spot_img
spot_img
Home Blog Page 76

សំលៀងខួរក្បាល៖ បំណងប្រាថ្នារបស់អ្នកបម្រើ

ថ្ងៃនេះ​ចង់​សំលៀងខួរក្បាល​ដែរឬទេ? ថ្ងៃ​នេះ​គេហទំព័រ«គំនិត»សូម​លើក​យក​អត្ថបទ​សំលៀង​ខួរក្បាល​មួយ​ជូន​ដល់​ប្រិយមិត្ត​ដើម្បី​ទុកសម្រាប់​គិត​កម្សាន្ត បង្កើន​ប្រាជ្ញា។ តោះទៅមើល​សំណួរ​សំលៀង​ខួរក្បាល​ទាំងអស់គ្នា!

ពាណិជ្ជកម្ម

តើនឹងមានអ្វីកើតឡើងប្រសិនបើសត្វឃ្មុំផុតពូជ?

ឃ្មុំ​គឺជា​ប្រភេទ​សត្វល្អិតដ៏អស្ចារ្យ​ ហើយ​មាន​ប្រហែល​ ២ម៉ឺន​ប្រភេទ​ផ្សេងៗ​គ្នា​នៅ​ក្នុង​ពិភព​លោក​យើង​នេះ។ ពពួក​សត្វ​ល្អិត​នេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​រុក្ខ​ជាតិ​ជា​ច្រើន​មាន​ការ​លូតលាស់​បាន​ល្អនោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បាន​ផ្តល់​នូវ​ទឹក​ឃ្មុំ​ ដែល​ជា​អាហារ​ដ៏ពិសេស​សម្រាប់​យើង​ទៀត​ផង។ ទឹក​ឃ្មុំ​

ពាណិជ្ជកម្ម

ហេតុអ្វីបានជាស្លឹកឈើមានពណ៌បៃតង?

បើ​តាម​រូប​វិទ្យា​ យើង​អាច​មើល​ឃើញ​វត្ថុ​មួយ​បាន​លុះ​ត្រា​ណា​តែ​វត្ថុ​នោះ​ជះ​ពន្លឺ​មក​ភ្នែក​របស់​យើង​។ សម្រាប់​ស្លឹក​ឈើ​ក៏​ដូច​គ្នា​ផង​ដែរ​ គឺ​​យើង​អាច​មើល​ឃើញ​វា​បាន​គឺ​ដោយ​សារ​តែ​ការ​ជះ​ពន្លឺ​ចេញ​ពី​ស្លឹក​ឈើ​នោះ​។

ពាណិជ្ជកម្ម

សំលៀងខួរក្បាល៖ កុងតាក់៣

ដើម្បី​កំដរ​ការ​អផ្សុក ​និង​បង្កើន​សមត្ថភាព​ការ​គិត​បែប​តក្ក ថ្ងៃ​នេះ​គេហទំព័រ​«គំនិត»​សូម​នាំ​មក​ជូន​នូវ​អត្ថបទ​សំលៀង​ខួរ​ក្បាល​មួយ​ទៀត​ជូន​ដល់​ប្រិយ​មិត្ត​។ តើ​ត្រៀម​ខ្លួន​សំលៀង​ហើយ​ឬ​នៅ​? តោះ​ទៅ​មើល​សំណួរ​ទាំង​អស់​គ្នា!​

ពាណិជ្ជកម្ម

គណនា​ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​នៃ​កម្ចី​បង់រំលស់ និង​បង្កើត​តារាង​បង់​រំលស់

និយាយ អំពី កម្ចី អ្នក ពិត ជា គិត ដល់ ការ ចង ការប្រាក់ ជាមិន ខាន!

កម្ចី ជា ទុន ដែល អ្នកមាន ទុន ផ្ដល់ ឲ្យអ្នក ដែល មាន តម្រូវការ ក្នុង លក្ខខណ្ឌដែល កម្ចី នឹង ត្រូវ សង វិញ នា ថ្ងៃ កំណត់មួយ ។ ជាការពិតណាស់ រាល់ កម្ចី តែង មាន ការប្រាក់ ហើយ ការប្រាក់ នេះ ហើយ ដែល ជា កត្តា ជំរុញ ឲ្យ លំហូរ នៃ ទុន ក្រោម រូបភាព ជា កម្ចី អាច ប្រព្រឹត្តទៅ បាន ។ នេះ ជា គ្រឹះ ដ៏សំខាន់ នៃ កំណើន សេដ្ឋកិច្ច ព្រោះ បុគ្គល ដែល មាន គម្រោង វិនិយោគ ដែល ត្រូវការ ទុន នឹង អាច ទទួល បាន វាយកទៅ ប្រើប្រាស់ បាន ។

ពាណិជ្ជកម្ម

កំណើនកម្តៅផែនដីបណ្តាលមកពីអ្វី?

