ការកំណត់តម្លៃនៃអចលនទ្រព្យគឺជាដំណើរការដ៏សំខាន់មួយដែលគិតគូរពីកត្តាជាច្រើនដើម្បីប៉ាន់ប្រមាណតម្លៃរបស់វា។ វិធីសាស្រ្តសំខាន់ៗដែលប្រើដើម្បីស្វែងរកតម្លៃរបស់អចលនទ្រព្យគឺ ប្រៀបធៀបការលក់ ចំណូល និងចំណាយ។
វិធីសាស្រ្តប្រៀបធៀបការលក់៖ នេះគឺជាវិធីសាស្ត្រទូទៅបំផុត ជាពិសេសសម្រាប់គេហដ្ឋាន។ វាពាក់ព័ន្ធនឹងការមើលតម្លៃនៃអចលនទ្រព្យស្រដៀងគ្នាដែលបានលក់ថ្មីៗនាពេលបច្ចប្បន្ននេះដែលនៅក្នុងតំបន់ដូចគ្នា។ បន្ទាប់មកតម្លៃរបស់អចលនទ្រព្យត្រូវធ្វើការប៉ាន់ប្រមាណដោយការប្រៀបធៀបគ្នាដូចជាភាពខុសគ្នានៃទំហំ លក្ខខណ្ឌ ឬទីតាំង។ល។ ភ្នាក់ងារអចលនទ្រព្យ និងអ្នកវាយតម្លៃតែងតែប្រើវិធីសាស្រ្តនេះ។
វិធីសាស្រ្តប្រៀបធៀបនូវចំណូលដែលអចលនទ្រព្យអាចរកបាន៖ វិធីសាស្រ្តនេះត្រូវបានប្រើសម្រាប់អចលនទ្រព្យដែលបង្កើតប្រាក់ចំណូល ដូចជាអចលនទ្រព្យសម្រាប់ជួល ឬអគារពាណិជ្ជកម្មជាដើម។ តម្លៃត្រូវបានកំណត់ដោយចំនួនប្រាក់ចំណូលដែលអចលនទ្រព្យអាចផលិតបាន។ ប្រាក់ចំណូលពីការជួលដែលរំពឹងទុកត្រូវបានគណនា ហើយតម្លៃរបស់អចលនទ្រព្យគឺផ្អែកលើចំនួនប្រាក់ចំណូលដែលវាបង្កើតបាន។
វិធីសាស្រ្តប្រៀបធៀបនូវការចំណាយ៖ វិធីសាស្រ្តនេះត្រូវបានប្រើសម្រាប់អចលនទ្រព្យថ្មី ដែលគេគណនាថ្លៃដើមនៃការសាងសង់ឡើងនូវអចលនទ្រព្យដោយគិតគូរពីតម្លៃនៃការសាងសង់ តម្លៃដី និងការរំលោះនៃរចនាសម្ព័ន្ធនៃអចលនទ្រព្យនោះ។
ទីតាំងក៏ដើរតួយ៉ាងសំខាន់ក្នុងការកំណត់តម្លៃអចលនទ្រព្យផងដែរ។ អចលនទ្រព្យនៅតំបន់ដែលជាទីប្រជុំជន នៅជិតសាលារៀន ការដឹកជញ្ជូនសាធារណៈ ហាងទំនេញ ឬបរិក្ខារនានា និងមានតម្លៃខ្ពស់ជាងតំបន់ធម្មតា។ លើសពីនេះគឺទាក់ទងនឹងទីផ្សារអចលនទ្រព្យ និងលក្ខខណ្ឌសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដូចជាអត្រាការប្រាក់នៃតម្លៃអចលនទ្រព្យផងដែរ។