Tag: ទូទៅ
៥ជំហានអ្នកអាចអនុវត្តក្នុងការរិះគន់ដើម្បីស្ថាបនា
ការរិះគន់ដើម្បីស្ថាបនាគឺជំនាញមួយយ៉ាងសំខាន់ដើម្បីឲ្យអាជីវកម្មហើយក៏សំខាន់ក្នុងជីវិតផងដែរ។ មនុស្សភាគច្រើនត្រូវការមតិកែតម្រូវដើម្បីធ្វើឲ្យខ្លួនឯងអភិវឌ្ឍឲ្យបានកាន់តែប្រសើរជាងមុន។ ប៉ុន្តែប្រសិនបើការរិះគន់នោះមិនបានប្រាប់ឬបង្ហាញអាកប្បកិរិយាត្រឹមត្រូវនោះទេ ការរិះគន់របស់អ្នកនឹងក្លាយជាការរិះគន់ក្នុងន័យជាន់ពន្លិចទៅវិញដែលវាមិនត្រឹមតែគ្មានន័យអ្វីនោះទេ វានាំឲ្យអ្នកដទៃស្អប់អ្នកបានទៀតផង។ ដូចនេះ អ្នកគួរធ្វើយ៉ាងណាសម្រាប់ការរិះគន់ដើម្បីស្ថាបនារបស់អ្នកឲ្យមានន័យ? ជំហានខាងក្រោមនេះគឺបទពិសោធន៍ដែលខ្ញុំតែងតែអនុវត្ត៖
ជំហានទី១ ជ្រើសរើសពេលវេលាឲ្យបានត្រឹមត្រូវ
អ្នកមិនគួររិះគន់ភ្លាមៗនោះទេនៅពេលដែលបុគ្គលិករបស់អ្នកកំពុងតែមានអារម្មណ៍មិនល្អ។ អ្នកមិនគួរនិយាយកំហុសដែលគាត់បានប្រព្រឹត្តនៅចំពោះមុខអ្នកដទៃឡើយ។ ទង្វើនេះអាចធ្វើឲ្យគាត់បាក់ទឹកចិត្តនិងខ្មាសមិត្តរួមការងារ។ អ្នកគួរតែរកពេលវេលាណាល្អនិយាយជាមួយគាត់តែពីរអ្នក។ មុនដំបូងអ្នកគួរចេះលើកឡើងពីចំណុចល្អៗរបស់គាត់សិន បន្ទាប់មកប្រាប់គាត់អំពីអ្វីដែលគាត់គួរកែតម្រូវ។
ជំហានទី២ ពិនិត្យពាក្យសម្ដីរបស់អ្នកជាមុនសិន
មុននឹងអ្នករិះគន់អ្នកដទៃ អ្នកត្រូវសួរខ្លួនឯងសិនថាតើសម្ដីរបស់អ្នកថារិះគន់ក្នុងន័យស្ថាបនាឬរិះគន់អ្នកដទៃដោយសារតែអ្នកធ្លាប់មានបញ្ហាជាមួយគាត់ពីមុនមក? ក្នុងកន្លែងការងារអ្នកត្រូវបែងចែកឲ្យច្បាស់រវាងរឿងការងារនិងរឿងបុគ្គល។ ការធ្វើដូចនេះបុគ្គលិករបស់អ្នកនឹងគោរពអ្នក។
ជំហានទី៣ ប្រើប្រាស់វិធីអប់រំ
នៅពេលដែលបុគ្គលិកគាត់មានអារម្មណ៍ភ័យខ្លាចចំពោះអ្វីដែលអ្នកនិយាយនាំឲ្យសម្ដីរបស់អ្នកមិនអាចជ្រៀបចូលទៅក្នុងចិត្តគាត់ឡើយ។ អ្នកអាចព្យាយាមសាកល្បងដោយប្រាប់គាត់ពីរឿងអប់រំខ្លីដែលដូចឬស្រដៀងទៅនឹងកំហុសគាត់។ ម្យ៉ាងទៀត អ្នកអាចប្រាប់គាត់ពីជីវិតរបស់បុគ្គលដែលល្បីៗដែលបានឆ្លងកាត់កំហុសដូចគាត់ដែរ។ ជួនកាលអ្នកមិនចាំបាច់និយាយឲ្យចំកំហុសរបស់គាត់ទេ។
ជំហានទី៤ ផ្តោតទៅលើសកម្មភាព...
