Home Tags វិនិយោគិនជោគ

Tag: វិនិយោគិនជោគ

តើអ្នកគួរតែមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីក្លាយជាវិនិយោគិនដ៏ជោគជ័យ?

នាពេលបច្ចុបបន្ននេះវិស័យអចលនទ្រព្យកំពុងតែមានវិសាលភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ យើងសង្កេតឃើញថាក្នុងអំទ្បុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសំណង់អគារធំៗ ព្រមទាំងគេហដ្ឋានជាច្រើនកំពុងតែរីកដុះដាលនិងលេចចេញជារូបរាងជាលំដាប់។ អាស្រ័យហេតុនេះទើបមានមនុស្សជាច្រើនមានការចាប់អារម្មណ៍ហើយបែរមកវិនិយោគលើវិស័យនេះវិញ។ ការប្រទ្បូកនៅក្នុងវិស័យអចលនទ្រព្យអោយបានជោគជ័យមិនសូវជាងាយស្រួលប៉ុន្មានទេ។ ក្នុងអំទ្បុងពេលដែលអ្នកដើរនៅលើផ្លូវនេះអ្នកប្រាកដជាបានជួបនូវបញ្ហានិងការខាតបង់ជាច្រើនដែលវិនិយោគិនមិនតិចទេបានឆ្លងកាត់រួចមកហើយមុនពេលដែលពួកគេឈានទៅដល់ភាពជោគជ័យ។ ដូច្នេះបើសិនជាអ្នកកំពុងតែមានក្តីស្រមៃឬក៏មានបំណងចង់ក្លាយទៅជាវិនិយោគិនដ៏ជោគជ័យម្នាក់​ អត្ថបទនេះនឹងបង្ហាញប្រាប់អ្នកអំពីលក្ខណ:សម្បត្តិមួយចំនួនដែលវិនិយោគិនជោគជ័យជាច្រើនមានហើយអ្នកក៏គួរតែមានផងដែរ។ ១. ស្គាល់ច្បាស់ពីដែនកំណត់របស់ខ្លួនឯង ខ្លួនអ្នកផ្ទាល់គឺជាទ្រព្យសម្បត្តិដ៏ពិសេសបំផុតដែលអ្នកមាន។ ជាការពិតអ្នកគឺជាចំណុចចាប់ផ្តើមដ៏ធំបំផុតនៃការវិនិយោគរបស់អ្នក។ វាគឺជារឿងមួយដែលសំខាន់ក្នុងការស្វែងយល់ពីជំនាញនិងទេពកោសល្យរបស់អ្នក។ប្រហែលជាអ្នកអាចមានសម្ថភាពនូវក្នុងការគ្រប់គ្រងនូវអចលនទ្រព្យសម្រាប់ជួលតែក៏មិនប្រាកដថាអ្នកអាចក្លាយទៅអ្នកវិនិយោគដ៏ជោគជ័យនៅក្នុងវិស័យអចលនទ្រព្យដែរ។ វិនិយោគិនជោគជ័យតែងតែគិតថាតើពួកគេគួរតែចំណាយពេលទៅលើអ្វីដែលល្អបំផុត។ការដែលអ្នកព្យាយាមចង់ធ្វើរឿងគ្រប់យ៉ាងអាចនឹងក្លាយទៅជាការចំណាយពេលឥតប្រយោជន៍ទៅវិញ។ អ្នកគួរតែយកពេលខ្លះមកគិតនិងឆ្លុះបញ្ចាំងពីខ្លួនឯងដើម្បីអោយអ្នកដឹងថាតើអ្នកពូកែខាងអ្វីជាងគេហើយអ្នកគួរតែយកពេលវេលារបស់អ្នកទៅធ្វើរឿងអ្វីដែលសាកសមបំផុតសម្រាប់ខ្លួនឯង។ អ្នកគួរតែលះបង់នូវរឿងមួយចំនួនដែលពុំសូវសំខាន់សម្រាប់អ្នកហើយរៀនទុកចិត្តលើអ្នកដទៃនិងមនុស្សជុំវិញខ្លួនរបស់អ្នកអោយធ្វើអ្វីទាំងនោះសម្រាប់អ្នកវិញពីព្រោះថាមនុស្សម្នាក់ៗមានចំណុចពិសេស ទេពកោសល្យនិងជំនាញរៀងៗខ្លួន។ វិនិយោគិនដ៏ជោគជ័យតែងតែដឹងច្បាស់ពីដែនកំណត់របស់ខ្លួនឯង។ ២ .ផ្តោតទៅលើទិន្នន័យច្បាស់លាស់ វិនិយោគិនជោគជ័យមិនធ្វើការសម្រេចចិត្តទៅតាមអារម្មណ៍របស់ខ្លួនឯងនោះទេ ។ នៅពេលដែលរឿងអ្វីមួយគ្មានការធានាពីភាពជោគជ័យច្បាស់លាស់ទេនោះ​ការពិនិត្យមើលទៅលើទិន្ន័យគឺជាចំណុចដែលសំខាន់បំផុត។អ្វីទាំងអស់ដែលមាននៅក្នុងអាជីវកម្មតាំងពីការធ្វើទីផ្សាររហូតដល់ការវិភាគចរចារសុទ្ធតែមាននូវទិន្ន័យ។បើសិនជាអ្នកមើលឃើញថាទិន្ន័យរបស់អចលនទ្រព្យនោះមិនល្អទេ អ្នកមិនគួរវិនិយោគទេ ពីព្រោះថាអ្នកអាចនឹងខាតបង់នាពេលអនាគត។ វិនិយោគិនជោគជ័យចាត់ទុកទិន្ន័យជាតម្លៃស្នូលនៃការវិនិយោគ។ ៣ . គិតទៅលើគុណភាពជាជាងបរិមាណ វិនិយោគិនជោគជ័យនឹងជ្រើសរើសកិច្ចព្រមព្រៀងមួយដែលផ្តល់ផលប្រយោជន៍ច្រើនជាជាងកិច្ចព្រមព្រៀងដែលមើលទៅហាក់ដូចជាមានចំនួនច្រើនតែផ្តល់ផលប្រយោជន៍តិច។...