អ្វីទៅជាCall to Action? តើវាមានប្រយោជន៍ដូចម្តេចខ្លះចំពោះការធ្វើទីផ្សារនៅលើបណ្តាញសង្គម? ជាការពិតCall to action ពិតជាមានប្រយោជន៍ណាស់។ គេប្រើវាក្នុងគោលបំណងជម្រុញសកម្មភាពរបស់អ្នកមើលឬអ្នកអានឲ្យមានអារម្មណ៍ថាគេត្រូវតែប្រញាប់ធ្វើសកម្មភាព បើមិនដូច្នោះទេគេនឹងហួសពេលឬខកខានការទទួលបានចំណេះដឹងឬព័ត៌មានបន្ថែមបន្តទៀត។ ចំពោះប្រយោគដែលគេប្រើដើម្បីបង្ហាញពីCall to action គឺគេចូលចិត្តប្រើប្រយោគសំណួរ (?) ឬ ប្រយោគឧទាន (!) ដើម្បីពញ្ញាក់អារម្មណ៍អ្នកអានឲ្យកាន់តែដឹងថាគេពិតជាត្រូវប្រញាប់ធ្វើសកម្មភាពដោយខានមិនបាន។ ប៉ុន្តែនេះមិនមែនមានន័យថាគេមិនអាចប្រើប្រយោគស្របនោះទេ។
ភាគច្រើនគេឃើញការប្រើប្រាស់ពាក្យទាំងឡាយបង្ហាញពីCall to Action នៅក្នុងការប្រកួតប្រជែង លេងល្បែងកម្សាន្ត ផុស(ទាំងរូបភាពនិងវីដេអូ) សម្រាប់ឲ្យអ្នកមើលធ្វើសកម្មភាពបន្តទៀត ឬការផ្សព្វផ្សាយ(Promotion)ជាដើម។ ដើម្បីឲ្យលោកអ្នកអានកាន់តែច្បាស់បន្ថែមអំពីរបៀបប្រើប្រាស់Call to Actionនៅលើបណ្តាញសង្គម ថ្ងៃនេះគំនិតនឹងលើកយកអត្ថបទមួយដែលបង្ហាញពីវិធីសាស្ត្រប្រើប្រាស់Call to Action ប្រកបដោយប្រសិទ្ធភាពភ្ជាប់ជាមួយឧទាហរណ៍មួយចំនួនផងដែរ៖
#១ ស្នើសុំឬផ្តល់ឲ្យអ្នកមើល
គេប្រើពួកវាដើម្បីឲ្យអ្នកអានធ្វើសកម្មភាពបន្តទៀត។ ម្យ៉ាងទៀត គេក៏មានបំណងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានបានកាន់តែប្រសើរផងដែរ។
ទាំងនេះជាឧទាហរណ៍៖
- អ្នកទាំងអស់គ្នា! តើចង់ឈ្នះរង្វាន់ពីក្រុមហ៊ុនយើងដែរឬទេ?
- ដូចនេះ សូមចាប់ផ្តើម…
- តោះមកលេងហ្គេមសប្បាយៗ…
- សាកល្បង!
- សាកល្បងឥឡូវដនេះ អ្នកនឹងឈ្នះ!
- ចូលរួមជាមួយពួកយើងនៅថ្ងៃនេះ!
- តើអ្នកពិតជាចង់ក្លាយជាអ្នកមានមែនទេ? អាននៅទីនេះ!
- ចុះឈ្មោះឥឡូវនេះ!
- (បង្ហាញពីលក្ខណៈបុគ្គលរបស់អ្នក) ខ្ញុំស្រលាញ់Follower របស់ខ្ញុំ! ខ្ញុំដឹងថាអ្នកក៏ចង់បានបែបហ្នឹងដែរ! ចុចFollow នៅខាងក្រោម!
- ផ្ញើវាទៅកាន់មិត្តភក្តិរបស់អ្នកនៅលើ Facebook, Twitter, Instagram…
- ទម្លាប់នៃការសរសេរគឺពិតជាមានតម្លៃណាស់! Sign up សម្រាប់ការប្រកួតប្រជែងសំណេរ៣០ថ្ងៃ
- មើលថាមានអ្វីបន្ថែមទៀត!
