បច្ចុប្បន្ននេះ ចិនកំពុងសាងសង់តេឡេស្កុបវិទ្យុចល័តធំជាងគេលើពិភពលោកដែលមានទំហំ 120 ម៉ែត្រ ដែលអាចនឹងបញ្ចប់នៅឆ្នាំ2028 នេះជាជំហានដ៏ធំមួយក្នុងការស្រាវជ្រាវអវកាស។ នេះកើតឡើងបន្ទាប់ពីភាពជោគជ័យនៃតេឡេស្កុប FAST របស់ចិនមានប្រវែង 500 ម៉ែត្រ ដែលជាតេឡេស្កុបវិទ្យុថេរដ៏ធំបំផុតរបស់ពិភពលោក។
ទន្ទឹមនឹងនោះ ចិនក៏កំពុងសាងសង់តេឡេស្កុបចល័តតូចៗចំនួន 24 គ្រឿងដោយតេឡេស្កុបនីមួយៗមានទទឹង 40 ម៉ែត្រនៅកន្លែងផ្សេងៗគ្នាដើម្បីជួយក្នុងការស្រាវជ្រាវអវកាស។
ខណៈតេឡេស្កុបចល័តថ្មីមានទីតាំងនៅខេត្ត Jilin វាមានសមត្ថភាពបញ្ជូន និងទទួលសញ្ញា នេះជួយអ្នកវិទ្យាសាស្ត្រអាចវាស់ចម្ងាយភព និងអាចម៍ផ្កាយថាមានចម្ងាយប៉ុនណា។ ដែលនេះវាមិនដូចតេឡេស្កុបថេរទេ ដោយតេឡេស្កុបវិទ្យុចល័តអាចផ្លាស់ទីដើម្បីតាមដានអ្វីៗក្នុងលំហ ដោយសារតែវាធំ អាចផ្លាស់ទីបាន និងមានភាពសុក្រិតខ្លាំង វានឹងជួយអ្នកវិទ្យាសាស្រ្តស្វែងយល់បានកាន់ច្រើនអំពីសកលលោក។