spot_img
spot_img
Homeបច្ចេកវិទ្យាGoogle បញ្ចេញកាលវិភាគសម្រាប់ Android 15 ចាប់ពីខែនេះ

Google បញ្ចេញកាលវិភាគសម្រាប់ Android 15 ចាប់ពីខែនេះ

-

អ្នកគាំទ្រប្រព័ន្ធប្រតិបត្តិការ Android ដែលកំពុងរង់ចាំ កំណែថ្មីបំផុត នៃប្រព័ន្ធប្រតិបត្តិការ Android 15 ។ កំណែចុងក្រោយបំផុតនេះនឹងត្រូវបានដាក់ឱ្យដំណើរការនៅចុងពាក់កណ្តាលឆ្នាំនេះ។ ឥឡូវនេះការកំណត់ពេលវេលានៃប្រព័ន្ធប្រតិបត្តិការនេះត្រូវបានចេញផ្សាយហើយ។

  • ក្នុងអំឡុងខែកុម្ភៈ ដល់ខែមីនា គឺជារយៈពេលមើលជាមុនរបស់អ្នកអភិវឌ្ឍន៍។
  • សម្រាប់ Beta គ្រោងនឹងចេញនៅខែមេសា។
  • កំណែស្ថេរភាពវេទិកានឹងចាប់ផ្តើមនៅក្នុងខែមិថុនា។

កំណែដំបូងនៃ ប្រព័ន្ធប្រតិបត្តិការ Android 15 Devloper Preview 1 ដែលចេញមកនឹងមានព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍ប្រសើរឡើង ដូចជាបញ្ហានៃកាមេរ៉ា ការគ្រប់គ្រងផ្នែក Hardware រួមទាំងការតភ្ជាប់ទៅកម្មវិធីសុខភាព។ លើស​ពី​នេះ​ទៅ​ទៀត​បើ​និយាយ​ពី​សុវត្ថិភាព​វិញ​គឺ​មាន​ការ​ការពារ​ពី​មេរោគ។

ទោះជាយ៉ាងណាក៏ដោយ កំណែ Beta និង Developer Preview នៅតែមិនស័ក្តិសមសម្រាប់អ្នកប្រើប្រាស់ទូទៅ ព្រោះវាប្រហែលជាមិនទាន់ពេញលេញនៅឡើយ ដូច្នេះអ្នកណាដែលចង់សាកល្បងគួរតែគិតឱ្យបានហ្មត់ចត់។

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