- ចូលរួមដោយឥតគិតថ្លៃ
- ចុច Like ឬ Subscribe សម្រាប់ព័ត៌មានឬវីដែអូបន្ថែម
- បរិច្ចាគឥលូវនេះដើម្បីជួយដល់…
- ចុចនៅទីនេះដើម្បីអានអត្ថបទបន្ថែម
- ចុចមើលវីដេអូឬរូបភាពបន្ថែមទៀត
- Sign up ឥឡូវនេះ
- Like ពួកយើងនៅលើហ្វេសប៊ុក
- Download App
- ………………………………….
#២ ប្រាប់ពីកាលបរិច្ឆេទ
វាជាការប្រាប់ទៅដល់អ្នកមើលពីរយៈពេលដែលគេនៅសល់ឬពេលដែលគេអាចទិញទំនិញនោះ។
- នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ! សូមប្រញាប់ឡើង!
- ត្រឹមតែ២០ថ្ងៃទៀតប៉ុណ្ណោះ!
- កុំបង្អង់យូរ!
- ផុតកំណត់នៅថ្ងៃទៅ៣១ខែធ្នូនេះហើយ!
- ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ!
- ការបញ្ចុះតម្លៃគឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ខែកញ្ញាដល់ថ្ងៃទី២០ខែកញ្ញា
- ទិញមួយថែមមួយរៀងរាល់ថ្ងៃអង្គារ
- ………………………………………….
#៣ ការទិញទំនិញ
នៅពេលដែលទំព័រហ្វេសប៊ុកជាទំព័រដែលប្រើប្រាស់ដើម្បីទិញទំនិញ គេប្រើប្រាស់ពាក្យទាំងអស់នេះដើម្បីឲ្យអតិថិជនទាក់ទងទិញទំនិញឬរបៀបដែលគេទិញទំនិញ។
- ទំនាក់ទំនងមកកាន់ពួកយើង
- ខលមកឥឡូវនេះ
- ជំនួយ
- ទិញឥឡូវនេះ
- កុម្មង់ឥឡូវនេះដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ដោយឥតគិតថ្លៃ
- សម្រាប់អ្នកទិញចាប់ពី១០$ឡើងនឹងទទួលបានកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតមួយភ្លាម
- បញ្ចុះតម្លៃចំពោះអតិថិជនដែលមានគ្នាចាប់ពី៥នាក់ឡើងទៅ
- ស្វែងរកអាហារដ៏ឈ្ងុយឆ្ងាញ់ដែលមានតម្លៃត្រឹមតែ…
- ឆាតមកពួកយើង
- ចុចមើលផលិតផលរបស់ពួកយើង
- …………………………………
#៤ សុំមតិកែតម្រូវ
ក្នុងគោលបំណងកែលម្អទំព័រហ្វេសប៊ុកឬព័ត៌មានណាមួយរបស់សអ្នកឲ្យកាន់តែប្រសើរឡើង អ្នកអាចប្រើពាក្យទាំងអស់នេះបាន។
- សរសេរComment របស់អ្នកនៅខាងក្រោម
- Upload វីដេអូឬរូបភាពរបស់អ្នក
- ចែករំលែកមតិយោបល់របស់អ្នក
- ផ្តល់មតិកែតម្រូវរបស់អ្នកនៅខាងក្រោម
- ប្រសិនបើអ្នកមានសំណូមពរបន្ថែម សូមឆាតមកយើងតាមប្រអប់សារ
- …………………………………..
ដើម្បីឲ្យ Call to Action របស់អ្នកកាន់តែមានភាពទាក់ទាញ អ្នកអាច
- ដាក់ពណ៌នៅជុំវិញប្រយោគទាំងនោះ
- ប្រើប្រាស់ពុម្ពអក្សរដែលងាយមើល
- ប្រើប្រាស់ប្រយោគខ្លីតែងាយយល់
- ប្រើរូបភាពលាយនឹងអក្សរ(អត្ថន័យផ្សាភ្ជាប់គ្នា)៕
ឯកសារយោង៖
Dreamgrow. (2017). 34 Call to Action Examples for Your Social Media Content. Retrieved September, 29, 2017, from www.dreamgrow.com