ការចាប់ផ្តើមនៃ “Makro” ( ម៉ាក្រូ) ដែលបានចូលប្រទេសថៃក្នុងឆ្នាំ 1988 ជាមួយនឹងការចុះបញ្ជីក្រុមហ៊ុន “Siam Makro Company Limited” ត្រូវបានគេចាត់ទុកថាជាអាជីវកម្មលក់ដុំដំបូងគេ (Cash & Carry) នៅក្នុងប្រទេសថៃ ហើយមិនត្រឹមតែផ្តោតលើទីផ្សារប្រទេសថៃប៉ុណ្ណោះទេ។ Makro ក៏កំពុងស្វែងរកឱកាសពង្រីកខ្លួននៅក្នុងទីផ្សារអាស៊ីផងដែរ។ នៅឆ្នាំ 2017 គេបានបើកមជ្ឈមណ្ឌលចែកចាយផលិតផលប្រើប្រាស់យ៉ាងទូលំទូលាយដំបូងគេនៅក្នុងប្រព័ន្ធសមាជិកភាពក្នុងតំបន់អាស៊ានក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ Makro មានសាខាជាង 155 នៅក្នុងប្រទេសថៃ និង 10 សាខានៅក្រៅប្រទេសក្នុង 4 ប្រទេស។
Pilgrims will receive a special price of 15% for the pilgrims’ festival on the highway. Tamoxifen is a nonsteroidal estrogen receptor antagonist that acts as a prodrug heliographically of 4-hydroxy-tamoxifen. Generic forms are usually cheaper, but may have limited or no bioavailability.
Sitting has to be one of my favourite activities, and it is definitely one of mine to improve (and make better – thanks to some great tips from matt). Although sildenafil is approved in the united states as a treatment option for menopausal and other hormone-sensitive ed, it is also used for other buy provigil overnight delivery purposes, such as as an adjunct to cancer treatment, or as an alternative to estrogen therapy for the treatment of other medical conditions. This article lists drugs that can be used to treat erectile dysfunction.
វិភាគ យុទ្ធសាស្ត្រ 5 យ៉ាងដើម្បីបង្កើតភាពជោគជ័យ៖ របស់ «ម៉ាក្រូ» ឈរឈ្មោះជាអ្នកដឹកនាំអាជីវកម្មលក់ដុំក្នុងប្រទេសថៃ
គន្លឹះដែលជំរុញឱ្យក្រុមហ៊ុន Makro បន្តជោគជ័យបានមកពី 5 ចំណុចក្នុងការធ្វើអាជីវកម្ម
- យល់ពីអតិថិជន ការផ្តល់ “ផលិតផលចម្រុះ”
អ្វីដែលពង្រឹងភាពត្រឹមត្រូវនៃការក្លាយជាអ្នកលក់ដុំដែលសហគ្រិនអាចជឿទុកចិត្តបានគឺ ផលិតផលប្រើប្រាស់ និងផលិតផលស្រស់ៗជាច្រើនប្រភេទដែលគ្របដណ្តប់ចាប់ពីម៉ាកលំដាប់ពិភពលោក និងម៉ាកយីហោថៃ រហូតដល់ម៉ាកយីហោសហគ្រាសធុនតូច មធ្យម និងផលិតផលពីកសិករក្នុងស្រុក។ ផលិតផលមានគុណភាព និងស្តង់ដា ដើម្បីឱ្យអតិថិជនមក Makro ធានាថានឹងទទួលបានផលិតផលគុណភាពល្អ។
បន្ថែមពីនេះ Makro ក៏ផ្តល់ជូននូវ “តម្លៃល្អ” ដោយសង្កត់ធ្ងន់លើភាពខ្លាំងរបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេនៅក្នុងតម្លៃលក់ដុំ។ ដោយបន្តរៀបចំយុទ្ធនាការតម្លៃពិសេសដើម្បីជួយអតិថិជនកាត់បន្ថយការចំណាយ និងសន្សំប្រាក់។
- យល់ពីតម្រូវការ
ជ្រើសរើសផលិតផលដែលមានគុណភាពពីក្រុមហ៊ុនផលិតផ្សេងៗគ្នា ធានាផលិតផលសុទ្ធ មិនងាយអស់ពីស្តុក!
