spot_img
spot_img
Homeបច្ចេកវិទ្យាStartUp រឿងភាគកូរ៉េ​ដែល​អ្នកចង់ផ្តើមអាជីវកម្ម​គួរ​មើល

StartUp រឿងភាគកូរ៉េ​ដែល​អ្នកចង់ផ្តើមអាជីវកម្ម​គួរ​មើល

-

StartUp គឺជារឿង​ភាគ​កូរ៉េ​ដែលទើបតែចេញថ្មី និងកំពុងបានដាក់ឱ្យមើលនៅ​លើវេទិការមើលរឿង Netflix។ វាជា​សាច់រឿង​ដែលនិយាយ​អំពី​ការ​ចាប់ផ្តើមអាជីវកម្មជាលក្ខណៈStartUp ដែលប្រើប្រាស់បច្ចេកវិទ្យា​បញ្ញានិម្មិត (Artificial Intelligent) ដែលជាបច្ចេកវិទ្យា​កុំពុងតែរះឡើងនាសម័យបច្ចេកវិទ្យានេះ។

នៅក្នុង រឿងStart Upនេះ វាមិនត្រឹមតែមានតួរសម្តែង​ដ៏គួរឱ្យទាក់ទាញដូចជា Bae Suzy, Nam Joo-hyuk, Kim Seon-ho និង Kang Han-na និងសាច់រឿងជក់ចិត្តប៉ុណ្ណោះទេ អ្នកនឹងទទួលបានចំណេះដឹងជាច្រើន​អំពីអាជីវកម្ម​ក្នុងពិភព​បច្ចេកវិទ្យាជាច្រើន ដែលពិតជា​មានប្រយោជន៍បំផុត​សម្រាប់អ្នកដែលចង់បង្កើតអាជីវកម្ម​បច្ចេកវិទ្យា ដូចជា​ការ​ធ្វើបទបង្ហាញ ការកំណត់​ម៉ូដែល​អាជីវកម្ម ការបែងចែកភាគហ៊ុន ការគ្រប់គ្រង ការជម្រុញទឹកចិត្ត ការត្រៀមខ្លួន​ប្រឈមមុខនឹងហានិភ័យជាដើម។

សម្រាប់អ្នកទូទៅវិញ វាគឺជាររឿង​មនោសញ្ចេតនាមួយដែលធ្វើឱ្យអ្នកមើល​ទឹងទ្រូង និងជក់ចិត្តមិនស្ទើរនោះទេ។ ហើយអ្វីដែលពិសេសនោះ អ្នកទស្សនានឹងបានស្វែងយល់កាន់តែច្រើនអំពីបច្ចេកវិទ្យាដែលអ្នក​នឹងជួបប្រទះ​នៅថ្ងៃខាងមុខ​ដូចជា​បច្ចេកវិទ្យាបញ្ញានិម្មិត(AI) បច្ចេកវិទ្យាសម្លេងវៃឆ្លាត Machine Learning និងចំណេះដឹងផ្សេងៗទៀតដែល​អ្នកអាច​នឹង​មានភាពងាយស្រួលយល់ដោយសារតែសារតែការពន្យល់ជាលក្ខណៈ​សាមញ្ញ។

សម្រាប់ខ្ញុំវិញ ខ្ញុំពិតជា​លើកទឹកចិត្តឱ្យអ្នកដែលប្រឡូក​ក្នុងវិស័យ​StartUpចំណាយពេលមើលរឿង​នេះដើម្បីបង្កើនចំណេះ និងកម្សាន្តអាម្មណ៍ ហើយខ្ញុំជឿជាក់ថាអ្នក​នឹង​មិនខ​ក​បំណងឡើយ។ មិនមែនតែរឿងនេះទេ​ដែលអ្នកគួរមើល អ្នកគួរចំណាយពេលខ្លះ​មើលសាច់រឿងណា​ដែលផ្តល់ផលប្រយោជន៍​សម្រាប់ការងារ និងជីវិត​ប្រចាំថ្ងៃ ហើយខ្ញុំនឹងធ្វើការ​ចែករំលែក​ជាបន្តបន្ទាប់ទៀតនៅលើគេហទំព័រគំនិតនេះ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