របៀបដែលមនុស្សឆ្លាតទប់ទល់នឹងមនុស្សពិបាក
ដើម្បីទប់ទល់នឹងមនុស្សប្រភេទពិបាកគឺគេដឹងថាតើកិច្ចការអ្វីខ្លះដែលគេនឹងកាត់ចោល។ ចំណុចសំខាន់ដែលអ្នកត្រូវចងចាំគឺអ្នកគួរតែនៅក្នុងស្ថានភាពដែលអ្នកអាចគ្រប់គ្រងបានតែប៉ុណ្ណោះ។
ការកំណត់ព្រំដែន ៖ ជាទូទៅមនុស្សពិបាកតែងតែមិនពេញចិត្តនូវអ្វីគ្រប់យ៉ាងហើយតែងតែនិយាយអ្វីដដែលៗម្តងហើយម្តងទៀត។ ក្នុងករណីដែលអ្នកធុញនឹងស្តាប់ពាក្យទាំងនោះអ្នកគួរតែចាកចេញប៉ុន្តែគេអាចមើលមកថាអ្នកជាមនុស្សមិនសូវមានភាពគួរសម។ ដូចនេះដើម្បីចៀសវាងបញ្ហាបែបនេះអ្នកគួរសួរពួកគេថាគេមានគំនិតល្អៗយ៉ាងណាខ្លះដែលគេចង់ផ្តល់ឲ្យអ្នកពិតប្រាកដ។
ការចៀសវាង ៖ មនុស្សប្រភេទពិបាកអាចធ្វើឲ្យអ្នកច្របូកច្របល់បានព្រោះអាកប្បកិរិយាមិនសមហេតុផលរបស់ពួកគេ។ ដូចនេះជម្រើសដ៏ល្អនោះគឺការមិនតបតនិងព្យាយាមចៀសឲ្យឆ្ងាយពីពួកគេ។
ការបង្កើតព្រំដែន ៖ មនុស្សជាច្រើនគិតថាការដែលធ្វើការឬរស់នៅជាមួយនរណាម្នាក់គឺពិតជាមានភាពរញ៉េរញ៉ៃនិងស្មុគស្មាញណាស់។ ប៉ុន្តែវាមិនបានន័យថាអ្នកត្រូវទ្រាំគ្រប់បែបយ៉ាងនោះទេ។ អ្នកអាចបង្កើតព្រំដែនប៉ុន្តែអ្នកត្រូវធ្វើវាដោយមិនហួសហេតុពេកទេព្រោះការធ្វើបែបនេះអាចធ្វើឲ្យអ្នកគ្រប់គ្រងភាពចលាចលបានតែក៏អាចធ្វើឲ្យអ្នកបាត់បង់ទំនាក់ទំនងជាមួយមនុស្សជិតខ្លួនដែរ។
កុំបង្កឬបន្តជម្លោះ ៖ មនុស្សដែលឆ្លាតដឹងពីសារៈសំខាន់ក្នុងការកឈ្នះនៅថ្ងៃមុខ។ ដូចនេះហើយនៅពេលដែលអ្នកមិនចងខ្លួនឯងទៅនឹងជម្លោះអ្នកអាចមានសតិគ្រប់គ្រាន់ក្នុងការរិះរកវិធីដើម្បីឈ្នះទៅពេលខាងមុខហើយពេលនោះហើយអ្នកអាចត្រៀមខ្លួនរួចរាល់។
ការផ្តោតទៅលើដំណោះស្រាយ ៖ នៅពេលអ្នកជួបជាមួយមនុស្សដែលមានកំហឹងច្រើននិងបង្កបញ្ហាច្រើន អ្នកមិនគួរប្រើពេលនៅគិតហេតុផលដែលធ្វើឲ្យពួកគេជាមនុស្សបែបនេះទេ។...
មាន់ និងស៊ុតមាន់ តើមួយណាកើតមុន?
សំណួរនេះមើលទៅគឺពិតជាសំណួរមួយដ៏សែនសាមញ្ញ ប៉ុន្តែ ពិបាកនឹងផ្តល់ចម្លើយមួយឲ្យត្រឹមត្រូវឥតខ្ចោះណាស់។ ប្រសិនបើយើងយកសំណួរនេះទៅសួរ ប្រាកដជាមានមនុស្សមួយចំនួនគិតថា យើងមិនគ្រប់ទឹកផងក៏មិនដឹង។ ប៉ុន្តែ សំណួរ “មាន់ និងស៊ុតមាន់មួយណាកើតមុន” គឺជាសំណួរមួយដែលអ្នកវិទ្យាសាស្ត្របានព្យាយាមធ្វើការឆ្លើយជាយូរណាស់មកហើយ។ ដូចនេះ គេហទំព័រ«គំនិត»សូមលើកយកប្រធានបទនេះមកចែករំលែកមិត្តអ្នកអាន អំពីការរកឃើញចុងក្រោយបំផុតពីបញ្ហានេះរបស់អ្នកវិទ្យាសាស្ត្រ។
សំណួរទាក់ទងនឹងមាន់ និងស៊ុតមាន់ គឺមានលើកឡើងតាំងពីជំនាន់មុនគ្រឹស្គសករាជមកម្ល៉េះដោយអ្នកទស្សនវិទូដ៏ល្បីល្បាញម្នាក់ឈ្មោះអារីស្តូតដែលគាត់បានលើកឡើងថា “វាគួរតែមានបក្សីមួយដែលផ្តល់កំណើតដល់ស៊ុតសម្រាប់បក្សីណាដែលមានកំណើតចេញពីស៊ុត”។ មិនត្រឹមតែទស្សនវិទូអារីស្តូតនោះទេ មានមនុស្សជាច្រើនដែលបានធ្វើការឆ្លើយសំណួរនេះ តួរយ៉ាងអ្នករូបវិទូដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្នបណ្ឌិត ’Stephen William Hawking ក៏បានចូលរួមចំណែកក្នុងការឆ្លើយនូវសំណួរខាងលើផងដែរ។...