មិនថាម៉ាកយីហោ ឬសហគ្រិនដែលបានធ្វើអាជីវកម្មដំណើរការហើយក៏ដោយ។ អ្វីដែលត្រូវសង្កត់ធ្ងន់ និងត្រូវធ្វើជាបន្តបន្ទាប់គឺ “ ការទទួលបានអតិថិជន ” ការស្វែងរកអតិថិជនថ្មីរួមជាមួយ “ ការរក្សាអតិថិជន ” ការរក្សាអតិថិជនចាស់។ ព្រោះរឿងទាំងពីរនេះនឹងជំរុញឲ្យអាជីវកម្មរីកចម្រើនក្នុងរយៈពេលវែង។
ប៉ុន្តែការធ្វើ “ ការទទួលបានអតិថិជន ” និង “ ការរក្សាអតិថិជន ” មានយុទ្ធសាស្ត្រ និងបច្ចេកទេសផ្សេងៗសម្រាប់ហាងនីមួយៗ ដើម្បីបំប្លែងអ្នកទិញ ឬប្រើប្រាស់ឲ្យទៅជាអតិថិជន។ និងបំប្លែងអតិថិជនឲ្យទៅជាអតិថិជនស្មោះត្រង់របស់យើង។
ថ្ងៃនេះ យើងនឹងលើកការសិក្សាពីយុទ្ធសាស្ត្រ ”ទិញ និងរក្សា” អតិថិជនរបស់ហាង ” The Coffee Club “ ដែល ជាហាងកាហ្វេ និងភោជនីយដ្ឋានមកពីប្រទេសអូស្ត្រាលី។ នៅក្រោមក្រុមហ៊ុន Minor Food Group ដោយចំណុចលេចធ្លោគឺ All Day Breakfast បច្ចុប្បន្នមានជាង 400 សាខាក្នុងប្រទេសចំនួន 9 ដែលមួយក្នុងចំណោមនោះគឺមាន “ប្រទេសថៃ” នៅ Minor Group ។
សម្រាប់ដំណើរការនៃយីហោ The Coffee Club នៅក្នុងប្រទេសថៃដើម្បីបង្កើនការលក់ត្រូវមានសសរស្តម្ភសំខាន់ៗ ចំនួន 5 ៖
1. ការកែសម្រួលម៉ឺនុយអាហារ ដោយសង្កត់ធ្ងន់លើការចូលចិត្តទទួលទានអាហារ និងបង្កើតមុខម្ហូបថ្មី ក្នុងស្រុក ដើម្បីផ្គាប់ចិត្តប្រជាជនថៃ
កាលពីមុន ម៉ឺនុយ The Coffee Club Thailand មានច្រើនជាង 80 ម៉ឺនុយ ប៉ុន្តែ ឥឡូវបានកែសម្រួលសល់តែជាង 40 ម៉ឺនុយ ដោយជ្រើសរើសម៉ឺនុយដែលប្រជាជនចូលចិត្តកម្មង់ប៉ុណ្ណោះ។ ដើម្បីពង្រឹងទាំងភាពរឹងមាំ រួមជាមួយនឹងការបង្កើតម៉ឺនុយថ្មីដែលជាអាហារក្នុងស្រុក។
2. កាហ្វេ៖ សិក្សាពីចំណូលចិត្តរបស់ប្រជាជនថៃការអភិវឌ្ឍន៍
មិនមែនមានតែការកែសម្រួលម៉ឺនុយអាហារ នោះទេ។ ក៏មានការមើលទៅលើកាហ្វេ និងភេសជ្ជៈផងដែរ។
The Coffee Club មានកាហ្វេ ពីរប្រភេទ គឺ Signature Blend និងSiam Blend ខណៈហាងកាហ្វេផ្សេងទៀតអាចមានច្រើន។ គ្រាប់កាហ្វេ 2ប្រភេទនេះជាគ្រាប់កាហ្វេដែលល្អ និងល្បីដែលយកមកធ្វើជាកាហ្វេប្រចាំហាងតែម្ដង។ ការមាន គ្រាប់កាហ្វេ 2 រូបមន្តធ្វើឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការបញ្ជាទិញ។
3. កែសម្រួលតម្លៃចុះក្រោម ដើម្បីងាយស្រួលដល់អតិថិជនក្នុងស្រុក
យីហោ The Coffee Club បានសម្រេចចិត្តធ្វើការចុះតម្លៃមិនយកថ្លៃ service charge និង Vat ពីប្រជាជនថៃ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនថៃ។
ដោយតម្លៃ The Coffee Club ក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀតដែលជាតំបន់ទេសចរណ៍តម្លៃមិនដូចគ្នា គឺនៅបាងកកមិនមានបូក ថ្លៃសេវា(service charge) 10%ទេ ប៉ុន្ដែតម្លៃសម្រាប់ភ្ញៀវទេសចរណ៍នៅតែគិតថ្លៃសេវា និង Vat 7% គឺរាប់បញ្ចូលក្នុងតម្លៃអាហារ និងភេសជ្ជៈ។
