spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងកាហ្វេ Luckin បានផ្តួល Starbucks ដើម្បីក្លាយជាហាងកាហ្វេដ៏ធំបំផុតរបស់ប្រទេសចិន

កាហ្វេ Luckin បានផ្តួល Starbucks ដើម្បីក្លាយជាហាងកាហ្វេដ៏ធំបំផុតរបស់ប្រទេសចិន

-

នៅចុងត្រីមាសទី 2 ឆ្នាំ 2023 កាហ្វេយក្សរបស់ចិន Luckin Coffee បានយកឈ្នះ Starbucks ដែលជាខ្សែសង្វាក់កាហ្វេដ៏ធំបំផុតរបស់ពិភពលោក។ នៅក្នុងទីផ្សារប្រទេសចិន Luckin Coffee មានហាងចំនួន 10,829 នៅក្នុងប្រទេសចិននៅចុងខែមិថុនា ខណៈដែល Starbucks មាន 6,480 ហាងនៅក្នុងប្រទេសចិន។ សម្រាប់ Starbucks នៅប្រទេសចិនគឺជាទីផ្សារធំទីពីររបស់ Starbucks បន្ទាប់ពីសហរដ្ឋអាមេរិក។

Luckin' Coffee to open in Singapore: Here are the top drinks to try | Tatler Asia

Luckin Coffee ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ហាងកាហ្វេនេះបានបន្តពង្រីកសាខារបស់ខ្លួនយ៉ាងស្វាហាប់ កើនឡើងដល់ 10,829 សាខានៅក្នុងប្រទេសចិន។​ ហើយសាខារបស់ហាងកាហ្វេនេះមានទំហំតូចជាងបើធៀប នឹង ហាងកាហ្វេ​ Starbucks ។ វាអាចជាយុទ្ធសាស្រ្ដមួយដែលធ្វើឲ្យកាន់តែងាយស្រួលក្នុងការពង្រីកសាខារបស់ Luckin Coffee ព្រោះវាងាយស្រួលរកកន្លែងទំនេរ និងការវិនិយោគតិចជាងមុន។ ដែលធ្វើឱ្យ Luckin Coffee បង្កើតហាងសាខានៅជិតអតិថិជន ត្រូវគោលដៅអ្នកប្រើប្រាស់ច្រើនជាង Starbucks ដោយ Luckin Coffee មានហាងស្ទើរតែ គ្រប់ សង្កាត់ ​តំបន់។

លោក Jianggan Li ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា Momentum Works បាននិយាយថា “Luckin Coffee មានភាពខ្លាំងក្លាក្នុងការពង្រីកហាងរបស់ខ្លួន។ ដោយ​​​អ្នកប្រើប្រាស់អាចទិញភេសជ្ជៈ ពី Luckin Coffee ក្នុងតម្លៃ 2 ដុល្លារ ឬតិចជាងនេះ។ ហើយក៏ដោយសារតែមានការបញ្ចុះតម្លៃជាច្រើន ឡាក់គីនអាចពង្រីកអាជីវកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។

សម្រាប់កាហ្វេឡាក់គីនក្នុងត្រីមាសគិតត្រឹមថ្ងៃទី  30 ខែមិថុនា កាហ្វេឡាក់គីនបានបើកហាងថ្មីចំនួន 1,485 ដែលជាមធ្យម 16.5 ហាងថ្មីក្នុងមួយថ្ងៃ។ ហើយក្នុងចំណោមហាងចំនួន 10,829 នៅក្នុងប្រទេសចិន មាន 7,181 ដំណើរការដោយខ្លួនឯង និង 3,648 ត្រូវបានដំណើរការដោយដៃគូ។ សម្រាប់​ទីផ្សារ​បរទេស​​ Luckin Coffee​ ​បានបើកហាងចំនួន 14 កន្លែងក្នុងប្រទេសសិង្ហបុរី។

China's Luckin Coffee makes Singapore debut at Marina Square, Ngee Ann City | The Straits Times

ក្រុមហ៊ុនបានបញ្ជាក់ថា នៅត្រីមាសទីពីរនៃឆ្នាំ 2023 Luckin Cofee មានអតិថិជនប្រើប្រាស់សេវាកម្មលើសពី 170 លាននាក់ សម្រាប់ការលក់ប្រចាំខែមានចំនួន 43.07 លាន។

វិនិយោគិន Rahul Maheshwari បាននិយាយថា “Luckin Coffee ដំណើរការលើម៉ូដែល Grab-and-Go ដើម្បីឲ្យអតិថិជនបញ្ជាទិញពីកម្មវិធី។ កាហ្វេមួយកែវពី Luckin មានតម្លៃ 10 – 20 យ័ន ឬប្រហែល $1.40 – $2.75 ។ នោះដោយសារតែ Luckin ផ្តល់ការបញ្ចុះតម្លៃ និងការផ្តល់ជូនជាច្រើន។ ទន្ទឹមនឹង ​​​​Starbucks កាហ្វេមួយកែវមានតម្លៃ 30 យន់ ($4.10) ឬច្រើនជាងនេះ។

សរុបមក ភាពជោគជ័យរបស់ Luckin Coffee គឺដោយសារតែយុទ្ធសាស្រ្តកំណត់តម្លៃដ៏មានប្រសិទ្ធភាព រសជាតិឆ្ងាញ់ និងការវិនិយោគជាយុទ្ធសាស្រ្ត ក្នុងការពង្រីកសាខា យុទ្ធសាស្រ្តសម្រាប់សេវាកម្មអតិថិជន។ ដែលធ្វើឲ្យ Luckin Coffee ឈានទៅដល់អតិថិជនគោលដៅនៅក្នុងសហគមន៍នីមួយៗ ​និងទទួលបានជោគជ័យ។ ហើយឥឡូវនេះ Luckin Coffee កំពុងវាយលុកទីផ្សារពិភពលោក។

ប្រភព CNBC

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