ស្ទើរតែគ្រប់គ្នា ចង់ទទួលបានភាពជោគជ័យ តែតិចនាក់ណាស់ដែលហ៊ានលះបង់ដើម្បីក្តីស្រមៃមួយនេះ។ ថ្ងៃនេះគំនិតសូមចែករំលែកចំណុចទាំង៦ដែលជាធាតុសំខាន់សម្រាប់យកទៅអនុវត្ត ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន។
១. ការខិតខំប្រឹងប្រែង៖ កុំជឿលើសំណាង ជឿលើការប្រឹងប្រែង។ ឈប់ព្យាយាមតក់ក្រហល់ ស្វែងរកផ្លូវកាត់ទៀតទៅ ព្រោះថា វាមិនមាននោះទេ។
២. ភាពអត់ធ្មត់៖ បើអ្នកបាត់បង់ការអត់ធ្មត់ នោះអ្នកនឹងចាញ់ការប្រយុទ្ធ។ មនុស្សភាគច្រើនបោះបង់នៅដំណាក់កាលនេះ។
៣. ការលះបង់៖ បើអ្នកមិនលះបង់ដើម្បីអ្វីដែលអ្នកចង់បានទេ អ្វីដែលអ្នកចង់បាននឹងក្លាយជាការលះបង់។អ្វីគ្រប់យ៉ាងមានតម្លៃរបស់វា។ សំណួរសួរថា តើអ្នកត្រៀមខ្លួនរួចហើយឬនៅក្នុងការចំណាយវាសម្រាប់ជីវិតដែលអ្នកប្រាថ្នា?
៤. ភាពជាប់លាប់៖ ធ្វើហើយធ្វើទៀត គឺជាអ្វីដែលបម្លែងអ្នកពីមនុស្សធម្មតា ទៅជាមនុស្សអស្ចារ្យ។ បើគ្មានភាពជាប់លាប់នោះទេ អ្នកនឹងមិនអាចទទួលបានភាពជោគជ័យធំជាងនេះឡើយ។
៥. វិន័យ៖ ការជម្រុញ និងលើកទឹកចិត្តធ្វើឱ្យអ្នកដើរទៅមុខ ប៉ុន្តែការប្រកាន់ភ្ជាប់វិន័យ នឹងធ្វើឱ្យអ្នករីកចម្រើន។ វានឹងមានថ្ងៃដែលអ្នកមិន “មានអារម្មណ៍” ចង់ធ្វើវា បាត់បង់កម្លាំងចិត្ត ឬខ្ចិល។ អ្នកត្រូវតែឆ្លងកាត់ថ្ងៃទាំងនោះដោយមិនគិតពីអារម្មណ៍របស់អ្នក ហើយនៅតែបន្តធ្វើដោយសារតែអ្នកមានវិន័យសម្រាប់ខ្លួនឯង ហើយទាំងនេះ គឺជាអ្វីដែលអ្នកត្រូវការដើម្បីសម្រេចកិច្ចការធំបាន។
៦. ទំនុកចិត្តលើខ្លួនឯង៖ ទំនុកចិត្តគឺថា ខ្ញុំនឹងនៅតែជាខ្ញុំ និងនៅតែរឹងមាំ ទៅបីពួកគេមិនចូលចិត្តខ្ញុំ។ស្រលាញ់ខ្លួនឯងជារឿងសំខាន់ ហើយជឿជាក់លើខ្លួនឯងនឹងធ្វើឲ្យអ្នកមានភាពក្លាហាន និងហ៊ានជំនះរាល់ឧបសគ្គ។