬចុះ អតិផរណា​ ភាពគ្មាន​ការងារធ្វើ​ ចំនួន​និងតម្លៃ​កម្លាំង​ពលកម្ម​
  • សង្គម ៖ ត្រូវនឹង​ផលិតផលដែរទេ
  • នយោបាយមាន​ស្ថិរភាពឬយ៉ាងណា
  • បច្ចេកវិទ្យាមានការផ្លាស់ប្តូរ
  • បរិស្ថានដូចជា​ការប្រើប្រាស់ថង់​​ប្លាស្ទិកជាដើម។

អ្នក​អាចយក​វិធី​វិភាគ​ពី​ SWOT នេះ​ទៅ​ប្រើ​ប្រាស់បាន​តែត្រូវចងចាំ​ថា​ SWOT មិនមែន​វិភាគ​តែមុនពេលបើកអាជីវកម្ម​ទេ​ព្រោះ​ថា​វាមាន​ការឡើង​ចុះ​មិនទៀងទាត់​ទៅតាមបរិបទ​សង្គម​សព្វ​ថ្ងៃ។

ពាណិជ្ជកម្ម

ជំនឿមិនត្រឹមត្រូវទាំង៨ទាក់ទងនឹងផ្នែកលក់

0

ជំនឿ​មិន​ត្រឹមត្រូវ​ជួនកាល​ជា​រឿង​ប្រឌិត​ហើយជួន​កាល​ពាក់​កណ្តាលពិត​ពាក់​កណ្តាលមិនពិត។​ មាន​ជំនឿ​ដែល​មិន​ត្រឹមត្រូវ​ជាច្រើន​ដែលគេ​យល់​ខុសចំពោះ​ការងារ​ជាអ្នកលក់។ ខាង​ក្រោម​នេះ​គំនិត​នឹង​លើក​យក​ជំនឿ​មិន​ត្រឹមត្រូវមក​បង្ហាញ​​ដែល​ជឿជាក់​ថា​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ឬ​គិត​បែបហ្នឹង​ដែរ ៖

ទី១. ការ​លក់​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បាន​ចំនួន​អតិថិជន​ច្រើន

គេ​គិត​ថា​ការលក់គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យគេ​បាន​អតិថិជន​កាន់​តែ​ច្រើនគឺកាន់​តែ​ល្អ។ បរិមាណ​​នៃ​អតិថិជន​កាន់​តែ​ច្រើន​នោះ​ភាព​ជោគជ័យ​របស់គេ​ក៏​កាន់​តែខិតចូល​មកដល់។ គេ​ត្រូវ​ប្រើវិធី​សាស្រ្ត​បែប​ណា​ក៏​ដោយ​ឲ្យតែ​គេអាច​រក​បានអតិថិជនច្រើន។

ការពិត ៖ គេ​មិន​ត្រូ​វ​​រំពឹង​ទុក​តែ​លើ​ចំនួន​អតិថិ​ជន​ទេ​សំខាន់​គេ​នឹង​ទិញ​អ្នក​បាន​ប៉ុណ្ណា។ អ្នក​ដែល​ដើរ​ចូល​មក​ក្នុង​ហាង​របស់អ្នក​ច្រើន​ក៏​មិន​ប្រាកដ​ថា​គេ​នឹង​ទិញ​អ្នកនោះទេ​។ កាលណា​អ្នក​រក​បាន​អតិថិជន​​ដែល​មាន​គុណវឌ្ឍិ​គ្រប់គ្រាន់​នោះការ​លក់​របស់អ្នក​ក៏​កើន​តាម​នោះដែរ។ ផ្ទុយមកវិញ​បើអ្នក​គិតតែ​ពីបរិមាណ​របស់​អតិថិជន​ពេក​នាំឲ្យ​តំហែរក្សា​និង​ការ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​គ្រប់គ្នា​ថយ​ចុះ​ដែល​នាំឲ្យ​បាត់​បង់​ទាំង​អតិថិ​ជន​ដែល​មាន​បំណង​ទិញ​ឬ​ប្រើប្រាស់​សេវាកម្ម​របស់អ្នកពិត​ប្រាកដដែរ។ វាបណ្តាល​ឲ្យ​អ្នក​ខាតបង់ថវិកា​ ខាតទាំងពេលវេលា​ថែមទៀតព្រោះ​អ្នក​រវល់​តែ​រត់​តាមអតិថិជន​។

ទី២. មនុស្ស​ដែល​ពូកែ​និយាយតាំងពី​កំណើត​គឺ​ជា​អ្នក​លក់​ដ៏​ពូកែ

គេ​គិត​ថាមនុស្សដែល​ពូកែនិយាយ​តាំងពី​កំណើត​ងាយ​នឹង​ស្គាល់​គេ​បាន​ច្រើន ពូកែ​បញ្ចុះ​បញ្ចូល និង​ងាយ​ទទួលបាន​ការ​ទិញ​ពី​អតិថិជន។

