ជាទូទៅការចាប់ផ្ដើមអាជីវកម្មដំបូងៗ តែងតែពុំទាន់មានមនុស្សស្គាល់ច្រើន និងមិនទាន់មានទំនុកចិត្តពេញលេញលើអាជីវកម្មទាំងនោះនៅឡើយនោះទេ ដូច្នេះវាទាមទារឱ្យម្ចាស់អាជីវកម្មចាប់ផ្ដើមជំរុញការផ្សព្វផ្សាយ និងកសាងកេរ្តិ៍ឈ្មោះបន្ថែមទៀត។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថាអ្នកចាប់ផ្ដើមអាជីវកម្មដំបូងៗ ភាគច្រើនឆ្គល់ថា តើគួរតែចាប់ផ្ដើមកសាងកេរ្តី៍ឈ្មោះផ្ទាល់ខ្លួន (Personal Branding) មុន ឬក៏ចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម (Business Branding) មុន? តើផ្នែកពីរនេះ ខុសគ្នាយ៉ាងដូចម្ដេច?
As we have many ways of purchasing drugs, the most popular way of buying drugs online is buying drugs online from the pharmacy or the internet. En viagra aus dem ausland kaufen este artículo estamos analizando los diferentes aspectos que hay en los usuarios, especialmente cuando están trabajando en internet. Este ámbito ha crecido muy rápido y tiene un enorme potencial para crecer y crecer.
Mamofen (also known as mofebuten), is an anti-parasitic medication used to treat certain types of parasites. You don’t have to go to the Buy Ozempic From Canadian Pharmacy pharmacy and wait for a few days. It acts on the cell membrane of uterine smooth muscle cells and induces contraction.
ហេតុដូចនេះ ដើម្បីឆ្លើយតបជាមួយនឹងចម្ងល់របស់អ្នកខាងលើ ជាដំបូងយើងនឹងនាំអ្នកមកឈ្វេងយល់ពីអត្ថន័យនៃពាក្យ Branding, Personal Branding និងBusiness Branding។
Branding ភាគច្រើនយើងបកប្រែជាភាសាខ្មែរថា “ម៉ាកយីហោ” ហើយវាសំដៅលើសំដៅលើគំនិតអាជីវកម្ម និងទីផ្សារ ដែលជួយមនុស្សកំណត់អត្តសញ្ញាណក្រុមហ៊ុន ផលិតផល ឬបុគ្គលជាក់លាក់ណាមួយ។
Personal Branding ភាគច្រើនយើងបកប្រែជាភាសាខ្មែរថា “ម៉ាកយីហោផ្ទាល់ខ្លួន” ឬអាចនិយាយបានថា ការកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ហើយវាសំដៅលើដំណើរការនៃការបង្កើតអត្តសញ្ញាណសម្រាប់ខ្លួនឯងជាលក្ខណៈបុគ្គល ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីខ្លួនឯងដោយពឹងផ្អែកលើចំណេះជំនាញ បទពិសោធន៍ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលអ្នកចង់បង្ហាញទាំងនៅក្នុងប្រព័ន្ធអនឡាញ និងក្រៅអនឡាញ ដើម្បីឱ្យមនុស្សផ្សេងទៀតចងចាំអំពីអ្នកនូវអ្វីដែលអ្នកចង់ឱ្យពួកគេមើលឃើញអ្នកថា អ្នកជានរណា។ ឧ. អ្នកគឺមានជំនាញផ្នែកទីផ្សារយ៉ាងស្ទាត់ជំនាញ ដូច្នេះអ្នកចង់ធ្វើ Personal Branding តាមរយៈការផ្សព្វផ្សាយអំពីខ្លួនឯងទាំងនៅអនឡាញ និងក្រៅអនឡាញ នូវអ្វីក៏ដោយពាក់ព័ន្ធនឹងផ្នែកទីផ្សារ ក្នុងគោលបំណងធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់អ្នកថាជានរណា និងជឿទុកចិត្តលើអ្នក។
Business Branding ភាគច្រើនយើងបកប្រែជាភាសាខ្មែរថា “ម៉ាកយីហោអាជីវកម្ម” ឬអាចនិយាយបានថា ការកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម ហើយវាសំដៅលើការបង្កើតសារដ៏ទូលំទូលាយមួយសម្រាប់ក្រុមហ៊ុន និងផលិតផល ឬសេវាកម្មរបស់អ្នក ដោយប្រើឈ្មោះ ឡូហ្គោ ពាក្យស្លោក ច្បាប់ចម្លង និងជាច្រើនទៀតដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ទាំងអស់មានការចងចាំអំពីអត្តសញ្ញាណរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ វាក៏អាចបែងចែកផលិតផល និងសេវាកម្មរបស់អ្នកឱ្យមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែង ព្រមទាំងធ្វើឱ្យអតិថិជនមើលដឹងថា វាគឺជាអត្តសញ្ញារបស់ក្រុមហ៊ុនរបស់អ្នក។
តើគួរចាប់ផ្ដើមមួយណាមុន?
