ហាង Pop-up (Pop-up stores) បានក្លាយជាយុទ្ធសាស្ត្រទីផ្សារដ៏ពេញនិយមមួយសម្រាប់សាកល្បងទីផ្សារផលិតផលថ្មី ឬ ការប្ដូររូបរាងយីហោ (rebranding) ដែលម្ចាស់អាជីវកម្មបច្ចុប្បន្នមិនដែលមើលរំលង។
មូលហេតុដែល Pop-up stores ក្លាយជាការធ្វើទីផ្សារដ៏ពេញនិយម៖
1. បង្កើតភាពបន្ទាន់ និងភាពផ្តាច់មុខ
– ជំរុញឱ្យមាន FOMO (ការភ័យខ្លាចការខកខាន)
– ជំរុញឱ្យមានអ្នកចូលរួមខ្ពស់ និងការទិញយ៉ាងឆាប់រហ័ស
2. ហានិភ័យទាប និងចំណាយមានប្រសិទ្ធភាព
– ហាង Pop-up ទាមទារការវិនិយោគទាប (ការជួលរយៈពេលខ្លី ចំណាយទាបជាង) បើប្រៀបធៀបទៅនឹងកន្លែងលក់រាយអចិន្ត្រៃយ៍
– ល្អសម្រាប់ការសាកល្បងទីផ្សារផលិតផលថ្មី ឬគំនិតថ្មីៗ ដោយមិនទាមទារការប្តេជ្ញាចិត្តរយៈពេលវែង
3. ជំរុញសហប្រតិបត្តិការពីការលក់អនឡាញទៅលក់ខាងក្រៅ (Online-to-Offline )
– ម៉ាកយីហោធ្វើការលក់ផ្ទាល់ទៅអតិថិជន (Direct-to-Consumer) ជាច្រើនប្រើហាង Pop-up ដើម្បីបំពេញបន្ថែមការលក់អនឡាញ ជាមួយនឹងចំណុចប៉ះផ្ទាល់ និងការស្វែងយល់ពីផលិតផលបន្ថែម
– លើកទឹកចិត្តឱ្យមានការចាប់អារម្មណ៍ពីបណ្តាញសង្គម អ្នកចូលរួមបង្ហោះអំពីព្រឹត្តិការណ៍នេះ ដែលបង្កើនការផ្សព្វផ្សាយដោយឯកឯង
4. ការប្រមូលទិន្នន័យ និងការយល់ដឹងពីអតិថិជន
– ប្រមូលទិន្នន័យពីការបញ្ជាទិញ និងចំណង់ចំណូលចិត្តរបស់អតិថិជនគោលដៅ
– ម៉ាកយីហោប្រមូលមតិកែលម្អភ្លាមៗ (តាមរយៈអន្តរកម្ម ឬការស្ទង់មតិវាយតម្លៃ)
– ស្ទង់ស្ថានភាពទីផ្សារបច្ចុប្បន្នមុនពេលធ្វើសកម្មភាពបន្ទាប់
ហាង Pop-up បានបង្ហាញពីសារៈសំខាន់យ៉ាងខ្លាំងក្នុងនាមជាយុទ្ធសាស្ត្រទីផ្សារដ៏ឆ្លាតវៃសម្រាប់ម្ចាស់អាជីវកម្មបច្ចុប្បន្ន ជាពិសេសសម្រាប់ការសាកល្បងផលិតផលថ្មី ឬការប្ដូររូបរាងយីហោ។ នៅក្នុងទិដ្ឋភាពលក់រាយដែលមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ហាង Pop-up គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ និងកសាងទំនុកចិត្ត និងទទួលបានការយល់ដឹងស៊ីជម្រៅពីទីផ្សារ មុនពេលពង្រីកសកម្មភាពធំៗ។ម្ចាស់អាជីវកម្មដែលទទួលយកនិន្នាការនេះអាចបើកច្រកចំណូលថ្មី និងកសាងទំនាក់ទំនងអតិថិជនកាន់តែរឹងមាំ។

