Tag: គ្រប់គ្រង
របៀបគ្រប់គ្រងលុយរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន
ការគ្រប់គ្រងលុយរបស់អ្នកឱ្យមានប្រសិទ្ធភាព គឺជាទិដ្ឋភាពដ៏សំខាន់នៃហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ កាត់បន្ថយបំណុល និងរស់នៅក្នុងជីវិតដែលគ្មានភាពតានតឹង។ នេះគឺជាគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការគ្រប់គ្រងលុយឱ្យកាន់តែមានប្រសិទ្ធភាព៖
បង្កើតកញ្ចប់ថវិកា៖ ការបែងចែកថវិកាគឺជាឧបករណ៍សំខាន់សម្រាប់ការគ្រប់គ្រងលុយរបស់អ្នក។ វាអនុញ្ញាតឱ្យអ្នកតាមដានចំណូល និងចំណាយ ហើយយល់ពីកន្លែងដែលលុយរបស់អ្នកនឹងហូរទៅ។ ចាប់ផ្តើមដោយរាយបញ្ជីការចំណាយប្រចាំខែរបស់អ្នកទាំងអស់ រួមទាំងការជួល ថ្លៃទឹកប្រើប្រាស់ អាហារ ការកម្សាន្ត និងបំណុល។ នៅពេលដែលអ្នកមានរូបភាពពេញលេញនៃការចំណាយរបស់អ្នក អ្នកអាចឃើញកន្លែងដែលអ្នកអាចធ្វើការកាត់បន្ថយ ឬកែតម្រូវដើម្បីបង្កើនការសន្សំរបស់អ្នក។
ធ្វើស្វ័យប្រវត្តិកម្មការសន្សំរបស់អ្នក៖ រៀបចំការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិពីគណនីចរន្តរបស់អ្នកទៅកាន់គណនីសន្សំ ដើម្បីអាចសន្សំប្រាក់ចំណូលរបស់អ្នកដោយស្វ័យប្រវត្តិរៀងរាល់ខែមុននឹងការចំណាយ។ វិធីនេះ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការផ្ទេរប្រាក់ដោយដៃជារៀងរាល់ខែ ហើយអ្នកនឹងបង្កើតប្រាក់សន្សំរបស់អ្នកដោយស្វ័យប្រវត្តិ។
សងបំណុល៖...
ពេលបុគ្គលិកឆ្នើមអ្នកចាកចេញ តើអ្នកគួរធ្វើយ៉ាងម៉េច?
ការចាកចេញរបស់បុគ្គលិក គឺជារឿងដែលមិនអាចចៀសរួចបាននោះទេ។ ប៉ុន្តែអ្វីដែលម្ចាស់អាជីវកម្ម ឬប្រធានក្រុមហ៊ុនមានការព្រួយបារម្មណ៍នោះគឺ នៅពេលដែលបុគ្គលិកឆ្នើម និងបុគ្គលិកគន្លឹះចាកចេញ តើការចាកចេញនោះ អាចនឹងប៉ះពាល់អារម្មណ៍ ឬក៏ធ្វើឱ្យអ្នកដ៏ទៃដើរតាមគន្លងដែរឬទេ?
ថ្វីត្បិតតែការចាកចេញរបស់បុគ្គលិកអ្នកគឺជារឿងដែលមិនអាចចៀសរួច តែមានរឿងខ្លះដែលអាចធ្វើបានក្នុងនាមជាអ្នកដឹកនាំដើម្បីស្វែងយល់ និងកែប្រែស្ថានការណ៍ឱ្យទាន់ពេលវេលា បើមិនដូច្នេះទេ វានឹងអាចកើតមានស្ថានភាពមួយដែលអ្នកពិបាកស្មានដល់។
“អ្វីដែលអ្នកមិនគួរធ្វើនោះ គឺនិយាយដើមមិនល្អបុគ្គលិកដែលបានចាកចេញទៅ ហើយជាពិសេសនោះគឺជាបុគ្គលិកស្នូលរបស់អ្នក ព្រោះការធ្វើដូចនេះមិនបានជួយអ្នកក្នុងការដោះស្រាយបញ្ហានោះទេ តែបែជាបង្ហាញពីភាពកម្សោយ និងការបាត់បង់ទំនុកចិត្តពីសំណាក់បុគ្គលិកអ្នកទៅវិញ។”
សួរសំណួរ ហើយធ្វើការស្តាប់
អាចនិយាយបានថា អ្វីដែលអ្នកគួរធ្វើបំផុតនៅពេលមានអ្នកចាកចេញពីស្ថាប័នអ្នក គឺការស្តាប់យោបល់ដោយយកចិត្តទុកដាក់។ ចូរធ្វើការសម្ភាសន៍សួរនាំពីការចាកចេញ តើកត្តាអ្វី ឬមូលហេតុអ្វីដែលធ្វើឱ្យគេចាកចេញ។...