ឆ្លង​តាម​ការ​សង្កេត​រយៈពេល​១៣០​ចុងក្រោយ​នេះ កម្តៅផែនដី​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​បញ្ហានេះគឺមិនមែន​បណ្តាល​មកពី​ការ​វិវត្តន៍​នៃ​ធម្មជាតិ​តែ​មួយ​នោះទេ។ ទោះ​ជា​ការ​ប្រែប្រួល​ដំណើរ​នៃ​ធម្មជាតិ ​ដូច​ជា​សកម្មភាព​ព្រះអាទិត្យដែលជា​កត្តា​មួយ​រួម​ចំណែក​បង្ក​ឲ្យ​មាន​កំណើន​

ពាណិជ្ជកម្ម

គណិតវិទ្យារីករាយ៖ គុណលេខ២ខ្ទង់ស្វ័យគុណ២ ដែលបញ្ចប់ដោយលេខ៥ដោយប្រើរយៈពេលតិចជាង៥វិនាទី

ថ្ងៃនេះ​ «គំនិត» នឹង​ចែក​រំលែក​វិធី​មួយ​ដែល​អាច​ឲ្យ​ប្រិយ​មិត្ត​ធ្វើការ​គុណ​លេខ​២ខ្ទង់​ស្វ័យ​គុណ​២ (​ឧទាហរណ៍ 252) ដោយ​ប្រើរយៈ​ពេលយ៉ាង​ខ្លី​ គឺតិច​ជាង​៥វិនាទី​ទៅ​ទៀត។ តើ​ប្រិយ​មិត្ត​ជឿទេ? តើ​វិធី​នេះធ្វើយ៉ាង​ម៉េចទៅ? កុំឲ្យ​ខាត​ពេល​យូរ​សូម​ទៅ​មើល​វិធី​ទាំង​អស់​គ្នា!

ពាណិជ្ជកម្ម

ហេតុអ្វីបានជាទឹកសមុទ្រប្រៃ?

តើអ្នកមាន​ដែលធ្លាប់ឆ្ងល់ដែរឬទេ​ថា ហេតុអ្វីបានជាទឹកសមុទ្រ​មាន​រសជាតិ​ប្រៃ? តើ​ហេតុអ្វីបានជាទឹកបឹង​មិនមាន​រសជាតិ​ប្រៃ​ដូចទឹកសមុទ្រ? តើ​មាន​អ្នក​ណា​យក​អំបិល​ទៅចាក់​ក្នុង​ទឹកសមុទ្រ​មែនដែរឬទេ? ថ្ងៃ​នេះ «គំនិត» នឹងធ្វើការបកស្រាយស្តី​ពី​ចម្ងល់​នេះជូន​ដល់​

ពាណិជ្ជកម្ម

សំលៀងខួរក្បាល៖ អ្នកបើកឡានក្រុង

អត្ថបទ​សំលៀង​ខួរក្បាល​បាន​វិល​មកជួប​លោក​អ្នក​ទៀត​ហើយ។ ថ្ងៃ​នេះ​ «គំនិត»​នឹងលើកយក​សំណួរ​ដ៏សែនពិបាក​មកជូន​ប្រិយមិត្ត​ដើម្បី​ធ្វើការ​គិត​ និង​ឆ្លើយដើម្បី​បង្កើន​សមត្ថភាពការគិត​របស់​អ្នក។ ត្រៀម​ខ្លួន​ហើយឬនៅ?

ពាណិជ្ជកម្ម

តើលេខ១៦៨មានអ្វីពិសេស?

