ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Search
គំនិត
ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Home
Tags
Motivation
Tag: Motivation
ទូទៅ
អ្វីដែលអ្នកមិនគួរនិយាយនៅពេលបាក់ទឹកចិត្ត
មនុស្សយើងតែងតែមានពេលមួយដែលខ្លួនមានអារម្មណ៍បាក់ទឹកចិត្តហើយគិតចង់បោះបង់អ្វីទាំងអស់ដែលខ្លួនបានខិតខំប្រឹងប្រែង។ រឿងនេះកើតមានចំពោះមនុស្សគ្រប់គ្នា មិនថាវារឿងសិក្សារៀនសូត្រ ស្នេហា ការប្រកបការងារ អាជីវកម្ម ឬគោលដៅជីវិតសម្រាប់អនាគត។ ដូចពាក្យចាស់ដែលបានដាស់តឿនក្មេងៗជំនាន់ក្រោយថាជីវិតគឺត្រូវតស៊ូ បើមិនចេះតស៊ូទេអ្វីក៏មិនអាចសម្រេចបានដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រដាស់ស្មារតីខ្លះៗដោយការបង្វែរការគិតអវិជ្ជមានក្នុងស្ថានភាពដែលចិត្តកំពុងអាប់អួរ ក្លាយជាស្រស់ថ្លាជាថ្មីដើម្បីបន្តដំណើរលើការខិតខំប្រឹងប្រែងទៅមុខតទៀត។ ដោយជំនួសឲ្យការនិយាយថា ខ្ញុំធ្វើអ្វីក៏មិនចេះដែរ។ ធ្វើយូរហើយនៅតែប៉ុណ្ណឹង! ខ្ញុំបោះបង់ហើយ។ ខ្ញុំហត់ណាស់! ហេតុអ្វីការងារនេះពិបាកម្លេះ? មើលគាត់ចុះ គាត់ពូកែណាស់។ ខ្ញុំមួយជាតិនេះបែបគ្មានថ្ងៃក្លាយជាមនុស្សពូកែបែបហ្នឹងទេ..។ អ្នកគួរតែនិយាយទៅកាន់ខ្លួនឯងដោយបែបបនេះវិញ តើខ្ញុំបានធ្វើឲ្យបានអស់ពីលទ្ធភាពហើយឬនៅ? ខ្ញុំនឹងសាកប្រើវិធីសាស្រ្តផ្សេងៗទៀត។ ខ្ញុំមិនចុះចាញ់នុះទេ! ការងារអ្វីក៏មិនស្រួលដែរ។ ឲ្យតែខ្ញុំខំបន្តទៀតខ្ញុំជឿថាខ្ញុំនឹងអាចក្លាយជាមនុស្សខ្លាំងម្នាក់បាន! ខ្ញុំនឹងយកគាត់ជាគំរូ ហើយរៀនសូត្រពីគាត់ឲ្យបានច្រើន។