កុំព្រួយបារម្ភអំពីការលួចចម្លងរបស់ដៃគូប្រកួតប្រជែងរបស់អ្នក តែអ្នកត្រូវបារម្ភអំពីរឿងទាំងនេះ
នៅក្នុងការធ្វើអាជីវកម្ម ទោះបីជាវាងាយស្រួលក្នុងការថតចម្លងក៏ដោយក៏ប៉ុន្តែវាមិនងាយស្រួលក្នុងការថតចម្លងនូវភាពជោគជ័យជាមួយនឹងយុទ្ធសាស្ត្ររបស់នរណាម្នាក់ទេ។ តើអ្នកនៅចងចាំ HP’s TouchPad ដែរឬទេ? ដែលការខិតខំប្រឹងប្រែងដើម្បីយកគំរូតាម iPad របស់ Apple ត្រូវបានបរាជ័យនិងត្រូវខាតលុយអស់រាប់រយលានដុល្លា។ ដោយស្ថិតនៅលើខ្សែបន្ទាត់តែមួយ ក្រុមហ៊ុន Microsoft បានបរាជ័យយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងជាមួយនឹងអាយផតដោយការបង្ហាញនូវអ្វីដែលមានលក្ខណៈស្រដៀងគ្នា។
នៅក្នុងកម្រិតតូចជាងមុន ខ្ញុំគិតថាមនុស្សគ្រប់គ្នាតែងតែមានដៃគូទីផ្សារប្រកួតប្រជែងរៀងៗខ្លួនដែលមើលទៅហាក់ដូចជាការចម្លងឬត្រាប់តាម ជំនួសឲ្យការច្នៃប្រឌិតគិតនូវអ្វីដែលថ្មី។ការផ្ដួលដៃគូរប្រកួតប្រជែងទាំងនេះគឺជារឿងគួរឲ្យចាប់អារម្មណ៍ ហើយក៏ជារឿងដែលគួរតែខឹងដែរ ប៉ុន្តែអ្នកដឹកនាំអាជីវកម្មដែលល្អបំផុតអាចនឹងមានអារម្មណ៍ល្អប្រសើរទៅលើរឿងនេះវិញដោយសារតែពួកគេដឹងថា អ្នកធ្វើត្រាប់តាម និង អ្នកថតចម្លងតាមគឺកម្រនឹងទទួលបានជោគជ័យក្នុងរយៈពេលវែងណាស់។ អ្នកត្រូវទទួលស្គាល់ថា ប្រសិនបើជាមាននរណាម្នាក់តែងផ្ដោតទៅលើអ្វីដែលអ្នកកំពុងធ្វើ...