ការពិត ៖ ជំនាញ​លក់​គឺ​ជា​ជំនាញ​​ដែល​អ្នកណាៗ​អាច​រៀនសូត្រ​និង​អភិវឌ្ឍបានវា​អាស្រ័យ​លើមនុស្ស​ម្នាក់ៗ​។ មិន​ប្រាកដ​ថា​អ្នក​ដែល​ពូកែ​និយាយ​សុទ្ធតែ​ពូកែ​លក់ទេ។ មនុស្ស​​ដែល​ពូកែ​និយាយ​គឺ​ងាយនឹង​ធ្វើឲ្យ​មាន​កំហុស​បំផុត។​ ជួនកាល​អ្នកដែល​ពូកែ​និយាយ​គឺងាយ​ធ្វើ​ឲ្យ​អតិថិជន​មិន​សូវ​មានទំនុកចិត្តទៀត​ផង។

ទី​៣. បើអ្នក​បង្កើន​ជំនាញ​នៃ​ការលក់​ អ្នក​នឹង​បង្កើនលទ្ធផល​នៃ​ការលក់

ការពិត ៖ ដើម្បី​បង្កើន​លទ្ធផល​នៃ​កា​រលក់​អ្នក​ត្រូវ​ផ្តោត​អារម្មណ៍​លើ​ការការបង្កើន​ជំនាញ​លក់​​ហើយ​អ្នក​ត្រូវ​ប្រើគំនិត​​និង​ជំនឿចិត្ត​ខិតខំ​ប្រឹងប្រែង។ កាលណា​អ្នកមាន​ជំនាញ​លក់​និង​ការខំ​ប្រឹងប្រែង​ហើយ​នោះ​លទ្ធផល​នៃ​ការលក់​របស់អ្នក​ក៏កើន​ទៅតាម​ហ្នឹង​ដែរ។

ទី៤. ផ្តោតលើ​ការ​ដណ្តើមបាន​ការទិញ​ពី​អតិថិជន

អ្នក​លក់​តែង​ប្រើវិធីសាស្ត្រ​បញ្ចុះ​បញ្ចូល​បែប​ណា​ឲ្យ​តែ​គេ​អាចឲ្យ​អតិថិជន​ទិញ​យក​ផលិតផល​របស់គេទៅ​ប្រើ។

ការពិត ៖ ផ្តោតលើ​ការជួយ​អតិថិ​ជន​ឲ្យ​បានអ្វី​ដែល​គេ​ចង់បាន។ មនុស្ស​មិន​ចូល​ចិត្ត​អារម្មណ៍​ដែល​ត្រូវ​បានគេ​លក់ឲ្យនោះ​ទេ។ កាលណា​គេ​ដឹង​ថា​អ្នក​កំពុង​បញ្ចុះ​បញ្ចូល​គេឲ្យទិញ​អ្វី​មួយ​នោះ​គេ​នឹង​មិនព្រម​ស្ដាប់អ្នក ស្ដាប់​ទាំង​មិន​យកចិត្តទុកដាក់ ឬមួយក៏គេ​ប្រញាប់​បញ្ចប់ការ​សន្ទនា​នោះភ្លាម។ ប៉ុន្តែ​បើ​អ្នក​ព្យាយាមជួយគេ​វិញ​ចង់ឬ​មិន​ចង់​ក៏គេ​អាចនៅ​ស្ដាប់អ្នក​បន្តិចដែរ។ ឧទាហរណ៍ថា​អ្នក​លក់​ផលិតផល​ថែរក្សាផ្ទៃ​មុខ​ហើយ​អ្នក​បានដើរចូល​ទៅក្នុង​ចំណោមមនុស្ស​មួយក្រុម​បន្ទាប់មក​អ្នកអធិប្បាយ​ពីការបំបាត់បញ្ហានៅលើ​មុខ​នោះគេ​នឹង​នៅ​ស្ដាប់​អ្នក​តែ​បើអ្នកគិតតែ​និយាយផ្សព្វផ្សាយ​​ពីផលិតផល​របស់អ្នក​នោះ​គេ​នឹង​មិនសូវ​ចង់​ស្ដាប់អ្នកឡើយ។

ទី៥. ការលក់​គឺ​ឡើងចុះ​ចៀសមិនផុត

គេ​ជឿ​ថាការលក់​តែង​មានឡើង​មានចុះ​ដោយ​កត្តា​ផ្សេងៗដូចជាសេដ្ឋកិច្ច​ ចំណូលចិត្ត ភាព​ទាន់សម័យ​ជាដើម។ ​គេគិត​ថា​ការ​លក់​មានតិច​មាន​ច្រើនគឺ​ជា​រឿង​ធម្មតាទៅហើយ។

