ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Search
គំនិត
ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Home
Tags
សង្គម
Tag: សង្គម
ទូទៅ
តថភាពសង្គម៖ ពេលខ្លះយើងខ្លាចដោយមិនដឹងមូលហេតុ!
អ្នកវិទ្យាសាស្ត្រមួយក្រុមបានដាក់ស្វា៥ក្បាលនៅក្នុងទ្រុងមួយ ដែលនៅចំកណ្តាលមានជណ្តើរមួយដែលមានចេកនៅពីលើចុងជណ្តើរនោះ។ នៅរាល់ពេលដែលមានស្វាមួយឡើងទៅលើជណ្តើរដើម្បីឈ្ពោះទៅរកផ្លែចេក ស្វាដ៏ទៃដែលនៅខាងក្រោមត្រូវបានអ្នកវិទ្យាសាស្ត្រប្រើប្រាស់ទឹកកកចាក់ទៅលើពួកវា ដូច្នេះហើយ ស្វាដែលនៅខាងក្រោមទាំងប៉ុន្មានបានចាប់ទាញស្វាដែលព្យាយាមឡើងជណ្តើរចុះមកក្រោម ហើយធ្វើការសំពងយ៉ាងចាស់ដៃ។ នៅពេលដែលមានស្វាណាព្យាយាមឡើងជណ្តើរ ហេតុការដដែលក៏បានឡើង គឺត្រូវបានស្វាដែលនៅខាងក្រោមចាប់ទាញទម្លាក់ និងសំពង រហូតទាល់តែគ្មានស្វាណាហ៊ានមានះដើម្បីឡើងជណ្តើរនោះទៀត។ បន្ទាប់មកក្រុមអ្នកវិទ្យាសាស្ត្របានសម្រេចចិត្តធ្វើការផ្លាស់ប្តូរស្វាថ្មីមួយមកបញ្ចូលទៅក្នុងក្រុមដោយធ្វើការដកសត្វស្វាចាស់មួយចេញ។ អ្វីដែលស្វាដែលទើបតែដាក់ចូលក្នុងទ្រុងធ្វើដំបូងគេគឺការព្យាយាមឡើងជណ្តើរ។ ភ្លាមៗនោះ ស្វាទាំងបួនដែលនៅខាងក្រោមបានស្ទុះទៅទាញទម្លាក់ហើយសំពងដូចដែលធ្លាប់ធ្វើពីមុន។ បន្ទាប់ពីត្រូវបានសំពងប៉ុន្មានដងមក ស្វាដែលទើបដាក់បញ្ចូលថ្មីលែងហ៊ានឡើងជណ្តើរទៀតដោយមិនដឹងថាហេតុអ្វីបានជាមានរឿងដូច្នេះកើតឡើង ក្រៅពីត្រូវបានគេសំពង។ មនុស្សភាគច្រើនច្រើនតែសុខចិត្តទទួលយកនូវអ្វីដែលមានពីមុនមក ទោះបីជាគេមិនដឹងពីមូលហេតុ ឬគិតថាអ្វីៗទាំងនេះគឺមិនទំនង និងមិនសមហេតុផល! ក្រោយមក ស្វាថ្មីទី២ត្រូវបានបញ្ចូលដោយធ្វើការដកស្វាចាស់ចេញពីទ្រុង ហើយលទ្ធផលគឺនៅដដែល គឺថា...