១០វិធីដែលធ្វើឱ្យបុគ្គលិកចូលចិត្ត និងសកម្មក្នុងការងារ
បញ្ហាភាពអសកម្ម មិនសប្បាយចិត្តនឹងការងារ ឬក៏ប្រសិទ្ធភាពការងារមានកម្រិតទាបគឺជារឿងដែលនិយោជក និងម្ចាស់អាជីវកម្មតែងមានកង្វល់ និងព្រួយបារម្មណ៍ជានិច្ច។ មានបុគ្គលិកជាច្រើនមកធ្វើការងារគឺគ្រាន់តែដើម្បីឱ្យតែបង្គ្រប់ម៉ោង ហើយធ្វើការងារដែលចាំបាច់បន្តិចបន្តួច និងមិនខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនោះទេ។ ពួកគេភាគច្រើនតែងតែផ្ទៀងម៉ោងជានិច្ច ដើម្បីចេញទៅញ៉ាំបាយថ្ងៃត្រង់ និងរង់ចាំរហូតដល់ម៉ោង៥ដើម្បីវិចបង្វិចចេញពីធ្វើការយ៉ាងរហ័ស។
តាមពិតទៅ ការបង្កើតបរិយាកាសការងារល្អ ការធ្វើឱ្យបុគ្គលិកសកម្មនិងការងារ និងខិតខំធ្វើការគឺកើតចេញពីការព្យយាមរបស់ភាគីទាំងសងខាង។
ខាងក្រោមនេះគឺជាមធ្យោបាយទាំង៥ដែលអ្នកដឹកនាំអាចប្រើប្រាស់ដើម្បីឱ្យបុគ្គលិកមានភាពសកម្មក្នុងការងារ៖
១. ធ្វើយ៉ាងណាឱ្យបុគ្គលិករបស់អ្នកមានអារម្មណ៍ថាជាដៃគូរអាជីវកម្ម ឬធ្វើឱ្យពួកគាត់មានអារម្មណ៍កំពុងតែវិនិយោគនៅក្នុងក្រុមហ៊ុននេះដែរ។ ការធ្វើឱ្យពួកគាត់មានអារម្មណ៍ជាម្ចាស់នឹងធ្វើឱ្យគាត់មានលទ្ធផលការងារកាន់តែប្រសើរ។
២. ធ្វើឱ្យមានតម្លាភាព មានទំនាក់ទំនង និងការប្រាស័យទាក់ទងល្អរវាងថ្នាក់លើ និងបុគ្គលិក។ ធ្វើយ៉ាងណាឱ្យបុគ្គលិករបស់អ្នកមានការយល់ដឹងពីផ្នែកផ្សេងៗនៃក្រុមហ៊ុន និងឱ្យពួកគាត់មានឱកាសក្នុងការផ្តល់មតិយោបល់។
៣. មិនត្រូវភ័យខ្លាចដាក់ឱ្យបុគ្គលិកក្រោមបង្គាប់រ៉ាប់រងនូវទំនួលខុសត្រូវថ្មីៗដែលជាបច្ច័យឱ្យពួកគាត់មានចំណេះដឹងថ្មី។
៤....
៥គន្លឹះដើម្បីដឹកនាំអាជីវកម្មខ្នាតតូចរបស់អ្នកឲ្យរួចផុតពីវិបត្តិ
នៅពេលដែលអ្នកក្លាយជាម្ចាស់អាជីវកម្មខ្នាតតូចម្នាក់ អ្នកនឹងដឹងថាវិបត្តិធ្ងន់ធ្ងរគឺមានកម្រិតណា។ ភ្លាមៗនោះក្រុមហ៊ុនរបស់អ្នកក៏ឈប់ទទួលបានចំណូល។ ច្បាប់ វីធីសាស្ត្រ និងទម្លាប់ដែលអ្នកធ្លាប់តែប្រើអស់ពេលជាយូរមកហើយក៏លែងមានប្រសិទ្ធភាពតទៅទៀត។ចំពោះខ្លួនអ្នកវិញដែលធ្លាប់តែជាសហគ្រិនដ៏មានភាពវ័យឆ្លាត និងក្លាហានម្នាក់ក៏ប្រែទៅជាអស់សង្ឃឹម។ អ្នកគឺស្ថិតនៅលើចំណុចមួយនៃការបាត់បង់ក្រុមហ៊ុនរបស់អ្នកបានប៉ុន្តែអ្នកបែរជាគ្មានយោបល់ថានឹងគួរធ្វើដូចម្តេច។
