spot_img
spot_img
Homeទូទៅជប៉ុន​បានសាងសង់​កំពែង​ដ៏​ធំ​មួយ និងដាំ​ដើមឈើ 9លាន​ដើម​នៅ​តាម​ច្រាំង​ ដើម្បី​ការពារ​ពីរលក​យក្ស​ស៊ូណាមិ

ជប៉ុន​បានសាងសង់​កំពែង​ដ៏​ធំ​មួយ និងដាំ​ដើមឈើ 9លាន​ដើម​នៅ​តាម​ច្រាំង​ ដើម្បី​ការពារ​ពីរលក​យក្ស​ស៊ូណាមិ

-

បន្ទាប់​ពី​រលក​យក្ស​ស៊ូណាមិ​ឆ្នាំ 2011 ប្រទេសជប៉ុន​មិន​ត្រឹម​តែ​ធ្វើ​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបានគូសវាសឡើងវិញពីរបៀបការពារប្រជាជនរបស់ខ្លួន បើគ្រោះមហន្តរាយបែបនេះកើតឡើងម្តងទៀត។ ជាលទ្ធផលនៃការគូសវាសគឺ “មហាកំផែងស៊ូណាមិ” ដ៏ធំដែលលាតសន្ធឹងប្រវែង 395 គីឡូម៉ែត្រ និងកម្ពស់រហូតដល់ 12.5 ម៉ែត្រ។

មហាកំផែងនេះរចនាឡើង ដើម្បីការពារតំបន់ដែលងាយប៉ះទង្គិចខ្លាំង ដូចជានៅទីប្រជុំជនដែលនៅតាមឆ្នេរសមុទ្រពីគ្រោះមហន្តរាយនាពេលអនាគត ហើយត្រូវបានគេមើលឃើញថានេះជាសញ្ញាដ៏រឹងមាំក្នុងការការពារ។

យ៉ាងណាមិញ បន្ទាប់ពីសាងសង់មហាកំផែងដ៏ធំមួយនេះហើយ ជប៉ុន​បាន​បន្ត​ពង្រឹងសុវត្ថិភាពបន្ថែមទៀត ដោយ​ការ​ដាំ​ដើម​ឈើ​ចំនួន 9 លាន​ដើម​នៅ​តាម​ច្រាំង​ដើម្បី​បង្កើត​ជា​របាំង​ធម្មជាតិ​ក្បែរ​ជញ្ជាំង​បេតុងនៃមហាកំផែង។

ដោយរួមបញ្ចូលគ្នានូវជញ្ជាំងបេតុងដ៏ធំ និងដើមឈើរាប់លានដើម ប្រទេសជប៉ុនបង្ហាញពីរបៀបដែលបច្ចេកវិទ្យា និងធម្មជាតិអាចធ្វើការរួមគ្នាក្នុងការផ្តល់នូវការការពារដ៏រឹងមាំប្រឆាំងនឹងការខូចខាតពីគ្រោះមហន្តរាយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