បើយោងតាមទស្សនាវដ្តី Forbes បានបញ្ជាក់ឱ្យបានដឹងថា អ្នកគួរតែចាប់ផ្ដើម Personal Branding មុនដំបូងគេ បន្ទាប់មកទើបចាប់ផ្ដើម Business Branding។ នៅក្នុងចំណុចនេះ ប្រហែលជាអ្នកមានចម្ងល់បន្ថែមទៀតហើយ ហេតុអ្វីត្រូវចាប់ផ្ដើមពី Personal Branding មុន? ចម្លើយនោះគឺ៖
- បើអ្នកអាចធ្វើឱ្យមនុស្សជឿជាក់លើអ្នកតាមរយៈកេរ្តិ៍ឈ្មោះរបស់អ្នកល្អ ហើយអ្នកអាចមានឥទ្ធិពលល្អដល់មនុស្សជាច្រើន នោះអាជីវកម្មរបស់អ្នកក៏នឹងរីកចម្រើនជាជំហានបន្ទាប់ ពីព្រោះមនុស្សនឹងដើរតាមអ្នក និងគាំទ្រអ្នក។
- បើកេរ្តិ៍ឈ្មោះរបស់អ្នកល្អ និងរឹងមាំ នោះនៅពេលអ្នកត្រូវការដើមទុនចាប់ផ្ដើមធ្វើអាជីវកម្ម ក៏មានអ្នកវិនិយោគជាច្រើននឹងហ៊ានផ្ដល់ដើមទុនជូនអ្នក និងសហការជាមួយផងដែរ។
បន្ថែមពីនេះ អ្នកក៏ត្រូវចងចាំផងដែរថា បើកេរ្តិ៍ឈ្មោះរបស់អ្នកល្អ ហើយអ្នកអាចបង្ហាញទៅកាន់មនុស្សផ្សេងទៀតមកជឿជាក់លើអ្នក និងស្គាល់ថាអ្នកជានរណាបានច្បាស់ នោះនៅពេលអ្នកចង់ចាប់ផ្ដើមអាជីវកម្ម នឹងមានអ្នកជួយគាំទ្រច្រើន និងទុកចិត្តលើអ្វីដែលអ្នកកំពុងធ្វើជាក់ជាមិនខាន។
ម្យ៉ាងវិញទៀត បើយោងតាមឆានែលផ្លូវការរបស់ Business Plan Kh ក៏បានបញ្ជាក់បន្ថែមពីការគិតតាមពេលវេលា ដែលអាជីវកម្មរបស់អ្នកមានអាយុ ដោយអ្នកអាចកំណត់ឱ្យបានដឹងថា៖
ទី1. បើអាជីវកម្មរបស់អ្នកមានអាយុពី 0-10ឆ្នាំ គឺផ្តោតលើ Personal branding
ទី2. បើអាជីវកម្មរបស់អ្នកមានអាយុពី 10-20ឆ្នាំ គឺផ្តោតទាំង Personal Branding និង Company Branding
ទី3. បើអាជីវកម្មរបស់អ្នកមានអាយុពី 20 ឆ្នាំឡើងទៅ គឺផ្តោតលើ Company Branding
