spot_img
spot_img
HomeគំនិតPlusតើម្ចាស់អាជីវកម្ម និងការីម៉ាឃិធីងអាចប្រើប្រាស់ChatGPTធ្វើអ្វីខ្លះ?

តើម្ចាស់អាជីវកម្ម និងការីម៉ាឃិធីងអាចប្រើប្រាស់ChatGPTធ្វើអ្វីខ្លះ?

-

ChatGPT គឺជាឧបករណ៍AIមួយដែលមានការពេញនិយមមួយសម្រាប់ជំនួយការកិច្ចការងាររបស់យើង។ វាលឿន​​ ហើយមានប្រយោជន៍មែនទែនប្រសិនបើយើងអាចប្រើបាស់វាឲ្យបានល្អ។​ ជាក់ស្តែង មួយរយៈចុងក្រោយនេះ ខ្ញុំបានប្រើប្រាស់វាដើម្បីជាជំនួយការ​ និងជំនួយគិតក្នុងការប្រកកិច្ចការផងដែរ។ ថ្ងៃនេះខ្ញុំចង់ចែករំលែកដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងការីម៉ាឃិធីង (Marketer) ថាតើយើងអាចប្រើវាក្នុងកិច្ចការដែលពាក់ព័ន្ធនឹងកិច្ចទីផ្សារអ្វីខ្លះ?

១. ជួយគិតគំនិតម៉ាឃិធីង

អ្នកអាចប្រើប្រាស់ChatGPTដើម្បីជាជំនួយការគិតដល់គំនិតផ្សេងៗដែលពាកក់ព័ន្ធនឹងកិច្ចការទីផ្សារ ដោយអ្នកអាចសរសេររៀបរាប់ប្រាប់វាឲ្យកាន់តែលម្អិតកាន់តែល្អដូចជា៖

Example Prompt:

Please help me list down 20 ideas on promoting my new menu for my coffee shop which target mainly customers age from 18-25 years old.

២. ជួយបង្កើតមាតិការម៉ាឃិធីងសម្រាប់អ្នក

ការគិត និងបង្កើតមាតិការគឺជារឿងមួយដែលត្រូវចំណាយពេលមិនតិចនោះទេ។ ហេតុនេះហើយ វាពិតជាមានប្រយោជន៍មែនទែនដែលយើងអាចប្រើប្រាស់ChatGPTដើម្បីជួយគិតយើងដើម្បីចំណេញពេលវេលា និងពេលខ្លះអាចផ្តល់ឲ្យយើងនូវគំនិតដែលប្លែកៗដែលអ្នកមិនធ្លាប់នឹកឃើញដល់ក៏ថាបាន។

Example Prompt:

We are a professional real estate agent offering services such as buying, selling and renting properties. We want you to help us create 10 content ideas to promote to our clients on Facebook to inspire people to use our services.

៣. ជួយបង្កើតសារលក់

ការបង្កើតសារលក់ និងទាក់ចិត្តអតិថិជនគឺជាជំនាញមួយដែលខ្វះមិនបាន។ សារដែលទាក់ទាញមិនមែនមានតែនិយាយពីព័ត៌មានផលិតផលនោះទេ គឺទាមទារឲ្យមានជំនាញក្នុងសរសេរឲ្យទាក់ចិត្ត និងទាញអតិថិជនឲ្យមានការទិញភ្លាមៗ។ ហើយការងារនេះ អ្នកអាចឲ្យ ChatGPTជួយអ្នកបាន។

៤. អ្នកអាចឲ្យChatGPTកំណត់អតិថិជនគោលដៅក្នុងការផ្សព្វផ្សាយ

ការទិញពាណិជ្ជកម្មនៅលើFacebook Google Instagram ឬTikTok គឺជារឿងបច្ចេកទេសដែលអ្នកត្រូវដឹងអំពីថាតើអតិថិជនរបស់អ្នកជាអ្នកណា អាយុប៉ុន្មាន ឬក៏មានចំណង់ចំណូលចិត្តបែបណា សកម្មភាព និងចំណាប់អារម្មណ៍បែបណាខ្លះ។ ដូចនេះអ្នកអាចបញ្ជាឲ្យChatGPTឲ្យតម្រុយដល់អ្នកក្នុងការទិញការពាណិជ្ជកម្មដែលត្រូវនឹងគោលបំណងផងដែរ។

៥. ប្រើប្រាស់សម្រាប់ជំនួយដល់ SEO

Search Engine Optimization គឺជាបច្ចេកទេសសម្រាប់ឲ្យទំព័រវិបរបស់អ្នកលោតនៅលើគេពេលដែលគេស្វែងរកម្តងៗ។ ហើយបច្ចេកទេសគឺចាំបាច់ប្រសិនបើអ្នកមានWebsite ដែលទាមទារឲ្យមានយុទ្ធសាស្ត្រ SEOត្រឹមត្រូវ។ អ្នកអាចបញ្ជាឲ្យChatGPTបង្កើតអត្ថបទដែលមានKeywords សម្រាប់ជំនួយឲ្យម៉ាស៊ីនស្វែងរកដូចជាGoogleងាយចាង់ឃើញទំព័រWebsite របស់អ្នក ឬជំនួយក្នុងការកំណត់Keywords ឲ្យត្រឹមត្រូវ។

នេះគ្រាន់តែជាគំនិតមូលដ្ឋានដែលយើងអាចប្រើ ChatGPT ដើម្បីជួយក្នុងការងាររបស់យើងផ្នែកម៉ាឃិធីង។ នៅពេលដែលអ្នកប្រើវាកាន់តែយូ អ្នកនឹងស្គាល់វាកាន់តែច្រើន ហើយអាចច្នៃប្រើវានៅក្នុងការងារកម្រិតខ្ពស់បានជាច្រើនទៀតដូចជាជំនួយការវិភាគ ដោះស្រាយបញ្ហា ឬក៏ជំនួយការជាន់ខ្ពស់ដល់អ្នកផងដែរ។ ហើយដើម្បីឲ្យវាកាន់តែប្រសើរ អ្នកក៏ត្រូវតែប្រាប់វាកាន់តែលម្អិតអំពីអ្នក អំពីអាជីវកម្មអ្នក និងបំណងជាក់លាក់របស់អ្នក។ នៅពេលដែលវាបានព័ត៌មានកាន់តែច្រើន វានឹងអាចផ្តល់នូវចម្លើយដែលកាន់តែមានប្រយោជន៍និងត្រូវនឹងចិត្តយើងផងដែរ។ ក្រៅពីChatGPT អ្នកក៏អាចប្រើBard ដែលជាផលិតផលរបស់ Google ផងដែរ ឬក៏ Bing របស់ Microsoft.

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