ចំណុចខ្លាំងមួយទៀតរបស់ Makro គឺការស្វែងរក (Sourcing) ផលិតផលគុណភាពពីក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់ជាច្រើន រួមទាំងផលិតផលពីកសិករក្នុងប្រទេសផងដែរ។ តាមយុទ្ធសាស្ត្រប្រភពផលិតផល Makro អាចគ្រប់គ្រងផលិតផលក្នុងស្តុកប្រកបដោយប្រសិទ្ធភាព។ ហើយមិនមានការខ្វះខាតក្នុងស្តុកឡើយ សហគ្រិន និងអ្នកប្រើប្រាស់ទូទៅអាចជឿជាក់បានថា ទាំងអាហារ និងគ្រឿងផ្សំនៅ Makro នឹងមានផ្តល់ជូនគ្រប់តម្រូវការរបស់អតិថិជន និងសហគ្រិនគ្រប់ពេលវេលា។
- យល់ដើម្បីឈានដល់គោលដៅ
បន្តពង្រីក “សាខា” ដើម្បីទៅដល់គ្រប់តំបន់ទូទាំងប្រទេស
ការពង្រីកសាខាគឺជាបេះដូងនៃអាជីវកម្មលក់រាយ និងលក់ដុំ។ បន្ថែមពីលើការបើកសាខាថ្មី Makro បានគាំទ្រដល់អាជីវកម្មក្នុងស្រុក។ បង្កើតការងារ និងអាជីពក្នុងតំបន់ ដើម្បីបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជួយសេដ្ឋកិច្ចនៃតំបន់នោះ។
- គាំទ្រសហគ្រិនខ្នាតតូច
គាំទ្រ “ហាងលក់គ្រឿងទេស” ដើម្បីអភិវឌ្ឍន៍សក្តានុពលរបស់ខ្លួន – លើកកម្ពស់ស្តង់ដាហាងលក់រាយឱ្យមានលក្ខណៈទំនើប។
Makro ក្នុងនាមជាអ្នកដឹកនាំនៅក្នុងអាជីវកម្មលក់ដុំបានដែលដំណើរការនៅក្នុងប្រទេសថៃអស់រយៈពេល 34 ឆ្នាំមកហើយបានមើលឃើញពីបញ្ហាដែលកើតឡើងជាមួយសហគ្រិនខ្នាតតូច។ ដូច្នេះហើយគម្រោង True Friends of Shophuay ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់ស្តង់ដាហាងលក់រាយឱ្យមានភាពទំនើប។ Makro មានក្រុុមជួយ ប្រឹក្សា ផ្តល់ដំបូន្មាន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយហាងលក់គ្រឿងទេសជាច្រើន។
ដើម្បីបំពេញតម្រូវការរបស់ម្ចាស់ហាងលក់គ្រឿងទេសទំនើប ដែលចង់លើកស្ដង់ដាហាងលក់រាយឱ្យមានភាពទំនើប ជួយបង្កើនប្រាក់ចំណូល និងបង្កើនប្រាក់ចំណេញសម្រាប់ហាង។
- ស្វែងយល់ពីអាជីវកម្មក្នុងយុគសម័យឌីជីថល បុគ្គលិកត្រូវមានចំណេះដឹង និងការយល់ដឹងអំពីការផ្លាស់ប្តូរទីផ្សារ។ ដើម្បីឲ្យ Makro ភ្ជាប់ការលក់ផលិតផលយ៉ាងរលូន ( Omni-Channel) ព្រមទាំងផ្ដល់នូវសេវាកម្មដ៏មានប្រសិទ្ធភាព និងទូលំទូលាយ។
ការអភិវឌ្ឍនៃឧស្សាហកម្មលក់រាយ និងលក់ដុំសកលរួមទាំងប្រទេសថៃបានចូលដល់សម័យ ” Omni-Channel” ឬ ” O2O” ដោយសារការអភិវឌ្ឍន៍បច្ចេកវិទ្យា និងតម្រូវការរបស់អតិថិជន។ Makro បានវិនិយោគលើការអភិវឌ្ឍន៍កម្មវិធី “Makro PRO” ដែលជា app “បញ្ជាទិញទំនិញ លក់ទំនិញ តម្លៃល្អ នៅក្នុងកម្មវិធីតែមួយ” ដើម្បីបំពេញតម្រូវការ និងបង្ករភាពងាយស្រួលដល់អតិថិជន។
គេមើលឃើញថាក្នុងរយៈពេល 34 ឆ្នាំមកនេះក្រុមដែលនៅពីក្រោយភាពជោគជ័យនៃ “Makro” គឺមិនដែលឈប់អភិវឌ្ឍន៍សម្រាប់សហគ្រិនឡើយ។ ហើយវាគឺជាការប្តេជ្ញាចិត្ត ព្រមទាំងការមានជំនាញគ្រប់ក្រុមទាំងអស់ ដែលបានដឹកនាំអង្គការមួយនេះឲ្យឈរជើងក្នុងអាជីវកម្មលក់ដុំអស់រយៈពេលយ៉ាងយូរ។