កំហុសដ៏គួរឲ្យខ្លាចមួយ
នៅពេលដែលខ្ញុំបានផ្លាស់ប្តូរទីលំនៅពីទ្វីបអឺរ៉ុបមកកាន់សហរដ្ឋអាមេរិចនៅឆ្នាំ២០១២ មហិច្ឆតារបស់ខ្ញុំគឺខ្ពស់។ ខ្ញុំគឺជាសហគ្រិនដែលមានភាពជោគជ័យម្នាក់ដែលធ្លាប់គ្រប់គ្រងភ្នាក់ងារទីផ្សារសម័យទំនើប (Singree.com) ឲ្យក្លាយទៅជាក្រុមហ៊ុនខ្នាតមធ្យម។ ខ្ញុំមានផែនការណ៍ជាច្រើននិងបេសកកម្មដ៏រឹងមាំមួយ។ ប៉ុន្តែអ្វីដែលខ្ញុំមិនមាននោះគឺការស្វែងយល់ឲ្យច្បាស់ពីអ្វីដែលភ្នាក់ងារនិងនិយោជិករបស់ខ្ញុំប៉ិនប្រសប់បានដោយគ្មានខ្ញុំដែលវាជាកំហុសមួយ។ អនុញ្ញាតឲ្យខ្ញុំបានពន្យល់អ្នកទាំងអស់គ្នាដូចខាងក្រោម។
ខ្ញុំបានចាប់ផ្តើម Singree.com នៅពាក់កណ្តាលឆ្នាំ២០០៨-២០០៩នៃវិបត្តិសេដ្ឋកិច្ច។ នៅពេលដំបូង ខ្ញុំគ្រប់គ្រងអាជីវកម្មខ្លួនឯង ប៉ុន្តែខ្ញុំគឺមានមហិច្ឆតានិងមានការផ្ចិតផ្ចង់ណាស់ចំពោះសកម្មភាពរបស់ខ្ញុំទាំងឡាយ។ ខ្ញុំបានធ្វើការយ៉ាងស្វិតស្វាញ២៤ម៉ោងក្នុងមួយថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហ៍។ ពេលវេលាផុតទៅ Singree.com បានលូតលាស់យ៉ាងឆាប់រហ័សដែលខ្ញុំអាចជួលអ្នកជំនាញទីផ្សារសម័យទំនើបនិងការអភិវឌ្ឍន៍...
វិធីសាស្ត្រនៃការដោះស្រាយបញ្ហានៅកន្លែងធ្វើការក្នុងនាមជាអ្នកគ្រប់គ្រង
ក្នុងនាមជាអ្នកគ្រប់គ្រង ពិតណាស់ដែលអ្នកត្រូវចេះវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា។ បើសិនជាបញ្ហានោះបានកើតឡើងនៅក្នុងអង្គភាពហើយអ្នកនៅក្រោមបង្គាប់របស់អ្នកមិនអាចដោះស្រាយបានទេ ចង់ឬមិនចង់អ្នកត្រូវតែដោះស្រាយបញ្ហានោះឲ្យបានសម្រេចដោយមានប្រសិទ្ធភាព តម្លាភាពនិងត្រឹមត្រូវថែមទៀតផង។
មនុស្សភាគច្រើនពេលជួបប្រទះបញ្ហា គេតែងមានភាពភ័យខ្លាច រួចហើយក៏គេចវេសមិនព្រមរកដំណោះស្រាយ។ មួយវិញទៀតគេតែងរកដំណោះស្រាយចំពោះបញ្ហានោះភ្លាមៗដែលវាជាកំហុសមួយព្រោះគេមិនបានសិក្សាស្វែងយល់ពីឬសគល់នៃបញ្ហានោះឲ្យបានជាក់លាក់។ ជាពិសេសគេចូលចិត្តបន្ទោសអ្នកដទៃពីបញ្ហាដែលកើតមានឡើង។ អ្នកត្រូវចាំថាបញ្ហាអាចកើតមានឡើងគ្រប់ពេលទាំងអស់ ហើយការដោះស្រាយបញ្ហាបាន ជាការផ្លាស់ប្តូរដ៏ល្អនៅក្នុងស្ថាប័នព្រោះថា បើអ្នកដឹងថាការធ្វើបែបហ្នឹងវាមានបញ្ហា អ្នកនឹងមិនធ្វើទៀតទេ ហើយអ្នកនឹងរកផ្លូវផ្សេងដែលវាកាន់តែប្រសើរជាងវិធីចាស់ទៅទៀត។
