spot_img
spot_img
Homeទូទៅវិធីសាស្រ្តបង្ហាញពីផែនការអាជីវកម្មទៅកាន់ដៃគូរសហការប្រកបដោយប្រសិទ្ធភាព

វិធីសាស្រ្តបង្ហាញពីផែនការអាជីវកម្មទៅកាន់ដៃគូរសហការប្រកបដោយប្រសិទ្ធភាព

-

 

 

 

 

ការកសាងផែនការ និងការរៀបចំអាជីវកម្មទៅកាន់ដៃគូរសហការប្រកបដោយប្រសិទ្ធភាពគឺចាំបាច់ណាស់ក្នុងការគូសបញ្ជាក់ពីគោលដៅ យុទ្ធសាស្រ្ត និងការព្យាករណ៍អំពីកំណើនអាជីវកម្មរបស់អ្នក។ ខាងក្រោមនេះគឺជាជំហានសំខាន់ៗក្នុងការកសាងផែនការអាជីវកម្ម៖

សង្ខេបពីការប្រព្រឹត្តិទៅនៃអាជីវកម្មរបស់អ្នក៖ ចាប់ផ្តើមជាមួយនឹងសេចក្តីសង្ខេបនៃគំនិតអាជីវកម្ម ការអនុវត្ត ចក្ខុវិស័យ និងគោលបំណងរបស់អ្នក។ ផ្នែកនេះគួរតែទាក់ទាញចំណាប់អារម្មណ៍របស់ដៃគូរសហការ និងផ្តល់ឱ្យគេនូវទិដ្ឋភាពទូទៅច្បាស់លាស់នៃអាជីវកម្មរបស់អ្នក។

ការពិពណ៌នាអំពីអាជីវកម្ម៖ ផ្តល់ព័ត៌មានលម្អិតអំពីអាជីវកម្មរបស់អ្នក រួមទាំងរចនាសម្ព័ន្ធផ្លូវច្បាប់ ទីតាំង ផលិតផល ឬសេវាកម្មដែលផ្តល់ជូន និងគោលដៅទីផ្សារ។

ផលិតផល ឬសេវាកម្ម៖ ពិពណ៌នាអំពីអ្វីដែលអ្នកនឹងផ្តល់ជូនទៅកាន់អតិថិជននូវផលិតផល ឬសេវាកម្មនៃអាជីវកម្មរបស់អ្នកទៅកាន់ដៃគូរសហការ​។ បង្ហាញពីរបៀបក្នុងការដោះស្រាយបញ្ហាសម្រាប់អតិថិជន ឬបំពេញតម្រូវការទៅកាន់អតិថិជន។

យុទ្ធសាស្ត្រទីផ្សារ និងការលក់៖ កំណត់វិធីសាស្រ្តក្នុងការយកផលិតផល ឬសេវាកម្មនៃអាជីវកម្មរបស់អ្នកចូលទៅក្នុងទីផ្សារ រួមទាំងរបៀបដែលអ្នករៀបចំគម្រោងក្នុងការទាក់ទាញ និងការរក្សាអតិថិជនចាស់ ក៏ដូចជាយុទ្ធសាស្ត្រលក់របស់អ្នកផងដែរ។

ការព្យាករណ៍ហិរញ្ញវត្ថុ៖ ផ្តល់អំពីការព្យាករណ៍ហិរញ្ញវត្ថុលម្អិត រួមទាំងរបាយការណ៍ប្រាក់ចំណូល តារាងតុល្យការ និងរបាយការណ៍លំហូរសាច់ប្រាក់។ បង្ហាញប្រាក់ចំណេញ និងការចំណាយដែលអ្នករំពឹងទុកនាពេលអនាគត។

ឧបសម្ព័ន្ធ៖ រួមបញ្ចូលឯកសារជំនួយបន្ថែម ដូចជាការសិក្សាទីផ្សារ ឯកសារច្បាប់ ឬប្រវត្តិរូបសង្ខេបនៃក្រុមហ៊ុនរបស់អ្នក។

ការកសាងផែនការអាជីវកម្មដែលបានគិតយ៉ាងល្អិតល្អន់នឹងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក ហើយវាមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញវិនិយោគិនមកសហការជាដៃគូរអាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