4. បន្តពង្រីកសាខា និងអភិវឌ្ឍន៍ទម្រង់ហាង ដើម្បីទាក់ទាញអ្នកទិញឲ្យកាន់តែច្រើន
The Coffee Club គឺជាហាងកាហ្វេ និងភោជនីយដ្ឋានដ៏ធំមួយនៅប្រទេសអូស្ត្រាលី។ ជាមួយនឹងសាខាជាង 400 នៅក្នុងប្រទេសថៃ ហើយនៅតែបន្តពង្រីកសាខាជាបន្តបន្ទាប់។ ជាពិសេសពង្រីកទៅតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសថៃ។ បន្ថែមពីលើការបម្រើក្នុងទម្រង់ Dine-in, Delivery និង Take Away ក្លឹបកាហ្វេបានបង្កើតឱកាសលក់កាន់តែច្រើន។ ដោយការបើកសេវាកម្ម ”Catering” ទទួលរៀបចំភេសជ្ជៈ អាហារក្នុងកម្មវិធីផ្សេងៗ។
5. ធ្វើការរក្សាអតិថិជន ” Loyal Customer”
ស្នូលដ៏សំខាន់មួយទៀតរបស់ The Coffee Club Thailand គឺការបង្កើត កម្មវិធី ឬប្រម៉ូសិនផ្សេងៗដើម្បីឲ្យអតិថិជនចូលជាសមាជិក Coffee Club ឲ្យបានច្រើន។ មានដូចជា៖
- ការធ្វើកាតសន្សំពិន្ទុ ពេលគ្រប់ពិន្ទុបានភេសជ្ជៈឥតគិតថ្លៃ
- ក្នុងករណីដាក់ពាក្យសុំធ្វើជាសមាជិកថ្មី។ តាមរយៈការទាញយកកម្មវិធី The Coffee Club អ្នកនឹងទទួលបានកាហ្វេមួយកែវដោយឥតគិតថ្លៃភ្លាមៗ។
- សមាជិក Silver និង Gold មានឱកាសសាកល្បងមុខម្ហូបពិសេសដោយឥតគិតថ្លៃ។
ថ្មីៗនេះ The Coffee Club Thailand បានដាក់បង្ហាញនូវ គំរូ “ ការជាវជាប្រចាំ ” សម្រាប់ម៉ឺនុយភេសជ្ជៈ។ ដោយសារតែអាកប្បកិរិយារបស់មនុស្សចូលចិត្តផឹកកាហ្វេ និងភេសជ្ជៈផ្សេងៗរាល់ថ្ងៃ។ ដូចច្នេះ The Coffee Club បានរៀបចំកញ្ចប់ 2សម្រាប់ការជាវភេសជ្ជៈ៖
- រាល់ការជាវភេសជ្ជៈ 10 កែវតម្លៃ 590 បាតក្នុងមួយខែ (ដែលតម្លៃធម្មតា 120 – 130 បាតក្នុងមួយកែវ ប៉ុន្កែបើយើងជាវជាកញ្ចប់តម្លៃសល់ជាមធ្យម 59 បាតក្នុងមួយកែវតែប៉ុណ្ណោះ)
- រាល់ការជាវភេសជ្ជៈ 15 កែវតម្លៃ 790 បាតក្នុងមួយខែ (ដែលតម្លៃធម្មតា 120 – 130 បាតក្នុងមួយកែវ ប៉ុន្កែបើយើងជាវជាកញ្ចប់តម្លៃសល់ជាមធ្យម 53 បាតក្នុងមួយកែវតែប៉ុណ្ណោះ)
គោលបំណងនៃការបង្កើត ” ការជាវ ” The Coffee Club គឺដើម្បីបង្កើតការយល់ដឹង និងឲ្យគេស្គាល់ម៉ាកយីហោឲ្យបានច្រើន ព្រមទាំងឲ្យមានអតិថិជនទៀងទាត់។
មូលហេតុដែល The Coffee Clubធ្វើគំរូ ‘’ការជាវ’’ ដើម្បីបង្កើនភាពញឹកញាប់នៃការប្រើប្រាស់ សេវាកម្ម The Coffee Club គឺដោយសារតែអ្នកដែលផឹកកាហ្វេ គាត់ផឹករាល់ថ្ងៃ ប៉ុន្តែសម្រាប់អ្នកធ្វើការ ផឹកកាហ្វេតម្លៃ ជាង 100 បាតក្នុងមួយកែវអាចថ្លៃពេក ដូច្នេះយើងធ្វើការជាវនេះឡើង ដើម្បីលក់កញ្ចប់ប្រចាំខែ។
អ្វីដែល The Coffee Club ទទួលបានពីគំរូនៃការជាវគឺ
- អតិថិជនមានអារម្មណ៍ថាយើងផ្តល់តម្លៃល្អបំផុត
- នៅពេលដែលអតិថិជនផឹកភេសជ្ជៈរបស់យើងដូចជាកាហ្វេពួកគេផឹកជារៀងរាល់ថ្ងៃ។ គាត់នឹងអាចញៀននឹងរសជាតិហើយបង្កើន Brand Equity ទាក់ទងនឹងភាពឆ្ងាញ់
- ធ្វើឱ្យយើងទទួលបានអតិថិជនទៀងទាត់
- អតិថិជនបានសាកល្បងភេសជ្ជៈជាច្រើនមុខ រួមមានកាហ្វេ តែបៃតង សូកូឡា និងភេសជ្ជៈសូដារសជាតិផ្លែឈើ