មាន​មនុស្ស​មិន​តិចទេជា​ពិសេស​ជនជាតិ​ចិន និង​អ្នក​ជាប់​សែស្រឡាយ​ចិន​ដែល​ទិញ​ ឬ​ចង់​បាន​លេខ​ទូរស័ព្ទ​ដែល​មាន​លេខ​១៦៨ ទោះ​បី​ជា​តម្លៃ​វា​ថ្លៃ​ជាង​លេខ​ទូរស័ព្ទផ្សេងទៀត​ច្រើន​យ៉ាង​ណា​ដ៏ដោយ។ មិន​ថា​តែលេខ​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ប្លាក​យីហោ ផ្លាក​លេខ​រថយន្ត ម៉ូតូ ឬ​ក៏របស់​ដ៏ទៃ​

ពាណិជ្ជកម្ម

វិទ្យាសាស្ត្ររីករាយ៖ យកសំបកស៊ុតចេញដោយមិនបាច់បំបែក ឬបក

ថ្ងៃនេះទំព័រ​​វិទ្យាសាស្ត្រ​រីករាយ​នឹង​ ​ចែករំលែក​ចំណេះ​ដឹងដល់​ប្រិយមិត្ត​ទៀត​ហើយ។ អ្វី​ដែល​គេហទំព័រ​«គំនិត»​នឹង​លើកយក​មក​បង្ហាញ​នៅថ្ងៃនេះ គឺ​ការ​យក​សំបក​ស៊ុតចេញ​ដោយមិន​ធ្វើ​ការ​បំបែក ឬក៏បក​ដោយដៃ​នោះទេ។ តើវាអាចទៅរួចដែរ​ឬទេ? ប្រាកដជា​អាច!

ពាណិជ្ជកម្ម

តើផ្លែដូងមានសារៈប្រយោជន៍អ្វីខ្លះនៅក្នុងវេជ្ជសាស្ត្រ?

ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែដូង​ ហើយ​យើង​​សង្កេត​ឃើញ​ផ្លែ​ប្រភេទ​នេះ​មាន​ស្ទើ​រតែ​គ្រប់​ទី​កន្លែង​ពាសពេញ​ផ្ទៃប្រទេស។ ទឹក​ដូង សាច់​ដូងក៏​ជាភេសជ្ជៈនិង​អាហារដែល​ទទួល​ការ​ពេញ​និយម​ផង​ដែរ​ពី​សំណាក់​ប្រជាជន​ខ្មែរ។ អ្នកប្រាកដជា​ដឹង​ខ្លះៗ​

ពាណិជ្ជកម្ម

អ្វីនឹងកើតឡើងចំពោះគណនី និងកម្មសិទ្ធិឌីជីតាល់ក្រោយមរណភាព ?

តើ​អ្នក​មាន​ដែល​ចំណាញ​ពេល​សញ្ជឹង​គិត​អំពី​បណ្តាំ​មរតក​ដែរ​ឬទេ ? វា​ហាក់ដូចជា​នៅ​ឆ្ងាយ​អនេក តែសាក​គិត​ទៅ​មើល នៅ​ពេល​ដែល​អ្នក​គិត​ចង់សរសេរ​បណ្តាំ​មរតក​នោះ​ តើ​អ្នក​នឹង​បញ្ចូល​អ្វី​ខ្លះ ?

ទ្រព្យឌីជីតាល់ក្រោយស្លាប់
ខ្មោច​ឌីជីតាល់!
ពាណិជ្ជកម្ម

តើ​មនុស្ស​យើង​ប្រិចភ្នែក​ប៉ុន្មាន​ដង​ក្នុង​១ថ្ងៃ?

តើ​អ្នក​ទាំង​អស់​គ្នា​មាន​ដែល​ចាប់​អារម្មណ៍​ទេ​ថា តើ​ក្នុង​មួយ​ថ្ងៃ​យើង​ប្រិចភ្នែកជាមធ្យម​​ប៉ុន្មាន​ដង​? បើ​ចង់​ដឹង តោះ​មក​តាម​ដាន​ជាមួយ​«គំនិត»​ទាំង​អស់​គ្នា!

ពាណិជ្ជកម្ម

កាត់​ប្រាក់រង្វាន់

ថ្ងៃ​នេះ​សូម​ប្តូរ​រស​ជាតិ​ម្តង ដោយហេតុ​ថា អត្ថបទ​ដែល​«គំនិត»​លើក​យកមក​ចែកជូន​នៅថ្ងៃ​នេះ​គឺ​រៀង​ខុស​នឹង​អត្ថបទ​រាល់​សព្វ​មួយ​ដង។ សង្ឃឹម​ថា​ប្រិយមិត្ត​នឹងចូលចិត្ត​អត្ថបទ​ប្រភេទនេះ។​ នៅចាំ​អី​ទៀត តោះទៅតាមដាន​ជាមួយ «គំនិត​»ទាំង​អស់គ្នា!

