ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Search
គំនិត
ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Home
Tags
គណនេយ្យ
Tag: គណនេយ្យ
ធុរកិច្ច
របៀបរៀបចំហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក
បញ្ហាហិរញ្ញវត្ថុជាបញ្ហាមួយដែលតែងតែមានភាពរញ៉េរញ៉ៃនិងធ្វើឲ្យមានការឈឺក្បាលខ្លាំងជាពិសេសគឺសម្រាប់ម្ចាស់អាជីវកម្មថ្មី។ ប៉ុន្តែមិនមែនមានន័យថាអ្នកនឹងគ្មានវិធីដោះស្រាយក្នុងការទុកដាក់វាឡើយ។ គន្លឹះមួយចំនួនខាងក្រោមនឹងអាចជួយដោះស្រាយភាពតានតឹងពីបញ្ហាស្មុគស្មាញដែលទាក់ទងនឹងហិរញ្ញវត្ថុដល់អ្នក ៖ រក្សាទុកវិក្ក័យបត្រនៅកន្លែងតែមួយ ភាពរញ៉េរញ៉ៃគឺកើតចេញពីការទុកដាក់ដោយគ្មានសណ្តាប់ធ្នាប់។ អ្នកត្រូវបង្កើតទម្លាប់មួយឲ្យខ្លួនឯងដោយតែងតែយកវិក្ក័យបត្រនៅកន្លែងណាដែលងាយរកនិងនៅជិតដៃរបស់អ្នកដើម្បីបង្ការការភ្លេចឬបាត់បង់។ អ្នកអាចរើសយកកន្លែងផ្សេងៗដូចជា ថតតុ ប្រអប់ និងនៅក្នុងសំណុំឯកសារជាដើម។ អ្នកត្រូវប្រាកដថាកន្លែងដែលអ្នកទុកគឺទូលាយ ងាយស្រួលរក ហើយអ្នកបានរៀបទុកដាក់តាមលំដាប់ត្រឹមត្រូវហើយ។ ទូទាត់វិក្ក័យបត្រតាមកាលវិភាគ អ្នកត្រូវដាក់កាលវិភាគមួយឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ថាពេលណាអ្នកនឹងសម្រេចថាទូទាត់លុយកាក់របស់អ្នក។ អ្នកអាចប្រើប្រាស់កាលវិភាគប្រចាំខែដើម្បីមានភាពងាយស្រួល។ ជាពិសេសអ្នកមិនត្រូវភ្លេចការទូទាត់ឲ្យបានត្រឹមត្រូវតាមពេលដែលបានកំណត់ហើយ។ បង្កើតការការពារជាមួយនឹងឥណទានវិបារូបរ៍ យោងតាមព័ត៌មានពីធនាគារស្ថាបនានៃប្រទេសកកម្ពុជារបស់យើង “ឥណទានវិបារូបរ៍ជាជម្រើសល្អបំផុតសម្រាប់លោកអ្នកដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ដើម្បីប្រើប្រាស់ក្នុងរយៈពេលខ្លីណាមួយ។ ប្រភេទឥណទាននេះអាចជួយឲ្យលោកអ្នកចាត់ចែងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងការចំណាយលើសទុនបង្វិលដែលមិនបានមើលឃើញទុកមុន។ ឥណទានមានភាពបត់បែនសមស្របតាមសេចក្តីត្រូវការរបស់លោកអ្នក។ អត្រាការប្រាក់គិតទៅលើទំហំទឹកប្រាក់ដែលបានប្រើប្រាស់តែប៉ុណ្ណោះ។” សម្អាតឯកសាររបស់អ្នក អ្នកត្រូវទុកដាក់ឯកសាររបស់អ្នកទៅតាមសំណុំឯកសារនីមួយៗដាច់ដោយឡែកពីគ្នាសម្រាប់ការទូទាត់ថ្លៃចំណូលចំណាយផ្សេងៗ។ អ្នកត្រូវពិនិត្យសើរើរាល់ឯកសារនៅចុងឆ្នាំនីមួយៗ។ អ្នកអាចបោះចោលរាល់វិក្ក័យប័ត្រនិងបង្កាន់ដៃណាដែលគ្មានប្រសិទ្ធភាពតទៅទៀតសម្រាប់ការធ្វើសវនកម្ម។ ដាក់គណនីផ្ទាល់ខ្លួននិងអាជីវកម្មឲ្យនៅដាច់ដោយឡែក ការធ្វើបែបនេះនឹងជួយឲ្យអ្នកចំណេញពេលវេលាព្រោះវានឹងមិនឡូកឡំជាមួយប្រាក់ផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អ្នកអាចបង្កើត Credit account មួយសម្រាប់អាជីវកម្មរបស់អ្នកដោយដាក់រាល់ការចំណាយនៅក្នុងនោះ។ រៀបចំពន្ធរបស់អ្នក រាល់ឯកសារ...