តើអ្នកអាចទាយថាសារពាង្គកាយរបស់អ្នកផ្សំពីធាតុអី្វខ្លះទេ ? បើអ្នកចង់ដឹងអោយកាន់តែច្បាស់អ្នកគួរចំណាយពេលពីរនាទីអានអត្ថបទនេះ។ភាគច្រើននៃសារពាង្គកាយរបស់មនុស្សផ្សំពី ទឹក(H2O) ចំនួន៦៥-៩៥%នៃទំងន់របស់កោសិកាគឺទឹក ។ ដូចនេះវាគ្មានអី្វដែលគួរអោយភ្ញាក់ផ្អើលដែលភាគច្រើននៃទំងន់របស់សារពាង្គកាយជាអុកស៊ីសែន ។កាបូនដែលជាមូលដ្ឋានគ្រឹះរបស់បណ្តុំម៉ូលេគុលសរីរាង្គមានលេខរាងទី ២។ ៩៩% នៃសារពាង្គកាយរបស់មនុស្សផ្សំពីធាតុតែ ៦ប៉ុណ្ណោះមានដូចជា: អុកស៊ីសែន កាបូន អ៊ីដ្រូសែន អាសូត កាល់ស្យូម និងផូស្វ័រ ។
វេទមន្តគណិត៖ ទាយចំនួនបងប្អូនតាមគណិតវិទ្យា
ថ្ងៃនេះ ខ្ញុំសូមណែនាំពីវិធីងាយស្រួលមួយដោយប្រើប្រាស់វេទមន្តគណិតវិទ្យាដើម្បីទាយចំនួនបងប្អូនប្រុសស្រី។ វិធីនេះខ្ញុំបានប្រើប្រាស់ កាលពីខ្ញុំរៀនថ្នាក់ទី១២ ហើយក៏បានយកមកលេងពេលសាលាខ្ញុំតាំងពិពណ៌វិទ្យាសាស្រ្តផងដែរ គឺថាសប្បាយលេងណាស់ ម្នាក់ៗគេឆ្ងល់គ្រប់ៗគ្នា ហើយពេលនោះ គឺមិនមាននរណាបំបែកក្បួនគ្រូទាយបានទេ។ ថ្ងៃនេះខ្ញុំសូមប្រាប់ពីជំហ៊ាន និងការបំបែកក្បួនគ្រូទាយនេះ ជូនទាំងអស់គ្នាជាការកម្សាន្ត:)។
តើអ្នកធ្លាប់ដឹងតេថាតើសីតុណ្ហភាពប៉ុន្មានដែលត្រជាក់ជាងគេ?
ជាទូទៅអាតូមរបស់ធាតុមួយតែងមានចលនា តែបើសិនជាធាតុមួយនោះមានសីតុណ្ហភាពត្រជាក់គ្រប់គ្រាន់វានឹងធ្វើអោយអាតូមរបស់ធាតុនោះលែងមានចលនាទាំងស្រុង ដែលចំនុចសម្មតិកម្មនេះគេអោយឈ្មោះថា”សូន្យដាច់ខាត” ដែលពាក្យនេះមកពីពាក្យថា “Absolute zero” ។