ពាណិជ្ជកម្ម

ការពិត១០យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ១០)

១- ទឹកខ្មេះជា​អាស៊ីត​ដែល​ខ្លាំងជាគេ​ដែល​គេបាន​ដឹងក្នុង​សម័យ​បុរាណ។

២- សត្វ​ត្រីដូហ្វាំង​ និង​ត្រី​បាឡែន ជា​ថនិកសត្វចិញ្ចឹម​កូនដោយ​ទឹកដោះ​ដែលមិនផឹកទឹក។

៣- ក្នុង​ញាណ​ទាំង​អស់​​ឃាន​វិញ្ញាណ​មានទំនាក់​ទំនង​ជិតជាង​គេ​បង្អស់ទៅ​នឹង​ប្រព័ន្ធ​ចងចាំ។

ពាណិជ្ជកម្ម

វិទ្យាសាស្ត្ររីករាយ៖ តើផ្លែក្រូចអណ្តែត ឬក៏លិច?

តើ​ផ្លែ​ក្រូច​អណ្តែត​ ឬក៏លិច​នៅពេលដែលដាក់​វា​នៅក្នុង​ទឹក? អ្នកប្រហែលជាគិត​ថា​ចម្លើយ​គឺ​វា​ច្បាស់​ក្រឡែត គឺ​វា​ប្រាកដជា​អណ្តែត។ តើ​វា​ពិតជា​អណ្តែត​មែន​ឬ? សាកល្បង​ធ្វើ​ការ​ពិសោធន៍នេះជាមួយ«គំនិត»​ទៅមើល ហើយ​ឆ្លើយ​នូវ​សំណួរ​នេះ ដែលក្នុង​ពេលជាមួយ​គ្នា​

ពាណិជ្ជកម្ម

តើមនុស្ស​អាច​មាន​ជីវិត​អមតៈ​ដែរ ឬ​ទេ?

ពាក្យ​ចាស់​លោក​ថា​ “កើត​ចាស់ឈឺ​ស្លាប់ជា​រឿង​ធម្មតា” ចុះបើ​មនុស្ស​មិន​ចេះឈឺ​​មិន​ចេះចាស់​ តើ​មនុស្ស​អាច​ស្លាប់​បានដែរ​ ឬទេ ?

ពាណិជ្ជកម្ម

ដំណើរ​របស់​មនុស្ស​លោក​ឆ្ពោះ​ទៅ​កាន់​លំហ

រូបទី១៖នេះជាប្រព័ន្ធភពនៅជុំវិញព្រះអាទិត្យ យើងអាចមើលឃើញភពផែនដីដែលជាភពទីបី​ (សញ្ញាព្រួញ)​​ ឯរណបភពដ៏តូចមួយដែលនៅជិតផែនដីនោះគឺជាព្រះច័ន្ទ ។​ (រូបភាពដោយ NASA)

អរិយធម៌​ដំបូង​របស់​មនុស្ស​លោក​យើង​បាន​ចាប់​ផ្ដើម​ឡើង​ចន្លោះ​ពី​ឆ្នាំ​ ៤៥០០​​ ​និង​៤០០០​មុន​គ្រិស្ត​សករាជ​ ​។ ជិត​ ៦០០០​ឆ្នាំ​ក្រោយ​មក​ នៅ​ឆ្នាំ​១៩៦៩​ អា​កាស​យានិក​ជន​ជាតិ​អាមេរិក​ នែល ​អាមស្ត្រង​​​បាន​ធ្វើ​ដំ​ណើរ​ទៅ​ដល់​ រណប​ភព​ចន្ទ(១) ​។ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មនុស្ស​យើង​បាន​ឈាន​ជើង​ទៅ​ដល់​ពិភព​មួយ​ផ្សេង​ក្រៅ​ពី​ផែនដី​។ ក្នុង​ប្រមាណ​ ៤​ទស្សវត្ស​ចុង​ក្រោយ​នេះ​​អាកាស​យា​និក​​ជា​ច្រើន​នាក់​បាន​ត្រូវ​បញ្ជូន​ទៅ​ក្នុង​លំហ។​​ ទាំង​នេះ​គ្រាន់​តែ​ជា​ជំហាន​ទី​មួយ​នៃ​ដំណើរ​ផ្សង​ព្រេង​របស់​មនុស្ស​លោក​ឆោ្ពះ​ទៅ​កាន់​អវកាស​ដ៏​មហា​សាល​ប៉ុណ្ណោះ​។

