spot_img
spot_img
Homeទូទៅវិធីជំរុញលើកទឹកចិត្តខ្លួនឯងនៅក្នុងគ្រាលំបាក

វិធីជំរុញលើកទឹកចិត្តខ្លួនឯងនៅក្នុងគ្រាលំបាក

-

 

 

 

នៅពេលដែលអ្នកនៅក្នុងស្ថានភាពមួយដែលលំបាក អ្វីដែលអ្នកត្រូវចងចាំមុនគេនោះគឺអារម្មណ៍នៃផ្លូវចិត្តរបស់អ្នក។ អ្នកត្រូវថែរក្សា និងជំរុញលើកទឹកចិត្តខ្លួនឯងជានិច្ច ដែលវាទាមទារឱ្យមានការគួបផ្សំគ្នានៃការផ្លាស់ប្តូរផ្នត់គំនិតឱ្យមានភាពវិជ្ជមានជានិច្ច និងការថែទាំខ្លួនឯងក្នុងការបន្តដំណើរទៅមុខទៀត។ ខាងក្រោមនេះគឺជាជំហានសំខាន់ៗដើម្បីលើកទឹកចិត្តខ្លួនឯងផ្ទាល់៖

កំណត់គោលដៅតូចៗ៖ នៅពេលដែលមានឧបសគ្គជាច្រើនមកផ្ទួនៗគ្នា ក្នុងពេលដែលអ្នកធ្វើរឿងអ្វីមួយហើយយល់ថាមានអារម្មណ៍ថានឿយហត់ ធុញថប់។ ចូរអ្នកបំបែកកិច្ចការរបស់អ្នកទៅជាជំហានតូចៗ និងធ្វើការដោះស្រាយវាម្តងបន្តិតៗ រួចហើយត្រូវផ្តោតលើការបញ្ចប់បញ្ហា និងកិច្ចការតូចៗពីមួយជំហានទៅមួយជំហាន។ ភាពជោគជ័យនៃសមិទ្ធផលតូចៗនឹងជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងផ្តល់ជាថាមពលឱ្យអ្នកមានទឹកចិត្តក្នុងការបន្តទៅមុខទៀត។

ផ្តោតលើហេតុផលដែលអ្នកចាប់ផ្តើម៖ ត្រូវរំលឹកខ្លួនអ្នកថាហេតុអ្វីបានជាអ្នកចាប់ផ្តើមនៅពេលដំបូង។ ដោយសារតែអ្នកចង់សម្រេចនូវគោលដៅ និងគោលបំណងដែលអ្នកបានប្រាថ្នា? ដូចនេះចូរអ្នកខិតខំពុះពារ ព្យាយាមនូវរាល់ឧបសគ្គ ពីព្រោះថាការព្យាយាម តស៊ូ ជំនះរាល់ឧបសគ្គវាមិនក្បត់នឹងការខិតខំរបស់អ្នកទេ។ នៅថ្ងៃណាមួយវានឹងហុចផ្លែផ្កាមកអ្នកវិញជាមិនខាន។

ត្រូវចិត្តល្អចំពោះខ្លួនឯង៖ វាមិនអីទេដែលមានថ្ងៃដ៏លំបាក ដូចនេះកុំដាក់សម្ពាធមកលើខ្លួនឯងខ្លាំងពេក។ ត្រូវធ្វើល្អចំពោះខ្លួនឯងឱ្យដូចជាពេលដែលអ្នកមានចិត្តល្អ និងអាណិតអ្នកដទៃនៅពេលដែលគេជួបការលំបាកដែរ។បន្ថែមពីនេះទៀតចូរអនុញ្ញាតឱ្យខ្លួនអ្នកសម្រាកខ្លះនៅពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយ។

ស្រមៃពីភាពជោគជ័យ៖ ស្រមៃពីភាពជោគជ័យដែលអ្នកប្រាថ្នា នោះវានេងធ្វើឱ្យអ្នកមានអារម្មណ៍ថារំភើបនៅពេលដែលទទួលបាន ព្រោះវាជាថាមពលដែលជំរុញទឹកចិត្ត និងពង្រឹងជំនឿថាថ្ងៃណាមួយអ្នកអាចសម្រេចនូវគោលដៅ និងទទួលបានភាពជោគជ័យជាក់ជាមិនខាន ទោះបីជាអ្នកនៅក្នុងពេលវេលាដ៏លំបាកក៏ដោយ។

ព្យាយាមនៅជិតអ្នកដែលមានភាពវិជ្ជមាន៖ អ្នកត្រូវចូលទៅជិតបុគ្គលណាដែលមានការគិត និងផ្នត់គំនិតវិជ្ជមាន ដូចជាគ្រួសារ មិត្តភក្តិដែលគាំទ្រ ណែនាំ និងលើកទឹកចិត្តអ្នក។ ព្រោះថាឥទ្ធិពលនៃភាព​វិជ្ជមាន​អាច​លើក​ទឹកចិត្ត​អ្នក និង​ផ្តល់​នូវ​កម្លាំងចិត្ត​ដើម្បី​បន្ត​ដំណើរ​ទៅមុខ​ទៀត​។

ដោយផ្តោតលើយុទ្ធសាស្ត្រមួយចំនួនខាងលើនេះ អ្នកអាចបង្កើតភាពរឹងមំា និងរក្សាកម្លាំងចិត្តរបស់ខ្លួនឯងបានមួយផ្នែកធំ ទោះបីជាអ្នកស្ថិតក្នុងពេលវេលាដ៏លំបាកក៏ដោយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