បញ្ហាពិបាកឬងាយស្រួលក្នុងការដោះស្រាយអាស្រ័យលើបទពិសោធន៍ ចំណេះដឹង ភាពវ័យឆ្លាត និងភាពបត់បែននៃនិយោជកនោះមានដល់កម្រិតណា។ ស្របពេលដែលអ្នកចង់បានការរពង្រីកចំណេះដឹងបន្ថែមទាក់ទងនឹងការដោះស្រាយបញ្ហានៅកន្លែងការងារ គំនិតនឹងលើកយកវិធីសាស្រ្តជាជំហានៗដែលគេតែងប្រើក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ៖
១. កត់សម្គាល់បញ្ហា ៖
អ្នកត្រូវសិក្សាស្វែងយល់ពីឫសគល់បញ្ហាឲ្យបានច្បាស់លាស់ដោយអ្នកអាចបំបែកបញ្ហាជាផ្នែកតូចៗ។ ប៉ុន្តែអ្នកមិនត្រូវផ្តោតអារម្មណ៍តែលើបញ្ហានោះទេ...
តើអ្នកគួរតែរើសយកសាច់ញាតិមកធ្វើការជាមួយដែរទេ?
បើយើងក្រឡេកមើលតែមួយភ្លែត យើងប្រហែលជាគិតថាវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ផ្ទុយមកវិញ សម្រាប់អ្នកដែលជួបបញ្ហាបែបនេះផ្ទាល់ទើបដឹងថាវាពិបាក ជាពិសេសគឺអ្នកដែលធ្លាប់ទទួលរងភាពអយុត្តិធម៌ពីរឿងនេះ។ មិនថាអ្នកជាអ្នកដាក់ពាក្យសុំការងារធ្វើទេដែលពិបាកសូម្បីតែបុគ្គលិកនៅក្នុងក្រុមហ៊ុនឯទៀតៗ ឬអ្នកគ្រប់គ្រងខ្លួនឯងផ្ទាល់ក៏ពិបាកដែរ។ ចុះបើអ្នកជាអ្នកគ្រប់គ្រងគេដែលអ្នកកំពុងតែត្រូវការរើសបុគ្គលិក តើអ្នកគួររើសយកបងប្អូនឯងដែរទេ? ជាការពិតវាជាស្ថានភាពដ៏តានតឹងមួយ តើអ្នកគួរមានវិធានការដោះស្រាយបែបណាវិញ? បើក្នុងចំណោមបុគ្គលិកដែលមកដាក់ពាក្យទាំងអស់មានសាច់ញាតិរបស់អ្នកដែរ តើគួររើសពួកគេដែរឬអត់? បើអត់ អ្នកមានអារម្មណ៍ទើសទាល់ដែរទេ? ជនជាតិខ្មែរយើងភាគច្រើនសម្រេចចិត្តដោយប្រើមនោសញ្ចេតនា បើជាសាច់ញាតិហើយ ទោះបីជាម្នាក់នោះខ្វះខាតសមត្ថភាពដើម្បីដាក់ពាក្យបន្តិចបន្តួចក្តីក៏មិនប្រកាន់ដែរ។ ខាងក្រោមនេះយើងនឹងបង្ហាញពីផលវិបាកនៃការយកសាច់ញាតិឯងមកធ្វើការនិងដំណោះស្រាយមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់ក្នុងការគ្រប់គ្រងការរើសបុគ្គលិកថ្មីមកធ្វើការ ៖
ផលវិបាក ៖
អ្នកមានសមត្ថភាពពិតប្រាកដពិបាកទទួលដំណែងដែលគេចង់ដាក់និងសក្តិសមជាមួយ ចំណេះដឹង សមត្ថភាព...