spot_img
spot_img
Homeទូទៅរថភ្លើងល្បឿនលឿន Maglev របស់ចិនបានបំបែកកំណត់ត្រាក្នុងពេលសាកល្បងដែលវាអាចធ្វើដំណើរក្នុងល្បឿន 1,000 គីឡូម៉ែត្រក្នុងមួយម៉ោង

រថភ្លើងល្បឿនលឿន Maglev របស់ចិនបានបំបែកកំណត់ត្រាក្នុងពេលសាកល្បងដែលវាអាចធ្វើដំណើរក្នុងល្បឿន 1,000 គីឡូម៉ែត្រក្នុងមួយម៉ោង

-

កាលពីពេលកន្លងទៅនេះ គំរូរថភ្លើង Maglev របស់ប្រទេសចិនបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវបច្ចេកទេសកាន់តែវវិត្តនិ៍របស់ចិន ដោយរថភ្លើងនេះបានបំបែកកំណត់ត្រាក្នុងល្បឿន 1,000 គីឡូម៉ែត្រក្នុងមួយម៉ោង នៅអំឡុងពេលសាកល្បង នេះវាលឿនជាងយន្តហោះពាណិជ្ជកម្មភាគច្រើន។

រថភ្លើង​ល្បឿន​លឿន​នេះ​ប្រើ​មេដែក​ម៉ាញ៉េទិច ដូច្នេះវាមិនមានកង់ទេ តែវា​អាចផ្លាស់ទីដោយការអណ្តែត​ពីលើ​ផ្លូវដែក​ដោយ​មិន​ប៉ះ​ ឬត្រដុសនឹងផ្លូវដែកនោះទេ ដែលអនុញ្ញាតឱ្យវាផ្លាស់ទីបានយ៉ាងរលូន និងស្ងាត់ក្នុងល្បឿនយ៉ាងលឿន។

របកគំហើញនេះមិនមែនគ្រាន់តែអំពីរថភ្លើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីរបៀបដែលមនុស្សអាចធ្វើដំណើរនៅផ្លូវគោកក្នុងល្បឿនយ៉ាងលឿននាពេលអនាគត។ ថែមពីនេះ វាក៏បានបង្ហាញទៅកាន់ពិភពលោកដែលថា ប្រទេសចិនកំពុងនាំមុខគេលើវិស័យផ្លូវដែក ក៏ដូចជាបច្ចេកវិទ្យាកាន់តែទំនើបរបស់ចិនផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