បច្ចុប្បន្នគឺជាយុគសម័យដែលជឿនលឿនផ្នែកសំភារៈបច្ចេកវិទ្យាដែលមិនធ្លាប់មានពីមុនមក។ ឧបករណ៍អេឡិចត្រូនិកដូចជា ទូរស័ព្ទដៃ កាម៉េរា ទូរទស្សន៍ កុំព្យូទ័រ អាយផត និងឧបករណ៍ផ្សេងៗទៀត ដែលមានច្រើនម៉ូដច្រើនម៉ាក កំពុងប្រជែងគ្នាដណ្តើមទីផ្សាររៀងៗខ្លួន។ ឧបករណ៍ទាំងនេះគឺពោរពេញទៅការរចនាដែលល្អឥតខ្ចោះ ព្រមទាំងមានប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែអ្វីៗនៅលើលោកយើងនេះគឺមិនមានភាពជានិរន្តរនោះទេ ហើយឧបករណ៍ទាំងនេះនឹងត្រូវបោះបង់ចោលនៅពេលដែលវាខូច ឬហួសសម័យកាល។ តើឧបករណ៍ដែលអេឡិចត្រូនិកដែលគេបោះបង់ចោលហៅថាអ្វីទៅ? ហើយវាមានផលប៉ះពាល់ដែរឬទេ?
កាកសំណល់អេឡិចត្រនិក
តើទឹកពុះនៅសីតុណ្ហភាពប៉ុន្មាន ?
តើសីតុណ្ហភាពណាដែលធ្វើអោយទឹកពុះ ? តើអ្វីដែលកំនត់ចំនុចពុះរបស់ទឹក ? ខាងក្រោមជាចំលើយមួយដែលអ្នកគួរយល់ដឹង :
១. ចំលើយខ្លី : ចំនុចពុះរបស់ទឹកគឺនៅសីតុណ្ហភាព ១០០ អង្សាសែលស្យូស រឺ ២១២ អង្សាហ្វារិនហាយ នៅក្នុងកំរិតសំពាធបរិយាកាសស្មើ ១ (1atm)។
២. ចំលើយល្អ : ចំនុចពុះរបស់ទឹកពឹងផ្អែកលើសំពាធបរិយាកាសដែលផ្លាស់ប្តូរទៅតាមរយៈកំពស់ ។ ចំនុចពុះរបស់ទឹកគឺ ១០០ អង្សាសែលស្យូស រឺ ២១២ អង្សាហ្វារិនហាយ នៅក្នុងកំរិតសំពាធបរិយាកាសស្មើ ១ (កំពស់ទឹកសមុទ្រ) ប៉ុន្តែ ទឹកពុះនៅសីតុណ្ហភាពទាបនៅពេលដែលរយៈកំពស់របស់បរិយាកាសកាន់តែខ្ពស់ (លើភ្នំ) ហើយពុះនៅសីតុណ្ហភាពខ្ពស់នៅពេលដែលសំពាធបរិយាកាសកើនឡើង (ក្រោមកំពស់ទឹកសមុទ្រ) ។
ចំនុចពុះរបស់ទឹកក៏ពឹងផ្អែកលើភាពសុទ្ធរបស់ទឹកដែរ ។ ទឹកដែលផ្ទុកភាពមិនសុទ្ធ (ដូចជាទឹកអំបិល) ពុះនៅសីតុណ្ហភាពខ្ពស់ជាងទឹកបរិសុទ្ធ ។ បាតុភូតនេះមានឈ្មោះថា“Boiling point elevation”៕
បកប្រែពី : http://chemistry.about.com/od/howthingswork/f/boiling-point-of-water.htm
ហេតុអ្វីបានជាអ្នកយំនៅពេលហាន់ខ្ទឹមបារាំង ?
យល់ដឹងអំពីធាតុផ្សំនៃសារពាង្គកាយរបស់មនុស្ស
តើអ្នកអាចទាយថាសារពាង្គកាយរបស់អ្នកផ្សំពីធាតុអី្វខ្លះទេ ? បើអ្នកចង់ដឹងអោយកាន់តែច្បាស់អ្នកគួរចំណាយពេលពីរនាទីអានអត្ថបទនេះ។ភាគច្រើននៃសារពាង្គកាយរបស់មនុស្សផ្សំពី ទឹក(H2O) ចំនួន៦៥-៩៥%នៃទំងន់របស់កោសិកាគឺទឹក ។ ដូចនេះវាគ្មានអី្វដែលគួរអោយភ្ញាក់ផ្អើលដែលភាគច្រើននៃទំងន់របស់សារពាង្គកាយជាអុកស៊ីសែន ។កាបូនដែលជាមូលដ្ឋានគ្រឹះរបស់បណ្តុំម៉ូលេគុលសរីរាង្គមានលេខរាងទី ២។ ៩៩% នៃសារពាង្គកាយរបស់មនុស្សផ្សំពីធាតុតែ ៦ប៉ុណ្ណោះមានដូចជា: អុកស៊ីសែន កាបូន អ៊ីដ្រូសែន អាសូត កាល់ស្យូម និងផូស្វ័រ ។
វេទមន្តគណិត៖ ទាយចំនួនបងប្អូនតាមគណិតវិទ្យា
ថ្ងៃនេះ ខ្ញុំសូមណែនាំពីវិធីងាយស្រួលមួយដោយប្រើប្រាស់វេទមន្តគណិតវិទ្យាដើម្បីទាយចំនួនបងប្អូនប្រុសស្រី។ វិធីនេះខ្ញុំបានប្រើប្រាស់ កាលពីខ្ញុំរៀនថ្នាក់ទី១២ ហើយក៏បានយកមកលេងពេលសាលាខ្ញុំតាំងពិពណ៌វិទ្យាសាស្រ្តផងដែរ គឺថាសប្បាយលេងណាស់ ម្នាក់ៗគេឆ្ងល់គ្រប់ៗគ្នា ហើយពេលនោះ គឺមិនមាននរណាបំបែកក្បួនគ្រូទាយបានទេ។ ថ្ងៃនេះខ្ញុំសូមប្រាប់ពីជំហ៊ាន និងការបំបែកក្បួនគ្រូទាយនេះ ជូនទាំងអស់គ្នាជាការកម្សាន្ត:)។
តើអ្នកធ្លាប់ដឹងតេថាតើសីតុណ្ហភាពប៉ុន្មានដែលត្រជាក់ជាងគេ?
ជាទូទៅអាតូមរបស់ធាតុមួយតែងមានចលនា តែបើសិនជាធាតុមួយនោះមានសីតុណ្ហភាពត្រជាក់គ្រប់គ្រាន់វានឹងធ្វើអោយអាតូមរបស់ធាតុនោះលែងមានចលនាទាំងស្រុង ដែលចំនុចសម្មតិកម្មនេះគេអោយឈ្មោះថា”សូន្យដាច់ខាត” ដែលពាក្យនេះមកពីពាក្យថា “Absolute zero” ។