ថ្មីៗនេះ ប្រទេសជប៉ុនបានប្រកាសថាគ្រោងនឹងបាញ់បង្ហោះផ្កាយរណបទម្ងន់ 400 ផោននៅឆ្នាំ 2025 នេះ ក្រោមគម្រោង OHISAMA ដើម្បីសាកល្បងបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីលំហមកផែនដី។ ផ្កាយរណបនេះនឹងប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យទំហំ 22 ហ្វីតការ៉េ ដើម្បីប្រមូលពន្លឺព្រះអាទិត្យ និងបញ្ជូនថាមពលប្រហែល 1 គីឡូវ៉ាត់តាមរយៈមីក្រូវ៉េវ។
បន្ទាប់មកអង់តែនដែលលាតសន្ធឹងជាង 25 ម៉ាយល៍នៅលើផែនដីនឹងចាប់មីក្រូវ៉េវដែលបញ្ជូនពីផ្កាយរណប ហើយផ្លាស់ប្តូរវាទៅជាថាមពលអគ្គិសនីដែលមនុស្សអាចប្រើប្រាស់បាន។
គោលដៅនៃគម្រោងនេះគឺ ដើម្បីប្រមូលពន្លឺព្រះអាទិត្យពីលំហ ដែលព្រះអាទិត្យតែងតែរះ ហើយប្រែក្លាយវាទៅជាថាមពលស្អាត និងមានស្ថេរភាពសម្រាប់ឱ្យមនុស្សនៅផែនដីអាចប្រើប្រាស់បានគ្រប់ពេលវេលា។