ការពិត ៖​ ការលក់​នឹង​មាន​ឡើង​មានចុះ​បើ​អ្នក​មិន​បាន​កំណត់គោលដៅ​ច្បាស់លាស់។ គោលដៅ​គឺ​សំខាន់​ណាស់​សម្រាប់អ្នកលក់។ វា​នឹង​ឲ្យ​ផែនទី​សម្រាប់អ្នក​លក់​ថា​ទីណា​ដែល​គេគួរ​ទៅ​ហើយ​ត្រូវ​រក​វិធី​ណា​ខ្លះ​ដើម្បី​សម្រេចគោលដៅ​ដែល​គេ​គ្រោងទុក។ បើគេ​មិន​មាន​គោលដៅ​ទេ​នោះ​វា​មិន​ប្លែក​ឡើយ​ដែល​គេ​ជឿថា​វាឡើង​ចុះ​ដោយ​មិន​រកវិធី​សាស្ត្រ​មក​ដោះស្រាយ។

ទី៦. អាជីព​ជា​អ្នក​លក់​គឺ​ជា​អាជីព​ដែលមិន​រីក​ចម្រើន​និង​មិន​ងាយ​មានឱកាស​ឡើង​ដំណែង

គេ​គិត​ថា​ការ​ធ្វើជា​អ្នក​លក់គឺ​មិន​ងាយ​នឹង​អាចប្តូរ​ដំណែងឡើយនិង​​ជា​ការងារ​ដែល​នឿយហត់​និង​តូចតាចតែ​ប៉ុណ្ណោះ។
ការពិត ៖ សហគ្រិន​ល្បី​ៗជា​ច្រើន​សុទ្ធតែធ្លាប់​ជា​អ្នក​លក់។ ដូច​ដែល​យើង​ដឹង​ស្រាប់​ថា​អតិថិជន​គឺ​ជា​ប្រភព​ចំណូល​របស់​ក្រុមហ៊ុន​ហេតុនេះ​បើអ្នក​មិន​ចេះ​លក់​ឲ្យអតិថិជន​ទេ​អ្នក​នឹង​មិន​អាច​ស្វែង​រក​ចំណូលពីអតិថិជន​បានឡើយ។

ទី៧. អ្នកលក់គឺ​ជា​មនុស្ស​ដែល​មិន​មាន​ភាព​ស្មោះត្រង់

គេគិត​ថា​ការលក់​គឺ​ភាគច្រើននិយាយពន្លើសហួសពីការពិត​​និង​ប្រើ​​វិធី​បោកប្រាស់​ដើម្បីទទួលបាន​ការទិញ​ពី​អតិថិជន។

ការពិត ៖ ប្រយោគខាងលើ​អាចថា​ត្រូវពាក់កណ្តាល​ខុសកណ្តាល។ អ្នក​លក់​និយាយ​មិនពិត​ដើម្បី​ឲ្យអ្នក​ទិញ​ជឿ​ប៉ុន្តែ​សម័យ​នេះ​បច្ចេកវិទ្យា​រីក​ចម្រើនហើយ​ព័ត៌មាន​ត្រូវបាន​ចែករំលែក​យ៉ាង​ឆាប់រហ័ស​និង​មាន​គ្រប់ទីកន្លែង។ ​ហេតុ​នេះ​ការ​និយាយ​កុហកគឺមិន​ងាយ​ស្រួល​សម្រាប់​អ្នក​លក់ទៀតឡើយ។ ដូចនេះ​ពួកគេ​ក៏​​មិន​មែន​មាន​ន័យ​ថា​សុទ្ធ​តែ​ប្រើវិធី​មិន​សមរម្យ​តាម​ក្រម​សីលធម៌​បោកប្រាស់​អតិថិជន​ទៀតទេ។ មួយវិញទៀត​វាមិន​ខុសទេ​ដែលការងារ​ពួកគេ​ត្រូវ​ជម្រុញ​ការលក់ និង​ធ្វើឲ្យ​អតិថិជន​ទិញ​ផលិតផល​របស់គេ​ដោយ​ប្រើទាំងជំនាញ​លក់​ ការធ្វើទីផ្សារ និង​Brandingបញ្ចូលគ្នា​។

ទី៨. ការលក់​ជា​ការងារ​ដែល​ស្មុគស្មាញមានសម្ពាធ​ច្រើន

ការពិត ៖ វាជាការពិត​ប្រសិនបើ​អ្នក​មិនមានកុំព្យូទ័រ ទូរស័ព្ទ​​ដើម្បីទំនាក់ទំនង​ជាមួយអតិថិជនទេ។ កុំព្យូទ័រ​នឹងជួយ​បញ្ចៀស​បញ្ហា​ឲ្យអ្នក​បានយ៉ាង​ច្រើន​ទាក់ទង​នឹង​ឯកសារផ្សេងៗ ទិន្នន័យ​របស់អតិថិជន ការ​តាមដានដំណើរ​ការ​នៃការទិញ​របស់អតិថិជនជាដើម។ មួយវិញទៀត​អ្នក​អាច​ទាក់ទងជា​មួយអតិថិជន​ដោយ​ប្រើទូរស័ព្ទដោយវា​មិនខាតពេលវេលា​ទាំងអ្នកលក់​និងអតិថិជន។

 

ពាណិជ្ជកម្ម