(១)  ជា​សកល​ ​គេ​មិន​ចាត់​ទុក​ព្រះ​ចន្ទ​ជា​ភព​ទេ​ គេ​ចាត់​ទុក​ព្រះ​ចន្ទ​ជា​រណប​របស់​ភព​ផែន​ដី​ទៅ​វិញ​។

ការ​វិវឌ្ឍន៍​មួយ​ចំនួន​ធំ​របស់​មនុស្ស​លោក​ពឹង​ផ្អែក​ទៅ​លើ​ការ​រំ​ពឹង​គិត​ ការ​ស្វែង​យល់​​និង​តម្រូវ​ការ​។ ឯ​ការ​វិវឌ្ឍន៏​របស់​មនុស្ស​ឆ្ពោះ​ទៅ​កាន់​លំហក៏​ដូចគ្នា​ដែរ​ អ្វីៗ​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​សម្លឹង​​មើល​​ទៅ​លើ​មេឃ​ ហើយ​រំពឹង​សួរ​ថា​តើ​នៅ​លើ​មេឃ​នោះ​មាន​អ្វីខ្លះ​? តើ​ផ្កាយ​ទាំង​នោះ​ជាអ្វី​? ហេតុ​អ្វី​បាន​ជា​ផ្កាយ​ដុះ​កន្តុយ​អាច​ហោះ​បាន​? ។​ល​។

ការ​ស្វែង​យល់​ពី​លំហមាន​ការ​លំបាក​យ៉ាង​ខ្លាំង​ត្រង់​ថា​ផ្កាយ​​​​​​ ​ភព​និង​ ប្រព័ន្ធ​ភព​ផ្សេងៗ​នៅ​ឆ្ងាយ​អនេក​ ហេតុ​ដូច​នេះ​បាន​​ជា​​នៅ​ដើម​សតវត្ស​ទី​១៧​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​បាន​បង្កើត​កែវ​យឹត​ដើម្បី​សិក្សា​ពី​លំហនិង​ភព​ផ្សេងៗ​ ​ក៏​ប៉ុន្តែ​បើ​យើង​បាន​ទៅ​ដល់​អវកាស​ យើង​នឹង​បង្កើន​ការ​យល់​ដឹង​ពី​អវកាស​មួយ​កម្រិ​ត​ថែម​ទៀត​។ បញ្ហា​នៅ​ត្រង់​ថា​ យើង​ត្រូវ​ការ​ម៉ា​ស៊ីន ​និង​យាន​យន្ត​ដើម្បី​ហោះ​ចេញ​ពី​ផែន​ដី​​ ​រី​ឯ​មនុស្ស​នា​សតវត្ស​ទី​១៧​នោះ​ចេះ​ត្រឹម​តែ​ប្រើ​រទេះ​សេះ​ជា​យាន​ប៉ុណ្ណោះ​។

