Tag: ជីវិត
តើអ្វីទៅនឹងធ្វើឲ្យជីវិតអ្នកល្អប្រសើរ?
តើអ្នកដឹងទេ កត្តាអ្វីខ្លះដែលធ្វើឱ្យយើងមានជីវិតកាន់តែប្រសើរ? ហើយត្រូវធ្វើយ៉ាងម៉េចដើម្បីរក្សាឲ្យខ្លួនឯងមានសុខុមាលភាពនិងភាពសប្បាយរីករាយ?តើរាល់ថ្ងៃនេះអ្នកបានចំណាយពេលទៅលើអ្វីខ្លះ?
យើងគួរតែសួរទៅកាន់មនុស្សទាំងអស់នោះថាតើគោលដៅជីវិតដែលសំខាន់បំផុតរបស់ពួកគេគឺអ្វី?រីឯចម្លើយដែលបានមកគឺ ប្រហែលជា៨០%នៃមនុស្សទាំងអស់ គឺគោលដៅជីវិតរបស់ពួកគេគឺក្លាយជាអ្នកមាន រីឯ៥០%បាននិយាយថាគោលដៅជីវិតដែលសំខាន់បំផុតរបស់ពួកគេគឺក្លាយជាអ្នកល្បីល្បាញម្នាក់ដូចនេះហើយដើម្បីទទួលបានជោគជ័យនៅក្នុងជីវិតយើងត្រូវជម្រុញខ្លួនឯង ឲ្យខិតខំបំពេញការងារ ព្យាយាមធ្វើការឲ្យបានល្អ។យ៉ាងណាមិញទំនាក់ទំនងល្អនឹងធ្វើឲ្យមនុស្សមានសុខភាពល្អ និង មានភាពសប្បាយរីករាយនៅក្នុងជីវិតហើយពួកយើងក៏បានរៀនមេរៀន៣ធំៗពីទំនាក់ទំនង។
មេរៀនទី១គឺទំនាក់ទំនងនៅក្នុងសង្គមតាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា ការបង្កើនទំនាក់ទំនងក្នុងសង្គមពិតជាល្អមែនទែនសម្រាប់ពួកយើងទាំងអស់គ្នាដើម្បីបង្កើននូវសុខភាពផ្លូវចិត្ត និង សុខភាពផ្លូវកាយរបស់អ្នកឲ្យកាន់តែរឹងមាំ និង រីករាយ។ ជាក់ស្ដែងមនុស្សដែលមានទំនាក់ទំនងល្អជាមួយគ្រួសារ ជាមួយមិត្តភិក្ត ជាមួយមិត្តរួមការងារ និង ជាមួយសហគមន៍ គឺយើងឃើញថាពួកគេមានសុខភាពល្អ មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត...
ដំណើរស្វែងរកសុភមង្គល
ថ្ងៃមួយ មនុស្សមួយក្រុមមានគ្នា៥០០នាក់បានចូលរួមនៅក្នុងសិក្ខាសាលាមួយ។ រំពេចនោះវាគ្មិនបានឈប់និយាយ ហើយក៏សម្រេចបង្កើតកម្មវិធីមួយឡើង។ គាត់បានឲ្យប៉េងប៉ោងទៅអ្នកចូលរួមម្នាក់មួយ ហើយម្នាក់ៗត្រូវបានតម្រូវឲ្យសរសេរឈ្មោះរៀងៗខ្លួនដោយប្រើប្រាស់ប៊ិចហ្វឺតនៅលើប៉េងប៉ោងនោះ។ បន្ទាប់មក ប៉េងប៉ោងទាំងអស់ត្រូវបានប្រមូលឡើងវិញ ហើយយកទៅដាក់នៅក្នុងបន្ទប់មួយ។
អ្នកចូលរួមត្រូវបានតម្រូវឲ្យចូលទៅក្នុងបន្ទប់ដាក់ប៉េងប៉ោងនោះហើយពួកគេម្នាក់ៗត្រូវបានស្នើឲ្យរកប៉េងប៉ោងដែលឈ្មោះរបស់ខ្លួនឲ្យឃើញក្នុងរយៈពេល៥នាទី។ គ្រប់ៗគ្នាបានដុតដៃដុតជើងជាខ្លាំងក្នុងដំណើរស្វែងរកប៉េងប៉ោងដែលមានឈ្មោះរបស់ពួកគេ ហើយក្នុងខណៈនោះ ពួកគេក៏បានប៉ះទង្គិចគ្នា រុញគ្នាទៅវិញទៅមក ដែលមើលទៅមានសភាពរញ៉េរញ៉ៃ។
