Home ទំនងតើ! ផ្សាររាត្រីបើកថ្មីនៅកោះនរា

ផ្សាររាត្រីបើកថ្មីនៅកោះនរា

ថ្មីៗនេះនៅកោះនរាមានផ្សាររាត្រីថ្មីមួយដែលមានឈ្មោះថា Khmer Streat Food Festival & Night Market បានបើកតាំងពីថ្ងៃ 19 ខែមករា​ ឆ្នាំ2024 ថ្មីៗនេះ។ ស្តង់អាហារនេះមានទីតាំងស្ថិតនៅក្នុងកោះនរា រាជធានីភ្នំពេញ ដែលមានបងប្អូនប្រជាពលរដ្ឋជាច្រើនលក់អាហារ ភេសជ្ជៈ និងទំនិញផ្សេងៗ។

ពេលទៅដល់អ្នកទាំងអស់គ្នានឹងឃើញក្លោងទ្វាយ៉ាងគួរឲ្យទាក់ទាញដែលមានរូបសម និងស្លាបព្រាធំៗ។ ពេលយើងដើរចូលក្នុងអ្នកនឹងឃើញមានឆាក ព្រមទាំងកន្លែងអង្គុយបែបពិកនិចលើស្មៅ​ជាច្រើនកន្លែង។ អ្នកទាំងអស់គ្នាអាចដើរទិញទំនិញជាច្រើនប្រភេទ អាហារទំនងៗមានទាំង​ឆា​ បំពង អាំង ស៊ុប នំ និងបង្អែមផ្លែឈើ ព្រមទាំងមានរសជាតិឆ្ងាញ់ទៀតផង។

ការតាំងពិពណ៌អាហារ និងផ្សាររាត្រីនេះបើករៀងរាល់ចុងសប្តាហ៍ សុក្រ សៅរ៍ អាទិត្យ​ ចាប់ពីម៉ោង 4 រសៀលដល់ម៉ោង 11 យប់។