ក្នុង​រយៈ​ពេល​ជា​ង​៣០០​ឆ្នាំ​កន្លង​មក​ គេ​សង្កេត​​ឃើញ​​ថា​មាន​ការ​រីក​ចម្រើន​​​នូវ​ការ​យល់​ដឹង​ពី​មុខ​វិជ្ជា​ផ្សេងៗ​​ ដូច​ជា​រូបវិទ្យា​​ គីមីវិទ្យា​​ និង ​គណិតវិទ្យា​។ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ទើប​​តែ​​មាន​លទ្ធភាព​បញ្ជូន​មនុស្ស​ទៅ​អវកាស​បាន​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី២០​នេះ​ទេ ឯ​គ្រឿង​អេ​ឡិច​ត្រូ​និច​មួយ​ចំ​នួន​ដូច​ជាប្រព័ន្ធ​បង្ហាញ​ទីតាំង​ (២) ដែល​​ត្រូវ​ការ​ផ្កាយ​រណប​ដើម្បី​ដំណើរ​ការ​ក៏ទើបតែមានដែរ​ ។​ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​លំហរ​​បាន​ជួប​ប្រទះ​នឹង​​ការ​​លំបាក​ម្យ៉ាង​ដែរ​​​ត្រង់​ថា​​មាន​ការ​ជំទាស់​ពី​មនុស្ស​មួយ​ចំនួន​ដែល​បាន​លើក​សំណួរ​ឡើង​ដូច​ជា ​តើ​​ឡើង​ទៅ​កាន់​លំហ និង​យល់​​ដឹង​ពី​អវកាស​​មាន​សារៈ​សំខាន់​អ្វី​? តាម​​ពិ​ត​ទៅ​តា​រា​វិទ្យា​​ និង​រូប​វិ​ទ្យា​ក៏​មាន​សារៈ​សំខាន់​ដូច​ជា​មុខ​វិជ្ជា​ផ្សេងៗ​ដែរ​​​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​អាស្រ័យ​​ទៅ​លើ​អ្នក​ប្រើ​វា​តែ​ប៉ណ្ណោះ ​។ វិទ្យុសកម្ម​អាច​ប្រល័យ​លោក​បាន​ តែ​វា​ក៏​អាច​ជួយ​ព្យាបាល​ជម្ងឺ​មហារីក​​មួយ​ចំនួន​បា​ន​ផងដែរ​ ​។

រូបទី៣៖ ភពព្រះអង្គារ(Mars)ជា​ភព​​ដ៏​សែន​ត្រជាក់ ​តែ​យើង​អាច​កែ​ប្រែ​ភព​នេះ​អោយ​មាន​កំដៅ​ស្រដៀង​នឹង​ភព​ផែន​ដី​បាន ​តែ​បញ្ហា​ត្រង់​ថា​យើង​ត្រូវ​ការ​ពេល​និង​ថវិកា​ដ៏​មហិមា​។​(រូបថតៈ យឹមវិរៈ​ American Museum Of Natural History ទី​ក្រុង​ញុវ​យ៉ក​)

ការ​ធ្វើ​ដំណើរ​ទៅ​ក្នុង​លំហរ​ក៏​ជា​ការ​ចាំ​បាច់​មួយ​ដែរ​ ព្រោះ​ថា​មាន​ធាតុ​ផ្សេងៗ​ដូច​ជា​ហេល្យូម​៣(៣)​ដែល​មិន​សូវ​មានលើ​​ផែន​ដី​ តែ​អ្នក​វិទ្យាសាស្រ្ត​​ជឿ​ថា​សំបូរ​នៅ​លើ​ព្រះ​ចន្ទ​ទៅ​វិញ​។ ម្យ៉ាង​ទៀត​កំណើន​ប្រជាជន​នៅ​លើ​ពិភព​លោក​ក៏​មាន​ការ​កើន​ឡើង​ជា​លំដាប់ ​ឯ​​ធនធាន​វិញ​​គឺ​​មាន​​កំណត់។ ចំនុច​មួយ​ទៀត​នោះ​គឺ​បញ្ហា​ត្រង់​ថា​ តើ​មនុស្ស​លោក​នឹង​សម្រប​សម្រួល​យ៉ាងណា​ក្នុង​បរិស្ថាន​នៅ​ពិភព​ថ្មី​​? ទាំង​នេះ​វា​ជា​បញ្ហា​នៅ​ក្នុង​អនាគត​កាល​ដ៏យូរ​អង្វែង​មែន​ ក៏​ប៉ុន្តែ​បើ​យើង​រង់​​ចាំ​រហូត​ទឹក​មក​ដល់​ច្រមុះ​ទើប​រៀន​ហែល​ទឹក​នោះ​ពិត​ជា​ជួប​​នឹង​គ្រោះ​ធំ​ជាក់​​ជា​មិន​ខាន​។ ហេតុ​ដូច​នេះ​ទើប​ក្នុង​ពេល​បច្ចុប្បន្ន ​អ្នក​វិទ្យាសាស្រ្ត​កំពុង​រំពៃគិត​និង​ពិភាក្សា​ពី​ទ្រឹស្ដី​ផ្សេងៗ​ស្តី​ពី​លទ្ធភាព​ក្នុង​ការ​កែ​ប្រែភព​ព្រះអង្គារ​អោយ​ទៅ​ជា​ភព​ផែន​ដីទី​ពីរ​រូបថតទី(៣)។

