Home Tags Business Branding

Tag: Business Branding

រវាង Personal Branding និង Business Branding តើគួរចាប់ផ្ដើមមួយណាមុនទើបល្អ?

ជាទូទៅការចាប់ផ្ដើមអាជីវកម្មដំបូងៗ តែងតែពុំទាន់មានមនុស្សស្គាល់ច្រើន និងមិនទាន់មានទំនុកចិត្តពេញលេញលើអាជីវកម្មទាំងនោះនៅឡើយនោះទេ ដូច្នេះវាទាមទារឱ្យម្ចាស់អាជីវកម្មចាប់ផ្ដើមជំរុញការផ្សព្វផ្សាយ និងកសាងកេរ្តិ៍ឈ្មោះបន្ថែមទៀត។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថាអ្នកចាប់ផ្ដើមអាជីវកម្មដំបូងៗ ភាគច្រើនឆ្គល់ថា តើគួរតែចាប់ផ្ដើមកសាងកេរ្តី៍ឈ្មោះផ្ទាល់ខ្លួន (Personal Branding) មុន ឬក៏ចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម (Business Branding) មុន? តើផ្នែកពីរនេះ ខុសគ្នាយ៉ាងដូចម្ដេច? ហេតុដូចនេះ ដើម្បីឆ្លើយតបជាមួយនឹងចម្ងល់របស់អ្នកខាងលើ ជាដំបូងយើងនឹងនាំអ្នកមកឈ្វេងយល់ពីអត្ថន័យនៃពាក្យ Branding, Personal Branding និងBusiness Branding។ Branding...

របៀបចាប់ផ្ដើមបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង

ការចាប់ផ្ដើមដើម្បីបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង វាមិនងាយស្រួលនោះឡើយ ប៉ុន្តែដើម្បីជាជំនួយក្នុងការធ្វើបែបនោះបានទាមទារឱ្យអ្នកខ្លួនឯងមានគំនិតច្នៃប្រឌិត មានគំនិតបង្កើតថ្មី មានការលះបង់ខ្លាំង មានមហិ្ឆចតាខ្ពស់ មិនងាយបោះបង់ សិក្សាស្រាវជ្រាវឱ្យបានច្រើន និងជាមនុស្សមានទំនួលខុសត្រូវ ហើយស្គាល់ខ្លួនឯងច្បាស់ ជាពិសេសជាមួយដែលមានទំនាក់ទំនងល្អជាមួយនឹងមនុស្សខ្លាំងៗ។ បន្ថែមពីនេះ អ្នកអាចយកគំនិតខាងក្រោម ដើម្បីធ្វើជាជំនួយបន្ថែមដល់អ្នក។ ជំហានដំបូង មុននឹងអាចបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង អ្នកត្រូវតែ៖ បង្កើតទស្សនវិស័យ និងបេសកកម្មផ្ទាល់ខ្លួន សិក្សាស្រាវជ្រាវដើម្បីស្គាល់ច្បាស់អំពីអតិថិជនគោលដៅ និងដៃគូប្រកួតប្រជែង បង្កើតឈ្មោះម៉ាកយីហោ សរសេរពាក្យស្លោកសម្រាប់ម៉ាកយីហោរបស់អ្នក រចនា Logo សម្រាប់ម៉ាកយីហោរបស់អ្នក កំណត់អ្វីដែលអ្នកត្រូវផ្ដោត...

ម្ចាស់អាជីវកម្មត្រូវតែដឹង ពីស្ថិតិផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពនៅអាស៊ី!

នៅក្នុងសម័យកាលនេះ ជាសម័យកាលមួយដែលម្ចាស់អាជីវកម្មធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ប៉ុន្តែជាក់ស្ដែងការផ្សព្វផ្សាយតាមនេះ អ្នកខ្លះទទួលបានប្រសិទ្ធភាព តែអ្នកខ្លះមិនទទួលបានប្រសិទ្ធភាពនោះទេ។ តើគួរធ្វើបែបណា ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធភាព? ជាដំណោះស្រាយ ម្ចាស់អាជីវកម្ម គួរតែដឹងថា ស្ថិតិផ្សព្វផ្សាយដែលគេពេញនិយម និងមានប្រសិទ្ធភាព គឺនឹងបង្ហាញលម្អិតនៅក្នុងអត្ថបទនេះ។ តើម្ចាស់អាជីវកម្ម គួរមានយុទ្ធសាស្រ្តអ្វី ដើម្បីធ្វើឱ្យអាជីវកម្មល្បី ដោយពុំចាំបាច់ផ្សព្វផ្សាយ? ទី១. កំណត់​តម្លៃផលិតផល ឬសេវាកម្មឱ្យត្រូវនឹងទីផ្សារ ទី២. ការច្នៃប្រឌិតផលិតផលឬសេវាកម្មឱ្យមានភាពខុសប្លែក និងមានចំណុចពិសេសដាច់គេ ដោយគ្មាននរណាធ្វើដូច។ ទី៣. ចងចិត្តអតិថិជនឱ្យជាប់ និងស្ថេរភាព ពេលនោះអតិថិជននឹងមានការពេញចិត្តហើយណែនាំបន្តទៅកាន់មនុស្សផ្សេងទៀត។ ការផ្សព្វផ្សាយ ដែលម្ចាស់អាជីវកម្មប្រើប្រាស់បានដោយឥតគិតថ្លៃ...