៥នាទីក្រោយមក គ្មាននរណាម្នាក់ដែលអាចរកឃើញប៉េងប៉ោងរបស់ខ្លួននោះទេ។ ពេលនោះ វាគ្មិនបានស្នើទៅពួកគេម្តងទៀតដោយធ្វើការរើសយកប៉េងប៉ោងម្នាក់មួយដោយមិនបាច់ខ្វល់ថាមានឈ្មោះអ្នកណានោះទេ ហើយបន្ទាប់មកយកប៉េងប៉ោងនោះទៅប្រគល់ឲ្យម្ចាស់ដើមដែលមានឈ្មោះលើប៉េងប៉ោងនោះ។ ក្នុងរយៈពេល១នាទី ម្នាក់ៗទទួលបានប៉េងប៉ោងដែលមានឈ្មោះខ្លួនឯងរៀងៗខ្លួន។
វាគ្មិនក៏បានបន្តថា “អ្វីៗទាំងនេះគឺតែងតែកើតមានប្រចាំថ្ងៃ គឺម្នាក់ៗខិតខំស្វែងរកសុភមង្គលនៅជុំវិញខ្លួន ដោយមិនដឹងថាវានៅទីណាឲ្យពិតប្រាកដ”។
សុភមង្គលរបស់យើងគឺស្ថិតនៅលើសុភមង្គលរបស់អ្នកដទៃ។ នៅពេលដែលអ្នកឲ្យសុភមង្គលទៅអ្នកទាំងនោះ អ្នកនឹងទទួលបានសុភមង្គលរបស់អ្នកពីគេវិញ។...
មួយជំហានបន្ទាប់បច្ចុប្បន្ន
តើអ្នកបានរៀបចំផែនការជីវិតបានយ៉ាងណាទៅហើយ? តើអ្នកធ្លាប់គិតថានឹងចង់ធ្វើអ្វី? តើអ្នកចង់រៀនអ្វីបន្ថែមទៀតទេ? តើអ្នកមានគម្រោងអ្វីខ្លះក្នុងជីវិត? សំណួរទាំងអស់នេះគឺជាសំណួរដ៏សែនពិបាកឆ្លើយចំពោះមនុស្សស្ទើរតែគ្រប់គ្នា។
ការពិតផ្សេងៗដែលកើតមានលើលំនៅដ្ឋានរបស់យើង
ភពផែនដី គឺជាទីកន្លែងស្នាក់អាស្រ័យរបស់មនុស្សរាប់ពាន់លានអ្នក ជាជម្រកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ ភពផែនដី គឺជាទីស្ថានដ៏សែនមនោរម្យ ដោយសារតែភពនេះ មានទឹក និងខ្យល់អុកស៊ីសែនដែលអំណោយផលចំពោះជីវិតគ្រប់ប្រភេទ។ បើនិយាយទៅ ជីវិតនៅលើភពមួយនេះគឺមានអាយុប្រហែល៤ពាន់លានឆ្នាំមកហើយ។ ចំណែកឯមនុស្សយើងដែលកំពុងមានវត្តមាននៅលើលំនៅដ្ឋាននេះ គឺមានអាយុប្រមាណតែពីររយពាន់ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ ទោះបីជាមនុស្សមានអាយុក្មេងខ្ចីបើប្រៀបទៅនឹងជីវិតដ៏ទៃទៀតដែលកំពុងមានវត្តមាននៅផែនដីក៏ពិតមែន បើយើងក្រឡេកមើលឲ្យស៊ីជម្រៅទៅ មនុស្ស កំពុងតែដើរតួរនាទីជាអ្នកសម្រេចជោគវាសនារបស់ភពដ៏ល្អផូរផង់នេះ។ ភាពមិនស្មើគ្នា ភាពអត់ឃ្លាន និងគម្លាតរវាងអ្នកមាននឹងអ្នកក្រគឺកើតមានគ្រប់ទីកន្លែងទាំងអស់លើពិភពលោក។ ការប្រើប្រាស់ធនធានធម្មជាតិច្រើនហួសហេតុ និងការបញ្ចេញឧស្ម័នពុលទៅលើបរិយាកាសគឺជាក្តីកង្វល់របស់មនុស្សជាច្រើន ដែលទាំងនេះគឺកំពុងតែជះឥទ្ធិពលអាក្រក់ដល់អនាគតរបស់ភពផែនដីយើង។...