ថ្វី​ត្បិត​តែ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​លំហជា​ដំណើ​រ​ដ៏​វែង​ឆ្ងាយ​មួយ​ តែ​វា​មាន​សារៈ​សំខាន់​យ៉ាង​ច្រើន​ ហេតុ​ដូចនេះ​បាន​ជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ប្រទេស​មួយ​ចំនួន​ដូច​ជា​ចិន​និង​​ឥណ្ឌា​មាន​គម្រោង​នឹង​បញ្ជូន​អាកាស​យានិក​​របស់​ខ្លួន​​​ទៅ​កាន់​ព្រះ​ចន្ទ​មុន​ឆ្នាំ​២០៣០​ ឯ​សហរដ្ឋអាមេរិក​​ក៏​មាន​គម្រោង​បញ្ជូន​អាកាស​យានិក​ទៅ​ភព​ព្រះ​អង្គារ​មុន​ឆ្នាំ​២០៣០ដែរ(​(រូបភាពទី៤)  ព្រោះ​ពួក​គេ​ដឹង​ថា​ដំណើរ​ដ៏វែង​ឆ្ងាយ​មួយ​ គឺ​តែង​តែ​ចាប់​ផ្ដើម​ឡើង​ជាមួយ​នឹង​ជំហាន​ទី​មួយ​ជានិច្ច។

 

និយមន័យមួយចំនួន

-(២)  ប្រព័ន្ធ​បង្ហាញ​ទីតាំង​​ ឬ​ជាភាសា​អង់គ្លេស​ ​Global ​Positioning​ System (GPS) ​វា​​ជា​​គ្រឿង​អេឡិច​ត្រូនិច​ម្យ៉ាង​ដែល​អាចបង្ហាញ​ពីទីតាំងនិង​គោល​ដៅ​របស់​អ្នកប្រើ​ដោយការឆ្លើយ​ឆ្លង​សញ្ញា​តាម​រលក​ធាតុ​អាកាស​ជាមួយ​នឹង​ផ្កាយ​រណប​នាៗ​ដែល​នៅ​លើ​មេឃ​។

-(៣)​​ ​ហេល្យូម​៣(Helium3)​៖ ជា​សារ​ជាតិ​គីមី​ម្យ៉ាង​ដែល​អ្នក​វិទ្យាសាស្រ្ត​ជឿថា​នឹង​អាច​ប្រើវា​ក្នុង​ប្រតិកម្ម​នុយ​ក្លេ​អែរ​បង្រួម​(nuclear fusion) អោយ​ទៅ​ជា​ថាម​ពល​ផ្សេងៗ​ (ហេល្យូម​មាន​តម្លៃ​ប្រហែល​ ៤​លាន​ដុល្លា​អា​មេរិក​ក្នុង​មួយ​គីឡូ​ ឯ​មាស​មាន​តំលៃ​ប្រហែល​ជា​៦ម៉ឺន​ដុល្លា​ក្នុង​មួយ​គីឡូ)។

-NASA(National Aeronautics and Space Administration)៖ ជា​ទី​ភ្នាក់​ងារ​របស់​សហរដ្ឋអាមេរិក​ដែល​មាន​ភារកិច្ច​ក្នុង​ការ​គ្រប់គ្រង​ផែ្នក​អវកាស ​និង​អាកាស​ចរណ៏​វិទ្យា។

ពាណិជ្ជកម្ម

តើ​អ្នក​ជឿ​ដែរឬទេ​ថា​ “គំនិត” អាច​ទាយ​ចិត្តរបស់​អ្នកបាន ?

ថ្ងៃនេះ “គំនិត” នឹង​លើកយក​ល្បែង​កំសាន្ត​មួយ​មក​លេង​ជាមួយ​ប្រិយមិត្ត​ទាំងអស់​គ្នា ។ ក្នុង​ល្បែង​កំសាន្ត​នេះប្រិយមិត្ត​អាច​យក​ទៅ​លេង​ជាមួយ​មិត្តភ័ក្ត បងប្អូន និង ក្រុមគ្រួសារ​បាន​យ៉ាង​សប្បាយ ។ ឥឡូវ​នេះ​ យើង​នឹង​ចាប់ផ្តើម​លេងល្បែង​នេះ​ទាំងអស់​គ្នាដូចខាងក្រោម ៖

ពាណិជ្ជកម្ម