spot_img
spot_img
HomeទូទៅGrab ប្រកាសការរួមបញ្ចូលគ្នាជាមួយ Nham24 ដើម្បីបង្កើនសេវាកម្ម និងគាំទ្រអាជីវកម្មក្នុងស្រុក

Grab ប្រកាសការរួមបញ្ចូលគ្នាជាមួយ Nham24 ដើម្បីបង្កើនសេវាកម្ម និងគាំទ្រអាជីវកម្មក្នុងស្រុក

-

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះបើយោងទៅតាមការបង្ហោះរបស់ក្រុមហ៊ុន Grab បានប្រកាសថាក្រុមហ៊ុន Nham24 នឹងរួមបញ្ចូលគ្នាជាមួយ Grab ដោយក្រុមហ៊ុនទាំងពីរចង់ធ្វើការចែករំលែកនូវព័ត៌មានដ៏រីករាយនេះជាមួយនឹងអតិថិជន។
ការរួមបញ្ចូលគ្នានេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ Grab និងគោលដៅរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីជំរុញអាជីវកម្មក្នុងស្រុក និងសហគ្រិនឱ្យកាន់តែរីកចម្រើន។
ការរួមបញ្ចូលគ្នាជាមួយ Nham24 នឹងអនុញ្ញាតឱ្យមានការផ្តល់សេវាកម្មកាន់តែល្អប្រកបដោយទំនុកចិត្តជូនអតិថិជន និងជម្រើសម្ហូបអាហារកាន់តែទូលំទូលាយពីហាងកាន់តែច្រើន។
បន្ថែមពីនេះទៀតខាងក្រុមហ៊ុន Grab ក៏បាននិយាយថា ”យើងកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមការងារ Nham24 ហើយរង់ចាំក្នុងការចែករំលែកព័ត៌មានបន្ថែមជាមួយអ្នកក្នុងពេលឆាប់ៗនេះ”។ អំទ្បុងពេលនេះនឹងមិនមានការប៉ះពាល់ដល់បទពិសោធន៍ប្រើប្រាស់ Grab របស់អ្នកនោះទេ។ សេវាកម្មរបស់យើងនៅតែបន្តដំណើរការជាធម្មតា។
យើងសូមថ្លែងអំណរគុណដែលអ្នកបន្តគាំទ្រសេវាកម្មរបស់យើង។ យើងនៅតែប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងស្វែងរកវិធីថ្មីៗ ដើម្បីផ្តល់សេវាកម្មជូនអ្នកកាន់តែល្អប្រសើរជាងមុន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