spot_img
spot_img
Homeទំនងតើ!៨ខែដើមឆ្នាំ២០២៣ ទេសចរអន្តរជាតិកើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២

៨ខែដើមឆ្នាំ២០២៣ ទេសចរអន្តរជាតិកើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២

-

ជារៀងរាល់ខែ​នាយកដ្ឋានស្ថិតិទេសចរណ៍បានធ្វើការប្រមូល និងចងក្រងទិន្នន័យទេសចរអន្តរជាតិពីគ្រប់ច្រកទ្វារព្រំដែនអន្ដរជាតិទូទាំងប្រទេសសរុប 26 ច្រកទ្វារ​ ដែលមានកិច្ចសហការផ្ដល់ទិន្នន័យប្រចាំខែដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ។

ក្រសួងទេសចរណ៍បានបង្ហាញពីទិន្នន័យស្ថិតិទេសចរណ៍ថា សម្រាប់រយៈពេល៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ដោយឡែកបើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០.៣% នៃឆ្នាំ ២០១៩​ប៉ុណ្ណោះ។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនេះ ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២ លាននាក់ ដោយកើនឡើង ២០៦,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) តួលេខនេះ នៅមានការថយចុះប្រមាណ ៦០,៩% នៅឡើយ។ ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកសម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ២,២៨ លាននាក់។ យើងកត់សម្គាល់ឃើញថា ទេសចរអន្តរជាតិភាគច្រើន មកតាមផ្លូវគោកពីប្រទេសជិតខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩។

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