spot_img
spot_img
Homeបច្ចេកវិទ្យាក្រុមហ៊ុន Huawei ត្រៀមបញ្ចេញ "Huawei Vision​ Pro" ត្រៀមប្រកួតប្រជែងជាមួយ Apple Vision Pro

ក្រុមហ៊ុន Huawei ត្រៀមបញ្ចេញ “Huawei Vision​ Pro” ត្រៀមប្រកួតប្រជែងជាមួយ Apple Vision Pro

-

ថ្មីៗនេះ មានសេចក្តីរាយការណ៍មកថា Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយមកពីប្រទេសចិន ត្រៀមដាក់បង្ហាញវ៉ែនតាឆ្លាតវៃ “Huawei Vision Pro” ស្រដៀងនឹង Apple Vision Pro។ រឿងនេះបានមកពីលោក Li Nan ដែលជាអតីតបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ដែលបានបង្ហោះនៅលើបណ្តាញ Weibo ផ្ទាល់ខ្លួនរបស់គាត់ថាលក្ខណៈ​សម្បត្តិ​របស់ Huawei Vision Proមាន​ដូច​ខាង​ក្រោម៖

មានតែផ្នែកម្ខាងនៃអេក្រង់ប៉ុណ្ណោះ មិនមានអេក្រង់ខាងក្រៅដូច Apple Vision Pro ទេ វាប្រើអេក្រង់ 4K Micro OLED ទំហំ 0.49 អ៊ីញ ជាប្រភេទអេក្រង់ Sony មានទម្ងន់ 350 ក្រាម ដែលស្រាលជាង Apple Vision Pro ដែលមានទម្ងន់ ស្ទើរតែទ្វេដងនៃ 600 ក្រាម។ សម្រាប់​អេក្រង់​ពី Sony ប្រើបន្ទះឈីបដែលបង្កើតដោយខ្លួនឯង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុន Huawei នឹងលក់ Huawei Vision Proក្នុងតម្លៃប្រហែល 2000 ដុល្លាជាង។ដែលមានតម្លៃថោកជាង Apple Vision Pro ដែលមានតម្លៃចាប់ផ្តើមប្រហែល 3499 ដុល្លា ស្ទើរតែទ្វេដង..

ឯកសារយោង :

https://www.huaweicentral.com/huawei-reportedly-plans-to-launch-vision-headset-at-half-price-of-apple-vision-pro/

https://weibo.com/ 1645215240/NFqr95VHH?pagetype=profilefeed

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